សហព័ន្ធ​សហជីព​សាកល (Global Union Federations) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​រាល់​បទ​ចោទ និង​ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់

ដោយ មាន ឫទ្ធិ
2020-08-04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង

ស្តាប់សំឡេងថតសំឡេង

សហភាពសហជីពសកល (Global Union Federations)

សហភាពសហជីពសកល (Global Union Federations)

 រូប៖ (Global Union Federations)


សហព័ន្ធ​សហជីព​សាកល (Global Union Federations​) ដែល​តំណាង​ឲ្យ​សហ​ជីព​ធំៗ​មក​ពី​បណ្តា​វិស័យ​ឧស្សាហកម្ម និង​ការងារ​ជាក់លាក់​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​សាខា​របស់​ខ្លួន​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ថ្កោលទោស​ការ​ចាប់ខ្លួន​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន។ សហព័ន្ធ​សហជីព​សាកល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​រាល់​បទ​ចោទនា​នា​ប្រឆាំង​នឹង​លោក រ៉ុង ឈុន និង​ឲ្យ​ដោះលែង​រូបលោក​ជាបន្ទាន់។

សហព័ន្ធ​សហជីព​សាកល​ដដែល​នេះ​ថា លោក រ៉ុង ឈុន តែងតែ​ឈរ​នៅ​ជួរមុខ​គេ​ក្នុង​ការ​តស៊ូ​ទាមទារ​ឲ្យ​មានការ​ការពារ​សិទ្ធិ​របស់​កម្មករ​និយោជិត។ អង្គការ​នេះ​ថា ការ​យាយី និង​ការ​បង្ក្រាប​នា​រយៈពេល​ចុងក្រោយ​នេះ មក​លើ​ការ​ប្រមូល​ផ្តុំ​ដោយសន្តិវិធី និង​សេរីភាព​នៃ​ការ​សម្ដែង​មតិ ធ្វើឲ្យ​ខ្លួន​មាន​កង្វល់​ជា​ខ្លាំង ជុំវិញ​ការ​បន្ត​រំលោភ​សិទ្ធិ​សហជីព និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​ស្តែង​ឲ្យ​ឃើញ​តាមរយៈ​ការ​ចាប់ខ្លួន និង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​មក​លើស​កម្ម​ភាព​របស់​សហជីព។ អង្គការ​នេះ​សង្កត់ធ្ងន់​ថា ការ​ចាប់ខ្លួន​លោក រ៉ុង ឈុន នៅ​ពីក្រោយ​រឿងរ៉ាវ​នៃ​សកម្មភាព​សហជីព​របស់​លោក និង​ការរិះគន់​របស់​លោក ជុំវិញ​ផល​ប៉ះពាល់​នៃ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ឆ្លើយតបទៅនឹង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ដោយសារតែ​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩ គឺជា​ការវាយប្រហារ​យ៉ាង​ច្បាស់ក្រឡែត​របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​រូប​លោក។

សហព័ន្ធ​សហជីព​សាកល ស្នើ​រដ្ឋាភិបាល​កម្ពុជា បំពេញ​កាតព្វកិច្ច​របស់​ខ្លួន ក្នុង​ការ​ការពារ និង​លើក​កម្ពស់​គោល​ការណ៍​នានា ដូច​មាន​ចែង​ក្នុង​អនុសញ្ញា​អង្គការ​អន្តរជាតិ​ស្ដីពី​ការងារ សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​បញ្ហា​សិទ្ធិមនុស្ស និង​អនុសាសន៍​នានា ដាក់​ចេញ​ដោយ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ។ សហព័ន្ធ​សហជីព​សាកល​ថា លោក រ៉ុង ឈុន ព្រមទាំង​សកម្មជន​សហជីព​ដទៃ​ទៀត ដែល​ត្រូវ​ឃុំខ្លួន និង​កាត់​ទោស​ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​របស់​ពួក​គេ​ក្នុង​ការ​បញ្ចេញ​មតិ ត្រូវតែ​ទទួល​បាន​នូវ​ការ​ដោះ​លែង​ជា​បន្ទាន់ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​នានា ប្រឆាំង​នឹង​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "សហព័ន្ធ​សហជីព​សាកល (Global Union Federations) អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​រាល់​បទ​ចោទ និង​ដោះលែង​លោក រ៉ុង ឈុន ជា​បន្ទាន់"

  1. so socheath says:

    អាកូន មីកាដួយអាយះ មើលឲ្យច្បាស់ អាពូជឆ្កែ !

    ​គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា
    ផែនទីខ្នាង ១/២៥ ០០០ ជាផែនទីដែលគូសវាងដោយប្រទេសវៀតណាម។

    ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានហៅការចោទប្រកាន់នេះថា ជាការប្រឌិតរឿង និងផ្សព្វផ្សាយ​នូវព័ត៌មាន​មិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំមកលើការងារព្រំដែន​របស់រាជរដ្ឋាភិបាលអំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសវៀតណាម។

    ទន្ទឹមនឹងការចេញមកច្រានចោលនូវការចោទប្រកាន់ និងការផ្សព្វផ្សាយបំភ្លៃក្នុងចេតនាទុច្ចរិត និងពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានបញ្ជាក់ពីការងារកំណត់ព្រំដែនជាមួយប្រទេសវៀតណាម និងការរៀបចំបោះផែនទីខ្នាត ១/២៥ ០០០នេះផងដែរ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់ អនុវត្តដោយក្រុមជំនាញនៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាមផែនទីផ្លូវការ បោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្ដី ថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឱ្យដឹងថា ខ្សែព្រំដែនដែលមាននៅលើផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ត្រឹមត្រូវតាមខ្សែព្រំដែនដូច មាននៅលើផែនទីបោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន លើកលែងតែ តំបន់មួយចំនួនដែលពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បាននិងកំពុងរស់នៅដាំដុះ អាស្រ័យ ផលមិនស្របតាមខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០.០០០ តែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ដើម្បី រក្សាទុកដីទាំងនោះជូនពលរដ្ឋខាងលើ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានព្រម ព្រៀងគ្នារក្សាទុកដីទាំងនោះជូនពលរដ្ឋឱ្យបន្តរស់នៅ និងកាន់កាប់ជាបន្តទៀត ដោយយកគោលការណ៍ ដោះដូរដីមួយមួយ ឈរលើស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងសុខដុមរមនារបស់ ពលរដ្ឋនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបានធ្វើឡើងដោយកម្ពុជា និងវៀតណាម ហើយដែល ត្រូវបានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ប្រគល់ឱ្យប្រទេសទី៣ ជាអ្នកបោះពុម្ព គឺក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក បន្ទាប់ពីការប្រកាសដេញថ្លៃជាអន្តរជាតិ តាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែល ក្រោយមកត្រូវបានផ្ទេរបន្តទៅឱ្យក្រុមហ៊ុន NIRAS Mapping A/S ប្រទេសដាណឺម៉ាក ដូចមាននៅក្នុង លិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា ៨៤% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារព្រំដែន ជាផែនទីផលិតឡើងតាមរយៈការថតរូបភាពពីលើ អាកាស (orthophoto-maps) តាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាស់ ដែលបង្ហាញយ៉ាង ច្បាស់នូវទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែន ដែលមានទាំងនិយាមកា និងឋានលេខាជាក់លាក់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបន្ថែមទៀតថា ដើម្បីងាយស្រួលក្នុងការទុកដាក់ និងប្រើប្រាស់ផែនទីឱ្យបានត្រឹមត្រូវ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានឯកភាពគ្នាចងក្រងផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ នេះ ជាសៀវភៅ (album) ផែនទីព្រំដែនតាមលក្ខណៈបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្ដីថ្លែងការណ៍បោកប្រាស់ខុសពីការពិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងយ៉ាងហ្មត់ចត់ ច្បាស់លាស់ តាមគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ក្រោយកម្ពុជាបានឯករាជ្យ ស្របតាមផែនទីផ្លូវការ ខ្នាត ១/១០០ ០០០ ហើយដែលរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវផ្ទៃក្រឡាដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ រក្សាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឱ្យជាតិ និងប្រជាជនខាតបង់ឡើយ៕

  2. ប្រជាជន says:

    អាភ្លើ so socheath ពូកអាកញ្ជះយួនអស់អ្ហែងមានដែលប្រកាសប្រាប់ពីផែនទីទៅមហាជនខ្មែរដែរទេមុនពួកអាតិរច្ឆានកញ្ជះយួន ហ៊ុនសែន វាបញ្ជារអោយចាប់លោក រ៉ុង ឈុន កណ្ដួយម៉ែអាអ្ហែងអាកញ្ជះយួន so socheath

  3. Anonymous says:

    this time is more then ever the murder can not doing his kill any more . the world come to help this nation and all Cambodian are rising up again the killer of this century. in what so ever RONG CHHUN cases will never silence because it come to be in public world wide . HUN SEN and his killer can not take RONG CHHUN’S life they have to face the true justice first be for they can put him in jail . I mean the world justice not CPP justice. to bad so sad please take a look SO SOCHEATH is trying to help his boss so much but I do not think nothing this animal can do. 2020 is the last change for the evil monster HUN NAL call HUN SEN next name CHHOUP SAMLAP