លោក ហ៊ុន ម៉ាណែត ចោទ​ប្រកាន់​ថា អ្នក​ក្រៅ​ស្រុក​បំផុស​យុវជន​ឱ្យ​ប្រព្រឹត្ត​ល្មើស ដើម្បី​យក​លេស​ចោទ​ប្រកាន់​លើ​វិធានការ​រដ្ឋាភិបាល​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស

ដោយ ជីវិតា
2020-09-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន ម៉ាណែត (ឆ្វេង) អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក​លោកទាំង​ពីរ

លោក ហ៊ុន ម៉ាណែត (ឆ្វេង) អគ្គមេបញ្ជាការរង នៃ​កង​យោធពលខេមរភូមិន្ទ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក​លោកទាំង​ពីរ

 រូប៖ ហ្វេសប៊ុក​លោកទាំងពីរ


មេទ័ព​ជើង​គោក​លោក ហ៊ុន ម៉ាណែត ចោទ​ប្រកាន់​ថា អ្នក​នៅ​ខាង​ក្រៅ រួម​មាន​អ្នក​នយោបាយ និង​អ្នកវិភាគ​បាន​រុញ​យុវជន​ក្នុង​ស្រុក​ឱ្យ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់ ដើម្បី​បម្រើ​ប្រយោជន៍​នយោបាយ​របស់​ខ្លួន។ ការ​ថ្លែង​របស់​កូន​ប្រុស​ច្បង​លោក ហ៊ុន​សែន​បែប​នេះ​ក្រោយ​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់​ខ្លួន​យុវជន និង​អ្នក​ធ្វើ​ការងារ​សង្គម​ជា​បន្ត​បន្ទាប់​នៅ​ពេល​អ្នក​ទាំង​នោះ​ធ្វើ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី។

លោក ហ៊ុន ម៉ាណែត ចោទ​ថា សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ដែល​ប្រមូល​ផ្ដុំ ដើម្បី​បំផ្លាញ​ក្ដី​សុខ​របស់​ពលរដ្ឋ និង​បំផ្លាញ​សន្តិភាព​ជា​ការ​បំពាន​ច្បាប់។ លោក​អះអាង​ថា សិទ្ធិ​របស់​បុគ្គល​ខ្លះ​ត្រូវ​លះបង់ ដើម្បី​ផល​ប្រយោជន៍​រួម៖ «

លោក ហ៊ុន ម៉ែណែត លើក​ឡើង​ទៀត​ថា ការ​ប៉ុនប៉ង​បង្ក​អស្ថិរភាព​នៅ​តែ​កើត​មាន​ក្នុង​គោលបំណង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដើម្បី​ប្លន់​អំណាច។ លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ ក្នុង​ពិធី​រំលឹក​ខួប ១១ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​បញ្ជា​ការដ្ឋាន​អង្គរក្ស​ថ្ងៃ​ទី៩ ខែ​កញ្ញា។

លោក ហ៊ុន ម៉ាណែត បន្ត​ថា មជ្ឍដ្ឋាន​មួយ​ចំនួន​រួម​មាន​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ និង​វិទ្យុ​មួយ​ចំនួន​ធ្វើ​សង្គ្រាម​ចិត្តសាស្រ្ត​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​ការ​បម្រើ​ជាតិ និង​ធ្វើ​ឱ្យ​កងទ័ព​សួរ​ខ្លួន​ឯង​អ្វី​ដែល​ពួក​គេ​ធ្វើ​ត្រូវ ឬ​ទេ?

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ លោក គឹម សុខ យល់​ថា ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត បែប​នេះ​ជា​ការ​ប្រកាស​ប្រើប្រាស់​កម្លាំង​កង​អង្គរក្ស​ឱ្យ​ប្ដេជ្ញា​បន្ត​ការពារ​អំណាច​របស់​ខ្លួន និង​ប្រឆាំង​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ៖ «

នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​អាជ្ញាធរ​បង្កើន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ និង​ក្រុម​យុវជន​ដែល​តវ៉ា​ដោយ​សន្តិវិធី​ទាមទារ​ឱ្យ​ដោះ​លែង​មេ​ដឹក​នាំ​សហជីព​លោក រ៉ុង ឈុន ទាមទារ​រក​ដំណោះ​ចំពោះ​បញ្ហា​បរិស្ថាន និង​បញ្ហា​គាប​សង្កត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី សង្កេត​ឃើញ​ថា ការ​ទាមទារ​ដោយ​សន្តិវិធី​របស់​ក្រុម​យុវជន​មិនមែន​ជា​ការ​ប្រព្រឹត្ត​បទ​ល្មើស​ទេ ប៉ុន្តែ​ជា​សកម្ម ភាព ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​បន្ត​ថា លេស ដែល​ចោទ​ប្រកាន់​លើ​ក្រុម​យុវជន គឺ​រដ្ឋាភិបាល​ធ្វើ​ដើម្បី​គេចវេះ​មិន​ធ្វើ​តាម​សំណើ​របស់​អ្នក​ទាមទារ​ដោយ​សន្តិវិធី៖ «3

រីឯ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ លោក​ អាឡិច ហាន់ដ្រូហ្គន់ហ្សាលេស ដេវីតសុន (Alejandro Gonzalez Davidson) ដែល​ក្រុម​យុវជន​របស់​លោក​បី​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ ប្រាប់​អាស៊ី​សេរី​ថា លោក​គ្មាន​ការ​ភ្ញាក់​ផ្អើល​ឡើយ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន ម៉ាណែត ពេល​នេះ ដោយ​លោក​យល់​ថា លោក ហ៊ុន ម៉ាណែត គ្រាន់​ជា​សត្វ​សេក​នាំ​សារ​របស់​លោក ហ៊ុន សែន។ លោក អាឡិច បន្ត​ថា វិធានការ​របស់​លោក​រដ្ឋាភិបាល​លោក ហ៊ុន សែន ពេល​នេះ គឺ​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​ភ័យ​ស្លន់ស្លោ​នឹង​សកម្មភាព​អហិង្សា​របស់​ពលរដ្ឋ និង​យុវជន៖ «

អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) រម្លឹក​​​អាជ្ញាធរ​កម្ពុជា​អំពី​កាតព្វកិច្ច​របស់​ខ្លួន ​ដែល​ត្រូវ​​ធានា​ឱ្យ​បាន​នូវ​ការ​​គោរព និង​ការពារ​សិទ្ធិពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​កម្ពុជា។ រីឯ​ក្រុម​សង្គម​ស៊ីវិល​ជិត​ ៤០​ (៣៦)​ អង្គការ​ និង​សមាគម​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួម​គ្នា​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ស្នើ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ក្រុម​យុវជន និង​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទាំង​អស់ ព្រមទាំង​​បញ្ឈប់​ការ​បង្ក្រាប​មក​លើ​ក្រុម​យុវជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "លោក ហ៊ុន ម៉ាណែត ចោទ​ប្រកាន់​ថា អ្នក​ក្រៅ​ស្រុក​បំផុស​យុវជន​ឱ្យ​ប្រព្រឹត្ត​ល្មើស ដើម្បី​យក​លេស​ចោទ​ប្រកាន់​លើ​វិធានការ​រដ្ឋាភិបាល​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស"

  1. Anonymous says:

    WELL.. WELLL WELL.. I think I knew this guy he used to live in the STATE was he ?? . my question is did you learn any thing at all ?? WELL.. to be honest freedom and human right is the basic knowledge in Democracy if this guy did understand that mean some thing wrong up stair . forget about this guy let talk about the guy beside him who is this guy can some one tell me?? . it look like actor in an open field theater and I knew he played more then forty years never getting tied. OH some body just telling me this old ugly guy is that young guy’s father I do not believing it DNA is need to make sour that these guy related. YES.. in the problem’s nation like Cambodia any leader should be test DNA because they have century enemy following to swallow this unfortunate nation at any time. some one tool me this old man was so evil he used to murder so many Cambodian if this young guy is his son we better stop him right now be for it is too late. let say if his evil father did not understand Democracy it is OK because this animal is too old but?? if this young animal also did not know Democracy it can be more dangerous then his older evil animal father . sorry to have this hurtful comment because I knew the blood shit will come if all these evil not give up . GOD bless Cambodia and it’s people

  2. Anonymous says:

    WELL.. WELLL WELL.. I think I knew this guy he used to live in the STATE was he ?? . my question is?? did you learn any thing at all ?? WELL.. to be honest freedom and human right is the basic knowledge in Democracy if this guy did understand that mean some thing wrong up stair . forget about this guy let talk about the guy beside him who is this guy can some one tell me?? . it look like actor in an open field theater and I knew he played more then forty years never getting tied. OH some body just telling me this old ugly guy is that young guy’s father I do not believing it DNA is need to make sour that these guy related. YES.. in the problem’s nation like Cambodia any leader should be test DNA because they have century enemy following to swallow this unfortunate nation at any time. some one tool me this old man was so evil he used to murder so many Cambodian if this young guy is his son we better stop him right now be for it is too late. let say if his evil father did not understand Democracy it is OK because this animal is too old but?? if this young animal also did not know Democracy it can be more dangerous then his older evil animal father . sorry to have this hurtful comment because I knew the blood shit will come if all these evil not give up . GOD bless Cambodia and it’s people

  3. Anonymous says:

    this country is in the worse north korea style ‘

  4. Anonymous says:

    what do you think HUN MANETH about the border is coming close to the capital PHNOM PHEN now . do you think Cambodian is that stupid just like your father though?? at last I just want to asking you who was a real KBOTH CHEATH man??KIM SOKHA, SAM RANSY, or HUN NAL that is you not sour father. according to what I knew your father was lie so many time to Cambodian how can I trust him?? do not have to ask me what your father lie every one knew unless animal

Leave a Reply

Submit Comment