ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ​១ពាន់​នាក់ បិទ​ផ្លូវ​រក​ដំណោះស្រាយ​នៅ​មុខ​ក្រសួង​ដែនដី

ដោយ សេក បណ្ឌិត
2020-09-21
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០ និង​កម្លាំង​អាជ្ញាធររារាំង។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០ និង​កម្លាំង​អាជ្ញាធររារាំង។

 រូប៖ ពលរដ្ឋ


ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ រួម​គ្នា​តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យ និង​ពន្លឿន​ដំណោះស្រាយ​វិវាទ​ដីធ្លី​ ក្នុង​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ។ ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ គឺ​ធ្វើឡើង​ចំ​ទិវា​សន្តិភាព​អន្តរជាតិ ២១ កញ្ញា ដើម្បី​ស្នើ​រដ្ឋាភិបាល​ឱ្យ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​រស់​នៅ​ជា​មូលដ្ឋាន​របស់​ប្រជា​ពលរដ្ឋ​ ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ ក្រោម​ប្រធាន​បទ “គ្មាន​សិទ្ធិ​ដីធ្លី គ្មាន​សន្តិភាព”។

ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប៉្រាវ​រវាង​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​ស្ត្រី ជាមួយ​នឹង​កម្លាំង​នគរបាល និង​ក្រុម​សន្តិ​ខណ្ឌ​ចំការមន ក្នុង​រាជធានី​ភ្នំពេញ បាន​កើត​ឡើង​ក្នុង​រយៈ​ពេល​ជាង ១ម៉ោង​នៃ​ការ​តវ៉ា​ឈរ​បិទ​ផ្លូវ​នៅ​ខាង​មុខ​ក្រសួង​ដែនដី​បណ្ដាល​ឲ្យ​ស្ត្រី ៥នាក់ រង​របួសស្រាល និង​ម្នាក់​ដួល​សន្លប់។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


តំណាង​ប្រជាពលរដ្ឋ​ខេត្ត​កោះកុង លោកស្រី យី គន្ធា លើក​ឡើង​ថា ពួកគាត់​ធ្វើដំណើរ​មក​ពី​ខេត្ត​ឆ្ងាយ​ មក​រក​ដំណោះ​ស្រាយ​ដីធ្លី​ពី​ក្រសួង​ដោយ​សន្តិវិធី បែរ​ជា​អាជ្ញាធរ​ប្រើ​ហិង្សា ដោយ​រុញ​ច្រាន​ពួកគាត់​ទៅ​វិញ។ លោក​ស្រី​បន្ត​ថា​ នេះ​ជា​រឿង​អយុត្តិធម៌ និង​មិន​អាច​ទទួល​យក​បាន​ ខណៈ​ដែល​ពួកគាត់​ត្រូវ​បាត់​បង់​ដីស្រែ​ចម្ការ​ដោយ​គ្មាន​សំណង ហើយ​បែរ​ជា​ទទួល​អំពើ​ហិង្សា​បន្ថែម​ទៀត។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ​លោក ជា សុផារ៉ា ឱ្យ​ចាត់​មន្ត្រី​ជំនាញ​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​ រវាង​ពលរដ្ឋ​ជាង​១ពាន់​គ្រួសារ នៅ​​ស្រុក​គិរី​សាគរ បទុម​សាគរ ស្រុក​ស្រែ​អំបិល ស្រុក​ថ្មបាំង ជាមួយ​ក្រុម​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត ឧកញ៉ា​ហេង ហ៊ុយ និង​ក្រុមហ៊ុន​ចិន យូញៀន ឌិវិឡុបមិន គ្រុប (Union Development Group)៖ «ពួក​ខ្ញុំ​ចង់​បាន​ដំណោះស្រាយ។ ពួក​ខ្ញុំ​ចង់​ជួប​ឯកឧត្ដម ជា សុផារ៉ា តែង​ខាង​ក្រសួង​អត់​មាន​ចុះ​ជួប​ពួក​ខ្ញុំ​ទេ មាន​តែ​ខាង​ប៉ូលិស។ ខាង​ក្រសួង​សុខចិត្ត​បើក​បង្អួច​មើល​ពួក​ខ្ញុំ​ពី​ខាង​លើ​មើល​ពួក​ខ្ញុំ​វិញ។ អត់​មាន​ចុះ​មក​ជួប​ពួក​ខ្ញុំ​ទេ។ អ្នក​ធ្វើ​ការ​បើក​បង្អួច​មើល​ពួក​យើង​ ពេល​បិទ​ផ្លូវ​ហ្នឹង។ ហើយ​សន្យា​ថា ម៉ោង ២ហ្នឹង ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​ក្រសួង​ដែនដី។ អត់​ទាន់​បាន​ចូល​ គម្រោង​ពួក​ខ្ញុំ​ដើរ​ទៅ​ក្រសួង​មហាផ្ទៃ»។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​នេះ ក្រសួង​ដែនដី​ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ នៅ​រសៀល​ថ្ងៃ​ទី​២១ កញ្ញា ​បដិសេធ​ចោល​សំណើ​របស់​ប្រជា​ពលរដ្ឋ ៨រយ​នាក់​តំណាង​ឲ្យ​១​ពាន់​គ្រួសារ ។ ក្រសួង​ចាត់​ទុក​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង​ ថា​មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​សម្រាប់​​ក្រសួង​ទទួល​ធ្វើការ​ដោះស្រាយ ។

តំណាង​ប្រជា​ពលរដ្ឋ​ខេត្ត​ស្វាយរៀង​វិញ គឺ​លោក​ស្រី ខៀវ សារ៉ុន ប្រាប់ថា ​មូល​ហេតុ​ដែល​ពលរដ្ឋ​តែង​នាំ​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែនដី ដោយ​សារ​ពលរដ្ឋ​អស់​ជំនឿ​លើ​ចំណាត់​ការ​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ មិន​អាច​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​បាន ក្រៅ​តែ​ពី​ការ​សន្យា​ពី​មួយ​ពេល​ទៅ​មួយ​ពេល។

លោកស្រី រៀបរាប់​ថា រយៈ​ពេល​ជិត​២០​ឆ្នាំ​មក​នេះ កសិករ​ប្រមាណ​៤៤០​គ្រួសារ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឥណ្ឌា​ ឈ្មោះ អិន.ខេ.វិនឈ័រ (NK Venture) នៅ​ឡើយ​ទេ គិត​ចាប់​តាំង​ពី​មាន​ទំនាស់​ក្នុង​២០១០។ លោក​ស្រី​ បន្ត​ថា ខាង​អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពលរដ្ឋ​បាន​ទេ ប៉ុន្តែ​ថែម​ទាំង​គំរាមកំហែង​ចាប់​ខ្លួន​ពលរដ្ឋ​ បើ​មាន​អ្នក​ណា​ហ៊ាន​ចូល​មើល​ដី​ស្រែ​ចម្ការ​នៅ​តំបន់​មាន​ជម្លោះ។

តំណាង​ពលរដ្ឋ​រូប​នេះ ស្នើ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ពាក់​ព័ន្ធ​ទាំង​អស់​ ជាពិសេស​ក្រសួង​ដែនដី ជួយ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ឲ្យ​ពលរដ្ឋ​ឲ្យ​បាន​ឆាប់៖ «ពួក​ខ្ញុំ​តែង​តែ​អំពាវនាវ​រក​យុត្តិធម៌​សម្រាប់​កសិករ គឺ​អត់​ដែល​មាន​យុត្តិធម៌​សម្រាប់​កសិករ​ទេ។ ក្រុមហ៊ុន​សាសន៍​គេ គឺ​អាជ្ញាធរ​ទៅ​ការពារ ទៅ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អ្វី​លើ​ដី​ពួក​ខ្ញុំ​ក៏​បាន​ដែរ ប៉ុន្តែ​ពួក​ខ្ញុំ​ជា​ម្ចាស់​អត់​មាន​សិទ្ធិ​ទៅ​ធ្វើ​អ្វី​នៅ​លើ​ដី​ទេ។ ពួក​យើង​ទៅ​ដឹង​តែ​ចាប់​ហើយ។ អ៊ីចឹងខ្ញុំ​អំពាវនាវ​ឲ្យ​សម្ដេច​ ស ខេង ជួយ​ធ្វើ​ការងារ​ហ្នឹង ឲ្យ​ប្រជាពលរដ្ឋ​ បាន​សុខ​ស្រួល​ផង។ ខ្ញុំ​យល់​ថា​កន្លែង​ណា ក៏​គេ​ចង់​បាន​ការ​អភិវឌ្ឍ​ដែរ ក៏​ប៉ុន្តែ​ការ​អភិវឌ្ឍ​ហ្នឹង ឲ្យ​មើល​ពី​ស្ថានភាព​របស់​ប្រជា​ពលរដ្ឋ​ផង។ បើ​អភិវឌ្ឍ​ទៅ​មាន​តែ​ទឹក​ភ្នែក​ដដែល​ ពួក​ខ្ញុំ​អត់​ត្រូវ​ការ​ទេ»។

ផ្ទៃ​ដី​ជិត​៧​រយ​ហិកតារ ដែល​អ្នក​ភូមិ​តវ៉ា​នោះ ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ គឺ​ភូមិ​រមាសហែក ភូមិ​ស្រែ​ឫស្សី ភូមិ​អំពិល ភូមិ​ស្រែ​ពពេល ភូមិ​កំពង់ត្របែក ស្ថិត​ក្នុង​ឃុំ​គគីរ និង​ឃុំ​អំពិល ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។

អ្នក​ស្រុក​រមាស​ហែក បញ្ជាក់​ថា​ ដី​នោះ​ ពួកគាត់​ធ្លាប់​បាន​ដាំ​ដុះ​អាស្រ័យ​ផល​ពី​ឆ្នាំ១៩៨០ ដល់​ឆ្នាំ​១៩៨៤ មុន​ពេល​អាជ្ញាធរ​យក​ដី​នោះ​ទៅ​រក្សា​ទុក​ក្រោម​ហេតុផល​ថា​ជា​សម្បត្តិ​របស់​រដ្ឋ។ ក្រោយ​មក​ទៀត អ្នក​ភូមិ​បាន​នាំ​គ្នា​តវ៉ា​កាន់​កាប់​លើ​ដី​នោះ​វិញ​ជា​បន្តបន្ទាប់។ លុះ​ដល់​ចុង​ឆ្នាំ​២០១០ អាជ្ញាធរ​បាន​សម្បទាន​ដី​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន អិន.ខេ.វិនឈ័រ (NK Venture) ក្នុង​រូបភាព​ដាំ​អំពៅ ប៉ុន្តែ​ក្រោយ​មក​ពលរដ្ឋ​ឮ​ដំណឹង​ថា ម្ចាស់​ក្រុមហ៊ុន​នោះ បាន​ក្ស័យធន​បាត់​ខ្លួន​មួយ​រយៈ​ ហើយ​ឃើញ​មាន​សកម្មភាព​ឈូស​ឆាយ​ដី​​នោះ​ឡើង​វិញ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មួយ​ក្រុម​ទៀត មក​ពី​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូង​ឃ្មុំ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ឱ្យ​ចុះ​ដោះស្រាយ​​បញ្ចប់​វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ ​ជាមួយ​ក្រុមហ៊ុន​ចិន​ ហាមិនីវេន អ៊ិនវេសមេន (Hamenivent Investment) និង​ដោះ​លែង​តំណាង​ពលរដ្ឋ ២នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ។

តំណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ៤២រយ​គ្រួសារ​នៅ​ខេត្ត​ត្បូងឃ្មុំ លោក ថា លីដា និយាយ​ថា អ្នក​ភូមិ​មិន​បាន​លក់​ដី​ព្រៃ​សហគមន៍​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​នោះ​ទេ គឺ​មាន​តែ​អាជ្ញាធរ​មូលដ្ឋាន ដែល​ឃុបឃិត​គ្នា​យក​ស្នាម​មេដៃ​ពលរដ្ឋ​រាប់​រយ​គ្រួសារ និង​ធ្វើ​ឯកសារ​ក្លែង​បន្លំ ​យក​ដី​ទៅ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។

លោក​ស្នើ​ក្រសួង​ចាត់​ក្រុម​ការងារ​ចុះ​ស៊ើប​អង្កេត​ករណី​នេះ ឲ្យ​ច្បាស់​លាស់​ថា តើ​ក្រុមហ៊ុន​ចិន​ ទិញ​ដីធ្លី​ពី​ពលរដ្ឋ​នៅ​ពេល​ណា ហើយ​មាន​លិខិត​ទិញ​លក់​ដូច​ការ​លើក​ឡើង​របស់​អាជ្ញាធរ​របស់​ក្រុមហ៊ុន​ដែរ ឬ​ទេ៖ «ជាក់​ស្ដែង​នៅ​ថ្ងៃ​ទី២១ កញ្ញា ឆ្នាំ២០២០ ជា​ទិវា​អន្តរជាតិ​មួយ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មួយ​រូប ស្នើ​រដ្ឋាភិបាល​ ធ្វើ​យ៉ាង​ណា​ជំរុញ​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ សិក្សា​ស្រាវជ្រាវ​អំពី​ការ​វិវាទ​ដីធ្លី​ឡើង​វិញ ថា​ក្រុមហ៊ុន​ហ្នឹង​ គាត់​ចុះ​ទៅ​ធ្វើ​ការ​វិនិយោគ ឬ​ក៏​ទិញ​ពី​ប្រជា​ពលរដ្ឋ»។

អាស៊ី​សេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប ពី​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ជុំវិញ​វិវាទ​ដីធ្លី​នៅ​ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ​ នៅ​ល្ងាច​ថ្ងៃ​ទី២១ កញ្ញា​បាន​ទេ ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ចំពោះ​ខេត្ត​ត្បួង​ឃ្មុំ កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៩ ក្រសួង​រៀប​ចំ​ដែនដី​ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ មិន​ទទួល​ដោះ​ស្រាយ​ករណី​វិវាទ​ដីធ្លី​ ទាក់ទង​នឹង​បណ្ដឹង​ពលរដ្ឋ ​ដែល​ស្នើ​សុំ​ទាមទារ​ដី​ព្រៃ​សហគមន៍ ទំហំ​សរុប ៣,៧១៨​ហិកតារ នៅ​ក្នុង​ឃុំ​ត្រពាំង​ព្រីង ស្រុក​តំបែរ។

ក្រសួង​អះអាង​ថា ដី​ក្នុង​ភូមិ​មួយ​ចំនួន​នៃ​ឃុំ​ត្រពាំង​ព្រីង ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ភូមិ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមព្រៀងគ្នា​លក់​ឱ្យ​ក្រុមហ៊ុន​ ហាមីនីវីង អ៊ីនវេស​មេន ខូអិលធីឌី តាំង​ពី​ឆ្នាំ២០១១ មក និង​បាន​ចុះបញ្ជី​ជូន​ក្រុមហ៊ុន​រួចរាល់​។ ចំណែក​ដីធ្លី​នៅ​តាម​ភូមិ​ផ្សេង​ទៀត​ ត្រូវ​បាន​វាស់​វែង​ចែក​ជូន​ពលរដ្ឋ ធ្វើ​ជា​កម្មសិទ្ធិ​ឯកជន​អស់​ហើយ គ្មាន​សេសសល់​ដី​ភូមិ​រួម​ទៀត​ទេ។

ដី​ព្រៃ​សហគមន៍​នៅ​ស្រុក​តំបែរ មាន​ចំនួន ១៤​សហគមន៍ និង​មាន​ទំហំ​ជាង ៥​ពាន់​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​មួយ​ចំនួន ដូចជា ​ឃុំ​ត្រពាំងព្រីង ដែល​មាន​ដី​ព្រៃ​សហគមន៍​ច្រើន​ជាង​គេ ឃុំ​គោក​ស្រុក និង​ឃុំ​សេដា។

ព្រៃ​សហគមន៍​ទាំង​នោះ ត្រូវ​បាន​ជន​ល្មើស​កាប់​រាន​អស់​ទាំង​ស្រុង ដើម្បី​​​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន​ភាគ​ច្រើន​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង ២០០៩។ ដោយ​ឡែក ព្រៃ​សហគមន៍​ត្រពាំង​ព្រីង ត្រូវ​បាន​ជន​ល្មើស​ឈូស​ឆាយ​អស់​ទាំង​ស្រុង កាល​ពី​ឆ្នាំ​២០១៣។ បច្ចុប្បន្ន ដី​ព្រៃ​សហគមន៍​ភាគ​ច្រើន ត្រូវ​បាន​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​គ្រប់គ្រង ហើយ​ពួក​គេ​ដាំ​កៅស៊ូ ស្វាយចន្ទី និង​ដំឡូង​ជា​ដើម។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត សង្កេត​ឃើញ​ថា ក្រសួង​ដែនដី បាន​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​ទូទាំង​ប្រទេស​បាន​ច្រើន​ករណី​មក​ហើយ ហេតុ​នេះ​គួរ​បន្ត​ប្រើ​យន្តការ​ដដែល ដោះ​ស្រាយ​ជូន​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ដែល​នៅ​សេស​សល់។ លោក​យល់​ថា ក្រសួង និង​អាជ្ញាធរ​ថ្នាក់​ក្រោម គួរ​ប្រើ​យន្ត​ការ​ដោះស្រាយ​ ដោយ​អហិង្សា​ តម្លាភាព និង​យុត្តិធម៌ ដើម្បី​បញ្ចប់​វិបត្តិ​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ៖ «ខ្ញុំ​គិត​ថា​បើ​សិន​ជា​យើង​ស្វែង​រក ឫស​គល់​ដែល​នៅ​សេស​សល់​ពិតប្រាកដ​ អាច​នឹង​រក​ដំណោះស្រាយ​ឃើញ។ អ៊ីចឹង​ហើយ បាន​ចៀស​វាង​អូស​បន្លាយ​បញ្ហា​ដែល​សេស​សល់​រ៉ាំ​រ៉ៃ​បន្ត​ទៅ​ទៀត ហើយ​កុំ​ឲ្យ​មាន​បាតុភាព​បន្ត​ការ​តវ៉ា​បន្ត​ទៅ​ទៀត គឺ​ជា​ដំណោះស្រាយ​ល្អ​ហើយ ដែល​យើង​ស្វែង​រក​ការ​ដោះស្រាយ នាំ​គ្នា​ដោះស្រាយ​វា​ល្អ ពី​ព្រោះ​ប្រសិន​បើ​យើង​ទុក​អូស​បន្លាយ​ វា​អាច​នឹង​មាន​បាតុភាព​ផ្សេងៗ កើត​ឡើង​បន្ត​ទៀត»

លោក​ អំ សំអាត​ ស្នើ​ដល់​ប្រមុខ​រដ្ឋាភិបាល​ ដាក់​ចេញ​វិធានការ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​គ្រប់​បណ្ដាល​ខេត្ត​ក្រុង​ទាំង​អស់ ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ពេលវេលា​​ប្រកប​របរ​ជីវិត​ឲ្យ​បាន​ល្អ​ប្រសើរ ដែល​រូបភាព​មួយ​លើក​ជួយ​ស្ទួយ​ការ​គោរព​សិទ្ធិ​ផ្នែក​រស់​នៅ​របស់​ពលរដ្ឋ​កម្ពុជា៕

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ តវ៉ា​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ១ពាន់​នាក់ ពី​ខេត្ត​កោះកុង ខេត្ត​ស្វាយរៀង និង​ខេត្ត​ត្បូង​ឃ្មុំ នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​ក្រសួង​ដែន​ដី ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ពួក​គាត់ នៅ​ថ្ងៃ​ទី២១ ខែកញ្ញា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជិត ​១ពាន់​នាក់ បិទ​ផ្លូវ​រក​ដំណោះស្រាយ​នៅ​មុខ​ក្រសួង​ដែនដី"

  1. Anonymous says:

    this is what you should learn Cambodian if you goby a small group this devil leader can put you in jail or crack you down so easy but if you are a big group together this devil leader can not doing any thing to you . please rising up to take your country back from that devil killer

  2. Anonymous says:

    khmer people must rise up to fight the robbers of this beast regime ‘ The robber regime is under youn-hanoi plan to swallow cambodia

Leave a Reply

Submit Comment