ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ជួប​ប្រជុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន

ដោយ សេក បណ្ឌិត
2020-09-13
RFA

លោក សម រង្ស៊ី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​​ប្រមូល​ផ្ដុំ​គ្នា​នៅ​វត្ត​ធម្មរង្សី ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន យុវជន​ខ្មែរ​ថាវរៈ។

លោក សម រង្ស៊ី អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​​ប្រមូល​ផ្ដុំ​គ្នា​នៅ​វត្ត​ធម្មរង្សី ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ២០២០ ទាមទារ​រដ្ឋាភិបាល​ភ្នំពេញ​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន យុវជន​ខ្មែរ​ថាវរៈ។

 ហ្វេសប៊ុក Mono Tep


លោក សម រង្ស៊ី អនុ​ប្រធាន​គណបក្ស ប្រឆាំង បាន​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​តវ៉ា​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ក្រុម​យុវជន​ជា​សកម្មជន​បរិស្ថាន ក្រុម​យុវជន​ខ្មែរ​ថាវរៈ​នៅ​ក្នុង​បរិវេណ វត្ត​ធម្មរង្សី ក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​១៣ កញ្ញា។

បុរស​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ជា​ច្រើន​នាក់​ផ្សេង​ទៀត ក្នុង​នោះ​មាន​ទាំង​លោក ​សម ​រង្ស៊ី ផង បាន​ស្រែក​បន្ទរ​តាម​គ្នា​ដោយ​ទាមទារ​ឲ្យ​របប​លោក​ហ៊ុន សែន ដោះលែង អ្នក​ទោស​មនសិការ​ទាំង​អស់​មក​វិញ​ឲ្យ​បាន​ឆាប់៖ «ពួក​យើង​នៅ​ប្រទេស​បារាំង និង​ខ្មែរ​ក្នុង​ស្រុក ក្រៅ​ស្រុក​ដទៃ​ទៀត មិន​នៅ​ស្ងៀម​ទេ គឺ​រួម​គ្នា​តស៊ូ​ទាមទារ​ឲ្យ​ដោះ​លែង​សកម្មជន​ទាំង​អស់​ឲ្យ​មាន​សេរីភាព​មក​វិញ និង​ត្រូវ​គោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​ឲ្យ​ប្រទេស​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ឡើង​វិញ»

ការតវ៉ា​នេះ​ពួក​គាត់​នាំ​គ្នា​លើក​បដា​ដោយ​មាន​រូបថត លោក រ៉ុង ឈុន និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ បន្ទាប់​ពី​ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ​នៅ​វត្ត​ធម្មរង្សី​នោះ។

ចំណែក លោក សម រង្ស៊ី មិន​ថ្លែង​សារ​នយោបាយ​អ្វី​ច្រើន​ឡើយ ក្រៅ​ពី​រំលឹក​នូវ​វីរភាព​របស់​បុព្វបុរស​ខ្មែរ ដែល​មាន​គុណ ចំពោះ​ប្រទេសជាតិ​​ តាំង​ពី​សម័យ​មហានគរ និង​សម័យ​ក្រោយៗ មក​ទៀត ​មាន​ដូចជា ព្រះបាទ​ជ័យវរ្ម័ន​ទី៧ ឧកញ៉ា ឃ្លាំងមឿង អាចារ្យ ហែម ចៀវ និង​​​ឧកញ៉ា ក្រឡា ហោមគង់ ជា​ដើម។

ហេ្វសប៊ុក ឈ្មោះ មនោ ទេព (Mono Tep) បាន​សរសរ​ផុស​ភ្ជាប់​មក​ជាមួយ​នឹង​វីដេរអូ​ឃ្លិប​ស្ដីពី​សកម្មភាព​តវ៉ា​នោះ​ដែរ​ថា៖​

សមាជិក​ព្រឹទ្ធសភា​បារាំង​លោក André Gattolin ក៏​បាន​អញ្ជើញ​មក​ចូលរួម​សម្តែង​ការ​គាំទ្រ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​អស់​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រុង​ប៉ារីស​ប្រទេស​បារាំង​ជួប​ប្រជុំ​គ្នា​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង លោក រ៉ុង ឈុន"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  2. Anonymous says:

    KROM PHEARAVEAKAM ME EIRNG EY SOTH TE KHMER SNEHACHEATH TENG OS. KE ROUSNOV SOKSROUL TE KE NOVKETH DALPROTES KHMER TEITH. AH CHHOUTH CHHUPNEYAY TOV LORORCHEANG

Leave a Reply

Submit Comment