ដោយ សេក បណ្ឌិត
2020-09-15
RFA

យុវជន ឡុង ពុទ្ធារ៉ា ជាអ្នកចម្រៀងរ៉ែប (RAP) ដែលរៀបរាប់ពីការឈឺចាប់រឿងអយុត្តិធម៌សង្គមសេដ្ឋកិច្ចធ្លាក់ចុះ ពលរដ្ឋចំណាកស្រុក និងសង្គមជាតិធ្លាក់ទន់ខ្សោយ។

រូប៖ ហ្វេសប៊ុក Thxera Kampuchea
តុលាការខេត្តសៀមរាបបានបញ្ជូនយុវជនម្នាក់ទៀត គឺលោក ឡុង ពុទ្ធារ៉ា ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តនេះ ក្រោយពីយុវជនរូបនេះ ច្រៀងរិះគន់សង្គមក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះ និងមានពលរដ្ឋចំណាកស្រុកច្រើន។ មន្ត្រីសង្គមស៊ីវិល និងមិត្តភ័ក្ដិយុវជនរូបនេះយល់ថា ការចាប់ខ្លួននេះ ជាការគំរាមកំហែងសិទ្ធិសម្ដែងមតិរបស់ពលរដ្ឋស្របតាមច្បាប់។
អ្នកនាំពាក្យតុលាការអមសាលាដំបូងខេត្តសៀមរាប លោក ជួន សុបញ្ញា ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៥ ខែកញ្ញាថា មកទល់ពេលនេះមានយុវជន ២នាក់ហើយ ដែលព្រះរាជអាជ្ញាសម្រេចចោទប្រកាន់ពីបទញុះញង់ ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ រួមមានយុវជន គា សុគន្ធ និងយុវជន ឡុង ពុទ្ធារ៉ា។ លោកថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន ធារ៉ា នៅពន្ធនាគារខេត្តសៀមរាប កាលពីសប្ដាហ៍មុន៖ «មានការសម្រេចឃុំខ្លួនម្នាក់ទៀតហើយ មានដីកាបញ្ជាឱ្យនាំខ្លួនម្នាក់ហ្នឹងមក ហើយបានបញ្ជូនទៅចៅក្រមហើយ។ បទល្មើសជាមួយគ្នា ញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ ប៉ុន្តែជនជាប់ចោទ គាត់មានសិទ្ធិពឹងពាក់មេធាវីចូលការពារ»។
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ដើម្បីសុំការបំភ្លឺរឿងនេះតែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី១៥ កញ្ញា។
មិត្តភ័ក្ដិយុវជន ឡុង ពុទ្ធារ៉ា ថ្លែងថា បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោក ពួកគេមិនទាន់អាចទាក់ទងក្រុមគ្រួសាររបស់គាត់បាននៅឡើយទេ គិតត្រឹមថ្ងៃទី១៥ កញ្ញានេះ។
យុវជន ឡុង ពុទ្ធារ៉ា ច្រៀងចង្វាក់រ៉ែប (RAP) រៀបរាប់ពីការឈឺចាប់រឿងអយុត្តិធម៌សង្គមសេដ្ឋកិច្ចធ្លាក់ចុះពលរដ្ឋចំណាកស្រុក និងសង្គមជាតិធ្លាក់ទន់ខ្សោយ។ វីដេអូដែលលោកបង្ហោះក្នុងយូធូប (Youtube) លើកចុងក្រោយមានចំណងជើងថា «ខ្មែរអើយ» មានមនុស្សចូលទស្សនារាប់ម៉ឺនដង៖ «សូចនាករនៃពលករចំណាកស្រុកខ្មែរកាន់តែច្រើន ហើយនាំគ្នាប្រុងសម្រុក GDP ក្នុងស្រុកក៏គ្មានប្រសិទ្ធភាពខ្មែរខំប្រុងបន្តរស់នៅយ៉ាងឥតរបៀបបងប្អូនកសិករខំធ្វើទាំងត្រដររកមួយថ្ងៃរស់មួយថ្ងៃហូបតែទឹកបបរ ស្រូវក៏ធ្លាក់ថ្លៃដំណើរមានមិនល្អ នេះឬជាឧបសគ្គមួយដ៏ធ្ងន់ធ្ងរ។ អ្នកមានស៊ីរើសឯអ្នកក្ររើសស៊ី ជីវិតមានតែមួយតែរស់អន់ជាធូលី»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តសៀមរាប លោក ច័ន្ទ ចំរើន និយាយថា សមាគមអាដហុកកំពុងតាមដានរឿងនេះ និងត្រៀមមេធាវីការពារក្តីឱ្យយុវជនទាំងនេះ។ លោកថា ក្រុមយុវជនច្រៀងរិះគន់សង្គមឆ្លុះបញ្ចាំងការពិតជាសិទ្ធិសម្ដែងមតិស្របតាមច្បាប់ គឺគ្មានទោសទណ្ឌនោះទេ ហើយអាជ្ញាធរមានសមត្ថកិច្ច គួរតែអប់រំណែនាំប្រសើរជាងដាក់ទណ្ឌកម្មច្បាប់៖ «គួរតែបើកសេរីភាពបញ្ចេញមតិ ព្រោះសេរីភាពបញ្ចេញមតិនេះ វាសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងដល់រដ្ឋាភិបាលភាពអសកម្មក្នុងសង្គមទៅវិញទេ ហើយបើសិនជាការនិយាយរបស់គាត់មិនល្អ ហើយវាមិនត្រឹមត្រូវគាត់ខាតដោយខ្លួនឯងវិញទេ។ រិះគន់ដើម្បីស្ថាបនាផ្សេងៗ ក្តី ត្រូវបានគួរឱ្យនិយាយដើម្បីយើងឆ្លុះបញ្ចាំង និងកែលម្អចំណុចខ្លះខាត ដើម្បីឈានទៅរកចំណុចដែរល្អ»។
កាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅតុលាការខេត្តសៀមរាបបានបញ្ជូនយុវជន គា សុគន្ធ ម្ចាស់បទចម្រៀងរ៉ែប «ដីខ្មែរ» ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តនេះ ក្រោយពីយុវជនរូបនេះ ច្រៀងបង្ហោះតាមបណ្ដាញសង្គមរិះគន់បញ្ហាសង្គម និងបញ្ហាព្រំដែន។ យុវជន ឡុង ពុទ្ធារ៉ា និងយុវជន គា សុគន្ធ គឺជាមិត្តភ័ក្ដិនឹងគ្នាហើយពួកគេតែងច្រៀងបង្ហោះវីដេអូរ៉ែបតាមយូធូបរិះគន់សង្គមជាង ១កន្លះឆ្នាំហើយរដ្ឋាភិបាលទើបតែអនុវត្តច្បាប់។
កាលពីឆ្នាំ២០១៩ អាជ្ញាធររបបក្រុងភ្នំពេញ ក៏បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ឈុន ឌីម៉ី ដែលច្រៀងរ៉ែបរិះគន់សង្គមហើយទទួលបានភាពល្បីក្នុងបណ្ដាញសង្គមនោះ យកទៅគំរាមកំហែងបង្ខំឱ្យលុបបទចម្រៀងចេញពីបណ្ដាញហ្វេសប៊ុក (Facebook) និងយូធូប (Youtube) ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- យុវជនខ្មែរក្រោមអំពាវនាវឲ្យសកម្មជនតស៊ូមតិខ្មែរក្រោមក្នុងស្រុកឱ្យពង្រឹងការអភិរក្សដើមឈើទាល ឧកញ៉ា សឺន គុយ
- ប៉ូលិសបញ្ជូនសមាជិកក្រុមការងារ ១០០រាត្រីម្នាក់លោក មួង សុភ័ក្រ ទៅសាកសួរនៅតុលាការភ្នំពេញរឿងចូលរួមតវ៉ានៅទីលានប្រជាធិបតេយ្យ
- អនុរក្សពន្ធនាគារ មិនទាន់អនុញ្ញាតឲ្យសាច់ញាតិចូលសួរសុខទុក្ខកញ្ញា សូ មេត្តា
- សមាជិកក្រុមការងារ ១០០រាត្រីម្នាក់បាត់ខ្លួន សមាជិកគ្រួសារសង្ស័យថា សមត្ថកិច្ចចាប់ខ្លួន
- តុលាការឃុំខ្លួនយុវជនខ្មែរថាវរៈ ២រូបទៀតពីបទញុះញង់
- អាជ្ញាធរខេត្តសៀមរាបចាប់យុវជនម្នាក់ ដែលច្រៀងរ៉ែបរិះគន់សង្គម
- អ្នកជំនាញអង្គការសហប្រជាជាតិជំរុញឱ្យរបបក្រុងភ្នំពេញគោរពសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ
- ស្ថានទូតប្រជាធិបតេយ្យទទូចដល់របបក្រុងភ្នំពេញឱ្យគោរពសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ
- សហព័ន្ធខ្មែរកម្ពុជាក្រោម ថ្កោលទោសអាជ្ញាធរវៀតណាម សងសឹកយុវជនខ្មែរក្រោមដែលហ៊ានងើបឡើងទាមទារសិទ្ធិសេរីភាព
- ព្រះសង្ឃខ្មែរក្រោមចែកចាយសៀវភៅកំណាព្យស្តីពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលវៀតណាម មកលើពលរដ្ឋខ្មែរក្រោម
Veitcong dogs law are the law of mafia ‘ law of enemy os khmer people ‘
ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
*******
ការលើកឡើងការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានអាក្បត់ជាតិសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ។
ពួកគេថាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាកែសម្រួលនិងស្រោចស្រង់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនិងសិទ្ធិនយោបាយ រួមទាំងស្វែងរកដំណោះស្រាយជាមួយគណបក្សប្រឆាំងដើម្បីអាចរក្សាការអនុគ្រោះពន្ធ EBA និង GSP ( sic ) មិនដូច្នេះទេ វិស័យពីរនេះក្នុងចំណោមឆ្អឹងខ្នងសេដ្ឋកិច្ចជាតិខ្មែរនឹងទទួលរងការគំរាមកំហែង ហើយដែលកន្លងទៅនេះសមរង្ស៊ី ថាបើមានការព្យូរ EBA សមរង្ស៊ីនឹងបំផុសឲ្យកម្មករងើបតវ៉ាប្រឆាំងនឹងលោក ហ៊ុន សែន។
ដោយឡែកពួកសង្គមស៊ីវិលអ្នកដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ច ពួកនេះតែងនិយាយថាការបាត់បង់ EBA អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា
រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពី
សហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គម
ស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស អង្គការសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
ប្រជាពលរដ្ឋដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ហើយពួកគាត់បានចាត់ទុកក្រុមនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ។
សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមក វាមិនខុសអីពីការធ្វើសកម្មភាពចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ ។
វាពិតជាមានចលនាវិទ្ធង្សនាជាច្រើនដែលបង្ករឡើងដោយក្រុមសង្គមស៊ីវិលសិទ្ធិមនុស្ស និង ក្រុមសហជីព ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ដែលសូម្បីពួកគេដឹងច្បាស់ថា ការភ័យព្រួយខ្លាចសហភាពអឺរ៉ុបផ្ដាច់ពន្ធអនុគ្រោះEBAនិង GSP ថាប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ វាមិនមែនជាកាតព្វកិច្ចដែលពួកគេត្រូវដោះស្រាយ ដោយហេតុថាកម្ពុជា មិនអាចយកអធិបតេយ្យភាពជាតិ ទៅដោះដូរជាមួយជំនួយក្តី ៕