អាជ្ញាធរ​វៀតណាម​ហាមមិនឲ្យ​កម្មករ​ខ្មែរ​ក្រោម​ដែល​រោងចក្រ​បញ្ឈប់​ពី​ការងារ រួមគ្នា​សុំ​អន្តរាគមន៍

ដោយ ម៉ៅ សុធានី
2020-08-04
RFA

អាជ្ញាធរ​វៀតណាម ស្រុក​ត្រាង បូម (Trang Bom )ខេត្ត វាល​ប្រឹស ដែល​វៀតណាម ដាក់ឈ្មោះ​ថ្មី​ថា​ដុង ណាយ (Dong Nai) បាន​ហាម​កម្មករ​ខ្មែរ​ក្រោម​ដែល​ត្រូវ​រោងចក្រ​បញ្ឈប់​ពីរ​ការ​ជាង ២០០នាក់ មិន​ឲ្យ​ធ្វើញត្តិ​រួមគ្នា​ប្ដឹង​ទៅ​ក្រសួង​ពលកម្ម​វៀតណាម។ អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ចោទ​ថា​មាន​អ្នក​ញុះញង់​មក​ពីក្រៅ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ធ្វើញត្តិ​នេះ តែ​កម្មករ​ខ្មែរ​ក្រោម​ឆ្លើយ​ថា​ពួក​គេ​រួមគ្នា​ធ្វើញត្តិ​នេះ​ដោយ​ឆន្ទៈ​របស់​ពួក​គេ​ផ្ទាល់។

យុវជន​តំណាង​កម្មករ​ខ្មែរ​ក្រោម​ម្នាក់ ឈ្មោះ យឿង ខាយ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃទី ៤ សីហា​ថា ពួក​លោក​មាន​គ្នា ៣០ នាក់ តំណាង​ឲ្យ​កម្មករ​ខ្មែរ​ក្រោម​ជាង ២០០នាក់ ដែល​ត្រូវ​រោងចក្រ​បញ្ឈប់​ពី​ការងារ​ដោយ​គ្មាន​សំណង បាន​រួមគ្នា​ធ្វើញត្តិ​មួយ​សុំ​អន្តរាគមន៍​ពី​ក្រសួង​ពលកម្ម​វៀតណាម។ លោក​បញ្ជាក់​ថា ញត្តិ​នោះ​ពួក​លោក​បាន​ដាក់​តាំងពី​ថ្ងៃ​ទី២០ កក្កដា តែ​មិន​ទទួល​បានការ​ឆ្លើយតប​នោះ​ទេ។ លោក យឿង ខាយ បន្ត​ថា​ស្រាប់តែ​នៅ​ថ្ងៃ​ទី១ សីហា អាជ្ញាធរ​ស្រុក​ត្រាំង​បូម បាន​កោះហៅ​លោក​ទៅ​ព្រមាន មិន​ឱ្យ​ធ្វើ​ញត្តិ​រួមគ្នា​ប្ដឹង​ទៅ​ក្រសួង​ពលកម្ម​ទៀត​ទេ។ លោក​ថា អាជ្ញាធរ​វៀតណាម​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ក្រោម​ធ្វើញត្តិ​ម្នាក់​មួយ​ច្បាប់​បាន តែ​ត្រូវឲ្យ​សមត្ថកិច្ច​ពិនិត្យ​ជាមុន​សិន។តំណាង​កម្មករ​ខ្មែរ​ក្រោម​រូប​នេះ​ប្រាប់​ទៀត​ថា អាជ្ញាធរ​វៀតណាម​ចោទប្រកាន់​ពួក​លោក​ថា​មាន​អ្នក​ក្រៅ​ស្រុក នៅ​ពីក្រោយខ្នង​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើញត្តិ​នេះ៖ «សួរ​រឿង​ការ​ដាក់​ញត្តិ​ហ្នឹង​មាន​ផ្សំគំនិត​ជាមួយ​អ្នកណា​ទេ ហើយ​គេ​ថា​ការឃោសនា​ហ្នឹង​គឺ​ខុសច្បាប់ គេ​ថា​ប្អូន​នឹង​ដើរ​បង្ខំឲ្យ​គេ​ផ្ដិតមេដៃ ហើយ​ហ្នឹង​ចុះ ហត្ថលេខា គេ​ចោទ​ថា​ប្អូន​ហ្នឹង​ឃោសនា មាន​ទោស​ធ្ងន់​ណាស់​អាការ​ឃោសនា​ហ្នឹង គេ​ចោទ​ប្រកាន់​មក​ប្អូន​អីចឹង»

ចំណែក​កម្មករ​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ថាច់ សម័យ ប្រាប់​ថា លោក​ក៏​ត្រូវ​បាន​រោងចក្រ​បញ្ឈប់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដោយ​គ្មាន​សំណង​នោះ​ដែរ។ លោក​ថា លោក​ចូលរួម​ធ្វើញត្តិ​សុំ​អន្តរាគមន៍ ពី​ក្រសួង​ពលកម្ម នេះ គឺ​ជា​ឆន្ទៈ​របស់​លោក​ផ្ទាល់ មិន​មាន​អ្នកណា​មក​បង្គាប់បញ្ជា​លោក​ទេ។

លោក ថាច់ សម័យ ថា រោងចក្រ​មួយ​ចំនួន ក្នុង​សួន​ឧស្សាហកម្ម​ខេត្ត​វាល​ប្រឹស ដូចជា​រោងចក្រ​សង្ហារិម សាន​ឡឹម ហ្វឺនិតឆ័រ (san lim Furniture​) និង​រោងចក្រ ហ្សិញ ម៉ាក វីណា (Shing Mark Vina) ជាដើម រើសអើង​កម្មករ​ខ្មែរ​ក្រោម៖ «កាល​មុនៗ ហ្នឹង​ធ្វើការ​នៅ​ដុងណាយ ឥឡូវ​គេ​ឲ្យ​ឈប់​ធ្វើ​ហើយ​ហ្នឹង ខ្ញុំ​ទៅ​សុំ​ចូល​ធ្វើការ​វិញ​ប៉ុន្មាន​សារ​ហើយ គេ​ថា​ខ្មែរ​គេ​មិន​យក​ទេ បើ​យួន​គេ​យក ។ គ្មាន​ការ​អី​ធ្វើ ឥឡូវ​មក​ស្រុក​ហ្នឹង​មានអី​ធ្វើ ធ្វើស្រែ​បន្តិចបន្តួច ហើយ​គេ​ហៅ​ទៅ​ធ្វើ​នេះ ធ្វើ​នោះ​អី អីចឹង​ចេះ​តែ​ទៅៗ។ បើ​បាន​ធ្វើ​កន្លែង​ចាស់​ដដែល​អីចឹង វា​បាន​កាស​ច្រើន​អ៊ីចឹង វា​គ្រប់គ្រាន់​ចាយវាយ​ក្នុង​គ្រួសារ អីចឹង»

សមាជិក​គណៈ​មេធាវី​កម្ពុជា​លោក សឺន ជុំ​ជួន លើកឡើង​ថា បម្រាម​របស់​អាជ្ញាធរ​វៀតណាម​មក​លើ​កម្មករ​ខ្មែរ​ក្រោម​នេះ គឺ​ជា​ការ​រំលោភ​បំពាន​ច្បាប់ និង​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន៖ «ខ្ញុំ​បាន​និយាយ​កន្លង​ហើយ ខ្ញុំ​គិត​ថា​ប្រពន្ធ​ច្បាប់​វា​មិន​ខុស​គ្នា​អីចឹង​ហ្អា៎ គឺ​យើង​នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​តែមួយ ។ អីចឹង​ការដែល​ហាមឃាត់​ហ្នឹង​វា​អត់​ត្រឹមត្រូវ​ទេ ព្រោះ​វា​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចលនា គៀង​គរ ព្រោះ​ជា​បណ្ដឹង​រួមគ្នា ហើយ​រឿង​ហ្នឹង​វា​ប៉ះពាល់​លក្ខណៈ​ជា​ដុំ​ហ្នះ វា​មិនមែន​ប៉ះពាល់​ត្រឹមតែ​បុគ្គល​ទេ អីចឹង​លក្ខណៈ​ជា​ដុំ​ហ្នឹង គេ​អាច​ប្រមូលផ្ដុំ​គ្នា​ផ្ដិតមេដៃ ក្នុង​ការ​ប្ដឹង​រួមគ្នា​បាន មិន​ខុសច្បាប់​ទេ»

ចំណែក ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជាក្រោម លោ​កថាច់ សេដ្ឋា មើលឃើញ​ថា នេះ​ជា​ការរំលោភ​បំពាន​សិទ្ធិពល​រដ្ឋ និង​សិទ្ធិ​ការងារ ជា​ប្រព័ន្ធ​ពីសំណាក់​អាជ្ញាធរ​វៀតណាម។

លោក ថាច់ សេដ្ឋា អំពាវនាវ​ដល់​អាជ្ញាធរ​វៀតណាម​ត្រូវ​តែ​ឈប់​ជា​បន្ទាន់​នូវ​អំពើ​រំលោភបំពាន​មក​លើ​ខ្មែរ​កម្ពុជាក្រោម​តទៅទៀត៖ «ពឹងពាក់​អាជ្ញាធរ​អត់​បាន បែរ​ជា​ទៅ​គំរាម​កំហែង អា​ហ្នឹង​វា​រឹតតែ​បង្ហាញ​ការ​គំរាម​កំហែង នឹង​ការ​បែងចែក រើសអើង​ពូជសាសន៍ ជា​ប្រព័ន្ធ​តែម្ដង មិនមែន​ត្រឹមតែ​បុគ្គល​នឹង​បុគ្គល​ទេ គឺជា​ប្រព័ន្ធ​តាំងពី​អាជ្ញាធរ​រៀបចំ​ដល់​រោងចក្រ​គេ​ធ្វើ​អីចឹង។ ទង្វើ​ហ្នឹងហើយ​ដែល​យើង​មើល​ទៅ​មិន​អាច​ទទួលយក​បាន​ទេ»

កម្មករ​ខ្មែរ​ក្រោម ឲ្យដឹង​ថា រោងចក្រ សានឡឹម ហ្វឺនិតឆ័រ (Salim furniture ) និង​រោងចក្រ ហ្សិញ​ម៉ាក វីណា (Shing Mark Vina) ស្ថិតនៅ​ក្នុង​សួន​ឧស្សាហកម្ម ខេត្ត​វាល​ប្រើស​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ដូន​ណៃ (Dong Nai​) មានកម្ម​ករ​ចម្រុះ​ជាតិសាសន៍​ជាង​មួយ​ម៉ឺន (១០.០០០) នាក់ ក្នុង​នោះ មាន​ពលរដ្ឋខ្មែរ​ក្រោម​ជាង​មួយ​ពាន់ (១.០០០)​នាក់។ទោះ​ជា​យ៉ាង​ណា ក្នុង​ដំណាក់កាល​រាតត្បាត​នៃ​ជំងឺ​កូ​វីដ១៩ នេះ រោងចក្រ​ទាំងពីរ​បាន​បញ្ឈប់​កម្មករ​ខ្មែរ​ក្រោម​ជាង​ពីរ​រយ (២០០)​នាក់ ដោយ​គ្មាន​សង​សំណង​តាម​លក្ខខណ្ឌ​ការងារ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អាជ្ញាធរ​វៀតណាម​ហាមមិនឲ្យ​កម្មករ​ខ្មែរ​ក្រោម​ដែល​រោងចក្រ​បញ្ឈប់​ពី​ការងារ រួមគ្នា​សុំ​អន្តរាគមន៍"

  1. so socheath says:

    អាកូន មីកាដួយអាយះ មើលឲ្យច្បាស់ អាពូជឆ្កែ !

    ​គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា
    ផែនទីខ្នាង ១/២៥ ០០០ ជាផែនទីដែលគូសវាងដោយប្រទេសវៀតណាម។

    ក្នុងសេចក្តីថ្លែងការណ៍នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០​ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានហៅការចោទប្រកាន់នេះថា ជាការប្រឌិតរឿង និងផ្សព្វផ្សាយ​នូវព័ត៌មាន​មិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ច្រឡំមកលើការងារព្រំដែន​របស់រាជរដ្ឋាភិបាលអំពីការធ្វើឱ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឱ្យមានការរំលោភបំពានទឹកដីពីប្រទេសវៀតណាម។

    ទន្ទឹមនឹងការចេញមកច្រានចោលនូវការចោទប្រកាន់ និងការផ្សព្វផ្សាយបំភ្លៃក្នុងចេតនាទុច្ចរិត និងពិសពុលរបស់ក្រុមឧទ្ទាមក្រៅច្បាប់នេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក៏បានបញ្ជាក់ពីការងារកំណត់ព្រំដែនជាមួយប្រទេសវៀតណាម និងការរៀបចំបោះផែនទីខ្នាត ១/២៥ ០០០នេះផងដែរ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គម និយមវៀតណាម ជាការងារបច្ចេកទេសកម្រិតខ្ពស់ អនុវត្តដោយក្រុមជំនាញនៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាមផែនទីផ្លូវការ បោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ ក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្របតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធានាបាននូវបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចការចោទប្រកាន់ក្នុងសេចក្ដី ថ្លែងការណ៍របស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកនឡើយ។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានឱ្យដឹងថា ខ្សែព្រំដែនដែលមាននៅលើផែនទីឋានលេខាព្រំដែនខ្នាត ១/២៥ ០០០ ត្រឹមត្រូវតាមខ្សែព្រំដែនដូច មាននៅលើផែនទីបោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន លើកលែងតែ តំបន់មួយចំនួនដែលពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម បាននិងកំពុងរស់នៅដាំដុះ អាស្រ័យ ផលមិនស្របតាមខ្សែព្រំដែនផែនទីបោន ខ្នាត ១/១០០.០០០ តែប៉ុណ្ណោះ។ ម៉្យាងវិញទៀត ដើម្បី រក្សាទុកដីទាំងនោះជូនពលរដ្ឋខាងលើ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម បានព្រម ព្រៀងគ្នារក្សាទុកដីទាំងនោះជូនពលរដ្ឋឱ្យបន្តរស់នៅ និងកាន់កាប់ជាបន្តទៀត ដោយយកគោលការណ៍ ដោះដូរដីមួយមួយ ឈរលើស្មារតីគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងសុខដុមរមនារបស់ ពលរដ្ឋនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបានធ្វើឡើងដោយកម្ពុជា និងវៀតណាម ហើយដែល ត្រូវបានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ កម្ពុជា និង វៀតណាម ប្រគល់ឱ្យប្រទេសទី៣ ជាអ្នកបោះពុម្ព គឺក្រុមហ៊ុន BLOMINFO A/S នៃប្រទេសដាណឺម៉ាក បន្ទាប់ពីការប្រកាសដេញថ្លៃជាអន្តរជាតិ តាមកិច្ចព្រមព្រៀងចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០១១ ដែល ក្រោយមកត្រូវបានផ្ទេរបន្តទៅឱ្យក្រុមហ៊ុន NIRAS Mapping A/S ប្រទេសដាណឺម៉ាក ដូចមាននៅក្នុង លិខិតប្រគល់សិទ្ធិ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣។

    ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ជាផែនទីបង្ហាញពីលទ្ធផលប្រមាណជា ៨៤% ដែលកម្ពុជា និងវៀតណាមសម្រេចបានលើការងារព្រំដែន ជាផែនទីផលិតឡើងតាមរយៈការថតរូបភាពពីលើ អាកាស (orthophoto-maps) តាមបែបបច្ចេកវិទ្យាថ្មីទំនើប មានភាពជាក់លាស់ ដែលបង្ហាញយ៉ាង ច្បាស់នូវទីតាំងបង្គោលព្រំដែន និងខ្សែព្រំដែន ដែលមានទាំងនិយាមកា និងឋានលេខាជាក់លាក់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានបន្ថែមទៀតថា ដើម្បីងាយស្រួលក្នុងការទុកដាក់ និងប្រើប្រាស់ផែនទីឱ្យបានត្រឹមត្រូវ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរ បានឯកភាពគ្នាចងក្រងផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ នេះ ជាសៀវភៅ (album) ផែនទីព្រំដែនតាមលក្ខណៈបច្ចេកទេស ដើម្បីទុកប្រើប្រាស់ក្នុងប្រទេសរៀងៗខ្លួន។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស សូមកុំជឿ និងកុំចែកចាយរាល់ការបង្ហោះសេចក្ដីថ្លែងការណ៍បោកប្រាស់ខុសពីការពិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកន ដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយក្នុងចេតនាទុច្ចរិត ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល ហើយដែលសកម្មភាពទាំងអស់នោះអាចប្រឈមមុខនឹងផ្លូវច្បាប់។

    គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមបញ្ជាក់ជូនជាថ្មីថា ក្នុងកិច្ចការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងយ៉ាងហ្មត់ចត់ ច្បាស់លាស់ តាមគោលការណ៍ខ្សែព្រំដែនមិនកែប្រែ ក្រោយកម្ពុជាបានឯករាជ្យ ស្របតាមផែនទីផ្លូវការ ខ្នាត ១/១០០ ០០០ ហើយដែលរហូតមកដល់បច្ចុប្បន្ននេះ សម្រេចបានលទ្ធផល៨៤% នៃខ្សែព្រំដែនរួម និងកំពុងបន្តធ្វើឱ្យបានចប់ជាស្ថាពរ១០០% ដើម្បីធានាបាននូវផ្ទៃក្រឡាដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ រក្សាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឱ្យជាតិ និងប្រជាជនខាតបង់ឡើយ៕

  2. កូនខ្មែរ says:

    កណ្ដួយម៉ែអាកញ្ជះយួន ហ៊ុនសែនកូនមីចោរគេចុយធ្វើបាបតែខ្មែរស្នេហា៍ជាតិ

  3. Anonymous says:

    WELL this animal SO SOCHEATH out of his mind copy and past in all every articles