អ្នកឃ្លាំមើល៖ ដើម្បីកុំឱ្យខូចឈ្មោះ អាជ្ញាធរកម្ពុជាត្រូវតែស៊ើបអង្កេតរកឱ្យឃើញពីការបាត់ខ្លួនសកម្មជនសិទ្ធិមនុស្សថៃ

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
15/09/2020 – 05:01
ដោយ៖ វណ្ណ សុគន្ធា
RFI

សកម្មជន​សិទ្ធិមនុស្ស​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិ​សិទ្ធ
សកម្មជន​សិទ្ធិមនុស្ស​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិ​សិទ្ធ AP – Sakchai Lalit

ម្សិលមិញ​ តាមរយៈ​ទំព័រ​ហ្វេសប៊ុក​លោក​ស្រី​ រ៉ូណា ស្មីត ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បាន​លើក​ឡើង​យក​បញ្ហា​ការ​បាត់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស​ថៃ​លោក វ៉ាន់ឆាឡឺម សាតស័ក្តិ​សិទ្ធិ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​មក​និយាយ​សារ​ជា​ថ្មី​ដោយ​បញ្ជាក់​ថា​ ការ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​កម្ពុជា​នៅ​មាន​ភាព​ខ្វះខាត​។ ប៉ុន្តែ អាជ្ញាធរ​កម្ពុជា​បាន​អះអាង​ថា​ ខ្លួន​បាន​ស៊ើប​អង្កេត​ និង​កំពុង​បន្ត​តាមដាន​លើ​ករណី​នេះ​។ ចំណែក​ អ្នក​ឃ្លាំមើល​បញ្ហា​សង្គម ​និង ​អ្នក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​វិញ​ បាន​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ​ឱ្យ​បាន​ច្បាស់លាស់​ ដើម្បី​លាង​ជម្រះ​ការ​សង្ស័យ​ផ្សេងៗ​ និង​ ការពារ​កិត្តិយស​កម្ពុជា​។

What Next?

Recent Articles

Leave a Reply

Submit Comment