ពលរដ្ឋ​ទូទៅ និង​មន្ត្រី​រាជការ សោក​ស្តាយ​ការបាត់បង់ EBA ចំនួន២០​%

ដោយ សេក បណ្ឌិត
2020-08-12
RFA

EU_EBA

EU_EBA

Photo: RFA


ប្រជាពលរដ្ឋ​ទូទៅ និង​មន្ត្រី​រាជការ​មួយ​ចំនួន សោក​ស្ដាយ​ដែល​រដ្ឋាភិបាល​ដឹកនាំ ដោយ​គណបក្សប្រជាជន​កម្ពុជា មិនព្រម​កែ​លម្អ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ហើយ​បណ្ដោយ​ឲ្យ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្មEBA ២០ភាគ​រយ។ ពួក​គេ ព្រួយបារម្ភ​ថា ប្រទេស​កម្ពុជា នឹង​ទទួលរង​វិបត្តិសេដ្ឋកិច្ច និង​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ ដោយសារតែ​គំនិត​អាត្មានិយម​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ​សាធារណៈ​មួយ​ចំនួន យល់ឃើញ​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBAចំនួន ២០ភាគ​រយ នឹង​ក្លាយ​ជា​ឫស​គល់​នៃ​បញ្ហា​ប្រទាក់​ក្រឡា​គ្នា​ជាច្រើន​ដែល​ពិបាក​ដោះស្រាយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ។

អាជីវករ​លក់ដូរ​ម្ហូបអាហារ​នៅមុខ​រោងចក្រ​ស្ថិត​ក្នុង​ខេត្ត​កណ្ដាល លោក បាន សុខ ថ្លែង​ថា គ្រាន់តែ​រឿង​ជំងឺ​កូវីដ​មួយ​មុខ បាន​ធ្វើមុខ​របរ​លក់ដូរ​របស់​លោក ធ្លាក់​ចុះ​យ៉ាង​ខ្លាំង រហូត​លោក​គ្មាន​លទ្ធភាព​សងបំណុល​ធនាគារ ហើយ​ខាង​ធនាគារ បាន​ប្ដឹង​លោក​ទៅ​តុលាការ​ទៀត​ផង។ អាជីវករ​រូប​នេះ ជឿជាក់​ថា ការបាត់បង់ EBA ២០% នឹង​ធ្វើឲ្យ​កម្មករ​បាត់បង់​ការងារ គ្មាន​ប្រាក់ចំណូល ដូច្នេះ​លោក ក៏​នឹង​ទទួល​រង​ផល​ប៉ះពាល់​បន្ថែម​ទៀត​ដោយ​ស្វ័យប្រវត្តិ​ពី​បញ្ហា​នេះ​ផង​ដែរ៖ «

ចំណែក​និស្សិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ លោក ចាន់ សាញ់ និយាយ​ថា លោក​សោក​ស្ដាយ​ខ្លាំង ចំពោះ​ការបាត់បង់​ផ្នែក​ខ្លះ​នៃ EBA ដែល​នឹង​ធ្វើឲ្យ​វិស័យ​កាត់ដេរ នៅ​កម្ពុជា ធ្លាក់​ចុះ​កាន់តែ​ធ្ងន់ធ្ងរ មិនធ្លាប់​មាន​ពីមុន​មក៖ «

រីឯ​កសិករ​មួយ​រូប​រស់នៅ​ខេត្ត​ព្រៃវែង លោក វែង វុត្ថា លើក​ឡើង​ថា ការ​ទទួលរង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប​នេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​លោក ហ៊ុន សែន គិតតែពី​រក្សា​អំណាច ខ្លួនឯង មិនបាន​គិត​អំពី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន។ លោក វែង វុត្ថា យល់ថា វិធី​រក្សា​អំណាច​របស់​លោក ហ៊ុន សែន ដែល​បង្ក​ទុក្ខ​លំបាក​ប្រជាពលរដ្ឋ​បែបនេះ គឺ​មិន​អាច​គង់វង្ស​យូរអង្វែង​ឡើយ ព្រោះ​លោក ជឿ​ថា ទីណា​មានទុក្ខ ទីណា​មានការ​ជិះជាន់ គឺ​ទី​នោះ​នឹង​មានការ​រើ​បម្រាស់។ ពលរដ្ឋ​រូប​នេះ បញ្ចេញ​ទស្សនៈ​ទៀត​ថា ការបាត់បង់ EBA ចំនួន ២០ភាគ​រយ​មិនមែន​ជា​រឿង​តូចតាច​ឡើយ ហើយក៏​មិនមែន​ប៉ះពាល់​តែ​ពលរដ្ឋ​សាមញ្ញ​នោះ​ដែរ ពោល​គឺ​មន្ត្រី​រាជការ ក៏​អាច​ប្រឈម នឹង​ការកាត់បន្ថយ​ប្រាក់ខែ​ផង​ដែរ ដោយសារ​ចំណូល​របស់​រដ្ឋ​ធ្លាក់​ចុះ៖ «

ទន្ទឹមគ្នា​នេះ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀសខ្លួន​នៅ​ឯ​ប្រទេស​ថៃ លោក ករុណា ពៅ ចាត់ទុកថា ការដែល​របប​ក្រុងភ្នំពេញ​បោះបង់EBA ចំនួន ២០ភាគ​រយ​ហើយ ទៅ​ស្រវា​ចាប់​យក​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន គឺជា​នយោបាយសេដ្ឋកិច្ច​ដែល​ឆោតល្ងង់៖ «

រី​ឯ​មន្ត្រី​រាជការ​មួយ​រូប​នៅ​ខេត្ត​ព្រៃវែង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិ ភាព និយាយ​ថា លោក​ស្ដាយ​ការបាត់បង់ EBA មិន​ខុស​ពី​ពលរដ្ឋ​នោះ​ទេ ព្រោះ​មន្ត្រី​រាជការ ក៏​មាន​កូន​ចៅ ឬ​សាច់​ញាតិ​ធ្វើការ​ក្នុង​រោងចក្រ​ដែរ។ លោក បញ្ជាក់​ថា គ្រួសារ​របស់​កម្មករ​ភាគច្រើន ជំពាក់ បំណុល​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ ហើយ​តែង​ពឹងផ្អែក​ប្រាក់ខែ​ពី​ការងារ​រោងចក្រ​ដើម្បី​ដោះ​បំណុល  ដូច្នេះ​ប្រសិនបើ​រោងចក្រ​ជាច្រើន​ត្រូវ​បិទទ្វារ​ដោយសារ​បាត់បង់EBA គឺ​កម្មករ មិន​ដឹង​រំពឹង​អ្វី​ទៀត​នោះ​ទេ ខណៈ សព្វថ្ងៃ​នេះ ការងារ​នៅ​កម្ពុជា​តូច​ចង្អៀត​បំផុត៖ «

ជាមួយគ្នា​នេះ សមាជិក​ក្រុមប្រឹក្សា​ឃុំ​មួយ​រូប​នៅ​ក្នុង​ខេត្ត​សៀមរាប ដែល​ស្នើសុំ​លាក់​អត្តសញ្ញាណ មានប្រសាសន៍​ថា ការបាត់បង់EBA ចំនួន ២០​% គឺជា​ការបាត់បង់​ផលប្រយោជន៍​រួម​របស់​ជាតិខ្មែរ​ទាំងមូល។ លោក យល់ថា រដ្ឋាភិបាល​កម្ពុជា នៅ​មានឱកាស​ទាមទារ​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​បាត់បង់ នោះ មកវិញ តាមរយៈ ការ​បន្ទន់​ឥរិយាបថ​សម្របសម្រួល​ជាមួយ​សហភាព​អឺរ៉ុប ប្រសិនបើ​មាន​ឆន្ទៈ​ពិតប្រាកដ​គិតគូរ​អំពី​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន៖ «

គ្រូបង្រៀន​វិទ្យាល័យ​នៅ​ខេត្ត​ត្បូងឃ្មុំ លោក ធី ទេវា បញ្ចេញមតិ​ថា ការបាត់បង់EBA នេះ អាច​នឹង​បណ្ដាល​ឲ្យ​មាន​វិបត្តិសេដ្ឋកិច្ច និង​សង្គម​ធ្ងន់ធ្ងរ ដូចជា៖កម្មករ គ្មាន​ការងារ​ធ្វើ កសិករ​ខ្វះ​ទីផ្សារ​លក់​កសិផល ប្រជាពលរដ្ឋ​កាន់តែ​ធ្លាក់ខ្លួន​ក្រីក្រ និង​ដណ្ដើម​គ្នា​រស់ ហើយ​ការ​សង បំណុល​កាន់តែ​ជួប​ការ​លំបាក ព្រមទាំង​ជំរុញ​ឲ្យ​មាន​ចលនា​ចំណាកស្រុក​ទាំង​ប្រថុយប្រថាន​កើន ឡើងជា​ដើម៖«

EBA គឺជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​បាន​អនុញ្ញាត ឱ្យ​ទំនិញ​ពី​កម្ពុជា និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត បាន​នាំចូល​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយ​រួច​ពន្ធ​នាំចូល និង​អា​ករ​ផ្សេងៗ។ លើស​ពី​នេះ ចាប់​តាំង​ពី​ឆ្នាំ២០០១ មក ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA​ មិន​ត្រឹមតែ​បាន​ជួយ​សម្រួល​នូវ​ចរន្ត​ទំនិញ សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​វា​ក៏បាន​ផ្ដល់​គោលនយោបាយ ធានា​សុវត្ថិភាព​មួយ​លើ​សេដ្ឋកិច្ច​ទាំងមូល ដែល​អាច​ផ្ដល់​លទ្ធភាព​ឱ្យ​មាន​កំណើន​ដ៏​ខ្លាំងក្លា និង​ឧត្ដមភាព​នៃ​កំណើន​តម្រូវការ​ពីទី​ផ្សារ​ពិភពលោក​ផង​ដែរ។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ព្យាករណ៍​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន ២០ភាគ​រយ​នេះ អាច​នឹង​បណ្ដាល​ឱ្យ​កម្មករ​រាប់​ម៉ឺន​នាក់​បាត់បង់​ការងារ។ ចំណែក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​ធ្លាប់​ចេញ​សេចក្ដីប្រកាស​ថា ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA គឺ​នឹង​ធ្វើ​ឧស្សាហកម្ម​ស្រូវ​អង្ករ ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ចី និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ប្រជាកសិករ​ខ្មែរ​ជាង​កន្លះ​លាន​គ្រួសារ៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ពលរដ្ឋ​ទូទៅ និង​មន្ត្រី​រាជការ សោក​ស្តាយ​ការបាត់បង់ EBA ចំនួន២០​%"

  1. Sosocheath says:

    «ហេតុអ្វីសហគមន៍អឺរ៉ុបសម្រេចបញ្ចប់ការគាំទ្រកូនជឹងជំនាន់ទី១ របស់ខ្លួននៅកម្ពុជា?»

    សហភាពអឺរ៉ុប តាមរយៈ សេចក្តីសម្រេចរបស់ខ្លួនចុងក្រោយនេះពិតជាបានបង្ហាញថា ពួកគេ​បាន​សម្រេច​​បោះបង់ចោលនិងបញ្ចប់ការគាំទ្រកូនជឹងជំនាន់ ទី១របស់ខ្លួននៅកម្ពុជាហើយ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយ៉ាងច្បាស់ថា​«ការដាក់ទណ្ឌកម្មចំពោះកម្ពុជាមានតំលៃស្មើនឹងសម្លាប់បក្សប្រឆាំង»។ តើនរណា​ជា​កូន​ជឹងជំនាន់ទី១ របស់ពួកបស្ចិមប្រទេសនៅកម្ពុជា?​គឺគ្មាននរណា​ក្រៅពីក្រុមប្រឆាំងជ្រុលនិយម​ដឹកនាំដោយទណ្ឌិត សម រង្ស៊ី នោះឡើយ។
    រយៈពេលជិត៣០ឆ្នាំនៃការវិនិយោគ និងជួយជ្រោមជ្រែងនិងលើកតម្កើងក្រោមលេស «សិទ្ធិមនុស្សនិងប្រជាធិប្បតេយ្យ» ដើម្បីប្រើប្រាស់និងសាកល្បងសមត្ថភាពរបស់ក្រុមប្រឆាំងនៅកម្ពុជា ពួកបស្ចិមប្រទេស ក្នុងនោះសហភាពអឺរ៉ុបគឺជាភាគីដ៏សំខាន់មួយបានចុះទុនច្រើនណាស់​ដើម្បីគាំទ្រកូន​ជឹង​របស់ខ្លួននៅកម្ពុជាទាំងស្មារតី ទាំងនយោបាយ, បច្ចេកទេស សម្ភារៈ និងថវិកា ក្នុងក្តីសង្ឃឹមយ៉ាង​មុត​មាំថា នឹងអាចផ្តួលរំលំរដ្ឋាភិបាលភ្នំពេញ រឺប្តូរមេដឹកនាំរដ្ឋាភិបាលដែលមានលោក ហ៊ុន សែន​ជានាយករដ្ឋមន្ត្រីបាន។ ពួកគេបានប្រើគ្រប់មធ្យោបាយទាំងត្រជាក់ និងក្តៅ ទាំងចំហរនិងសម្ងាត់ ទាំង​ស្ថាប័ន​សហភាពអឺរ៉ុបផ្ទាល់និងទាំងការប្រើប្រាស់អង្គការអន្តរជាតិនិងតំបន់មួយចំនួនដើម្បីបង្វឹកផង ជំរុញផង និងធ្វើជាអ្នកកាងពីក្រោយខ្នងផង ដើម្បីឲ្យក្រុមប្រឆាំងទាំងនោះអាចធ្វើភ្លៀង ផ្គរ និងព្យុះ​ឥត​ឈប់​ឈរមកលើរដ្ឋាភិបាលទីក្រុងភ្នំពេញ។

    ប៉ុន្តែ បន្ទាប់ពីចំណាយកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងធនធានអស់យ៉ាងសន្ធឹកសន្ធាប់ និងប្រើពេលអស់ជិត៣ទសវត្សរ៍ តាំងពីកូនជឹងរបស់ខ្លួននៅក្មេងពេញកម្លាំងរហូតក្លាយជាមនុស្សចាស់ ឈឺសក់ស្កូវ វ័យជាង ៧០ឆ្នាំ ទៅហើយនោះ លទ្ធផលដែលរំពឹងទុកនឹងមានរដ្ឋាភិបាលអាយ៉ង របស់ខ្លួននៅកម្ពុជានៅតែងងឹតសូន្យសុងដដែល។ ផ្ទុយទៅវិញ រដ្ឋអំណាចលោក ហ៊ុន សែន ក៏កាន់តែរឹងមាំនិងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងលើសពេលណាៗទាំងអស់ ជាពិសេសក្នុងយុគ្គសម័យកូវិដ~១៩ ដែលរដ្ឋាភិបាលគ្រប់គ្រងបានយ៉ាងល្អ ហើយមានប្រជាពលរដ្ឋដ៏ច្រើនលើសលុប រាប់បញ្ចូលទាំងអ្នកប្រឆាំងផងក៏បានស្ងើចសរសើរផងដែរ។
    ចំណែកឯក្រុមប្រឆាំងជាកូនអុករបស់ខ្លួនឯងវិញ បែរជារលំរលាយ បែកបាក់ បក្សពួកនិយម គ្រួសារ​និយម ព្រាត់ប្រាស់ខ្ចាត់ខ្ចាយ រត់ទៅជ្រកកោនគ្រប់ច្រកល្ហកបង្កជាអម្រែកដ៏ធ្ងន់ធ្ងរ ដល់​ចៅហ្វាយនាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៅទៀតនោះ គឺក្បាលម៉ាស៊ីនដឹកនាំនៃក្រុមនេះ បាន​និងកំពុង​ប្រឈមមុខនឹងបណ្តឹងរាប់មិនអស់ ទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដែលសុទ្ធសឹង​តែជាបទ​ល្មើស​ដែលពួកបស្ចិមប្រទេសយល់ច្បាស់ណាស់ថា ទោះជានៅក្នុង​ប្រទេស​របស់​ពួក​គេក៏ច្បាប់​មិនអាច​អនុគ្រោះអោយបានឡើយ។

    ស្ថិតក្នុងស្ថានភាពបែកបាក់ផ្ទៃក្នុងផង បាក់កម្លាំងផង បាក់ទឹកចិត្តផង និងក្នុងវ័យកាន់តែចាស់ជរា បែបនេះផង ចៅហ្វាយនាយពិតជាអស់សង្ឃឹមខ្លាំងណាស់ដោយឃើញកូនជឹងជំនាន់ទី១ របស់ខ្លួនជាប្រភេទកូនដែលចិញ្ចឹមបំបង់បាយ និងគ្មានបានការ យ៉ាងដូច្នេះ។
    តាមពិត ស្ថានភាពនេះគឺមិនខុសពីការវាយតំលៃកន្លងមករបស់លោក ហ៊ុន សែន ដោយប្រៀបធៀបទៅនឹង«សត្វឆ្កែ២ ក្បាលដណ្តើមបាយគ្នាក្នុងចានតែ១» ពោលគឺ «បក្សប្រឆាំងរស់មិនខ្លាំង ខ្សោយមិនងាប់ រឺខ្សោយមុនងាប់»។
    ស្ថានភាពដ៏ដុនដាបនិងកែមិនឡើងបែបនេះ ទោះជាបន្តគាំទ្រតទៅទៀត ក៏នឹងមិនទទួល បានផលអ្វីដែរ ក្រៅតែពីនាំឲ្យខាតបង់ពេលវេលានិងខាតធនធានឥតប្រយោជន៍។ ហេតុដូច្នេះហើយបានជាសហភាពអឺរ៉ុបសម្រេចចិត្តបោះបង់កូនជឹងជំនាន់ទី១របស់ខ្លួនតែត្រឹមថ្ងៃទី១២សីហាឆ្នាំ ២០២០នេះជាស្ថាពរ ហើយបែរទៅផ្តើមបណ្តុះកូនជឹងជំនាន់ថ្មីវិញម្តងទៅតាមទ្រឹស្តីរបស់លោកខាងលិចដែលគេធ្លាប់បានអនុវត្តន៍តាំងពីសតវត្សរ៍ទី ២០មក ពោលគឺ «បើកសាងដើម្បីអភិវឌ្ឍន៍មិនបាន មានតែកម្ទេចចោល ហើយកសាងថ្មីដើម្បីអភិវឌ្ឍន៍»។
    តើមានមូលហេតុអ្វីខ្លះដែលធ្វើឲ្យសហភាពអឺរ៉ុបឈប់គាំទ្រកូនជឹងជំនាន់ទី១របស់ខ្លួន?
    ទី១៖ ភាពអសមត្ថភាពនិងភាពមានះ រឹងរូសរបស់បក្សប្រឆាំង គួបផ្សុំនឹងការបរាជ័យជាបន្តបន្ទាប់ក្នុងការប្រមូលកម្លាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលទាំងតាមរយៈការបោះឆ្នោតក្តី និងទាំងមធ្យោបាយផ្តួលរំលំក្រៅប្រព័ន្ធបោះឆ្នោតក្តី។ ភាពអំនួត ការប្រជែងគ្នា​ក្នុងក្រុម​និងក្នុងបក្សដើម្បីដណ្តើមនិងការពារផលប្រយោជន៍រៀងៗខ្លួន ការប្រជែងមុខមាត់គ្នាឯង ។ល។ ពិតជាបានធ្វើឲ្យក្រុមប្រឆាំងជំនាន់ទី១នេះមិនអាចប្រមូលកំលាំងសរុបបាន ហើយនៅទីបំផុត ពួកគេមុជក៏មិនជ្រៅទៅក៏មិនឆ្ងាយដែរ។
    ទី២៖ ទោះបីជារងសម្ពាធពីចៅហ្វាយនាយឲ្យរួបរួមគ្នាជាបក្សតែមួយក៏ដោយ ក៏ភាគី សម រង្ស៊ី និង កឹម សុខា នៅតែបន្តបែងចែកបក្សពួកធ្វើឲ្យផ្ទៃក្នុងបែកបាក់មិនអាចចូលគ្នាបាន ដែលជាសញ្ញា​បញ្ជាក់​ច្បាស់​ថា ពួកគេ«រួបរួមចាប់ដៃគ្នាមែន ប៉ុន្តែ បេះដូងមិនចូលធ្លុងគ្នាឡើយ» ឬនិយាយតាមបែប​ម្យ៉ាងទៀត​គឺ​«ធ្វើនយោបាយចាប់ដៃ ជាន់ជើងគ្នា»។
    ទី៣៖ ក្រោយពេលបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយចោលតាមអំណាចផ្លូវច្បាប់ សម រង្ស៊ី មិនបានបង្ហាញសមត្ថភាពបង្រួបបង្រួមដើម្បីការពារនយោបាយរបស់ខ្លួនទេ តែបែរជាឆ្លៀតឱកាសកសាងកម្លាំងផ្ទាល់ខ្លួន ក្បត់កឹមសុខា ដែលធ្វើឲ្យអ្នកគាំទ្រគណបក្សដែលរលាយទៅ ហើយនោះបែកបាក់កាន់តែធ្ងន់ធ្ងរឡើងៗថែមទៀត។
    ទី៤៖ ទាំងមុននិងក្រោយការចាប់ខ្លួន កឹម សុខា និងក្រោយការរំលាយបក្សសង្គ្រោះជាតិ សម រង្ស៊ីបានជ្រើសរើសយកយុទ្ធសាស្ត្រដ៏ខុសឆ្គងបំផុតដោយរត់យករួចខ្លួនទៅសម្ងំរស់នៅបរទេស ហើយពឹងផ្អែកទាំងស្រុងលើបស្ចិមប្រទេស។ ទង្វើនេះប្រៀបដូចជាការបកស្បែកមុខចៅហ្វាយនាយរបស់ខ្លួនឲ្យគេបានឃើញកាន់តែច្បាស់ក្រឡែតថា បក្សប្រឆាំងនេះជាកូនជឹង កូនអុក របស់បរទេស។
    ទី៥៖ ដើម្បីរក្សាលំនឹងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាច​បន្តរក្សាប្រយោជន៍​ក្នុងភាព​ជាដៃគូជាមួយអាស៊ានបាន សហភាពអឺរ៉ុបគ្មាន​ជម្រើសអ្វីក្រៅ​តែពីការបោះ​បង់ចោល​កូន​ជឹង​ជំនាន់ទី១របស់ខ្លួន ហើយងាកមកបន្តធ្វើការជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នោះឡើយ។
    ការបន្តផ្តល់ជំនួយផ្សេងៗក៍ដូចជាការសម្រេចចិត្តកាត់បន្ថយ EBA ត្រឹម ២០% ក៏ជាផ្នែកមួយដ៏ សំខាន់នៃនយោបាយរបស់សហភាពអឺរ៉ុបក្នុងការបង្ហាញពីទឹកចិត្តបន្តធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងក៏ជាសញ្ញានៃការបោះបង់ចោលកូនជឹងជំនាន់ ទី១របស់ខ្លួនដែរ ពីព្រោះលោក ហ៊ុន សែនបានប្រកាសយ៉ាងម៉ឺងម៉ាត់ថា «ការផ្តាច់EBA គឺជាការបញ្ចប់ជីវិតរបស់ក្រុមប្រឆាំងដែលជាកូនអុករបស់ពួកបស្ចិមប្រទេស»។
    ដូច្នេះ ការសម្រេចចិត្តរបស់សហភាពអឺរ៉ុបកាត់ត្រឹម២០% គឺជាការ​«សម្លាប់ដោយឈាមត្រជាក់»ចំពោះជីវិតនយោបាយរបស់សម រង្ស៊ី និងគូកន។
    ជាភស្តុតាងជាក់ស្តែង រយៈពេលចុងក្រោយនេះ ទាំងសហភាពអឺរ៉ុប ទាំងសហរដ្ឋអាមេរិក គ្មាននរណាលើកបញ្ហា សម រង្ស៊ី មកនិយាយជាមួយរដ្ឋាភិបាលកម្ពុជាទៀតឡើយ សូម្បីតែសួរមួយ ម៉ាត់ក៏គ្មានដែរ។ ហើយបើនិយាយឲ្យចំ សម រង្ស៊ី​គឺជាសន្លឹកបៀរដែលត្រូវបានគេធីបចោល​ទាំងស្រុង​ខណៈដែល កឹម សុខា គឺជាសន្លឹកបៀរតូចមួយដែលគេកាន់ទុកប្រើជាសង្គ្រាមចិត្តសាស្ត្រ​ដើម្បីបង្ហាញ​អោយក្រុមប្រឆាំងជំនាន់ថ្មីជឿជាក់ថា «អោយតែបំរើគេ គឺគេនៅតែជួយការពារនិងគាំទ្រ» តែប៉ុណ្ណោះ។

    ស្របពេលដែលកូនជឹងជំនាន់ ទី១ត្រូវបានបោះបង់ចោល កូនជឹងជំនាន់ទី២ក៏ត្រូវបានគេផ្តើម​បណ្តុះ​ឡើងដែរ។ តើនរណាជាកូនជឹងជំនាន់ទី២របស់ពួកបស្ចិមប្រទេស? ខ្ញុំសុំទុកមិនទាន់ទំលាយ​ថាអ្នក​ណា​ខ្លះ​ជាក្រុមប្រឆាំងជំនាន់ទី២ដែលជាកូនអុកថ្មីដែលកំពុងទទួលការ បណ្តុះបណ្តាលនិងប្រើប្រាស់​ដោយបស្ចិមប្រទេសនោះទេ។ ប៉ុន្តែអ្វីដែលខ្ញុំគួរតែរំលឹកនិងទាញអារម្មណ៍ក្រុមប្រឆាំងថ្មីនេះគឺថា វាសនារបស់ពួកគេក៏អាចនឹងមិនខុសគ្នាឡើយពីវាសនារបស់ក្រុមប្រឆាំងជំនាន់ទី១នោះដែរពីព្រោះ :
    ទីមួយ : «ការធ្វើនយោបាយតាមរយៈការឃុបឃិតនិងបម្រើមហិច្ឆតាបរទេសដើម្បីបំផ្លិចបំផ្លាញជាតិឯង​គឺជានយោបាយគ្មានកំណើតដែលក្រុមប្រឆាំងជំនាន់ទី១ធ្លាប់ទទួលការបរាជ័យដ៏ជូរចត់បំផុតព្រោះគោលការណ៍ អធិប្បតេយ្យជាតិមិនអាចសម្របសម្រួលបាននោះឡើយ» ។
    ទីពីរ:«ធ្វើជាអ្នកប្រឆាំងជាមួយបក្សកាន់អំណាចដឹកនាំដោយលោកហ៊ុន សែន គឺដាច់ខាតមិនអាច​ប្រើប្រាស់ឥទ្ធិពលបរទេស មកគំរាមកំហែង ដាក់លក្ខខណ្ឌ ឬដាក់សម្ពាធគាបសង្កត់​បាននោះឡើយ ហើយបើហ៊ានដើរតាមគន្លងចាស់ដដែលនេះ នោះគឺពិតជានឹងទទួលលទ្ធផលដូច ក្រុមប្រឆាំង​ជំនាន់ទី១​ដែរដោយចៀសមិនផុតឡើយ»។

    ដោយ : អ្នកនយោបាយតុកាហ្វេ

  2. Anonymous says:

    WOW …what the fuck is that some thing when wrong today . this animal spending so much time to licking his master ass hold that much his master still not like him. OH …I knew every one HUN NAL call HUN SEN next name CHHOUP SAMLAP was doing for his VIETCONG boss his boss tell him to give EBA to them by kicking EU out . this is the main reason every one

  3. Anonymous says:

    eat your own???????? AH CHHKOUTH

  4. Anonymous says:

    eat your own ?????AH CHHKOUTH