ព័ត៌មានជាតិ
លោក វណ្ណ វិចារ |១១ កញ្ញា ២០២០ |ម៉ោង ១៨:២៦
VOD
ក្រុមអ្នកតវ៉ាកាន់ដៃគ្នាឈរលើកបដានៅមុខការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ស្វែងរកកិច្ចអន្តរាគមន៍ឱ្យមានការដោះលែងលោក រ៉ុង ឈុន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។ (ហ៊ី ឆាយ)
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា OHCHR អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ និងស្នើឱ្យបញ្ឈប់ការបំភិតបំភ័យទៅលើតួអង្គសង្គមស៊ីវិល។
កំណត់សង្ខេបព័ត៌មានស្តីពីកម្ពុជា ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ដោយ OHCHR លើកឡើងថា ចាប់តាំងពីថ្ងៃទី៣១ ខែកក្កដាមក នៅពេលដែលលោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួន UNHCR បានចងក្រងជាឯកសារនូវការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សចំនួន២៤រូបនៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានការចាប់ខ្លួនមនុស្សចំនួនប្រាំបីនាក់គ្រាន់តែនៅក្នុងខែកញ្ញានេះ។
OHCHR បន្តថា មនុស្ស១៣នាក់ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួន ត្រូវបានដោះលែងបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយបង្ខិតបង្ខំដើម្បីបញ្ឈប់សកម្មភាពតវ៉ា ខណៈមនុស្សជាង១០នាក់កំពុងស្ថិតក្នុងការឃុំឃាំងនៅឡើយ ក្នុងនោះមានស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីចាកចេញពីការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃចន្ទ (ទី០៧ ខែកញ្ញា)។
OHCHR បន្ថែមទៀតថា មានបុគ្គលជាច្រើនត្រូវបានរាយការណ៍ផងដែរថា បានទទួលការគំរាមកំហែងតាមទូរសព្ទនិងតាមដាន រួមទាំងការគំរាមកំហែងដល់អាយុជីវិតផងដែរ ប្រសិនបើពួកគេមិនបញ្ឈប់សកម្មភាពសិទ្ធិមនុស្សរបស់ពួកគេនោះទេ។
OHCHR បន្តថា បច្ចុប្បន្ននេះ អ្នកការពារសិទ្ធិមនុស្សជាច្រើនកំពុងលាក់ខ្លួនដោយមានការភ័យខ្លាចពីការចាប់ខ្លួន។
OHCHR លើកឡើងដូច្នេះ៖ «ស្ថានភាពនាពេលបច្ចុប្បន្ននេះ បង្ហាញឱ្យយើងកាន់តែឃើញនូវការមិនអត់ឱនរបស់រដ្ឋាភិបាលចំពោះគំនិតផ្ទុយពីខ្លួន និងការគាបសង្កត់ទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការជួបជុំដោយសន្តិវិធី និងការចងក្រងសមាគម។ យើងសូមអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកដែលត្រូវបានឃុំខ្លួនជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ចំពោះការអនុវត្តសិទ្ធិទាំងនេះរបស់ពួកគេ ហើយសូមបញ្ចប់នូវការបំភិតបំភ័យទៅលើតួអង្គសង្គមស៊ីវិល»។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ថ្លែងប្រាប់វីអូឌីថា ការចាប់ខ្លួនមនុស្សទាំងនោះនាពេលកន្លងមក គឺធ្វើទៅតាមច្បាប់។ លោកបន្តច្រានចោលការលើកឡើង របស់ OHCHR និងចាត់ទុកសេចក្ដីថ្លែងការណ៍នេះថា មិនឈរលើមូលដ្ឋានពិតជាក់ស្ដែង។
លោក កត្តា អ៊ន បានថ្លែងថា៖ «សម្រាប់ខ្ញុំជាមន្ត្រីសិទ្ធិមនុស្សរបស់រដ្ឋាភិបាល សំណូមពរឱ្យខាង OHCHR ពិនិត្យឡើងវិញនូវអ្វីដែលជារបាយការណ៍របស់ខ្លួនឬការលើកឡើងរបស់ខ្លួន ហើយធ្វើការអង្កេតនិងសិក្សាស្រាវជ្រាវឱ្យបានច្បាស់សិន មុននឹងថ្លែងការណ៍អ្វីមួយ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ព្រឹត្តិការណ៍ចាប់ខ្លួនមនុស្សក្នុងរយៈពេល២ខែចុងក្រោយនេះ បង្ហាញឱ្យឃើញពីការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា ព្រឹត្តិការណ៍ទាំងនេះដាក់គំនាបលើអ្នកការពារសិទ្ធិមនុស្ស ខណៈដែលលោកផ្ទាល់ បារម្ភចំពោះការបំពេញការងារក្នុងនាមជាអ្នកការពារសិទ្ធិមនុស្សផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងមានការព្រួយបារម្ភ បារម្ភនេះនាំឱ្យយើងព្យាយាមរឹតត្បិតក្នុង ការនិយាយទៀតផង»។
កាលពីថ្ងៃទី០៩ ខែកញ្ញា ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៦ បានសម្ដែងក្ដីបារម្ភ ក្រោយពីអាជ្ញាធរប្រើប្រាស់បទចោទប្រកាន់«ញុះញង់» ចាប់ឃុំខ្លួនយុវជនដែលតវ៉ាដោយសន្តិវិធីជាបន្តបន្ទាប់ និងស្នើឱ្យតុលាការទម្លាក់ចោលនូវបទចោទ ព្រមទាំងដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
*******
ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕