គ្រូបង្រៀន​ម្នាក់​​នៅ​ខេត្ត​ប៉ៃលិន​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​​បន្ទាប់​ពី​ប៉ូលិស​ហោះ​ហៅ​ចូល​បំភ្លឺ​រឿង​​បង្ហោះ​​សារ​រិះគន់​រដ្ឋាភិបាល

ដោយ វ៉ែន សុមេធ
2020-09-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក យួង សូដា និង​ទិដ្ឋភាព​នៃ​ការ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅ​ខេត្ត​ប៉ៃលិន។

លោក យួង សូដា និង​ទិដ្ឋភាព​នៃ​ការ​សាងសង់​ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម នៅ​ខេត្ត​ប៉ៃលិន។

 រូប៖ ហ្វេសប៊ុក Yuong So Da


គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន​​រត់​ភៀស​ខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​គេច​ចេញ​ពី​ការ​យាយី​របស់​​ប៉ូលិស។​​ ការ​រត់​ភៀស​ខ្លួន​នេះ​ បន្ទាប់​ពី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​កោះ​ហៅ​​គ្រូបង្រៀន​រូប​នេះ​ឱ្យ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ​កញ្ញា​ ដើម្បី​សាកសួរ​​អំពី​ដំណើរ​រឿង​​​ការ​បង្ហោះ​សារ​​​នៅ​លើ​ហ្វេសប៊ុក​រិះគន់​អាជ្ញាធរ​​សង់​ស្តូប​មិត្តភាព​កម្ពុជា​និង​វៀតណាម​​ កាល​​ពី​សប្ដាហ៍​កន្លង​ទៅ។

គ្រូបង្រៀន​​សាលា​បឋម​សិក្សា​​មួយ​កន្លែង​នៅ​ក្រុង​ប៉ៃលិន​លោក យួង សូដា ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​កញ្ញា​ថា ​ការ​រត់​ភៀស​ខ្លួន​នេះ​​ពុំ​មែន​លោក​ភ័យ​ខ្លាច​នោះ​ទេ​ក៏​ប៉ុន្តែ​​ដោយសារ​លោក​គ្មាន​ជំនឿ​​​​​លើ​ស្ថាប័ន​​ប៉ូលិស​ ពីព្រោះ​កាល​​​ពី​ថ្មីៗ​នេះ​ប៉ូលិស​បាន​ចាប់​​ក្រុម​យុវជន​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ​​​ដោយ​អយុត្តិធម៌។​​គ្រូបង្រៀន​វ័យ​២៣​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​ប៉ូលិស​តាម​ចាប់​លោក​ជា​ច្រើន​ថ្ងៃ​មក​ហើយ​ ​ប៉ុន្តែ​​មិនបាន​​ជួប​លោក​ទើប​​​​ចេញ​លិខិត​កោះហៅ​​ឱ្យ​ចូល​បំភ្លឺ​បែប​នេះ៖ «ព្រោះ​ខ្ញុំ​ធ្លាប់​ទទួល​បាន​ព័ត៌មាន​មួយ​ចំនួន​ដែរ​ថា កាលណា គេ​ហៅ​បំភ្លឺ​មិន​មែន​បំភ្លឺ​ធម្មតា​ទេ​គឺ​មាន​លក្ខខ័ណ្ឌ​ពី​ខាង​ក្រោយ​នោះ​ហើយ​បើ​យើង​មិន​ធ្វើ​តាម​គេ​​ជា​ទូទៅ​គេ​នឹង​រក​បទ​ចោទ​យើង​ភ្លាម​ហើយ​បទ​ចោទ​ដែល​ពេញ​និយម​គឺ​ការ​ញុះញង់​។​អីចឹង​ ការ​ណា​គេ​ចោទ​ប្រកាន់​ហើយ​យើង​ត្រូវ​ទៅ​គុក​ព្រៃស​ជា​មិន​ខាន​ទេ​ហើយ​​រឿង​សំខាន់​មិន​មែន​យើង​ខ្លាច​ញញើត​ទេ​ប៉ុន្តែ​​អ្វី​ដែល​សំខាន់​គេ​ចង់​បង្អាក់​មិន​ឱ្យ​យើង​​បញ្ចេញ​មតិ​អី​ទៀត​បាន​ឬ​ក៏​​ធ្វើ​សកម្មភាព​ការងារ​សង្គម​ផ្នែក​ណា​អី​មួយ​បាន​ទេ»

បច្ចុប្បន្ន​ លោក​ យួង សូដា ​បាន​ភៀស​ខ្លួន​​ទៅ​ដល់​ទីកន្លែង​មាន​សុវត្ថិភាព​ហើយ។​គ្រូបង្រៀន​រូប​នេះ​ឱ្យ​ដឹង​ថា លោក​​​នៅ​ប្រកាន់​ជំហរ​​ចូល​រួម​សម្ដែង​មតិ​​រិះគន់​​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ដដែល​។

​​​ស្នងការ​រង​នគរបាល​ខេត្ត​ប៉ៃលិន ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​លោក ជា សុផារិទ្ធ ​បាន​កោះ​ហៅ​ យុវជន យួង សូដា ឱ្យ​ចូល​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​នៅ​រសៀល​ថ្ងៃ​ទី១៤ កញ្ញា ដើម្បី​សាកសួរ​​អំពី​ដំណើរ​រឿង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Face Book)។

ការ​កោះ​ហៅ​នេះ​ បន្ទាប់​ពី​លោក យួង សូដា បាន​បង្ហោះ​​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​​​ដោយ​ភ្ជាប់​ជា​មួយ​រូប​ថត​​​​ស្តូប​មិត្តភាព​កម្ពុជា​​វៀតណាម​នៅ​ខេត្ត​ប៉ៃលិន។ ហ្វេសប៊ុក​របស់​លោក​​​​បាន​បង្ហោះ​សារ​កាល​ពី​ថ្ងៃ​ទី​៧​កញ្ញា​​ថា​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ពេល​ទំនេរ សូម​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​ស្ពាន​ស្ទឹង​តារាប​​ហើយ​​​មើល​ទៅ​ខាង​លិច​ផង​។ ​ឥឡូវ​​នេះ​កម្ពុជា​មាន​ស្តូប​សឹង​តែ​គ្រប់​ខេត្ត​ហើយ​ លោក​ជឿជាក់​ថា​នៅ​ពេល​ខាង​មុខ​​ខ្មែរ​​នឹង​មាន​ទង់​ជាតិ​២​​បង្ហូត​ក្នុង​ពេល​តែ​មួយ​ដូច​​នៅ​ប្រទេស​លាវ​ជា​មិន​ខាន​ឡើយ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​លោក សេង សុគុន្ធ ដើម្បី​សុំ​អត្ថាធិប្បាយ​បន្ថែម​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី១៤ កញ្ញា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង លោក យ៉ិន ម៉េងលី មាន​ប្រសាសន៍​ថា ប៉ូលិស​មិន​គួរ​កោះ​ហៅ​គ្រូបង្រៀន​​​សាក​សួរ​ដោយសារ​តែ​​​​ការ​បង្ហោះ​សារ​រិះគន់​​អាជ្ញាធរ​​នោះ​ទេ​​ព្រោះ​ជា​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​​របស់​ប្រជាពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ គឺ​​​ពុំ​មែន​ជា​អំពើ​ខុស​ច្បាប់​​នោះ​ឡើយ។ លោក​​ចាត់​ទុក​​រឿង​នេះ​ ថា ​ជា​ការ​​​គំរាមកំហែង​ធ្វើ​ឱ្យ​​​ប្រជាពលរដ្ឋ​​ភ័យ​ខ្លាច៖ «ឃើញ​ទេ​គ្រាន់​តែ​ឃើញ​លិខិត​ពី​ស្ថាប័ន​ប្រជាពលរដ្ឋ​ខ្លាច​គាត់​ចាប់​ផ្ដើម​រត់ អីចឹង​យើង​ត្រូវ​ម៉េច​កុំ​ឱ្យ​គាត់​រត់​គេច​យើង​ត្រូវ​ធ្វើ​កុំ​ឱ្យ​គាត់​ខ្លាច​ ឱ្យ​គាត់​គោរព​ទៅ​វិញ​ជា​រឿង​ល្អ​។ឥឡូវ​យើង​កុំ​មើល​តែ​កំហុស​គេ​ កុំ​ថា​មក​ពី​ប្រជាពលរដ្ឋ​យើង​មើល​ស្ថាប័ន​យើង​ហេតុ​អី​បាន​ជា​អីចឹង​ហេតុ​អី​បាន​ជា​ប្រជាពលរដ្ឋ​ខ្លាច​ស្ថាប័ន​ហ្នឹង​ម៉្លេះ​ វា ជា​បញ្ហា​របស់​យើង​យើង​ត្រូវ​ធ្វើ​ការ​កែសម្រួល​ឡើង​វិញ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​គាត់​គោរព​នូវ​ស្ថាប័ន​ហ្នឹង​​វិញ​ទើប​ល្អ»

កាលពី​ចុង​ឆ្នាំ២០១៧ សារព័ត៌មាន​វៀតណាម​បាន​ចុះផ្សាយ​ថា កម្ពុជា​បាន​ចំណាយ​ប្រាក់ ៧លាន ៨​សែន​ដុល្លារ (៧.៨០០.០០០) ដើម្បី​ជួសជុល ស្តូប​មិត្តភាព​កម្ពុជា-វៀតណាម ចំនួន ១៧ស្តូប នៅ​តាម​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន។ ស្តូប​​​​រំឭក​អនុស្សាវរីយ៍​នេះ​ នៅ​រាជធានី​ភ្នំពេញ​មាន​ទំហំ​ធំ​ជាង​គេ ហើយ​ថ្នាក់​ដឹកនាំ​វៀតណាម និង​កម្ពុជា​តែង​មក​គោរព និង​ដាក់​កម្រង​ផ្កា​ស្ទើរ​ជា​រៀងរាល់​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "គ្រូបង្រៀន​ម្នាក់​​នៅ​ខេត្ត​ប៉ៃលិន​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព​​បន្ទាប់​ពី​ប៉ូលិស​ហោះ​ហៅ​ចូល​បំភ្លឺ​រឿង​​បង្ហោះ​​សារ​រិះគន់​រដ្ឋាភិបាល"

  1. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

  2. Anonymous says:

    why there are so many extremis in Cambodia and no suicide bomber ?? oh ye I knew because Cambodian are buddhis but you never know if the situation getting worse they have no choice one of me and many of you at that time there will be no Cambodia that will be the wish of Vietcong . so sad the generation of AH LNGOUNGTU the real educated people stay quiet and all those broken pot and pan are flooding . thank you SANTEPHEAP and thank you Mr HUN SEN and his leadership please let Cambodian stay alive until COVID19 over . expressly thank to HUN SEN dog burking every day like AH ..CHHKOUTH about

Leave a Reply

Submit Comment