តារា​ចម្រៀង​អាជីព​មួយ​ចំនួន​ប្រតិកម្ម​ចំពោះ​ការ​ចាប់ខ្លួន​យុវជន​ច្រៀង​រិះគន់​សង្គម

ដោយ ជាតិ ចំណាន
2020-09-18
RFA

តារា​ចម្រៀង​អាជីព​មួយ​ចំនួន​ប្រតិកម្ម ចំពោះ​ការ​ចាប់​ខ្លួន​យុវជន ២រូប នៅ​ខេត្ត​សៀមរាប ក្រោយ​ពី​ពួកគេ​ច្រៀង​រ៉ែប (Rap) រិះគន់​សង្គម និង​នយោបាយ។ ពួកគេ​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​រឹតត្បិត​សេរីភាព​សិល្បករ​ប៉ះពាល់​ដល់​វប្បធម៌​ជាតិ។ អ្នក​ចម្រៀង​ខ្លះ​ព្រួយបារម្ភ​ពី​ការ​ថយ​ចុះ​សេរីភាព​សិល្បៈ​ប៉ះពាល់​ដល់​អាជីព​របស់​ពួក​គេ។

សិល្បករ​មួយ​ចំនួន​យល់​ឃើញ​ថា ការ​ចាប់​ខ្លួន​យុវជន ឡុង ពុទ្ធារ៉ា និង យុវជន គា សុគន្ធ ដែល​ច្រៀង​រ៉ែប បង្ហោះ​តាម​បណ្ដាញ​សង្គម​រៀបរាប់​ពី​ការ​ឈឺ​ចាប់​រឿង​អយុត្តិធម៌​សង្គម និង​នយោបាយ​នោះ គឺ​ជា​គំរាម​កំហែង​ដល់​អាជីព​អ្នក​សិល្បៈ និង​ប៉ះពាល់​អារម្មណ៍​អ្នកនិពន្ធ។

អ្នក​ចម្រៀង​អាជីព​លោក សែម សុធា យល់​ថា ក្រោយ​ពី​រដ្ឋាភិបាល​ចាប់​ខ្លួន​យុវជន​ទាំង​នេះ ពួក​លោក​ក៏​បារម្ភ​ពី​សុវត្ថិភាព​ខ្លះៗ ដែរ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ក្នុង​ការ​ច្រៀង​បង្ហាញ​ពី​ស្ថានភាព​សង្គម។ លោក​ថា បទ​ចម្រៀង​នីមួយៗ លេច​ជា​រូបរាង​ឡើង ត្រូវ​មាន​ធាតុផ្សំ​ជា​ច្រើន​រួម​មាន​ការ​តែង​និពន្ធ​អ្នក​ច្រៀង និង​តន្ត្រី​ត្រូវ​ច្របាច់​បញ្ចូល​គ្នា។ លោក​បន្ថែម​ថា ប្រសិន​បើ​សេរីភាព​សិល្បៈ​ត្រូវ​បាន​រឹតត្បិត​ហើយ​នោះ អ្នក​ដែល​រងគ្រោះ​ពុំ​មែន​តែ​អ្នក​ចម្រៀង​នោះ​ទេ គឺ​អ្នកនិពន្ធ​ទំនុក​ច្រៀង និង​អ្នក​ភ្លេង ក៏​ប៉ះពាល់​ដែរ៖ «គឺ​គាត់​ពូកែ​ក្នុង​ការ​លើក​ឡើង​អ្វី​ដែល​ថ្មី​អ្វី​ដែល​ប្លែក​ពេញ​និយម​នៅ​សម័យ​បច្ចុប្បន្ន ហើយ​ពួកគាត់​ហាក់​មាន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ដែរ​រាល់​ការ​បញ្ចេញមតិ​យោបល់​ណាមួយ។ ពួកគាត់​អាច​រង​នូវ​ការ​គំរាមកំហែង​ផ្សេងៗ ប្រសិន​គាត់​ធ្វើ​​ហើយ​បើ​សិន​ជា​ខ្ញុំ​អាច​ប្រឈម​ជាមួយ​ផ្លូវ​ច្បាប់ ខ្ញុំ​ក៏​មាន​ពាក្យ​ខ្លះ​ចង់​សួរ​ទៅ​ពួកគាត់​ដែរ (រដ្ឋាភិបាលមូលហេតុ​​​អ្វី​ដែល​គាត់​ហាមប្រាម​ពាក្យពេចន៍​ដែល​យើង​កំពុងតែ​ធ្វើ»

តារាង​ចម្រៀង​អាជីព​ម្នាក់ទៀត​រស់នៅ​ខេត្ត​តាកែវ​លោក សំ កំសាន្ត យល់​ថា ការ​ចាប់ខ្លួន​យុវជន​ទាំងនេះ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​និពន្ធ និង​អ្នក​ចម្រៀង​ធ្វើ​ឱ្យ​ពួក​គេ​ភ័យខ្លាច​ក្នុង​ការ​បង្ហាញ​សមត្ថភាព​សរសេរ និង​ច្រៀង​រៀបរាប់​ពី​ស្ថានភាព​ពិត​ក្នុង​សង្គម។ លោក​ថា អ្នក​ចម្រៀង មាន​តួនាទី​សំខាន់​ណាស់​លើក​ស្ទួយ​វប្ប​ធ​ម​ជាតិ​តែ​បើ​សេរីភាព​ពួក​គេ រង​ការ​គំរាម​កំហែង​ហើយ​នោះ​វប្បធម៌​ជាតិ​អាច​នឹង​ធ្លាក់​ចុះ៖ «ពិនិត្យ​អ៊ីចឹង​ភ័យ​ដែល ប៉ុន្តែ​ភ័យ​ចំពោះ​ដូច​ថា ដែល​យើង​លើក​ទៅជា​រឿង​ពិត​ហើយ​គេ​ចាប់​កំហុស​មក​យើង​គេ​ដាក់ទោស​ទណ្ឌ​វា​ពិបាក​ដែរ ព្រោះ​ថា អ្នក​ចម្រៀង និង​អ្នកនិពន្ធ​គេ​និពន្ធ​អ្វី​ដែល​ជា​ធាតុ​ពិត​ជាក់​ស្ដែង ដើម្បី​បង្ហាញ​ទៅ​ទស្សនិកជន​ហើយ​បើ​សិន​ជា​យើង​ធ្វើខុស​ពី​ការ​គិត​ជា​បញ្ហា​មួយ​ប៉ះពាល់​អារម្មណ៍​របស់​អ្នកនិពន្ធ និង​អ្នក​ច្រៀង​ដែរ»

ចំណែក​តារា​ចម្រៀង​ជើងចាស់​លោក សុះ ម៉ាច បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់​លោក​ក្រោយ​ការ​ចាប់ខ្លួន​យុវជន​ទាំងពីរ​នាក់​នោះ​ថា សម័យ​វៀតណាម​ឈ្លានពាន​ទឹក​ដី​កម្ពុជា ​ក្រោម​ការ​​​ដឹកនាំ​របស់​សេនា​ប្រមុខ លន់ នល់ អ្នក​ចម្រៀង និង​កវីនិពន្ធ​សម័យ​នោះ​ហ៊ាន​ច្រៀង​ដាស់​ស្មារតី​ឱ្យ​ពលរដ្ឋ និង​យោធា ងើប​ឡើង​ចូលរួម​ការពារ​បូរណភាព​ទឹក​ដី។ បទ​ចម្រៀង​ភាគច្រើន​រុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេះ​សាមគ្គី​គ្នា និង​ក្លាហាន ការពារ​ទឹកដី​ដែល​រង​ការឈ្លានពាន​ពី​ប្រទេសជិតខាង​។​

ក្រុម​អ្នក​សិល្បៈ ឱ្យ​ដឹង​ថា សម័យ​ដើម​បាន​ផ្តល់​តម្លៃ​ខ្ពស់​ដល់​តារា​ចម្រៀង និង​កវីនិពន្ធ ដែល​សរសេរ​រឿង​ប្រទេស​ជាតិ ដើម្បី​លើក​ទឹក​ចិត្ត​កងទ័ព ​និង​ពលរដ្ឋ​ឱ្យ​ស្នេហា​ទឹកដី។ បទ​ចម្រៀង​ទាំង​នោះ​ច្រៀង​ដោយ​អ្នក​ចម្រៀង​ល្បីៗ ដូចជា​លោក ស៊ិន ស៊ី​សា​មុត​ ​និង​លោក សុះ ម៉ាត់ ហើយ​និង​និពន្ធ​ដោយ​កវី​ដ៏​មាន​ទេពកោសល្យ ដូចជា លោក ម៉ា ឡៅពី ជា​ដើម។ បទ​ចម្រៀង​ស្នេហាជាតិ​ដែល​ពល​រដ្ឋកម្ពុជា​តែង​ឮ​ជា​ញឹកញាប់​នោះ​មាន​ដូចជា​បទ​សម្រែក​ឈាម​ខ្មែរ​វាចា​យុទ្ធជន​ភូមិ​គគីរ​ធំ និង​ស្អែក​លា​ម៉ែ​ធ្វើ​ទាហាន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

វេទិកាអាស៊ីសេរី៖ តើសិល្បៈចម្រៀង អាចចូលរួមជួយ និងកែប្រែសង្គមជាតិបានដោយរបៀបណា?


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "តារា​ចម្រៀង​អាជីព​មួយ​ចំនួន​ប្រតិកម្ម​ចំពោះ​ការ​ចាប់ខ្លួន​យុវជន​ច្រៀង​រិះគន់​សង្គម"

  1. Anonymous says:

    HUN SEN can hurt these young Cambodian but I do not think he can win Cambodian heard and mind. recently I saw HUB SEN went to the temple for PCHUMBEN but so sad he got a lot of body guard looking around just like he gone to battle field . my question is that what HUN SEN said peace and prosperity in Cambodia. too bad HUN SEN and his wife should not gone to the temple it is useless because they have been commit too many crime again so many human kind . for that kind of devil there will be forgiveness from GOD it is only what they call CHHEAM SREK SBEK HOV

  2. Anonymous says:

    I at first wonder why so many leader in this region just wanted to stay in powers for the rest of their life . didn’t they think any privacy for them and his wife the reason I said was personal privet for them and families . too bad so sad when these guy going any where there will be the other person watching them every minute it not deference then the prisoner . just for a simple word some one may say some bodies may watching them while they making sex whit their partners . in western most people hop they have enough money setup for life from young age so they can enjoy every minute of their life the reason they said life is too short of course they are 100% right