កម្ពុជាប្តេជ្ញាប្រាប់ UN ពីការលើកកម្ពស់សិទ្ធិមនុស្ស

ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ពៅ មេត្តា | ១៨ កញ្ញា ២០២០ | ម៉ោង ១៧:៥៧
VOD

ឯកអគ្គទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខឿន ឡើងថ្លែងនៅក្នុង​សម័យប្រជុំលើកទី​៤៣ កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ទីក្រុងហ្សឺណែវ។ (រូបថត៖ហ្វេសប៊ុកស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅUN)

ឯកអគ្គទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា លោក អាន សុខឿន ឡើងថ្លែងនៅក្នុង​សម័យប្រជុំលើកទី​៤៣ កិច្ចពិភាក្សាទូទៅលើរបៀបវារៈទី១០ ស្តីពី ជំនួយបច្ចេកទេស និងការកសាងសមត្ថភាព ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅ​ទីក្រុងហ្សឺណែវ។ (រូបថត៖ហ្វេសប៊ុកស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅ UN)


តំណាងរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រាប់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់និងការពារសិទ្ធិដល់មនុស្សគ្រប់រូប ដោយឥតងាករេ។​

ក្នុង បទអន្តរាគមន៍ របស់ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ​លោក អាន សុខខឿន លើកឡើងថា កម្ពុជាប្តេជ្ញាចិត្ត និងក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និង បើកទូលាយក្នុងការធ្វើកិច្ចការនេះជាមួយភាគីផ្សេងៗ។​

លោក អាន សុខខឿន៖ «កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សសម្រាប់គ្រប់រូប និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការចូលរួម យ៉ាងសកម្មរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់»។​

តំណាងរបស់កម្ពុជាក៏បានលើកឡើងថា ការផ្តល់សិទ្ធិឱ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិបានចូលធ្វើនយោបាយវិញជាបន្តបន្ទាប់នោះ ក៏បង្ហាញថា កម្ពុជាឱ្យតម្លៃខ្ពស់លើពហុយោបល់ផងដែរ។

អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិ លោកស្រី រ៉ាវីណា ស្សាមដាសានី (Ravina Shamdasani) លើកឡើងកាលពីថ្ងៃ១១ ខែកញ្ញា ថា  មន្ត្រី​របស់​ខ្លួន​បាន​ឃើញ​ផ្ទាល់​ភ្នែក ​នូវ​ការប្រើប្រាស់​កម្លាំង​មិន​ចាំបាច់ និង​ជ្រុល​ហួសហេតុ​របស់​កងកម្លាំង​សន្តិសុខ​ប្រឆាំង​នឹង​ក្រុម​អ្នកតវ៉ា​ជា​ស្ត្រី​ យ៉ាងតិច​ចំនួន ៥លើក​ផ្សេងគ្នា ក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "កម្ពុជាប្តេជ្ញាប្រាប់ UN ពីការលើកកម្ពស់សិទ្ធិមនុស្ស"

  1. Anonymous says:

    Don’t waste your time to explain UN about your make up story and don’t pretend that UN doesn’t know anything about your game plan and aslo they expect you to continue commit crimes against humanity. All the evidence are documented under international court order. The current situation in Cambodia won’t do any good to Cambodia government so for you as a speaker might be good not to be part of this crime and remember that international community will not give up on Cambodia because this is the conflict between democracy world against China invasion. Imprisoned the people who ask for your government help is not what you call freedom or democracy. You know yourself is a smarter person who understands clearly between dictatorship and democracy.

  2. Anonymous says:

    This little kid who represent to U N is the crooks who learn from the veitcong mafia dictator and master veitcong in hanoi ‘. This kid only talk to make it looking good to the world but the fact is really communist dictatorship .Remember they told U N and international that cambodia is democracy but this beast regime never respected constitution and law&order of the county ‘