ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​៖ ពុំមាន​​​ករណី​​វិជ្ជមាន​​វីរុស​​កូ​វីដ​​-​១៩​ក្នុង​​សហគមន៍​​នៃ​​ស្ថានទូត

កូរ៉ូណាវីរុស | ព័ត៌មានជាតិ
សាំ ឧត្ដម | ០៥ សីហា ២០២០ | ម៉ោង ២០:២៣
VOD

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងកម្ពុជា-អាមេរិក ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Patrick Murphy ថ្លែងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយរវាងកម្ពុជា-អាមេរិក ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។ (ហ៊ី ឆាយ)


​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជាបាន​អះអាង​ថា គិត​មកដល់​ថ្ងៃពុធ​នេះ មិន​មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩នៅក្នុង​សហគមន៍​នៃ​ស្ថានទូត​ទេ។

យោង​តាម​ការ​ចុះផ្សាយ​ក្នុង​ទំ​ព័រ ​ហេ្វ​សប៊ុ​ករបស់​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​រសៀល​នេះ បាន​ឱ្យដឹង​ថា សមាជិក៤នាក់​នៃ​សហគមន៍ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ បន្ទាប់ពី​បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​ពួក​គេ​ត្រូវ​បាន​ដាក់ឱ្យ​នៅ​ដាច់ដោយឡែកសម្រាប់​ការ​ធ្វើ​ចត្តាឡីស័​ក។ ស្ថានទូតបាន​បន្ត​ថា ក្នុង​អំឡុង​ពេល​ធ្វើ​ចត្តាឡីស័​កនោះ អ្នក​ទាំង៤នាក់ពុំ​មាន​ចេញ​រោគសញ្ញា​ណាមួយ​ទេ ហើយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ពីរ​ដង​រួចមក ឃើញថា លទ្ធផល​អវិជ្ជមាន​ទាំងពីរ​ដង។

ស្ថានទូត​អាមេរិកបាន​បញ្ជាក់​ថា៖ «ស្ថានទូត​អាមេរិកយកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ការពារនិង​ទប់ស្កាត់​ការ​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩។ យើង​គោរព​តាម​លក្ខខណ្ឌ​ទាំងអស់​របស់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​មកដល់ ការ​ធ្វើតេស្ត និង​ការ​ធ្វើ​ចត្តាឡីស័​កនៃ​បុគ្គលិក​ស្ថានទូតនិង​សមាជិក​គ្រួសារ​ទាំងអស់​របស់​ពួក​គេ»។

ស្ថានទូតបាន​បន្ថែម​ថា៖ «បុគ្គលិក​ទាំងអស់​របស់​ស្ថានទូតត្រូវតែ​មាន​លទ្ធផល​តេ​ស្ត​អវិជ្ជមាន​កូ​វីដ​-១៩ មុន​ពេល​ធ្វើដំណើរ​មក​កម្ពុជា ត្រូវ​បាន​ដាក់ឱ្យ​នៅ​ដាច់ពីគេ ហើយ​ត្រូវ​បាន​ធ្វើតេស្ត​ឡើងវិញ​នៅពេល​មកដល់ ហើយ​ត្រូវ​ធ្វើតេស្ត​ម្តង​ទៀត​មុន​ពេល​បញ្ចប់​ចត្តាឡីស័​ក»។

ស្ថានទូត​អាមេរិកក៏បាន​បង្ហាញ​ឆន្ទៈ​បន្ត​កិច្ចសហការ​យ៉ាង​ជិត​ស្និទ្ធជាមួយ​ក្រសួងសុខាភិបាល​កម្ពុជា ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នានា ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ១៩ ខណៈ​ដែល​សហរដ្ឋអាមេរិកបាន​រួមចំណែក​នូវ​ជំនួយ​ជាង១១លាន​ដុល្លារ សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ​នៅ​កម្ពុជា។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​សុខាភិបាល​ជាបន្តបន្ទាប់ បាន​ឱ្យដឹង​ថា កាលពី​ថ្ងៃទី១៦ ខែកក្កដា មាន​ជនជាតិ​អាមេរិកាំង​ចំនួន២នាក់ បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ បន្ទាប់ពី​ពួក​គេ​បាន​ធ្វើដំណើរ​តាម​ជើង​យន្តហោះ​ឆ្លងកាត់​ពី​ប្រទេស​កូរ៉េ​ខាងត្បូង​ នៅ​ថ្ងៃទី២៩ ខែកក្កដា ជនជាតិ​អាមេរិក​ម្នាក់ទៀត តេ​ស្ត​វិជ្ជមាន​វីរុស​កូ​វីដ១៩ និង​នៅ​ថ្ងៃទី៣ ខែសីហា មាន​បុរស​ជនជាតិ​អាមេរិកាំង​ម្នាក់ទៀត ត្រូវ​បាន​រក​ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ១៩​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​​កម្ពុជា​៖ ពុំមាន​​​ករណី​​វិជ្ជមាន​​វីរុស​​កូ​វីដ​​-​១៩​ក្នុង​​សហគមន៍​​នៃ​​ស្ថានទូត"

  1. Anonymous says:

    be very careful PATRICK all those animal they hated AMERIKANG no matter if you keep feeding them they will hurt you because they did not have the cent of human . just like what I used to say >>the killer is still at large that is 100% true. the former Khmer Rue’s commander used to murder so many Cambodian he will not hesitate to kill more in order to stay in powers. please believing me this animal monster HUN SEN will never change.