សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរថ្កោលទោសអាជ្ញាធរដែលចាប់អនុប្រធាន និងសមាជិករបស់ខ្លួន

កម្ពុជា សង្គមស៊ីវិល​
12/09/2020 – 11:35
ដោយ៖ សឿង ភារៈ
RFI

លោក មាន ព្រហ្មមុនី អនុប្រធាន និងលោក មួង សុភក្រណា ជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ
លោក មាន ព្រហ្មមុនី អនុប្រធាន និងលោក មួង សុភក្រណា ជាសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ © សហការី

សមាគមសម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នៅ​ថ្ងៃទី​១២ ខែ​កញ្ញា​នេះ បាន​ចេញ​មក​ថ្កោល​ទោស​អាជ្ញាធរ និង​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង និង​ទម្លាក់​ចោល​រាល់ការ​ចោទ​ប្រកាន់​មកលើ​អនុ​ប្រធាន និង​សមាជិក ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ក្នុង​ចំណោម យុវជន និង​សកម្មជន​បរិស្ថាន នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ បាន​បញ្ជាក់​ថា ការ​ចាប់​ខ្លួន លោក​ មាន ព្រហ្មមុនី អនុប្រធាន និង​លោក មួង សុភក្រណា ជា​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សកម្មជន​សង្គម​ ធ្វើ​ឡើង​ដោយ​ពុំ​មាន​ដីកា​ដូច​គ្នា និង​ជា​ការ​រំលោភ​បំពាន ច្បាប់​ជាតិ និង​អន្តរជាតិ​យ៉ាង​ធ្ងន់​ធ្ងរ​។

សូមជម្រាបថា លោក មាន ព្រហ្មមុនី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី៦ ខែ​កញ្ញា នៅ​ក្នុង​ស្នាក់ការ​របស់​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ហើយ​នៅ​ថ្ងៃទី១០ ខែ​កញ្ញា អាជ្ញាធរ​ក៏បាន​ចាប់​ខ្លួន​លោក មួង សុភក្រណានៅ​ចំណុច​ទីតាំង​ខាង​មុខ​សាលា​សុធារស​។ អ្នក​ទាំងពីរ​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​យុវជន​ និង​សកម្មជន​បរិស្ថាន​ជាង​១០នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​។

បើតាម​ការ​កត់សំគាល់​របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល ចាប់តាំង​ពី​មាន​យុទ្ធនាការ​ទាមទារ​អោយ​មាន​ការ​ដោះលែង​លោក រ៉ុង ឈុន កាលពីខែ​សីហា​មក យ៉ាងហោចណាស់​យុវជន និង​សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន ចំនួន​១៤នាក់​ហើយ ដែល​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃុំខ្លួន និង​ចោទ​ប្រកាន់​ពី​បទ «ញុះញង់​អោយ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជា​អាទិ៍ ឬញុះញង់​អោយ​មាន​ភាព​វឹកវរ​ដល់​សង្គម» តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌកម្ពុជា​៕

What Next?

Recent Articles

One Response to "សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរថ្កោលទោសអាជ្ញាធរដែលចាប់អនុប្រធាន និងសមាជិករបស់ខ្លួន"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment