មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​របប​ក្រុងភ្នំពេញ អំពី​ផលវិបាក​កាន់តែ​ធ្ងន់ជាង​បាត់​ត្រឹម EBA 20%

ដោយ មួង ណារ៉េត
2020-08-06
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។ Photo: RFA


មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ ព្រមាន​របប​ក្រុងភ្នំពេញ អំពី​ផលវិបាក​កាន់តែ​ធ្ងន់ជាង​បាត់​ត្រឹមតែ EBA 20%។ ចំណែក​ឯ អ្នកវិភាគ​នយោបាយ និង​សង្គម យល់ឃើញ​ថា ផលវិបាក​នេះ នឹង​រឹតតែ​ធ្វើឲ្យ​កម្ពុជា ជួប​បញ្ហា​បន្ថែម ទៅលើ​វិបត្តិសេដ្ឋកិច្ច ដោយសារតែ​ជំងឺ​កូវីដ-១៩។

នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ប្រាប់​អាស៊ី​សេរី នៅ​ថ្ងៃ​ទី៥ ខែសីហា​ថា លោក ហ៊ុន សែន យល់​ខុស​ធ្ងន់​មួយ អំពី​ស្ថានភាព​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មួយ​ផ្នែក ពី​កម្ពុជា​របស់​គណៈកម្មការ​អឺរ៉ុប​នោះ។ លោក​បន្ថែម លោក ហ៊ុន សែន ប្រហែល​គិត​ថា គណៈកម្មការ​អឺរ៉ុប ដក EBA ត្រឹម​តែ ២០% រួច​ហើយ​លែង​ដក​ទៀត ទើប​របប​ក្រុងភ្នំពេញ​ហ៊ាន​ចាប់ខ្លួន​មេ​សហជីព​កម្មករ​លោក រ៉ុង ឈុន និង​អ្នក​ដទៃ​ទៀត​យ៉ាង​រំភើយ​បែប​នេះ៖ «គណៈកម្មការ​អឺរ៉ុប ដក​តែ ២០សិន​បែប​នេះ គឺ​គេ​ធ្វើ​សម្បទាន​ឲ្យ​កម្ពុជា​នោះ​ទេតាម​ពិត​គេ​ត្រូវ​ដក​ច្រើនជាង​នេះ​ឆ្ងាយ​ណាស់ ព្រោះ​កម្ពុជា​បាន​រំលោភ​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ​យ៉ាង​ច្រើន​សន្ធឹក។ គណៈកម្មការ​អឺរ៉ុប​បាន​ប្រាប់​ពួក​យើង​ខ្ញុំ​ថា គេ​ធ្វើ​បែប​នេះ គឺ​ដោយសារ​ចង់​ទុក​ឱកាស​ឲ្យ​លោក ហ៊ុន សែន បាន​កែ​ខ្លួន»

ក្នុង​ករណី​ដែល​មិន​កែខ្លួន​បែប​នេះ លោក ប្រ៊ែដ អាដាម ថា​កម្ពុជា​ចៀស​មិន​ផុត​ពី​វិធានការ​បន្ថែម មិនមែន​ត្រឹមតែ​ពី​សហភាព​អឺរ៉ុប​ទេ តែ​ពី​សហគមន៍​អន្តរជាតិ​ទាំងមូល​ផង៖ «គណៈកម្មការ​អឺរ៉ុប ប្រាប់​យើង​ខ្ញុំ​បន្ថែម​ទៀត​ថា ពួក​គេ​បាន​ត្រៀម​បម្រុង​វិធានការ​ធ្ងន់ជាង​នេះ ដើម្បី​ចាត់ការ​កម្ពុជា បើ​ស្ថានការណ៍​កាន់​តែ​អាក្រក់​បែបនេះ»។

ការព្រមាន​របស់​មន្ត្រី​ជាន់ខ្ពស់​អន្តរជាតិ​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កាលកំណត់ ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% ពី​កម្ពុជា នឹង​ចូលជាធរមាន​នៅ ៦ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

គណៈកម្មការ​អឺរ៉ុប កាលពី​ថ្ងៃ​ទី១២ ខែកុម្ភៈ សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០​% ពី​កម្ពុជា ដោយសារ​ការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។ គណៈកម្មការ​នេះ ទុក​ពេល​ជាច្រើន​ខែ ឲ្យ​របប​ក្រុងភ្នំពេញ​ស្ដារ​ស្ថានភាព​អាក្រក់​នេះ​ឡើងវិញ។

ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គណៈកម្មការ​នេះ បញ្ជាក់​ប្រាប់​អាស៊ី​សេរី ថា​គ្មាន​ឃើញ​ការ​វិវឌ្ឍ​ជា​ដុំ​កំភួន​ណា​មួយ ដែល​អាច​ធ្វើឲ្យ​គណៈកម្មការ​អឺរ៉ុប អាច​ប្ដូរ​ចិត្ត​បាន​នោះ​ឡើយ។ ដូច្នេះ នៅ​ថ្ងៃ​ទី១២ ខែ​សីហា​ខាងមុខនេះ កម្ពុជា​នឹង​បាត់ EBA ២០% ជា​កំហិត។

លោក ប្រ៊ែដ អាដាម បន្ត​ទៀត​ថា ការណ៍​ដែល​គណៈកម្មការ​អឺរ៉ុប មិន​ផ្លាស់​ប្ដូរ​ចិត្ត និង​នៅ​តែ​ដក EBA ពី​កម្ពុជា គឺ​ស​បញ្ជាក់​ឲ្យ​ឃើញ​សហភាព​អឺរ៉ុប លែង​រវីរវល់​រឿង​កម្ពុជា​ដូច​មុន​ទៀត​ហើយ។ លោក​ថា សហភាព​អឺរ៉ុប បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ជួយ​កម្ពុជា​អស់​រយៈពេល​ជាង ២០ឆ្នាំ​មក​នេះ គឺ​ខិតខំ​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​គ្រាន់​បើ​នឹង​គេ។ ប៉ុន្តែ មិន​នឹក​ស្មាន​ថា លោក ហ៊ុន សែន ធ្វើ​ឲ្យ​អាក់​សទ្ធា​របស់​សហគមន៍​អន្តរជាតិ អស់​បែប​នេះ​សោះ។

លោក ប្រ៊ែដ អា​ដាម ថា​ការ​មានះ​របស់​លោក ហ៊ុន សែន ដែល​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ រហូត​ធ្វើឲ្យ​បាត់ EBA មួយ​ផ្នែក ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា កំពុង​តែ​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារ​តែ​វិបត្តិ​ជំងឺ​កូវីដ-១៩ បែប​នេះ គឺ​វា​លើស​ពី​រឿង​អកុសល​បំផុត​ទៅ​ទៀត សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ៖ «ខ្ញុំ​គិត​ថា រឿង​មិន​ត្រឹមតែ​អកុសល​ទេ គឺ​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់ ជា​ពិសេស ក្នុង​ពេល​កំពុង​ជួប​វិបត្តិ​ដោយសារ​ជំងឺឆ្លង​ជា​សាកល​នេះ ព្រោះ​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ដាំ​ក្បាល​ចុះ​ស្រាប់ ការនាំចេញ​ក៏​ថយ​ចុះ​យ៉ាង​គំហុក ការផលិត​តាម​រោងចក្រ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ពលរដ្ឋ​ជា​ច្រើន​បាត់បង់​មុខរបរ និង​ការងារ​ធ្វើ។ ដូច្នេះ នេះ​គឺ​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​មួយ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ដូចជា​កម្ពុជា ប្រឹង​ពើង​ទ្រូង និង​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​បែប​នេះ»

ភាព​ផ្គើន និង​ពើងទ្រូងដាក់​សហភាព​អឺរ៉ុប​នេះ លោក ហ៊ុន សែន ធ្លាប់​អួតអាង​ជាប្រចាំ​ទៅ​ហើយ ថា​ទោះ​បាត់ EBA កុំថាឡើយ ២០% បើ​ទោះ​បាត់​ទាំងអស់ ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ព្រោះ​ស៊ាំ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ឆ្អែត​ទៅ​ហើយ។ លោក​ក៏​ធ្លាប់​អះអាង​ថា មិន​ធ្វើតាម​សហភាព​អឺរ៉ុប​ទេ ព្រោះ​បើ​ធ្វើតាម គឺ​ដូចជា​ឱន​ក្បាល​ដាក់​សហភាព​អឺរ៉ុប​ពេក ដែល​ធ្វើឲ្យ​បាត់​អធិបតេយ្យ​កម្ពុជា ជាដើម។ប៉ុន្តែ អ្នកវិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ ថា​ភាព​មានះ​របស់​លោក ហ៊ុន សែន នេះ​មិនមែន​ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា​ឯ​ណា​នោះ​ទេ គឺ​លោក ហ៊ុន សែន ចង់​ការពារ​អំណាច និង​ផលប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ និង​បក្ស​ពួក​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែម​ទៀត​ថា ការបាត់បង់ EBA ២០​% នេះ មាន​ទំហំ​ធំធេង​ជាង​ការស្មាន​របស់​លោក ហ៊ុន សែន ដែល​ថា​តិចតួច​នោះ៖ «ការ​ដាក់ ២០ ភាគ​រយ មាន​តែ​តួលេខ​នៅ​លើ​មុខ​ទំនិញ​ទេ ប៉ុន្តែ​ជា​ចិត្តសាស្ត្រ​វិញ មាន ៥០ – ៦០ភាគ​រយ យ៉ាង​តិច ពីព្រោះ​ដាក់ ២០ភាគ​រយ អ្នក​វិនិយោគ​គេ​គិត​ហើយ ចុះ​ពេល​ហ្នឹង​ដាក់ ២០ភាគ​រយ ចុះ​ថ្ងៃ​ស្អែក ឆ្នាំ​ក្រោយ តើ​ដាក់​ប៉ុន្មានទៀត​ទៅ បើ​រដ្ឋាភិបាល​នៅតែ​មិន​វិល​ទៅកាន់​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ​វា​ប៉ះពាល់​ទៅដល់​ទឹកចិត្ត​អ្នក​វិនិយោគ។ អ្នក​វិនិយោគ​គេ​មិន​មានស្មារតី​សុខ​ស្រួល នៅ​ក្នុង​ការ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ទេ»

ស្រប​ពេល​ដែល​ថ្ងៃ​ដែល​អនុវត្ត​សេចក្ដី​សម្រេច​ដក EBA ជិត​ចូល​មកដល់ របប​ក្រុងភ្នំពេញ​ចាប់​ផ្ដើម​ធ្វើទុក្ខ​បុក​ម្នេញ និង​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ក្រោក​តវ៉ា​ប្រឆាំង​នឹង​របប​នេះ កាន់តែ​ខ្លាំង។ ការ​បង្ក្រាប​នេះ ផ្ដើម​ចេញពី​ការ​ចាប់​ប្រធាន​សហជីព​លោក រ៉ុន ឈុន និង​ចំណាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ប្រជា​ពលរដ្ឋ មិន​ឲ្យ​ចេញ​តវ៉ា។

លោក ប្រ៊ែដ អាដាម ថា​ក្នុង​ស្ថានភាព​បែប​នេះ សហគមន៍​អន្តរជាតិ អាច​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​បាន ដោយ​រូបភាព​នៃ​ការ​ផ្ដាច់​ជីពចរ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច។ ការ​ផ្ដាច់​ជីពចរ​នេះ គឺ​លោក​សំដៅ​លើ​ទណ្ឌកម្ម​លើ​បុគ្គល ក្នុង​ជួរ​ថ្នាក់ដឹកនាំ​នៃ​របប​សព្វថ្ងៃ ដូចជា​ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​ជា​ដើម ព្រោះ​មន្ត្រី​គ្រាក់ៗ រួម​ទាំង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង សុទ្ធតែ​មាន​ទ្រព្យ​នៅ​បរទេស​យ៉ាង​សន្ធឹក៖ «ខ្ញុំ​ថា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​តាម​រក​ប្រភព​នៃ​អំពើ​ពុក​រលួយ ដែល​មន្ត្រី និង​អ្នក​ទាំងអស់​នោះ​ប្រព្រឹត្ត និង​ប្រភព​ទ្រព្យសម្បត្តិ​ពួក​គេ។ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ជា​ការ​សំខាន់​មួយ​ដែរ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​តាម​រក​ប្រភព​គណនី​ធនាគារ​របស់​ពួក​គេ ដែល​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ មានតែ​ធ្វើ​បែប​នេះ​ទេ ទើប​ធ្វើឲ្យ​អ្នក​ទាំង​នោះ​ដឹង​ខ្លួន និង​ឈឺចាប់»

ជា​សារ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់ការ​លើ​មន្ត្រី​របប​ក្រុង​ភ្នំពេញ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ថែម​វិធានការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ ដោយ​ផ្ដោត​លើ​ទណ្ឌកម្ម​បុគ្គល​ទាំងនេះ។

កន្លងមក​យន្តការ​តាមរយៈ​ច្បាប់​ដាក់ទណ្ឌកម្ម​សាល​កល ឬ the Global Magnitsky Act ត្រូវ​បាន​សហរដ្ឋអាមេរិក អនុវត្ត​លើ​មន្ត្រី​គ្រាក់ ​នៃ​របប​ក្រុងភ្នំពេញ ជា​បណ្តើរៗ ហើយ។ រដ្ឋាភិបាល​ប្រទេស​លោក​សេរី​មួយ​ចំនួន​ទៀត ក៏​កំពុង​ពិចារណា​យន្តការ​នេះ កំពុង​ដាំ​ក្បាល​ចុះ​ស្រាប់ ការ​នាំ​ចេញ​ក៏​ថយ​ចុះ​យ៉ាង​គំហុក ការ​ផលិត​តាម​រោងចក្រ​ក៏​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង និង​ពលរដ្ឋ​ជាច្រើន​បាត់បង់​មុខ​របរ និង​ការងារ​ធ្វើ។ ដូច្នេះ នេះ​គឺជា​ពេលវេលា​ដ៏​អាក្រក់​បំផុត​មួយ ដែល​ប្រទេស​មាន​សេដ្ឋកិច្ច​ទន់​ខ្សោយ​ដូច​ជា​កម្ពុជា ប្រឹង​ពើង​ទ្រូង និង​ផ្គើន​ដាក់​សហគមន៍​អន្តរជាតិ​បែប​នេះ»។

ភាព​ផ្គើន និង​ពើង​ទ្រូង​ដាក់​សហភាព​អឺរ៉ុប​នេះ លោក ហ៊ុន សែន ធ្លាប់​អួតអាង​ជា​ប្រចាំ​ទៅ​ហើយ​ថា ទោះ​បាត់ EBA កុំ​ថា​ឡើយ ២០% បើ​ទោះ​បាត់​ទាំង​អស់ ក៏​កម្ពុជា​មិន​ស្លាប់​ដែរ ព្រោះ​ស៊ាំ​នឹង​ទណ្ឌកម្ម​អន្តរជាតិ​ឆ្អែត​ទៅ​ហើយ។ លោក​ក៏​ធ្លាប់​អះអាង​ថា មិន​ធ្វើតាម​សហភាព​អឺរ៉ុប​ទេ ព្រោះ​បើ​ធ្វើតាម គឺ​ដូចជា​ឱន​ក្បាល​ដាក់​សហភាព​អឺរ៉ុប​ពេក ដែល​ធ្វើឲ្យ​បាត់​អធិបតេយ្យ​កម្ពុជា​ជា​ដើម។ ប៉ុន្តែ អ្នក​វិភាគ​សង្គម និង​នយោបាយ លោក គឹម សុខ ថា​ភាព​មានះ​របស់​លោក ហ៊ុន សែន នេះ​មិនមែន​ដើម្បី​ការពារ​អធិបតេយ្យ​កម្ពុជា​ឯ​ណា​នោះ​ទេ គឺ​លោក ហ៊ុន សែន ចង់​ការពារ​អំណាច និង​ផល​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ និង​បក្ស​ពួក​របស់​ខ្លួន​តែប៉ុណ្ណោះ។ លោក គឹម សុខ បន្ថែម​ទៀត​ថា ការ​បាត់បង់ EBA ២០% នេះ មាន​ទំហំ​ធំធេង​ជាង​ការស្មាន​របស់​លោក ហ៊ុន សែន ដែល​ថា​តិចតួច​នោះ៖ «ការ​ដាក់ ២០ភាគ​រយ មានតែ​តួលេខ​នៅ​លើ​មុខ​ទំនិញ​ទេ ប៉ុន្តែ​ជា​ចិត្តសាស្ត្រ​វិញ មាន ៥០៦០ភាគ​រយ យ៉ាងតិច ពីព្រោះ​ដាក់ ២០ភាគ​រយ អ្នក​វិនិយោគ​គេ​គិត​ហើយ ចុះ​ពេល​ហ្នឹង​ដាក់ ២០ភាគ​រយ ចុះ​ថ្ងៃ​ស្អែក ឆ្នាំ​ក្រោយ តើ​ដាក់​ប៉ុន្មានទៀត​ទៅ បើ​រដ្ឋាភិបាល​នៅ​តែ​មិន​វិល​ទៅ​កាន់​ប្រជាធិបតេយ្យ។ ដូច្នេះ​ហើយ​វា​ប៉ះពាល់​ទៅ​ដល់​ទឹក​ចិត្ត​អ្នក​វិនិយោគ។ អ្នក​វិនិយោគ​គេ​មិន​មាន​ស្មារតី​សុខ​ស្រួល នៅ​ក្នុង​ការ​រកស៊ី​នៅ​ប្រទេស​កម្ពុជា​ទេ»

ស្រប​ពេល​ដែល​ថ្ងៃ​ដែល​អនុវត្ត​សេចក្ដី​សម្រេច​ដក EBA ជិត​ចូល​មកដល់ របប​ក្រុងភ្នំពេញ​ចាប់​ផ្ដើម​ធ្វើទុក្ខ​បុក​ម្នេញ និង​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​ហ៊ាន​ក្រោក​តវ៉ា​ប្រឆាំង​នឹង​របប​នេះ កាន់​តែ​ខ្លាំង។ ការ​បង្ក្រាប​នេះ ផ្ដើម​ចេញពី​ការ​ចាប់​ប្រធាន​សហជីព​លោក រ៉ុន ឈុន និង​ចំណាត់​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចេញ​តវ៉ា។

លោក ប្រ៊ែដ អាដាម ថា ក្នុង​ស្ថានភាព​បែប​នេះ សហគមន៍​អន្តរជាតិ អាច​ដាក់​សម្ពាធ​របប​ក្រុង​ភ្នំពេញ​បាន ដោយ​រូបភាព​នៃ​ការ​ផ្ដាច់​ជីពចរ​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច។ ការ​ផ្ដាច់​ជីពចរ​នេះ គឺ​លោក​សំដៅ​លើ​ទណ្ឌកម្ម​លើ​បុគ្គល ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​នៃ​របប​សព្វថ្ងៃ ដូចជា ការ​បង្កក​ទ្រព្យ​សម្បត្តិ និង​បិទ​ទិដ្ឋាការ​ជា​ដើម ព្រោះ​មន្ត្រី​គ្រាក់ៗ រួម​ទាំង​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ផង សុទ្ធតែ​មាន​ទ្រព្យ​នៅ​បរទេស​យ៉ាង​សន្ធឹក៖ «ខ្ញុំ​ថា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត គឺ​តាម​រក​ប្រភព​នៃ​អំពើ​ពុក​រលួយ ដែល​មន្ត្រី និង​អ្នក​ទាំងអស់​នោះ​ប្រព្រឹត្ត និង​ប្រភព​ទ្រព្យ​សម្បត្តិ​ពួក​គេ។ ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ជា​ការ​សំខាន់​មួយ​ដែរ ប៉ុន្តែ អ្វី​ដែល​សំខាន់​ជាង​នេះ គឺ​ការ​តាម​រក​ប្រភព​គណនី​ធនាគារ​របស់​ពួក​គេ ដែល​លាក់​ទុក​នៅ​ក្រៅ​ប្រទេស។ មាន​តែ​ធ្វើ​បែប​នេះ​ទេ ទើប​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ដឹង​ខ្លួន និង​ឈឺ​ចាប់»

ជា​សារ​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ដើម្បី​ចាត់​ការ​លើ​មន្ត្រី​របប​ក្រុង​ភ្នំពេញ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ថែម​វិធានការ​ដាក់​ទណ្ឌកម្ម និង​សម្ពាធ​លើ​របប​ក្រុង​ភ្នំពេញ ដោយ​ផ្ដោត​លើ​ទណ្ឌកម្ម​បុគ្គល​ទាំង​នេះ។

កន្លងមក​យន្តការ​តាមរយៈ​ច្បាប់​ដាក់ទណ្ឌកម្ម​សាល​កល ឬ the Global Magnitsky Act ត្រូវ​បាន​សហរដ្ឋអាមេរិក អនុវត្ត​លើ​មន្ត្រី​គ្រាក់ៗ នៃ​របប​ក្រុង​ភ្នំពេញ ជា​បណ្ដើរៗ ហើយ។ រដ្ឋាភិបាល​ប្រទេស​លោកសេរី​មួយ​ចំនួន​ទៀត ក៏​កំពុង​ពិចារណា​យន្តការ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles