យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​ចុះ​ហត្ថលេខា​ជាង ១ម៉ឺន ៣ពាន់​នាក់

ដោយ ខែ សុណង
2020-08-11
RFA


យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើតាម​បណ្ដាញ​អ៊ិនធើណិត តាម​គេហទំព័រ CHANGE.ORG

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា

 Screenshot from Change.org


យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​ចុះ​ហត្ថលេខា​ជិត ១៣.៤៣៥នាក់ គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី១៥ ខែសីហា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនាការ​បញ្ចប់​និ​ទណ្ឌ​ភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាមមេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​ជន​រង​គ្រោះ មួយ​ចំនួន ដែល​រួមមាន​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី អ្នកស្រី​ពិសិដ្ឋ ពី​លី​កា ដែល​ជាតា​រា​ភាពយន្ត និង​ជា​សាស្ត្រា​ចារ្យ​សាលា​វិចិត្រ​សិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុ​នធឿន លោក ជា វិជ្ជា ប្រធាន​សហជីពកម្មករ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ និង​មន្ត្រី​សហជីព ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របបគ្រប់គ្រង​របស់​លោក ហ៊ុន សែន។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខ​ហួរ ថ្លែង​ថា អ្នកស្រី​រីករាយ​ដែល​បាន​ឃើញ​ពលរដ្ឋ​ច្រើន​បន្ត​ចូលរួម​យុទ្ធនាការ​នេះ ដែល​មានន័យថា ពលរដ្ឋ​ចង់​បញ្ចប់​វប្បធម៌​និទណ្ឌភាព​ពិតប្រាកដ​មែន៖ «ក្នុងរយៈពេល​ខ្លី​មិន​ដល់ ១ខែ​ផង យើង​ទទួល​បាន​ស្នាមមេដៃ​ជាង ១ម៉ឺន​នាក់ ដែល​ជា​ស្នាមមេដៃ​ដែលគេ​ចង់​រួម​កម្លាំង​ជាមួយ​យើង​ក្នុង​ការ​បញ្ចប់​និទណ្ឌភាព មានន័យថា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​កាប់សម្លាប់​ទាំងឡាយ​នោះ ដែល​ពាក់ព័ន្ធ​ជាមួយ​រដ្ឋាភិបាល​អ្នកនោះ​ត្រូវតែ​ប្រឈមមុខ​ជាមួយ​តុលាការ​ឯករាជ្យ»។

អ្នកស្រី​ថា យុទ្ធនាការ​នេះ​នឹង​មិនកំណត់​ពេលវេលា​បញ្ចប់​ពេលណា​នៅឡើយ​ទេ លុះត្រាតែ​ទទួល​បាន​យុត្តិធម៌។ អ្នកស្រី​រីករាយ​ដែល​បាន​ឃើញ​សន្ទុះ​នៃ​ការចូលរួម​ពី​ពលរដ្ឋ​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​ស្នាមមេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ តាម​បណ្ដាញ​អ៊ិនធើណិ​ត តាម​គេហទំព័រ change.org ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា “Together We Fight to End Impunity​” ឬ​ប្រែ​ថា យើង​រួមគ្នា​តស៊ូ​លុបបំបាត់​អំពើ​និ​ទណ្ឌ​ភាព”៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Related Articles

3 Responses to "យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នកចូលរួម​ចុះ​ហត្ថលេខា​ជាង ១ម៉ឺន ៣ពាន់​នាក់"

  1. so socheath says:

    ហាស ! ហាស កូនមីកាដួយអាយះ ម្នាក់ផ្តឹត១០០ ដង មកអួតដែរ
    កូនមីចោរកញ្ចុយកាដួយស្អុយង៉ោង ?

  2. Anonymous says:

    HS…..HAS,,,,,,,,,this guy lngoung like cow register on line no one can do one hundred time …AH .CHHKOUTH

  3. so socheath says:

    ហាស !ហាស
    អាកូនមីកាដួយអាយះ Anonymous ហេតុអីធ្វើមិនបាន ?