យុទ្ធនាការ​បំបាត់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​កើន​ឡើង​ជាង ២ម៉ឺន ១ពាន់​នាក់

ដោយ ខែ សុណង
2020-09-15
RFA


យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើតាម​បណ្ដាញ​អ៊ិនធើណិត តាម​គេហទំព័រ CHANGE.ORG


ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា

ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាព​នៅកម្ពុជា

 Screenshot from Change.org


យុទ្ធនាការ​បញ្ចប់​អំពើ​និទណ្ឌភាព មាន​អ្នក​ចូលរួម​ចុះហត្ថលេខា​ជាង ២ម៉ឺន ១ពាន់​នាក់ (២១.១២៧) គិត​មក​ត្រឹម​យប់​ថ្ងៃ​ទី១៦ ខែកញ្ញា។

ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ក្នុង និង​នៅ​ក្រៅ​ប្រទេស គាំទ្រ​យុទ្ធនា​ការ​បញ្ចប់​និទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដល់​ជន​ល្មើស​នៅ​កម្ពុជា​នេះ ដោយ​គ្រោង​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ប្រមាណ​កន្លះ​លាន​នាក់ ដើម្បី​ដាក់​ញត្តិ​ទៅ​តុលាការ​អន្តរជាតិ​នានា ឲ្យ​ជួយ​រក​យុត្តិ​ធម៌​ជូន​ក្រុម​ជនរងគ្រោះ​មួយ​ចំនួន ដែល​រួមមាន​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី អ្នកស្រី ពិសិដ្ឋ ពីលីកា តារា​ភាពយន្ត និង​ជា​សាស្ត្រាចារ្យ​សាលា​វិចិត្រ​សិល្បៈ ព្រះ​តេជ​ព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធាន​សហជីព​កម្មករ លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ និង​អ្នកសារព័ត៌មាន សកម្មជន​នយោបាយ និង​មន្ត្រី​សហជីព ព្រមទាំង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​បាន​ស្លាប់​ដោយ​អយុត្តិធម៌ ក្រោម​របប​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន។

ក្រៅពី​យុទ្ធនាការ​តាម​អនឡាញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​រៀបចំ “សៀវភៅ​ស” ដែល​ចង​ក្រង​រឿង​រ៉ាវ​នៃ​ការ​ធ្វើ​ទុក​បុក​ម្នេញ​ និង​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន ផង​ដែរ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា សៀវភៅ​ស​នេះ​នឹង​ក្លាយ​ជា​ឯកសារ​ប្រវត្តិ​សាស្ត្រ​ស្ដីពី​ការ​ដឹក​នាំ​បែប​ផ្ដាច់​ការ​របស់​លោក ហ៊ុន សែន និង​ភាព​អយុត្តិធម៌​ដែល​កើត​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ៕


យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើតាម​បណ្ដាញ​អ៊ិនធើណិត តាម​គេហទំព័រ CHANGE.ORG

យុទ្ធនាការ​ប្រមូល​ស្នាមមេដៃ ឬ​ហត្ថលេខា​គាំទ្រ​នេះ ធ្វើ​តាម​បណ្តាញ​អ៊ិនធើណិត តាម​គេហទំព័រ change.org ក្រោម​ប្រធានបទ​ជា​ភាសា​អង់គ្លេស​ថា Together We Fight to End Impunity ឬ​ប្រែ​ថា យើង​រួមគ្នា​បញ្ចប់​និទណ្ឌភាព​ដើម្បី​យុត្តិធម៌​នៅ​កម្ពុជា។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment