អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា​ ​វៀតណាម​បន្ត​សង់​សំណង់​រឹង​ ​២​ទៀត​ ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា

ដោយ វ៉ែន សុមេធ
2020-09-09
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ

តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ

 រូប៖ នគរបាល​ជាតិ


​អភិបាល​ខេត្ត​កណ្ដាល​ ឱ្យ​ដឹង​ថា​ ​វៀតណាម​បាន​សង់​សំណង់​រឹង​មាំ​ ​២ទីតាំង​បន្ថែម​ទៀត​សរុប​ទាំង​អស់​ចំនួន​ ​៦កន្លែង​ហើយ​ ​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ ​បោះ​បង្គោល​ព្រំដែន​ ​ឋិត​ក្នុងស្រុក​កោះ​ធំ​ ​និង​ស្រុកលើ​ក​ដែក ខេត្ត​កណ្ដាល។ អ្នកឃ្លាំមើល​ព្រំដែន​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ថា​ ​កាន់តែ​គឃ្លើន​ ​និង​គំរាមកំហែង​បូរណភាពទឹកដី​កម្ពុជា។

​អាជ្ញាធរ​ខេត្ត​កណ្ដាល​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៩​ ​កញ្ញា​ថា​ ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ ​និង​វៀតណាម​ ​ក្នុង​ខេត្ត​កណ្ដាល​ ​ដែល​យោធា​ប្រទេស​ទាំងពីរ​ ​តែងតែ​ចុះ​ល្បាត​រួមគ្នា​ ​មាន​ប្រវែង​ជាង ២៩គីឡូម៉ែត្រ (២៩,៥០) វៀតណាម​បាន​បោះតង់​ចំនួន ២៧ទីតាំង​ផ្សេងៗ គ្នា ដែល​ក្នុង​នោះ​ ​មាន​តង់​ចំនួន ៦កន្លែង​ ​បាន​ប្រែក្លាយ​ទៅជា​សំណង់​រឹងមាំ។

​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ​មានប្រសាសន៍ថា​ ​សមត្ថកិច្ច​ ​និង​យោធា​កម្ពុជា​ ​បាន​ហាមឃាត់​ភាគី​វៀតណាម​ម្ដង​ហើយ​ម្ដង​ទៀត​ ​មិន​ឱ្យ​សង់​សំណង់​រឹង​នៅ​តំបន់​មិនទាន់​ឯកភាព​គ្នា​ ​ក៏​ប៉ុន្តែ​យោធា​វៀតណាម​ឆ្លើយតប​ថា​ ​ពួកគេ​សង់​សំណង់​រឹង​ ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ និង​ដើម្បី​ការពារ​ទឹកជំនន់​នៅ​រដូវភ្លៀង​។​ ​លោក​បញ្ជាក់​ថា​ ​អាជ្ញាធរ​កម្ពុជា​ ​បាន​ជំរុញ​ឱ្យ​វៀតណាម​ ​រុះរើ​តង់​ទាំង​នោះ​ជាបន្ទាន់​ ​ក៏ប៉ុន្តែ​ភាគី​វៀតណាម​ ​សន្យា​ថា​ ​នឹង​រើចេញ​ ​នៅ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១​៩​ ​ផុត​រលត់​ទៅ៖ «សង់​នៅ​ព្រែក​ស្បូវ​នេះ​ ​បើ​តាម​ដឹង​ ​ដូចជា​ ​២​ ​នៅ​លើ​កន្លែង​តង់​ចាស់​គាត់​ហ្នឹង​ទេ​។​ ​គាត់​រើ​របស់​ចាស់​ហ្នឹង​ចេញទៅ​ ​ហើយ​គាត់​យក​របស់​ថ្មី​របស់​គាត់​ ​រៀប​ឥត​ឡើង​កន្លះ​ម៉ែត្រ​ ​ប្រក់​ស័ង្កសី​ទៅ។ កងកម្លាំង​របស់​យើង​ ​អាជ្ញាធរ​របស់​យើង​ ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ណាស់​ ​មិន​ឱ្យ​មានការ​បាត់បង់​ ​មិន​ឱ្យ​មានការ​ចន្លោះ​ប្រហោង​ធ្វេសប្រហែស​ ​ជា​កន្លែង​ដែល​ចេញចូល​ ​បង្កើត​ឱ្យ​មានការ​ឆ្លង​ជំងឺ​ ​ឬក៏​បទល្មើស​ផ្សេងៗ​នៅ​ទីនោះ​ទេ»។

​អាជ្ញាធរ​កម្ពុជា​អះអាង​ថា​ ​វៀតណាម​បាន​បោះតង់​ចំនួន​ ​២​៨​៧កន្លែងនៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​ ​ក្នុង​ខេត្ត​កណ្ដាល​ ​ខេត្ត​តាកែវ​ ​ខេត្ត​ព្រៃវែង​ ​ខេត្ត​ស្វាយរៀង​ខេត្ត​កំពត​ ​ត្បូងឃ្មុំ​ ​រតនគិរី​ ​និង​ខេត្ត​មណ្ឌលគិរី​។​ ​មកទល់​ពេលនេះ​ ​មានត​ង់​ចំនួន​ ​៨​ ​កន្លែង​ហើយ​ ​ដែល​យោធា​វៀតណាម​ប្រែក្លាយ​ជា​ជម្រក​រាំង​មាំ​ ​ឋិត​ស្រុកលើ​ក​ដែក​ ​និង​ស្រុក​កោះ​ធំ​ ​ខេត្ត​កណ្ដាល​ ​តំបន់​ថ្ម​ ​៣ដុំ​ ​ក្នុង​ខេត្ត​តាកែវ​ ​និង​ ​ស្រុក​កំពង់​ត្រាច​ ​ខេត្ត​កំពត។​

​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ ​លោក​ ​វ៉ា​ ​គឹម​ហុង​ ​បដិសេធ​មិន​អធិប្បាយ​ជុំវិញ​ករណី​នេះ​ទេ​ ​ដោយ​លោក​ថា​ ​កំពុង​ជាប់រវល់​។​ ​ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ ​លោក​ ​កុយ​ គួង​ ​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ ​ព្រោះ​លោក​បាន​ចុះ​ផ្ដាច់​ទូរស័ព្ទ​ ​នៅ​ថ្ងៃ​ទី៩ ខែកញ្ញា។

​អ្នកឃ្លាំមើល​ព្រំដែន​ចាត់​ទុក​ទង្វើ​របស់​វៀតណាម​ ​គឺជា​ចេតនា​គំរាមកំហែង​ ​និង​ឈ្លានពាន​បូរណភាពទឹកដី​កម្ពុជា​ ​ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ជំហរ​រឹង​មាំ​ ​ការពារ​ខ្លួន​តាម​យន្ត​ការ​អន្តរជាតិ​។​ ​ពួកគេ​សង្កេតឃើញ​ថា​ ​បើ​ទោះបីជា​វៀតណាម​ ​បោះតង់​ ​និង​សង់​សំណង់​រឹង​ ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា​ ​បំពាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ឆ្នាំ​ ​១​៩​៩​១​ ​និង​ ​ច្បាប់​អន្តរជាតិ​ក្តី​ ​ក៏​រដ្ឋាភិបាល​កម្ពុជា​ ​គ្មាន​ឆន្ទៈ​តវ៉ា​ឱ្យ​បាន​ច្បាស់លាស់​ ​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់ចិត្ត​នៅឡើយ​ទេ​។​

​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុ​ជាប្រចាំ​ប្រទេស​ន័រវេ​ស​ (​Nor​way​) ​លោក​ ​ម៉ែន​ ​ណា​ត​ ​ចាត់​ទុក​ទង្វើ​របស់​ភាគី​វៀតណាម​ ​គឺជា​ការឈ្លានពាន​បូរណភាពទឹកដី​ខ្មែរ​ ​ឈាន​ដល់​ដំណាក់កាល​ប្រកាស​ភាព​អាសន្ន​ហើយ​។​ ​លោក​ឆ្ងល់​ថា​ ​ហេតុអ្វីបានជា​ ​លោក​ ​ហ៊ុន​ ​សែន​ ​មិន​យក​ច្បាប់​អន្តរជាតិ​ ​និង​កិច្ចព្រមព្រៀង​ក្រុង​ប៉ា​រី​ស​ការពារ​ខ្លួន ដើម្បី​ទប់ទល់​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម​នេះ?៖ «អំពាវនាវ​ឱ្យ​អាជ្ញាធរ​ខេត្ត​នានា​ ​ជាប់​ព្រំដែន​ហ្នឹង​ ​ហ៊ាន​រាយការណ៍​ឱ្យ​បាន​ច្បាស់លាស់​ ​អំពី​ការ​បោះតង់​របស់​ជនជាតិ​វៀតណាម​ ​នៅ​កម្ពុជា​ហ្នឹង​ ​ដើម្បី​ការពារ​ផលប្រយោជន៍​កម្ពុជា​ ​ហើយ​យើង​ជួយ​និយាយ​ទាំង​អស់​គ្នា​ ​ពី​មហិច្ឆតា​វៀតណាម​ ​ក្នុង​ការឈ្លានពាន​កម្ពុជា​ ​ដើម្បី​ដាស់តឿន​ ​របប​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​ចេះតែ​ធ្វើមិនដឹង​មិន​ឮ​ ​ឬ​ធ្វើ​ដឹងឮ​បន្តិចបន្តួច​ ​ក្នុង​ការ​ការពារ​ ​កម្ពុជា​ ​ហើយ​ចេះតែ​និយាយ​ភូតភរ​កុហក​ពលរដ្ឋ»។

​ចំណែក​ ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ ​និង​ជាម​ន្រ្តី​បក្ស​ទទួលបន្ទុក​កិច្ចការ​ងារ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​លោក​ ​អ៊ុំ​ ​សំ​អាន​ ​សង្កេតឃើញ​ថា​ ​វៀតណាម​ ​បាន​សង់​សំណង់​រឹង​តាម​បណ្ដោយ​ព្រំដែន​ ​នៅ​ក្នុង​ខេត្ត​តាកែវ​ ​ខេត្ត​កំពត​ ​និង​ ​ខេត្ត​កណ្ដាល​ ​ប៉ុន្តែ​មានតែ​សមត្ថកិច្ច​ខេត្ត​កណ្ដាល​ប៉ុណ្ណោះ​ ​ដែល​ហ៊ាន​រាយការណ៍​ ​ពី​ការឈ្លានពាន​របស់​វៀតណាម​។​ ​ចំណែក​សមត្ថកិច្ច​ខេត្ត​ផ្សេងទៀត​បាន​លាក់លៀម​ ​និង​បិទបាំង​ព័ត៌មាន​នេះ៖ «រដ្ឋាភិបាល​ត្រូវ​មាន​កំណត់​ទូត​ថ្មី​មួយទៀត​ ​ដែល​យួន​ប្រែក្លាយ​ពី​តង់​ ​ទៅជា​សំណង់​រឹង​។​ ​រដ្ឋាភិបាល​ត្រូវ​ប្តឹង​វៀតណាម​ ​បោះតង់​ ​និង​ធ្វើ​សំណង់​រឹង​ហ្នឹង​ ​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​ ​អង្គការសហប្រជាជាតិ​ ​ដូចដែល​កម្ពុជា​ធ្លាប់​ធ្វើ​ ​ការ​ប្ដឹង​ទៅ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ ​ដែល​មាន​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ ​ឆ្នាំ​ ​២​០​០​៨​ ​ជាមួយ​ថៃ​ហ្នឹង​ ​ហើយ​មួយទៀត​ ​កម្ពុជា​ ​ត្រូវ​ប្តឹង​វៀតណាម​ ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ ​នៅ​ទីក្រុង​ឡាអេ»។​

​ក្រុម​អ្នកឃ្លាំមើល​ព្រំដែន​ ​សង្កេតឃើញ​ថា​ ​រដ្ឋាភិបាល​កម្ពុជា​ ​និង​គណៈកម្មការព្រំដែន​ ​រួម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ ​ហាក់​ខ្លាច​ញញើត​មិន​ហ៊ាន​និយាយ​ឱ្យ​ចំ​ៗ​ ​ពី​ការ​ប្រែក្លាយ​តង់​ ​ទៅជា​ជម្រក​រាំង​មាំ​ ​របស់​ភាគី​វៀតណាម​ ​ផ្ទុយទៅវិញ​បែរជា​ចាប់ខ្លួន​ ​និង​ព្រមាន​ចាប់ខ្លួន​អ្នករិះគន់​បញ្ហា​ព្រំដែន​ទៅវិញ​។​ ​ក្រៅពី​នេះ​រដ្ឋាភិបាល​ ​និង​អាជ្ញាធរ​តែង​រារាំង​ ​និង​គំរាមកំហែង​ក្រុម​យុវជន​ ​និស្សិត​ ​និង​អង្គការសង្គម​ស៊ីវិល​ ​មិន​ឱ្យ​ចុះ​ពិនិត្យ​ស្ថានភាព​ព្រំដែន​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ការ​ប្រមូល​ព័ត៌មាន​ស្តីពី​បញ្ហា​នេះ​ ​ត្រូវ​បាន​រឹតត្បិត​ ​និង​លាក់លៀម​។​ ​ក្រុម​អ្នកឃ្លាំមើល​ព្រំដែន​តែង​រិះគន់​ថា​ ​កង្វះ​តម្លា​ភាព​នេះឯង​ ​គឺជា​ដើមហេតុ​ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "អាជ្ញាធរ​ខេត្ត​កណ្ដាល​ថា​ ​វៀតណាម​បន្ត​សង់​សំណង់​រឹង​ ​២​ទៀត​ ​តាម​តំបន់​ព្រំដែន​មិនទាន់​ឯកភាព​គ្នា"

  1. Anonymous says:

    to be honest if HUN SEN still think Cambodia is his country he should change to be a hero instate of nation treason. I give you the clue >> let your opposition back I knew they will recue this nation 100% . every thing go back to PARIS peace talk the border problem will be solve Cambodia will get every thing back. true peace and democracy will come no communist can do any thing to this nation any more . world community will help Cambodian and it nation to stay strong in democracy every thing will improving . all democracy nation around the world will defending you from any harm just like south KOREA and JAPAN , TAIWAN ex . it is only change party it not going to change every thing CPP will be come opposition party until they work up to win future election . military is stay as nation’s military not any party military, law enforcement will be some change on the top responsible person only, justice system have to be vote for the qualify person as the main supreme court , sufferable to any qualify candidate to every position for state responsible, this is the only way to make this poor nation alive according to the nation’s problem and the world problem and also to solving the dark history of Cambodia. HUN SEN and his families will still living in their society people will live in peace and freedom no more tear. please help your country help your nation every thing can work out Cambodia can not be this way any more . this is my honest request every one should be consider my to my suggestion .

  2. Anonymous says:

    to be honest if HUN SEN still think Cambodia is his country he should change to be a hero instate of nation treason. I give you the clue >> let your opposition back I knew they will recue this nation 100% . every thing go back to PARIS peace talk the border problem will be solve Cambodia will get every thing back. true peace and democracy will come no communist can do any thing to this nation any more . world community will help Cambodian and it nation to stay strong in democracy every thing will improving . all democracy nation around the world will defending you from any harm just like south KOREA and JAPAN , TAIWAN ex . it is only change party it not going to change every thing CPP will be come opposition party until they work up to win future election . military is stay as nation’s military not any party military, law enforcement will be some change on the top responsible person only, justice system have to be vote for the qualify person as the main supreme court , sufferable to any qualify candidate to every position for state responsible, this is the only way to make this poor nation alive according to the nation’s problem and the world problem and also to solving the dark history of Cambodia. HUN SEN and his families will still living in their society people will live in peace and freedom no more tear. please help your country help your nation every thing can work out Cambodia can not be this way any more . this is my honest request every one should be consider to my suggestion .

  3. Anonymous says:

    This is hun-sen and hun manet and so socheat plans ‘ because they are hanoi dogs’

Leave a Reply

Submit Comment