អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជនយុវជន​ទាំងអស់

ដោយ អាស៊ីសេរី
2020-09-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​ AFP


អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញ​សេចក្តីថ្លែងការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការចោទប្រកាន់​ពី​បទ​ញុះញង់​ដោយ​គ្មាន​មូលដ្ឋាន លើ​ក្រុម​យុវជន​ដែល​តស៊ូ​មតិ​ដោយ​អហិង្សា​រឿង​បញ្ហា​សង្គម ​និង​បរិស្ថាន ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ។ មន្ត្រី​រដ្ឋាភិបាល នៅតែ​បកស្រាយ​ថា វិធានការ​របស់​សមត្ថកិច្ច ​គឺ​ជា​ការអនុវត្ត​ច្បាប់ ហើយ​គ្មាន​នរណា​អាច​ជ្រៀតជ្រែក​កិច្ចការ​តុលាការ​បានទេ។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ទទួច​ឲ្យ​រដ្ឋាភិបាល ​បញ្ឈប់​ទង្វើ​រារាំង​ចំពោះ ការតវ៉ា​ដោយ​សន្តិវិធី​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ហើយ​ត្រូវ​ដោះលែង​សកម្មជន និង​យុវជន​ទាំងឡាយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​ទាំង​បំពាន​ច្បាប់​នោះ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ  លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី១១ កញ្ញា ថា  ការបង្កើន​យុទ្ធនាការ​ចុងក្រោយ​ចាប់ខ្លួន​សកម្មជន​ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាលនេះ​ គឺ​បង្ហាញ​នូវការ​មិនយក​ចិត្ត​ទុកដាក់​ខ្ពស់ ​មិនត្រឹមតែ​សេរីភាព​បញ្ចេញមតិ ​និង​ការជួប​ប្រជុំគ្នា​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​សិទ្ធិដីធ្លី ​និង​បញ្ហា​បរិស្ថាន​ផងដែរ។ លោក ហ្វីល រ៉ូបឺតសុន បន្តថា​ អាជ្ញាធរ ​ត្រូវតែ​បញ្ឈប់​ការប្រើប្រាស់​ដោយ​មិន​ត្រឹមត្រូវ​នូវ​បទចោទ​ញុះញង់​ក្នុង​ក្រមព្រហ្មទណ្ឌ​ ក្នុង​ទិសដៅ​រារាំង​អ្នករិះគន់​អហិង្សា​មិន​ឱ្យ​តវ៉ា​ជា​សាធារណៈ​ទៅកាន់​រដ្ឋាភិបាល។

គិត​ចាប់​ពី​ចុង​ខែកក្កដា​ រហូត​ដល់​ថ្ងៃទី១១ ​កញ្ញា ​អាជ្ញាធរ​របបក្រុងភ្នំពេញ​​បាន​ចាប់ខ្លួន​ក្រុម​​​សកម្ម​ជន អ្នកនយោបាយ និង​យុវជន​​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​កើន​ឡើង​ដល់​១៧នាក់​ហើយ។ អ្នកទាំង នោះរួមមាន៖ មេដឹកនាំ​សហជីព​ លោក​ រ៉ុង ឈុន ​ប្រធាន​គណបក្ស​ខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៥នាក់ ​យុវជន​ខ្មែរថាវរៈ​ចំនួន ​៥នាក់ ​យុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន​៣នាក់ និង​យុវជន​នៃ​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​២នាក់ រួមទាំង​អ្នកចម្រៀង​រ៉ែប​រិះគន់​សង្គម​ម្នាក់ទៀត ​គឺ​យុវជន គា សុគន្ធ ​។ ដើមហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ គឺ​ពាក់ព័ន្ធ​នឹង​ការ​​រិះគន់​រឿង​​ព្រំដែន ​ការបញ្ចេញ​មតិ​រឿង​នយោបាយ​និង​សង្គម​ ការ​ធ្វើ​សកម្មភាព​ការងារ​បរិស្ថាន​ ការ​តវ៉ា​ទាម​ទារ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន ​ និង​គម្រោង​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​យុត្តិធម៌​សង្គម ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាដើម។ ​​តុលាការ​​បាន​ចោទ​ប្រកាន់​ពួកគេ​ពីបទ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ» ឬ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងនធ្ងរ​ដល់​សន្តិសុខ​សង្គម» ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី៦ ខែ​ដល់​២ ឆ្នាំ។ ក្រៅពីនេះ​ សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្តកំពតម្នាក់ ​គឺ​អ្នកស្រី ​ប៉ែន មុំ ត្រូវបាន​ចាប់ខ្លួន​ឡើងវិញ​នៅព្រឹក ​ថ្ងៃទី៩ ​ខែកញ្ញា ​បន្ទាប់​ពី​តុលាការ​ខេត្ត​នេះ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​អ្នកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​៥ឆ្នាំ​ពីបទ​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​គម្រោង​មាតុភូមិ​និវត្តន៍​របស់​ លោក សម រង្ស៊ី កាល​ពី​ឆ្នាំ​២០១៩។

Youths

រូបភាពយុវជន និង​ព្រះសង្ឃ ដែលត្រូវ​បាន​ចាប់ និង​ឃុំ​ខ្លួនជាបន្តបន្ទាប់។ រូបភាពពីហ្វេសប៊ុក


ឆ្លើយតប​នឹង​សេចក្ដីថ្លែងការណ៍​របស់​អង្គការ​ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ សមាជិក​ និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល ​លោក កត្តា អ៊ន មាន​ប្រសាសន៍​ថា ការចាប់​ខ្លួន​យុវជន និង​ក្រុម​សកម្មជន​មួយ​ចំនួន​ថ្មីៗនេះ គឺជា​ការអនុវត្ត​ច្បាប់។ លោក​ ចោទ​ក្រុម​សកម្មជន​ និង​យុវជន​ទាំងនោះ ធ្វើបាតុកម្ម​ដោយ​គ្មានច្បាប់​អនុញ្ញាត​ពីអាជ្ញាធរ​មាន​សមត្ថកិច្ច ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​ជាតិ។ លោក កត្តា អ៊ន ចាត់ទុកថា ​ការលើកឡើង និង ការទាមទារ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ មិនបាន​ពិនិត្យ​មើលឲ្យ​បានគ្រប់​ជ្រុងជ្រោយ ​និង​ផ្ទុយគ្នា​ទាំងស្រុង​ពី​ការមើល​ឃើញ​របស់​រដ្ឋាភិបាល៖ «រឿង​ការ​ទាមទារ​ណាមួយ​ យើង​ត្រូវយល់​អំពី​ក្របខណ្ឌ ​នីតិវិធី​ប្រព័ន្ធច្បាប់​របស់​កម្ពុជា។ប្រសិនបើ​រឿង​ដល់​តុលាការ ​នោះ​គឺជា​អំណាច​របស់​តុលាការ​ដែល​គ្មាន​ជនណា​អាច​ទាមទារ ​អាច​កម្រិត​ ឬមួយ​អាច​បង្ខំ​តុលាការ​បានទេ។ ក្នុងនាម​រដ្ឋាភិបាល​ គឺគាត់បំ​ពេញតួនាទី​អនុវត្តច្បាប់ ​ប៉ុន្តែ​បើ​ជនល្មើស​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ​នោះ គឺ​ជារឿង​របស់​តុលាការ ដូច្នេះ ​ការអន្តរាគមន៍​ណាមួយ​ឲ្យ​ដោះលែង​ក្រុម​ណាមួយ​បុគ្គល​ណាមួយ ​វាជារឿង​មួយ​ក្នុងការ​អនុវត្ត​ស្តង់ដារពីរ​ក្នុង​ក្របខណ្ឌ​ច្បាប់​ ក៏ដូចជា​សិទ្ធិមនុស្ស»

ទោះជាយ៉ាងណា អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ស៊ឹង សែនករុណា ​ព្រួយបារម្ភ​ថា ​ការដែល​មន្ត្រី​រដ្ឋាភិបាល បន្ត​បកស្រាយ​ច្បាប់​តាម​ទំនើងចិត្ត ដើម្បី​ការពារ​អំពើ​រំលោភច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​បែបនេះ​ គឺជា​ការលើក​ទឹកចិត្ត​ឱ្យមាន​ការអនុវត្ត​ច្បាប់​បែប​រើសអើង ឬ​មានស្តង់ដាពីរ៖ «យើង​មានការ​បារម្ភ​មែនទែន​អំពី​ស្ថានភាព​សិទ្ធិមនុស្ស ​និង​លទ្ធិប្រជា ធិបតេយ្យ​ កាន់តែ​មានស​ភាពធ្ងន់ធ្ងរ​ទៅ ហើយ​ធ្វើឲ្យ​ប៉ះពាល់​ដល់ជីវភាព​ប្រជាពលរដ្ឋ ​ក៏ដូចជា​ស្ថាន ភាពនយោបាយ ​កាន់តែ​ដុនដាបទៅ​ៗ ហើយ​នឹង​រកការដាក់​ទណ្ឌកម្ម​ផ្សេងៗ​ពី​សហគមន៍​អន្តរជាតិ​បន្តទៀត»

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន នៅតែទទួច​ថា អាជ្ញាធរ​គួរតែ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ដោយ​បំពាន​ទាំងនោះ​ ហើយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរតែ​បញ្ឈប់​ការ​ហាមឃាត់​ចំពោះ​ការ​ធ្វើបាតុកម្ម​សំ​ខាន់​ៗ​នៅក្នុង​រាជធានី​ភ្នំពេញ។ លោក​យល់ថា ​ ការរំលោភ​បំពាន​ទាំងនេះ​នឹង​អាច​ជំរុញ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ អនុម័ត​នូវ​សេចក្តីសម្រេច​មួយ​ដែល​នឹង​បង្កើន​ការ​ឃ្លាំមើល​របស់​អង្គការ​សហប្រជាជាតិ និង​រាយការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជនយុវជន​ទាំងអស់"

  1. Anonymous says:

    This beast regime is in the cage of veitcong mafia dictator and his groups ‘ so it no way to release them because they are against their master youn-hanoi ‘ so the hanoi dogs never care about khmre people ‘

  2. Anonymous says:

    we knew dictator never wanted to see any human rights watch ever the reason why?? it is again their law . sorry you animal it is so pity to see your fucking evil face heart attack will come to see you soon .

  3. so socheath says:

    អាពូជសំផឹង កូនមីកាដួយស្ញេញ និយាយដូចមនុស្សអ៊ីឡែត្រេ ?
    អ្ហែងចេះច្បាប់អត់ ?
    ឬសិទ្ធិមនុស្សកូនមីកាដួយអាយះស្ញេញអ្ហែងហ្នឹង ទាល់តែនៅលើច្បាប់
    ទើបហៅថាសិទ្ធិមនុស្ស ?
    អញថាវាមិនចង់ជេរអ្ហែងទេអ្ហា ! ត្បឹតវាជារដូវភ្ជុំ ។

  4. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment