អ្នកវិភាគ​ថា ការ​ពន្យារ​ពេល​សំណុំ​រឿង​លោក កឹម សុខា ដល់​ឆ្នាំ២០២៤ ជា​ការ​រំលោភ​សិទ្ធិ​លោក

ដោយ ហេង រស្មី
2020-09-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

(ឆ្វេង) លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធីសម្ពោធ​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្ត​កំពត ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​ទូត​ជប៉ុន នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

(ឆ្វេង) លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ថ្លែង​ក្នុង​ពិធីសម្ពោធ​រោងចក្រ​ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ខេត្ត​កំពត ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ២០១៩ និង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ជួប​ទូត​ជប៉ុន នៅ​ថ្ងៃ​ទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០១៩។

 រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង RFA


អ្នកវិភាគ​ថា ការ​អះអាង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា នឹង​ពន្យារ​ពេល​សំណុំ​រឿង​លោក កឹម សុខា ដល់​ឆ្នាំ២០២៤ ជា​ការ​រំលោភ​សិទ្ធិ​លោក កឹម សុខា។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា សារ​ព័ត៌មាន​ផ្សាយ​សំដី​របស់​លោក ហ៊ុន សែន ខុស​ខ្លឹម​សារ​ដើម​ទៅ​វិញ។

អ្នកវិភាគជើង​ចាស់ បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​លើ​ហ្វេសប៊ុក​លោក​ថា ការ​ពន្យារ​សំណុំ​រឿង​លោក កឹម សុខា ដល់​ឆ្នាំ២០២៤ ជា​ពិសេស នៅ​ពេល​ដែល​តុលាការ​បាន​ចាប់​ផ្ដើម​ជំនុំជម្រះ​ហើយ គឺ​បំពាន​សិទ្ធិ​មួយ​របស់​ជន​ជាប់​ចោទ គឺ​សិទ្ធិ “ត្រូវ​បាន​ជំនុំជម្រះ​ដោយ​ឥត​ពន្យារ​ពេល​យូរ​ហួស”។ លោក​បន្ត​ថា យក​ល្អ​សម្រាប់​ឯករាជភាព​តុលាការ និង​ការ​បែងចែក​អំណាច ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​រដ្ឋាភិបាល​គួរ​គោរព​អនុវត្ត​ច្បាប់​ហាម​លើក​ឡើង​នូវ​សំណុំរឿង​តុលា ការ​ដែល​ស្ថិត​នៅ​ក្រោម​នីតិវិធី​ជំនុំជម្រះ។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​បែប​នេះ ក្រោយ​មាន​ការ​ចុះ​ផ្សាយ​ព័ត៌មាន ក្នុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​របស់​នៃ​គណៈរដ្ឋមន្ត្រី លោក ហ៊ុន សែន ថា សំណុំ​រឿង​របស់​លោក ​កឹម សុខា​ អាច​ពន្យារ​ពេល​រហូត​ដល់​ឆ្នាំ២០២៤។ សម្តី​លោក ហ៊ុន សែន ត្រូវ​ចុះ​ផ្សាយ​ដំបូង​ដោយ​កាសែត ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ខ្មែរ​ថាមស៍ (Khmer Times)។

ទាក់ទង​ករណីនេះ អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការ​ឆ្លើយ​តប​ពី​មេធាវី លោក កឹម សុខា រួម​មាន៖ លោក ចាន់ ចេន លោក អាង ឧត្តម និង​អ្នកស្រី ម៉េង សុធារី ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។ រីឯ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សួន សូរីដា ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​នេះ។

ទោះ​យ៉ាង​ណា​លោក​មេធាវី ចាន់ ចេន ធ្លាប់​ឱ្យ​អាស៊ី​សេរី​ដឹង​ថា ក្រុម​មេធាវី​ធ្លាប់​ដាក់​លិខិត​ស្នើ​ទៅ​តុលាការ​ឱ្យ​បន្ត​សវនាការ​ឡើង​វិញ កាល​ពី​ខែមិថុនា ប៉ុន្តែ​តុលាការ​មិន​យល់​ព្រម​ដោយ​លើក ហេតុផល​ថា ស្ថានភាព​ជំងឺ​កូវីដ-១៩ មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ។

អាស៊ីសេរីបានសុំការ​បំភ្លឺ​ករណី​នេះ​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប៉ុន្តែ​លោក​បដិសេធ​អត្ថាធិប្បាយ​ដោយ​លើក​ឡើង​ថា សំណុំ​រឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ។

ទោះ​យ៉ាង​ណា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ក្នុង​ពេល​នោះ​ដែរ​ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១១ ខែកញ្ញា​ថា ការ​ចុះ​ផ្សាយ​របស់​ព័ត៌មាន​ដែល​ថា លោក ហ៊ុន សែន និយាយ​ថា សំណុំរឿង​លោក កឹម សុខា ​អាច​ពន្យារ​ពេល​ដល់ ឆ្នាំ២០២៤ ជា​ការ​ចុះ​ផ្សាយ​ខុស​ពី​ការ​និយាយ​របស់ លោក ហ៊ុន សែន។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន ពិត​ជា​បាន​លើក​ឡើង​ករណី​លោក កឹម សុខា ក្នុង​កិច្ច​ប្រជុំ​នោះ​មែន ប៉ុន្តែ លោក ហ៊ុន សែន គ្រាន់​លើក​ពី​ដំណើរ​ការ​នៃ​នីតិវិធី​នៃ​ដំណើ​រឿង​នេះ​ដោយ​ការ​អូស​បន្លាយ​នៃ​ពេល​វេលា​ក្នុង​រឿង​នេះ ដោយ​ផ្ដើម​ដំបូង​ចេញ​លោក កឹម សុខា និង​មេធាវី លោក កឹម សុខា បាន​ស្នើសុំ​ពន្យារ​ពេល និង​ករណី​មួយ គឺ​សំណុំ​រឿង​នេះ​មាន​ភស្តុតាង​ច្រើន និង​ត្រូវ​ពិនិត្យ​លើ​ភស្តុតាង​ទាំង​នោះ​ច្រើន​ដង​ច្រើន​សារ។ អ្នក​នាំ​ពាក្យ​ដដែល​អះអាង​ទៀត​ថា បើ​តាម​លោក ហ៊ុន សែន ពេល​វេលា​នៃ​ដំណើរ​រឿង​នេះ គឺ​អាស្រ័យ​លើ​ភាគី​ពាក់ព័ន្ធ​ក្ដី​រួម​មាន៖ មេធាវី​ទាំង​សង​ខាង ចៅក្រម និង​ព្រះរាជអាជ្ញា៖ «ផ្សាយ​ខុស​ហើយ​លោក​គ្រាន់​តែ​ថា តាម​ការ​ពិនិត្យ​របស់​សម្តេច គឺ​គាត់​ឃើញ​ពេល​វេលា គឺ​អាស្រ័យ​លើ​តុលាការ និង​មេធាវី​កូន​ក្ដី​ចេះ​តែ​ទាញ​អ៊ីចឹង​ទៅ​ហើយ​អ៊ីចឹង​ទៅ​តុលាការ​ក៏​គេ​អនុវត្ត​តាម​នីតិវិធី ហើយ​ភ្ជាប់​បញ្ហា​ក្រោយ​មក​កូវីដ​អី​ទៀត​ទៅ ហើយ​ដើម​ចម​ចេញ​ពី​មេធាវី​របស់​លោក កឹម សុខា តាម​ហើយ​លោក​មិន​មែន​ទៅ​ទស្សន៍ទាយ​អី​ណា​គ្រាន់​តែ​ថា ពេល​វេលា​ផ្ដើម​ចេញ​ពី​ហ្នឹង ដែល​ធ្វើ​ឱ្យ​ពេល​វេលា​ដំណើរ​ការ​អ៊ីចឹង​ទៅ»

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​ន៍សង្គមបណ្ឌិត សេង សារី​ បើលោក ហ៊ុន សែន​ បាន​និយាយ​​ដូច​ការ​​អះអាង​​របស់​អ្នក​នាំ​ពាក្យ គឺ​ជា​រឿង​ល្អ​ដែល​បង្ហាញ​ពី​ការ​មិន​បំពាន​អំណាច​នៃ​របស់​រដ្ឋាភិបាល​ទៅ​​តុលាការ។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា កន្លង​មក​មាន​​ការ​រិះគន់​ថា រដ្ឋាភិបាល​​បាន​រំលោភ​លើ​​អំណាច​តុលាការ។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​យល់​ទៀត​ថា បើ​ផ្អែក​លើ​ព្រឹត្តិការណ៍​នយោបាយ​​កន្លង​​មក​​ការ​​ចរចា​នយោបាយ​តែង​កើត​ឡើង​មុន​ការ​បោះ​ឆ្នោត​ជាតិ ដែល​លោក​គិត​ថា សំណុំរឿង​​លោក កឹម សុខា អាច​នឹង​មាន​ការ​ប្រែប្រួល​ក្នុង​ឆ្នាំ២០២៣ គឺ​មុន​ពេល​បោះ​ឆ្នោត​ជាតិ៖ «អំណាច​​នីតិប្រតិបត្តិ​​ហ្នឹង ​ធ្លាប់​បំពាន​​ទៅ​​លើ​អំណាច​តុលាការ​ ហើយ​រហូត​ពលរដ្ឋ​អ្នក​ខ្លះ​ហៅ​តុលាការ​ថា ជា​​ឧបករណ៍​​របស់​​គណបក្ស​កាន់​អំណាច​ជា​ដើម។ អ៊ីចឹង​ស្ថាប័ន​តុលាការ​ត្រូវ​បាន​ប្រជាជន​លែង​​ទុក​​ចិត្ត»

លោក កឹម សុខា ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួននិង​ឃុំ​ដាក់ពន្ធនាគារនិងបន្តឃុំខ្លួនក្នុង​ផ្ទះ​​ក្រោយ​​រង​​ការ​​ចោទ​​ប្រកាន់​​ពី​​ទោស​​ក្បត់​​ជាតិ កាល​ពី​​ឆ្នាំ២០១៧ ប៉ុន្តែ​​កាល​​ពី​​ចុង​​ឆ្នាំ២០១៩ តុលាការ​​បាន​​បន្ធូរ​​បន្ថយ​ការ​​ត្រួត​​ពិនិត្យ​តាម​ផ្លូវ​តុលាការ​​ដោយ​​អនុញ្ញាត​​ធ្វើ​​ដំណើរ​​ក្នុង​​ប្រទេស​តែ​​ហាម​ឃាត់​​ធ្វើ​​សកម្មភាព​​នយោបាយ។​ ទោះ​យ៉ាង​ណា​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​​ទើប​ធ្វើ​សកម្មភាព​តាម​បណ្ដា​ខេត្ត​​ញឹកញាប់​កាល​ពី​ខែ​កក្កដា ឆ្នាំ២០២០។ ទន្ទឹម​គ្នា​នោះ​ដែរ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​​លិខិត​​ព្រមាន​​ថា សកម្មភាព​​ចុះ​​តាម​​បណ្តា​​ខេត្ត​​នានា របស់​​លោក កឹម សុខា អាច​​នឹង​​ឈាន​​ទៅ​​ហួស​​ព្រំដែន​​ដែល​​តុលាការ​​បាន​​​កំណត់។ ទោះ​មាន​ការ​ព្រមាន​បែប​នេះ​ក្តី ប៉ុន្តែ​លោក កឹម សុខា នៅ​តែ​បន្ត​ធ្វើ​​សកម្ម​​ដដែល​​រហូត​មក​ដល់​ពេល​នេះ។

ទោះយ៉ាងណាចំពោះតុលាការមិនទាន់ជូនដំណឹង​ពី​ការ​បន្ត​សវនាការ​​លោក កឹម សុខា ឡើង​​វិញ​​ទេ ក្រោយ​ពេល​តុលាការ​សម្រេច​ផ្អាក​កាល​ពី​ខែ​មីនា​ដោយ​បញ្ហា​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។

កាលពីថ្ងៃទី២ ខែកញ្ញា លោក កឹម សុខា បាន​​អំពាវនាវ​ដល់​​តុលាការ​​ទម្លាក់​បទ​ចោទ និង​​ផ្តល់​​សិទ្ធិ​ពេញលេញ​​ដល់​​រូប​លោក​​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកវិភាគ​ថា ការ​ពន្យារ​ពេល​សំណុំ​រឿង​លោក កឹម សុខា ដល់​ឆ្នាំ២០២៤ ជា​ការ​រំលោភ​សិទ្ធិ​លោក"

  1. Anonymous says:

    no it can going on for that long 2020 is the end of this evil HUN SEN how can he continuous to hunting KIM SOKHA till 2024. this ugly blind evil monster will die horribly that you never seen in the history of the dead. WE know the more evil act it is the more closer to the time that HUN SEN going hell . we Cambodian right now can not believe any word from this evil monster . we knew every thing was came from you stinky mouse . OH my GOD take a mirror reflecting yourself and see how ugly you are, then you can rethink you are not GOD as what you thought isn’t it . WELL the person look like HUN SEN if I was young I will run for my life just like right now every trying to run away from him. congratulation HUN SEN your time is over in 2020 I do not think those people will let you stay for too long. evil like you not reserve to live for that long . GOD bless Cambodia and it’s people

  2. Anonymous says:

    congratulation HUN NAL call HUN SEN next name CHHOUP SAMLAP your VIETCONG boss just about take over Cambodia it is good new for you isn’t it ?? YES that VIETCONG was choosing the right man to murder his people and give away this nation for free.

  3. Anonymous says:

    HAS…. 2023 is election year 2024 is after election why HUN SEN say KIM SOKHA case will continuous after 2024 . can some one give me the answer why HUN SEN said that?? HAS…HAS HA.. you dump ass we knew how uneducated you are you just hiding your face but you ass is in open field . come on AH LNGOUNGTU or AH CHHKOUTHTU your brain is so fuck up how can you be my leader??

  4. Anonymous says:

    This is veitcong law’ not cambodia law’ ‘ because the veitcong dog are scaring of khmer constitution

Leave a Reply

Submit Comment