UN ​ទាមទារ​​ឱ្យ​​កម្ពុជា​​បង្ហាញ​​ដំណើរ​​វិវត្តន៍​​នៃ​​ការ​ស៊ើប​អង្កេត​​ករណី​​បាត់​ខ្លួន​​សកម្ម​ជន​​ថៃ​

តុលាការ និងច្បាប់ | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ | សន្តិសុខ | សិទ្ធិមនុស្ស
លោក ញឹម សុខន | ១៤ កញ្ញា ២០២០ |ម៉ោង ១៦:៤៤
VOD

សកម្មជន​ម្នាក់​កាន់​រូបថត​លោក វ៉ាន​ចា​ឡឺម សាត់​សក្តិ​សីទ (Wanchalearm Satsaksit​) ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ករណី​បាត់ខ្លួន​លោក វ៉ាន​ចា​ឡឺម នៅ​ក្រុងភ្នំពេញ​អំឡុង​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយ​ស្ត្រី​នោះ​ឈរ​តវ៉ា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ (REUTERS​/Athit Perawongmetha​)

សកម្មជន​ម្នាក់​កាន់​រូបថត​លោក វ៉ាន​ចា​ឡឺម សាត់​សក្តិ​សីទ (Wanchalearm Satsaksit​) ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​ករណី​បាត់ខ្លួន​លោក វ៉ាន​ចា​ឡឺម នៅ​ក្រុងភ្នំពេញ​អំឡុង​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ដោយ​ស្ត្រី​នោះ​ឈរ​តវ៉ា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០។ (REUTERS​/Athit Perawongmetha​)


​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បន្ត​ទាមទារ​ឱ្យ​កម្ពុជា​បង្ហាញ​ពី​ដំណើរ​វិវត្តន៍​នៃ​ការស៊ើបអង្កេត​ករណី​បាត់ខ្លួន​សកម្មជន​ថៃ​នៅ​លើទឹក​ដី​កម្ពុជា។

សកម្មជន​នយោបាយ​ប្រឆាំង​ថៃ លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ ត្រូវ​បាន​សេចក្ដីរាយការណ៍​នានា​ចុះផ្សាយ​ថា បាន​បាត់ខ្លួនបន្ទាប់ពី​មានការ​ចាប់​ពង្រាត់​ពី​កន្លែង​លោក​ស្នាក់នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ កាលពី​ថ្ងៃទី៤ ខែមិថុនា​កន្លងមក​នេះ។

អស់​រយៈពេល​ជាង៤ខែក្រោយ​ពី​ការ​បាត់ខ្លួន​សកម្មជន​ថៃ​រូប​នេះ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ផ្ញើ​លិខិត​រួម​មួយ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុ​ខុន។

ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​បាត់ខ្លួន​ដោយបង្ខំ ឬគ្មាន​ការ​ស្ម័គ្រចិត្ត​របស់​អង្គការសហប្រជាជាតិ បាន​ប្រាប់​ទៅ​ប្រមុខ​ការទូត​កម្ពុជា​ថា ពួក​គេ​ព្រួយបារម្ភ​អំពី​កង្វះ​វឌ្ឍនភាព​ក្នុង​ការស៊ើបអង្កេត​លើ​ករណីនេះ។

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ បាន​លើកឡើង​ផង​ដែរ​អំពី​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ដែល​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ដោយ​ពេញលេញ​ចំពោះ​បុគ្គល​ស្របច្បាប់ និង​សិទ្ធិ​របស់​គ្រួសារ​ក្នុង​ការ​ទទួល​បានការ​ពិត និង​ការកំណត់​អត្តសញ្ញាណ​របស់​ជនល្មើស។

ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស UN និយាយ​ថា៖ «ស្នើសុំ​ឱ្យ​កម្ពុជា​ផ្តល់​ព័ត៌មាន​អំពី​វឌ្ឍនភាព​នៃ​ការស៊ើបអង្កេតកន្លែង​រស់នៅ​បច្ចុប្បន្ន​របស់​លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ និង​ជំហាន​នានា​ដើម្បី​ស្វែងរក​ជន​ប្រព្រឹត្ត»។

នេះ​ជា​លើក​ទី២ហើយដែល​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ទាមទារ​មក​កម្ពុជា​ឱ្យ​ឆ្លើយតបទៅនឹង​ការ​ចាប់​ពង្រាត់និង​ការ​បាត់ខ្លួន​លោក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធិ ជាសកម្ម​ជន​ថៃ​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របបផ្ដាច់ការ​ (UDD​) ឬក្រុម​អាវ​ក្រហម​ថៃ។

នៅពេល​ត្រូវ​បាន​ស្នើសុំ​ឱ្យ​បកស្រាយ​បន្ថែម​នោះ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​ជំរុញ​ឱ្យ​សាកសួរ​ទៅ​ក្រសួងមហាផ្ទៃ ដោយ​ថា កន្លងទៅ នគរបាល​ជំនាញ​ធ្លាប់​បាន​បញ្ជាក់​ថា «កំពុងធ្វើការ​ស្រាវជ្រាវ​ករណីនេះ»

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុ​ភ័គ មិន​អាច​ទាក់ទង​បាន ប៉ុន្តែអ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន និយាយ​ថា ករណីនេះ ស្ថិតនៅ​ក្នុង​ភាព​បិទមុខ​នៅឡើយ​សម្រាប់​ការស៊ើបអង្កេត។

លោក ឆាយ គឹម​ខឿន ប្រាប់​ថា៖ «ជា​ទស្សនៈ យើង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដែល​យើង​មាន ព្រោះ​រឿង​ទាំងនេះ វា​ដូចជា​រឿង​បិទមុខ​មួយដែល​ធ្វើ​ឱ្យ​យើង​ល្វីងមុខ​ណាស់​ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​ស៊ើបអង្កេត ហើយ​យើង​កំពុងតែ​ស្វែងរក​ព័ត៌មាន​បន្ថែម​ទៀត​តាមដែល​អាច​ធ្វើ​ទៅ​បាន»។

ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា លោក​បណ្ឌិត ប៉ា ចន្ទ​រឿន និយាយ​ថា ការ​វែកមុខ​ជនល្មើស​ដែល​បាន​ចាប់​ពង្រាត់​សកម្មជន​នយោបាយ​ប្រឆាំង​ថៃ យក​ទៅ​ផ្តន្ទា​ទោស​តាមច្បាប់ ជាមុខមាត់​របស់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ ក្នុង​នាម​ប្រទេស​ដែល​បាន​ចុះ​កិ​ច្ច​ព្រម​ព្រៀ​ងជាមួយ​អង្គការសហប្រជាជាតិ ដើម្បី​ធានា​សិទ្ធិពល​រដ្ឋនិង​សិទ្ធិ​នយោបាយ។

លោក ប៉ា ចន្ទ​រឿន និយាយ​ថា៖ «ប៉ុន្តែនៅពេល​ដែល​ប្រទេស​មួយ​មិន​អាច​បំពេញ​តាម​ខ្លួន​សន្យា​បាន នៅពេល​នោះ​ប្រទេស​យើង​នឹង​ត្រូវ​គេ​ចាត់​ក្នុង​ប្រទេស​រំលោភបំពាន​សិទ្ធិ​មូលដ្ឋាន ដែល​វា​អាច​ប៉ះពាល់​ទាំង​មុខមាត់​កម្ពុជា​លើឆាកអន្តរជាតិ ក៏​ដូច​ជាអាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេស​ក្នុង​ការ​រកស៊ី​ជួញដូរ ក៏​ដូច​ការ​វិនិយោគ​ក្នុង​ប្រទេសនិង​ពាណិជ្ជកម្ម​ក្រៅប្រទេស​ផង​ដែរ»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "UN ​ទាមទារ​​ឱ្យ​​កម្ពុជា​​បង្ហាញ​​ដំណើរ​​វិវត្តន៍​​នៃ​​ការ​ស៊ើប​អង្កេត​​ករណី​​បាត់​ខ្លួន​​សកម្ម​ជន​​ថៃ​"

  1. Anonymous says:

    OH YE in this case I got some clue .. the policy of you help me I will help you was happen between these two nation . I knew if any thing happen in Cambodia you will never fine out the reason why?? the murder or killer during POL POT are still at large they have every good experience . WELL in this case if HUN SEN corporate UN may get some clue. please believing me in HUN SEN regime right now is not deference from POL POT regime the killing field every thing order from ANGKA LEIR or TNAK LEIR

Leave a Reply

Submit Comment