អាជ្ញាធរ​ខេត្ត​បង្គាប់​ឲ្យ​សហជីព និង​បុគ្គលិក​សណ្ឋាគារ ឡឺ ម៉េរីឌានអង្គរ (Le Meridian Angkor) ផ្អាក​តវ៉ា​ក្នុងពេល​ភ្ជុំបិណ្ឌ

ដោយ អាស៊ីសេរី
2020-09-15
RFA

បុគ្គលិក​នៃ​សណ្ឋាគារ ឡឺ​ ម៉េរីឌាន​អង្គរ (Le Meridian Angkor)​តវ៉ានៅខាងមុខសណ្ឋាគារ កាលពីថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ២០២០។

បុគ្គលិក​នៃ​សណ្ឋាគារ ឡឺ​ ម៉េរីឌាន​អង្គរ (Le Meridian Angkor)​តវ៉ានៅខាងមុខសណ្ឋាគារ កាលពីថ្ងៃទី ១១ ខែ​កញ្ញា ឆ្នាំ២០២០។ អង្គការសង់ត្រាល់


អាជ្ញាធរ​ខេត្តសៀមរាប​ចេញ​លិខិត​បង្គាប់​ឲ្យ​បុគ្គលិក និង​សហជីព​កម្មករ​និយោជិត​វិស័យ​ទេសចរណ៍​នៃ​សណ្ឋាគារ ឡឺ​ម៉េរីឌាន​អង្គរ (Le Meridian Angkor) ផ្អាក​ការតវ៉ា​រយៈពេល​៣ថ្ងៃ ចាប់​ពីថ្ងៃ​ទី១៦ ដល់​ទី១៨ កញ្ញា ដែល​ចំ​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។ អាជ្ញាធរ​ដាក់​បម្រាម​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​ជួបជុំ​ប្រមូល​ផ្ដុំ​តវ៉ា ​កូដកម្ម​ ឬ​បាតុកម្ម​ណាមួយ​ឡើយ ដោយ​រង់ចាំ​រហូត​ដល់​មាន​ដំណោះស្រាយ ។

ក្នុង​លិខិត​ដដែល បន្តថា អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ចាត់ការ​ពិនិត្យ​សម្របសម្រួល និង​ដោះស្រាយ​វិវាទ​ការងារ​មួយ​នេះ ទៅ​តាម​នីតិវិធី ដោយ​ស្នើ​ដល់​បុគ្គលិក​កុំ​បន្ត​ប្រើ​សិទ្ធិ​កូដកម្ម​បន្ត​ទៀត ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់​សាធារណៈ និង​ទប់ស្កាត់​ការរាលដាល​ការឆ្លង​ជំងឺ​កូវីដ-១៩។

សមាជិក​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​ កញ្ញា ឌឿម ឆៃយ៉ា ប្រាប់​អាស៊ីសេរី​នៅ​ល្ងាច​ថ្ងៃ​ទី១៥ កញ្ញា ថា សហជីព​យល់ស្រប និង​គោរព​តាម​សេចក្ដី​ណែនាំ​របស់​សាលា​ខេត្ត​សៀម​រាប ដោយ​មិន​ធ្វើ​ការតវ៉ា​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ។ កញ្ញា​បញ្ជាក់​ថា​ក្រោយ​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ ប្រសិនបើ​មិនមាន​ដំណោះស្រាយ​ទទួល​យក​តំណាង​សហជីព​៣នាក់​ចូល​ធ្វើការ​វិញ នោះ​ក្រុម​កម្មករ​នឹង​ជួប​ជុំ​គ្នាតវ៉ានៅ​ខាងមុខ​សណ្ឋាគារ​ជាថ្មី​ទៀត។

ចាប់​តាំងពី​ខែ​កក្កដា​មក​ដល់​នេះ បើទោះបីជា​មាន​ការសម្រប​សម្រួល​ពី​ខាង​អាជ្ញាធរ​ជាច្រើន​លើក​ក៏ដោយ ក៏ម្ចាស់​សណ្ឋាគារ ឡឺ ម៉េរីឌាន​អង្គរ (Le Meridian Angkor) នៅ​មិនព្រម​ទទួលយក​មេដឹកនាំ​ និង​សកម្មជន​សហជីព​ជា​ស្ត្រី​ ទាំង​៣នាក់ឲ្យ​ចូល​ធ្វើការ​វិញ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment