អ្នកវិភាគ៖ ​ការ​បង្ក្រាប ​និង​ចាប់​ខ្លួន​អ្នក​តវ៉ា​ចុង​ក្រោយ​នេះ ​ដើម្បី​ធានា​ស្ថិរភាព​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត

ដោយ ម៉ៅ សុធានី
2020-09-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខ អ្នកវិភាគនយោបាយ

លោក កឹម សុខ អ្នកវិភាគនយោបាយ (RFA)


អ្នកវិភាគ​នយោបាយ ​លើក​ឡើង​ថា ​ការ​បង្ក្រាប ​និង​ការ​ចាប់ខ្លួន​អ្នក​តវ៉ា​ដោយ​អហិង្សា​ចុង​ក្រោយ​នេះ គឺ​រដ្ឋាភិបាល​ លោក​ ហ៊ុន ​សែន ​មាន​ចេតនា​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​សាធារណៈ​ជន​លើ​បញ្ហា​ជាតិ​ធំៗ និង​ដើម្បី​ធានា​ស្ថិរភាព​នៃ​ការ​ឡើង​កាន់អំណាច​របស់​កូនប្រុស​ច្បង​លោក ​ហ៊ុន​ សែន​ គឺ លោក ​ហ៊ុន ម៉ា​ណែត។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ​នៅ​តែ​បក​ស្រាយ​ថា​ ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​នេះ​ គ្មាន​អ្វី​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ ​ប៉ុន្តែ​ដោយសារ​ពួក​គេ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។

អ្នក​វិភាគ​នយោបាយ ​យល់ថា ​ការ​បង្ក្រាប ​និង​ការ​ចាប់​ខ្លួន​សកម្មជន​ អ្នក​នយោបាយ​ និង​យុវជន ​ជា​បន្ត​បន្ទាប់​នេះ ​មិន​មែន​ដោយសារ​តែ​សកម្មភាព​របស់​ពួក​គេ​ល្មើស​ច្បាប់​នោះ​ទេ ​ប៉ុន្តែ​ដោយសារ​រដ្ឋាភិបាល ​មាន​ចេតនា​បំបិទ​សំឡេង​ប្រឆាំង​ទាំង​នេះ​ ដើម្បី​លាក់​បាំង​បញ្ហា​ជា​ច្រើន​ និង​ពង្រឹង​អំណាច​របស់​ត្រកូល ហ៊ុន។

អ្នកវិភាគ​នយោបាយ​ និង​សង្គម ​លោក ​គឹម ​សុខ ​មើល​ឃើញ​ថា ​មូលហេតុ​ដែល​របប​លោក​ ហ៊ុន សែន ​ត្រូវតែ​បង្ក្រាប​ដោយ​ហិង្សា ​និង​ប្រឌិត​រឿង​ចាប់​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ទាំង​កម្រោល​បែបនេះ ព្រោះ​លោក ​ហ៊ុន​ សែន ​បារម្ភ​ខ្លាច​សកម្មភាព​តវ៉ា​កាន់​តែ​រីក​ធំ ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ផ្ទេរ​អំណាច​តាម​បែប​កុម្មុយនិស្ត​ដល់​កូន​ប្រុស​ច្បង ​គឺ​លោក​ ហ៊ុន​ ម៉ាណែត​ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក ​គឹម ​សុខ ​បន្ត​ថា ​យុទ្ធសាស្ត្រ​របប​លោក ​ហ៊ុន​ សែន​ ក៏​ចង់​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទាល់ច្រក​ ហើយ​​មាន​ក្រុម​សំខាន់​ណា​មួយ​នៅ​ក្នុង​បក្ស​ប្រឆាំង​មួយ​នេះ ​រក​ឱកាស​ធ្វើ​នយោបាយ​ឡើងវិញ តាម​លក្ខខណ្ឌ​ដែល​កំណត់​ដោយ​លោក ហ៊ុន សែន។ លើស​ពី​នេះ ​លោក​យល់​ថា ​របប​ក្រុង​ភ្នំពេញ ​កំពុង​បិទ​បាំង​រឿង​វិបត្តិសេដ្ឋកិច្ច​ដែល​ពលរដ្ឋ​ជា​ច្រើន កំពុង​បាត់បង់​ការងារ​ ក្រោយ​បាត់បង់ EBA ២០ភាគ​រយ និង​រឿង​បាត់បង់​បូរណភាព​ទឹកដី​តាម​បណ្ដោយ​ព្រំដែន​ទៅ​ប្រទេស​វៀតណាម ក្រោយ​ចុះហត្ថលេខា​ទទួល​យក​ផែនទី​ និង​ទទួល​ស្គាល់​ការ​បោះ​បង្គោល​ព្រំដែន​ដោយ​ស្ងាត់ៗ៖ «អាច​ចលនា​កៀក​នឹង​ពេល​លើក​អំណាច​ឲ្យ​លោក ​ហ៊ុន ​ម៉ាណែត ព្រោះ​ផែនការ​នេះ​ដំបូង​ឡើយ​រៀបចំ​ដោយ​លោក​ ហ៊ុន​ សែន​ សុទ្ធសាធ ​អត់មាន​ការព្រមព្រៀង​ពី​យួន​ និង​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ជា​រួម​នោះ​ទេ។ លោក ​ហ៊ុន ​សែន​ រៀប​ផែន​ការ​តែ​ឯង ដោយ​ព្យាយាម​អែប​ចិន​ផង​ និង​ទៅ​ពន្យល់​យួន​ផង ​អំពី​ការ​បន្ត​អំណាច​របស់​ត្រកូល​ខ្លួន​ផង ​និង​ថា ខ្លួន​នៅតែ​បម្រើ​យួន​ហើយ​ទីបំផុត​ គឺ​អាច​មាន​ភ្លើង​ខៀវ​ពី​យួន​ខ្លះ ​ម្ល៉ោះ​ហើយ ​ទើប​លោក ​ហ៊ុន ម៉ាណែត​ ក្នុងពេលថ្មីៗនេះ ​កាល​ពី​ថ្ងៃ​ទី៩ ​ខែកញ្ញា​ ក្នុង​ខួប​បង្កើត​អង្គរក្ស​ការពារ​ពុក​របស់​គាត់​នោះ គឺ​គាត់ ​និយាយ​ដំឡើង​បំពង់​ក​ ហើយ​ទើប​ក្រុម លោក​ ហ៊ុន ​សែន​ មិន​ញញើត​នឹង​ចាប់​ពលរដ្ឋ​ខ្មែរ​ដាក់​គុក​នោះ​ទេ​ក្នុង​ពេល​ចុង​ក្រោយ​នេះ»

ឆ្លើយតប​ចំពោះ​រឿង​នេះ ​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន ​អះអាង​ថា រដ្ឋាភិបាល​ គ្មាន​អ្វី​លាក់បាំង​នៅ​ពី​ក្រោយ​ខ្នង​នោះ​ទេ ​ហើយ​ការ​យល់​ឃើញ​របស់​អ្នក​វិភាគ​បែប​នេះ គឺ​ដោយសារ​ពួក​គេ​ខ្វះ​ចំណេះ​ដឹង។ លោក ​បន្ត​ថា​ ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ជាបន្តបន្ទាប់ នេះ ​ព្រោះ​ពួក​គេ ​ញុះញង់​រឿង​ព្រំដែន​បង្កើត​ឲ្យ​មាន​ជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង ​និង​ញុះញង់​ឲ្យ ពលរដ្ឋ​ខឹង​ស្អប់​រដ្ឋាភិបាល៖ «យើង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ញុះញង់ បំភ្លៃ​ព័ត៌មាន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ខឹង​សម្បារ មាន​ការ​បះបោរ​មក​ប៉ះពាល់​រាជ​រដ្ឋាភិបាល គឺ​ជន​ទាំង​អស់​នោះ ដែល​គាត់​មាន​ទិសដៅ​ឧក្រិដ្ឋ និង​មាន​ឧបាយកល​ក្នុង​ការ​បង្កើត​ចលនា​រំលំ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ដោយ​ស្រប​ច្បាប់»

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ ឯម​ សុវណ្ណារ៉ា ​ថា ​ការ​ចាប់​ខ្លួន​យុវជន​ និង​ ក្រុម​សកម្មជន​នេះ​ គឺ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ និង​ការ​ប្រមូល​ផ្តុំ ​ប៉ុន្តែ​លោក ​យល់ថា ​ការដែល​គណបក្ស​កាន់អំណាច​ ​បន្ត​វិធានការ​បែបនេះ​ ព្រោះ​ចង់​បំបាត់​ហានិភ័យ​នានា ​ដើម្បី​ធានា​អំពី​ស្ថិរភាព ​ឬ​ក៏​មាន​ឱកាស​ពង្រឹង​គណបក្ស​របស់​ខ្លួន​ កុំ​ឲ្យ​មាន​ការ​រំខាន​ណាមួយ​ទៅ​ថ្ងៃ​អនាគត។ ម្យ៉ាងវិញទៀត លោក ​ឯម​ សុវណ្ណារ៉ា ​មើល​ឃើញ​ថា អ្វី​ដែល​គណបក្ស​កាន់​អំណាច​ កំពុង​ធ្វើ​នេះ ក៏​ជា​ចរន្ត​មួយ ដើម្បី​រៀបចំ​ជើង​ព្រួល​សម្រាប់​ពិធី​ផ្ទេរ​អំណាច​ដល់​អ្នក​ជំនាន់​ក្រោយ​ ប៉ុន្តែ​នឹង​ពិបាក​ទទួល​បាន​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ៖ «តែ​នៅ​ពេល​មាន​ចរន្ត​នៃ​ការ​រៀបចំ​ផ្ទេរ​នេះ​ តើ​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ​កម្រិត​ណា​បើ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​រួប​ភាព​មួយ​មិន​អំណោយផល​សម្រាប់​ការ​រាប់អាន ​និង​ការ​ស្វាគមន៍​ពី​អន្តរជាតិ។ ប៉ុន្តែ​ឧទាហរណ៍​ថា​ គាត់​ផ្ទេរ​អំណាច បាន​នៅ​ក្នុង​ដំណាក់​កាល​ណា​មួយ តើ​ឥស្សរជន​នយោបាយ​ជំនាន់​ថ្មី​នេះ មាន​សមត្ថភាព​ដោះ​ស្រាយ​នៅ​បញ្ហា​ជាតិ​និង​បញ្ហា​សង្គម​ធំៗ ​ដែល​កំពុង​កើត​ឡើង​ថ្មីៗ នេះ​មាន ឬ​ទេ។ ឧទាហរណ៍​ដូចជា​រឿង​ព្រំដែន ​វៀតណាម ​បោះតង់ ប​ញ្ហា​ពលរដ្ឋ​លើកឡើង​អំពី​ការ​បាត់បង់​ដី ​បញ្ហា EBA ដែល​ពលរដ្ឋ ជួប​វិបត្តិ​អត់​ការងារ​ធ្វើ ​តើ​អ្វី​ដែល​ស្នាដៃ ​និង​អ្វី​ដែល​សក្ដានុពល​របស់​អនាគត​មេ​ដឹក​នាំ​ថ្មី ហើយ​នេះ​គឺ ជា​បញ្ហា​សំខាន់​ដែល​ប្រជាពលរដ្ឋ​ឲ្យ​តម្លៃ»

គិត​ចាប់​ពី​ចុង​ខែ​កក្កដា​ រហូត​ដល់​ថ្ងៃ​ទី១១ ​កញ្ញា ​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​បាន​ចាប់​ខ្លួន​ក្រុម​​​សកម្ម​ជន អ្នក​នយោបាយ និង​យុវជន​​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​កើន​ឡើង​ដល់ ១៧នាក់​ហើយ។ ដើម​ហេតុ​នៃ​ការ​ចាប់​ខ្លួន​នោះ គឺ​ពាក់​ព័ន្ធ​នឹង​ការ​​រិះគន់​រឿង​​ព្រំដែន ​ការ​ធ្វើ​សកម្មភាព​ការងារ​បរិស្ថាន​ ការ​តវ៉ា​ទាម​ទារ​ឱ្យ​ដោះលែង​មេ​ដឹក​នាំ​សហជីព ​លោក​ រ៉ុង​ ឈុន ​ និង​គម្រោង​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​យុត្តិធម៌​សង្គម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជាដើម។ ​​តុលា​ការ​​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី ៦ខែ​ដល់ ២ឆ្នាំ។

ក្រុម​អង្គការ​ជាតិ​ និង​អន្តរជាតិ ​រួម​ទាំង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ​សេចក្ដី​ថ្លែង​ការណ៍​ជា​បន្ត​បន្ទាប់​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ទង្វើ​រារាំង ចំពោះ​ការ​តវ៉ា​ដោយសន្តិវិធី​ហើយ​ត្រូវ​ដោះ​លែង​សកម្មជន និង​យុវជន​ទាំង​ឡាយ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​បំពាន​ច្បាប់​នោះ ​ឲ្យ​មាន​សេរីភាព​ឡើងវិញ។

ដោយឡែក សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ នៅ​ថ្ងៃ​ទី១២ ខែកញ្ញា ក៏​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ទាមទារ​ឲ្យ​រដ្ឋាភិបាល ​ដោះលែង​សមាជិក​របស់​ខ្លួន​ពីរ​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ គឺ ​លោក ​មាន​ ព្រហ្មមុនី ​និង លោក ​មួង សុភ័ក្ត្រ ណា។ សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ ​ចាត់ទុកថា​ ការ​ចាប់​ខ្លួន​អ្នក​ទាំង​ពីរ គឺ​ជា​ការ​បំបាក់ ស្មារតី​យុវជន​ ដែល​ស្រឡាញ់​ចូលចិត្ត ​និង​ចូលរួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ ​សេរីភាព​បញ្ចេញ​មតិ និង​ឈឺ​ឆ្អាល​កិច្ចការ​ព្រំដែន​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "អ្នកវិភាគ៖ ​ការ​បង្ក្រាប ​និង​ចាប់​ខ្លួន​អ្នក​តវ៉ា​ចុង​ក្រោយ​នេះ ​ដើម្បី​ធានា​ស្ថិរភាព​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន ម៉ាណែត"

  1. Anonymous says:

    This beast regime is the worse then north korea’ . This criminals government leaded by veitcong mafia dictator and his groups capture khmer people in their cage and tell the world this country is democracy but the fact is real dictatorship and cheat the world and cheat the khmer people ,cheat the international ‘ . Now this beast regime will hand the power to his criminal son to cage this country ‘so this beast regime need to tell the truth and must vote properly ‘God will punish the crooks soon

  2. so socheath says:

    អាពូជសំផឹងគឹម សុខ អានេះ ដេកយល់សប្តិ៍ដឹង !
    ២០ឆ្នាំទៀត ក៍ប្រជាជនកម្ពុជា មិនព្រមឲ្យ ហ៊ុន សែន
    ចូលនិវត្តន៍ដែរ អាពូជឆ្កែ !
    ព្រោះហ៊ុនសែន ជាអគ្គមហាបុរសរដ្ឋសន្តិភាព ដែលរស់ក្នុងចិត្តប្រជាជនកម្ពុជា ជានិរន្តន៍ !
    អ្ហែងយល់អត់ អាពូជសំផឹង !

  3. so cheat says:

    អញខ្ពើមសម្ដីអាអ្ហែងណាស់អាកូនមីចោរគេចុយអា so socheath អាអ្ហែងអាចធ្វើបុណ្យធ្វើទាននឹងគេបានឬអត់អាឈាមថោក។

  4. Anonymous says:

    Cambodia is the poorest country in this region my question why?? I do not want to talk and compare to THAILAND because they was democracy and their country is having modern technology . talking about the three country VIETNAM , CAMBODIA, and LAO .they was get up from the war and trying every hart to improving their economy . unfortunately Cambodia is the lowest of all even LAO beat Cambodia right now and the top one was VIETNAM. my question is what going on in Cambodia that the country used to be better then lao for many century. why VIETNAM communist being the top all the time?? the reason the HO CHI MIN policy was in these two nation LAO and Cambodia . if I’m talking about Cambodia I knew it will be going down hill if HUN SEN the highly jungle educated man in power. just look at his supporter they are supported their favorite man to murder Cambodian and stay in powers for the rest of his life. I knew Cambodian did not like HUN SEN the VIETCONG poppet evil killer of it’s nation . I tell you what>> only communist that have one person in powers for the rest of their life it not happen to any democracy ever. after all I just want to ask Mr who ever they said Cambodia is holding democracy policy is that true??

  5. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment