តុលាការ​​មិន​​អនុញ្ញាត​​ឱ្យ​សមាគម​​គ្រូ​បង្រៀន​​ចូល​​ជួប​​សួរ​​សុខ​​ទុក្ខ​​លោក​ រ៉ុង ឈុន​

តុលាការ និងច្បាប់ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ឃុត សុគន្ធ | ១៥ កញ្ញា ២០២០ |ម៉ោង ១៧:០៧
VOD

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)


ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំ​បូ​ងរាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ចូល​ជួប​សួរសុខទុក្ខ​លោក រ៉ុង ឈុន នោះ​ឡើយ ដោយ​លើក​ហេតុផល​ថា សំណុំរឿង​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ។

កាលពី​ថ្ងៃទី៨ ខែកញ្ញា សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​ដាក់​លិខិត​មួយ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ជួប​សួរសុខទុក្ខ​លោក រ៉ុង ឈុន នៅ​ថ្ងៃទី២២ ខែកញ្ញា ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​មិន​ឱ្យចូល។

មេដឹកនាំ​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី១ ចាប់តាំងពី​លោក​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ចុងខែ​កក្កដា​កន្លងមក។

កាលពី​ថ្ងៃទី១០ ខែកញ្ញា​នេះ ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក វ៉ាន់ សែន​វិសុទ្ធ បាន​ចេញ​លិខិត​មួយ​បញ្ជាក់​ថា សំណុំរឿង​ព្រហ្មទណ្ឌ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​លោក រ៉ុង ឈុន ស្ថិតនៅ​ដំណាក់កាល​ស៊ើបសួរ ហើយ​ចៅក្រម​កំពុង​បំពេញ​កិច្ច​ស៊ើបសួរ​លើ​ជន​ត្រូវ​ចោទនិង​គូកន ដែល​មិន​អាច​ឱ្យអ្នកណា​ចូល​សួរសុខទុក្ខ​បាន​ឡើយ។

នៅពេល​ត្រូវ​បាន​សាកសួរ​បន្ថែម​នៅ​ថ្ងៃនេះ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សួស វិទ្យា​រ៉ា​ឌី ប្រាប់​ថា លោក​មិនទាន់​អាច​ឆ្លើយតប​បានទេ ហើយ​លោក​ត្រូវការ​សាកសួរ​ទៅ​ចៅក្រម​សិន​អំពី​ករណីនេះ។

លោក រ៉ុង ឈុន គឺជា​អតីតប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មុននឹង​លោក​ត្រូវ​បាន​ជ្រើសរើស​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើជា​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​កាលពី​ឆ្នាំ២០១៤។

សមាជិក​គណៈកម្មាធិការ​នាយក​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក ឡុង រីម បាន​បង្ហាញ​ការ​ខកចិត្តនិង​បាន​ចាត់ទុក​ករណី​តុលាការ​មិន​អនុញ្ញាត​ឱ្យពួក​គាត់​ចូល​ទៅ​សួរសុខទុក្ខ​លោក រ៉ុង ឈុន នេះ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់។

លោក ឡុង រីម ឱ្យដឹង​ថា ពួក​គាត់​ជា​សហការី ​មានការ​នឹករឮកនិង​ចង់​ដឹង​សុខទុក្ខ​អំពី​បញ្ហា​សុខភាព រួម​ទាំង​ស្ថានភាព​រស់នៅ​របស់​លោក រ៉ុង ឈុន ប៉ុណ្ណោះ។ លោក​ថា សាច់ញាតិនិង​សហការី​មិនបាន​ដឹងពី​សុខទុក្ខ​របស់​លោក រ៉ុង ឈុន នោះ​ឡើយ​ចាប់តាំងពី​លោក​ត្រូវ​បាន​ចាប់​ដាក់​ឃុំ​មក។

លោក ឡុង រីម និយាយ​ថា៖ «ការ​រឹត​បន្តឹង​មិន​ឱ្យជួប​នោះ វា​មិនមែន​ជាការល្អ​ទេ វា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ហើយ ហើយ​ទោះបីជា​មិន​ឱ្យយើង​ជួប​ក៏​ពិតមែន ប៉ុន្តែយើង​នៅតែ​ទាមទារ​ឱ្យមានការ​ដោះលែង​លោក រ៉ុង ឈុន ឱ្យមាន​សេរីភាព​វិញ ព្រោះ​គាត់​គ្មាន​កំហុស​ទេ»។

សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣១ ខែកក្កដា ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​មក លោក​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​«ញុះញង់»ពាក់ព័ន្ធ​នឹង​ការ​លើកឡើង​ពី​ការ​បោះបង្គោល​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដែល​និយាយ​ថា បាន​ធ្វើឱ្យដីស្រែ​របស់​ពលរដ្ឋ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​កាត់​ចូល​ទៅ​ខាង​វៀតណាម។

យុវជននិង​សកម្មជន​បរិស្ថាន​ជាច្រើន​នាក់​ទៀត ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ជាបន្តបន្ទាប់​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ទាមទារ​ឱ្យដោះលែង​លោក រ៉ុង ឈុន។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដ​ូ លោក អំ សំអាត បាន​បង្ហាញ​ការ​សោក​ស្តាយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​សាច់​ញាតិនិង​មិត្ត​ភក្តិបា​នចូល​ជួប​លោក រ៉ុង ឈុន។ លោក​ថា ករណីនេះ​ វា​ធ្វើ​ឱ្យប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ​ផង​ដែរ។

លោក អំ សំអាត ប្រាប់​ថា៖ «ពីព្រោះ​លោក រ៉ុង ឈុន ក៏​ជា​អតីតប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​ហ្នឹង​ដែរ។ អ៊ីចឹង បើ​យើង​និយាយ​អំពី​បញ្ហា​សិទ្ធិ គឺ​ទោះបីជា​គាត់​ជា​ជន​ជាប់ឃុំ​ក៏ដោយ ក៏​គាត់​មាន​សិទ្ធិ​ក្នុង​ការ​ប្រាស្រ័យ ឬក៏​សួរសុខទុក្ខ​អំពី​ក្រុម​គ្រួសារឬក៏​មិត្ត​ភក្តិរបស់​គាត់​ដែរ»។

កាលពី​ថ្ងៃទី១១ ខែកញ្ញា អ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ ​លោកស្រី រ៉ា​វីណា ស្សាម​ដា​សា​នី (Ravina Shamdasani​) បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្សនិង​សកម្មជន​បរិស្ថាន​ទាំងអស់​ជាបន្ទាន់ដោយ​ឥត​លក្ខខណ្ឌ និង​បញ្ឈប់​ការ​បំភិតបំភ័យ​មក​លើ​តួអង្គ​សង្គម​ស៊ីវិល​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "តុលាការ​​មិន​​អនុញ្ញាត​​ឱ្យ​សមាគម​​គ្រូ​បង្រៀន​​ចូល​​ជួប​​សួរ​​សុខ​​ទុក្ខ​​លោក​ រ៉ុង ឈុន​"

  1. Anonymous says:

    Veitcong court never care about constitution of cambodia because they are hanoi dogs’

  2. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
    ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
    ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
    រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
    សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
    ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
    សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
    វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕

Leave a Reply

Submit Comment