ភិក្ខុ កើត សារ៉ាយ មាន​ស្មារតី​ល្អ ហើយ​បន្ត​ចិត្ត​ជា​អ្នក​បួស ទោះ​កំពុង​ជាប់​ឃុំ

ដោយ ជាតិ ចំណាន
2020-09-22
RFA

ព្រះភិក្ខុ កើត សារ៉ាយ សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ឃុំ​ព្រះកាយ តាំង​ពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២០។

ព្រះភិក្ខុ កើត សារ៉ាយ សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ដែល​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ឃុំ​ព្រះកាយ តាំង​ពី​ថ្ងៃ​ទី៦ ខែកញ្ញា ឆ្នាំ២០២០។

 ហ្វេសប៊ុក


សាច់ញាតិ​ព្រះភិក្ខុ កើត សារ៉ាយ អះអាង​ថា ព្រះអង្គ​នៅ​តែ​ប្រកាន់​ចិត្ត​ជា​អ្នក​បួស​ដដែល​ ទោះ​ជា​ត្រូវ​បាន​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​បក​ស្បង់​ចេញ​ទាំង​កម្រោល​យក​ទៅ​ឃុំ​ខ្លួន​យ៉ាង​ណា​ក្តី។ គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះលែង​ព្រះសង្ឃ​អង្គ​នេះ​វិញ ព្រោះ​ព្រះ​អង្គ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ឡើយ។

បងស្រីរបស់​ព្រះភិក្ខុ កើត​ សារ៉ាយ លោកស្រី កើត យី ឱ្យ​អាស៊ី​សេរី​ដឹង​ថា លោក​ស្រី​បាន​ចូល​ជួប​ប្អូន​ប្រុស​នៅ​ពន្ធនាគារ​ព្រៃ​ស​​ហើយ នៅ​ថ្ងៃ​ទី២១ កញ្ញា ក៏​ប៉ុន្តែ​ការ​សន្ទនា​គ្នា​បាន​ខ្លី​បំផុត ព្រោះ​​​អ្នក​ជាប់​ឃុំ​ជាច្រើន​ផ្សេង​ទៀត​ក៏​ត្រូវ​ចេញ​មក​​ជួប​សាច់​ញាតិ​របស់​ពួក​គេ​ដែរ។

លោក​ស្រី កើត យី ​ថ្លែង​ថា លោក​ស្រី​ស្លុត​ចិត្ត​ជា​ខ្លាំង នៅ​ពេល​ឃើញ​ប្អូន​ប្រុស​ដែល​ធ្លាប់​គ្រង​ស្បង់​ចីវរ​តាំងពី​ក្មេង ​ត្រូវ​ស្លៀក​ពាក់​ជា​អ្នក​​ទោស​ក្នុង​ពន្ធនាគារ។ លោក​ស្រី​ចាត់​ទុក​ការ​ចាប់​ផ្សឹក និង​ឃុំ​ខ្លួន​ប្អូន​ប្រុស​នេះ​ថា ជា​រឿង​អយុត្តិធម៌ ព្រោះ​ព្រះអង្គ កើត សារ៉ាយ គ្មាន​កំហុស​នោះ​ទេ ទាំង​ផ្នែក​ពុទ្ធវិន័យ និង​ច្បាប់​ជាតិ៖«ធ្លាប់​តែ​ឃើញ​ប្អូន​តាំង​ពី​តូច ១៣ឆ្នាំ​ចេញ​ពី​ផ្ទះ​ទៅ​រៀន អត់​ដែល​ឃើញ​ប្អូន​ពាក់​ខោអាវ ពាក់​តែ​ស្បង់ ទាល់តែ​ឃើញ​លោក​ប្អូន​ពាក់​ខោអាវ​អ្នក​ទោស ខ្ញុំ​ស្លុត​ចិត្ត ខ្ញុំ​មាន​តែ​ទឹក​ភ្នែក។ ខ្ញុំ​គិត​ថា អយុត្តិធម៌ ​ព្រោះ​លោក​ធ្វើ​ត្រូវ​ដើម្បី​សង្គម​ជាតិ អត់​មាន​អ្វី​នឹង​ថា​ខុស​ ក្បត់​អ្វី​អត់​មាន​សោះ ហើយ​ផ្សឹក​លោក​ដោយ​អយុត្តិធម៌។ គ្មាន​បារាជិក​អ្វី​នឹង​ត្រូវ​ផ្សឹក​លោក»

ទោះ​ជា​យ៉ាង​ណា លោក​ស្រី​បញ្ជាក់​ថា ព្រះអង្គ កើត សារ៉ាយ មាន​សុខភាព​ល្អ​ជា​ធម្មតា​ទេ ចំណែក​ផ្លូវ​ចិត្ត​វិញ​ក៏​នៅ​រឹងមាំ​ដែរ ព្រោះ​ព្រះអង្គ​បាន​ត្រៀម​ចិត្ត​រួច​​ហើយ​ថា ព្រះអង្គ​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ព្រះកាយ។ លោក​ស្រី​អះអាង​ទៀត​ថា ព្រះអង្គ កើត សារ៉ាយ នៅ​តែ​រក្សា​ចិត្ត​ជា​អ្នក​បួស​ដដែល​ ដោយ​ព្រះអង្គ​មិន​ឆាន់​បាយ​ល្ងាច​នោះ​ទេ៖«ខ្ញុំ​សួរ​ថា លោក​ប្អូន​យ៉ាង​ម៉េច​ទៅ​ហើយ​នៅ​ក្នុង​នោះ សុខ​សប្បាយ ឬ​អត់លោក​ថា លោក​សុខ​សប្បាយ​ទ។ មាន​អ្វី​ហូប មាន​អ្វី​ចុក​អត់លោក​ថា មាន។ (ខ្ញុំសួរ​ថា ចុះលោក​ម្ចាស់​សឹក​ហើយ​ឬនៅលោក​ថា លោក​អត់​សឹក​ទេ លោក​នៅ​តែ​អត់​ឆាន់​បាយ​ល្ងាច។ ហើយ​លោក​ផ្កាំ​ផ្ញើ​ឱ្យ​បង​មើល​ម៉ែ​ឱ្យ​មែន​ទែន មើល​ញោម កុំ​ភ័យ​ពី​អាត្មា។ អាត្មា​អ្នក​ទោស​មិន​មែន​សម្លាប់​គេ​ទេ ទោស​អាត្មា​ទោស​ស្រឡាញ់​ជាតិ ដើម្បី​ជាតិ»

លោក​ស្រី​ឱ្យ​ដឹង​ទៀត​ថា លោក​ស្រី​បាន​ប្រគល់​នំ​ចំណី​ខ្លះ និង​ថវិកា​ចំនួន ៥សែន​រៀល ដល់​ប្អូន​ប្រុស ដែល​ថវិកា​ទាំង​នេះ​បាន​មក​ពី​ញាតិ​ញោម និង​សប្បុរសជន​មួយ​ចំនួន។​ ដោយ​ឡែក​ចំពោះ​ក្រុម​គ្រួសារ​វិញ លោក​ស្រី​ថា មិន​មាន​លទ្ធភាព​ជួយ​ជា​ថវិកា​ដល់​ព្រះអង្គ​ទេ ព្រោះ​តែ​ជីវភាព​ក្រីក្រ។

ព្រះភិក្ខុ កើត សារ៉ាយ គង់​នៅ​វត្ត​ដំរីស ក្រុង​បាត់​ដំបង នៅសល់​ញោម​ស្រី​វ័យ​ចាស់​ជរា អាយុ ៧៥ឆ្នាំ ចំណែក​ញោម​ប្រុស​របស់​ព្រះអង្គ​បាន​ទទួល​អនិច្ចកម្ម​ទៅ​ហើយ។ ញោម​ស្រី​របស់​ព្រះអង្គ គឺ​លោក​ស្រី ចាប យ៉ែម ប្រាប់​អាស៊ី​សេរី​ថា លោក​ស្រី​នឹក​រលឹក និង​ចង់​ឃើញ​មុខ​កូន​ប្រុស​រូប​នេះ​ជា​ខ្លាំង តែ​លោក​ស្រី​មាន​ជំងឺ​ប្រចាំ​កាយ មិន​អាច​ធ្វើដំណើរ​ទៅ​ឆ្ងាយ​បាន​ឡើយ ហើយ​ម្យ៉ាង​ជីវភាព​ក៏​ក្រីក្រ​ទៀត។ អ្នក​ម្ដាយ​វ័យ​ចំណាស់​រូប​នេះ ស្នើសុំ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ដោះ​លែង​កូន​លោក​ស្រី​ឱ្យ​មាន​សេរីភាព​វិញ៖«ចង់​តើ ចង់​ជួប​កូន​ដែរ នឹក​កូន​ ចង់​ពឹង​ពាក់​អាជ្ញាធរ ដើម្បី​ឱ្យ​ដោះ​លែង​កូន​ ឱ្យ​កូន​បួស​វិញ»

អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់​តំណាង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ ​ព្រះភិក្ខុ កើត សារ៉ាយ កាល​ពី​ថ្ងៃ​ទី៦ កញ្ញា ជាមួយ​នឹង​អនុប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី បន្ទាប់​ពី​សកម្មជន​ទាំងពីរ​ប្រកាន់​ជំហរ​ដឹក​នាំ​បាតុកម្ម​ដោយ​សន្តិវិធី​ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក្រុម​មន្ត្រី​សង្ឃ​បាន​ផ្សឹក​ព្រះអង្គ​ភ្លាមៗ ក្រោម​ហេតុ​ផល​ថា ព្រះអង្គ​ចចេស​មិន​ស្ដាប់​គណៈ​សង្ឃ និង​ប្រព្រឹត្ត​ខុស​វិន័យ​ត្រង់​ប្រការ​ហាម​អ្នក​បួស​ចូល​រួម​ធ្វើ​បាតុកម្ម។ តុលាការ​​បាន​ចោទ​ប្រកាន់​ព្រះភិក្ខុ​រូប​នេះ​ពី​បទ “ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម” ដូច​សកម្មជន និង​យុវជន​ជិត ២០នាក់​ផ្សេង​ទៀត ដែល​អាជ្ញាធរ​ចាប់​ខ្លួន​រយៈពេល​ជាង​មួយ​ខែ​ចុងក្រោយ​នេះ​ដែរ។

ទាក់ទង​នឹង​ការ​ចាប់​ផ្សឹក​ព្រះសង្ឃ​ទាំង​គ្មាន​កំហុស​នេះ ព្រះភិក្ខុ ឡុញ សុខជា គង់នៅ​រាជធានី​ភ្នំពេញ មាន​ថេរៈ​ដីកា​រិះគន់​ថា ទង្វើ​បែប​នេះ គឺ​ខុស​ទាំង​ពុទ្ធ​វិន័យ និង​ច្បាប់​រដ្ឋ ហើយ​បង្ហា​ញ​ច្បាស់​​ថា គណៈសង្ឃ​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​។ ព្រះអង្គ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​ព្រះអង្គ កើត សារ៉ាយ ហើយ​ស្នើ​ដល់​មន្ត្រី​សង្ឃ និង​អាជ្ញាធរ ​គោរព​សិទ្ធិ​ពលរដ្ឋ ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ៖«ការដែល​យើង​ចាប់​យក​ព្រះសង្ឃ​ដែល​កំពុង​តែ​មាន​ចេតនា​ មាន​និស្ស័យ​នៅ​ក្នុង​ពុទ្ធសាសនា មិនទាន់​បាន​តាំង​ចិត្ត​លះបង់​ យក​ទៅ​ផ្សឹក​ គឺ​មិន​បាន​ដាច់​ភេទ​ជា​ព្រះសង្ឃ​ទេ នៅតែ​ជា​ព្រះសង្ឃ​ដដែល​។ អ៊‍ីចឹង ត្រូវតែ​ផ្តល់​នីតិសម្បទា​ហ្នឹង​មក​វិញ ដោយសារ​តែ​លោក​មិន​មាន​ខុសវិន័យ​រហូត​ដល់​ថ្នាក់​ចាប់​ផ្សឹក​ទេ។​ លោក​អត់​បាន​បារាជិក​ទេ ទី​មួយ​។ ទីពីរ​ យោង​តាម​ច្បាប់​រដ្ឋ​ ក៏​មិនមែន​ទោស​ព្រហ្មទណ្ឌ​អ្វី​ដែរ»

អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយតប​ចំពោះ​សំណើសុំ​ដោះលែង​ព្រះភិក្ខុ កើត សារ៉ាយ ពី​ប្រធាន​អង្គភាព​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី២២ កញ្ញា ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។ ក៏ប៉ុន្តែ លោក ជិន ម៉ាលីន បាន​បញ្ជាក់​លើ​ហ្វេសប៊ុក (Facebook) នៅ​ពេល​ថ្មីៗ នេះ​ថា ការ​អំពាវនាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​ជន​ជាប់​ឃុំ​ណា​ម្នាក់ មិន​មែ​ន​ជា​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​ក្នុង​ការ​ការពារ​ជន​នោះ​ទេ ហើយ​ក៏​មិន​មាន​ឥទ្ធិពល​អ្វី​លើ​ការ​សម្រេច​របស់​តុលាការ​ដែរ។ មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​អះអាង​ថា មាន​តែ​ការ​ចូល​រួម​ក្នុង​នីតិវិធី​តុលាការ ហើយ​បង្ហាញ​ភស្តុតាង​រឹងមាំ​ដើម្បី​ដោះបន្ទុក​ទេ ទើប​ជា​មធ្យោបាយ​ស្រប​ច្បាប់​តែមួយ​គត់​ក្នុង​ការ​ការពារ​ជន​ជាប់​ចោទ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បាត់​ដំបង លោក យិន ម៉េងលី ដែល​បាន​តាម​ដាន​ករណី​​ធ្វើ​ទុក​បុក​ម្នេញ​លើ​ព្រះ​អង្គ កើត សារ៉ាយ ជា​ហូរហែ​មក​នោះ វាយ​តម្លៃ​ថា ទង្វើ​របស់​អាជ្ញាធរ​ប្រឆាំង​នឹង​ព្រះអង្គ កើត សារ៉ាយ និង​ក្រុម​សកម្មជន​ដទៃ​ទៀត គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ។ លោក​ជឿ​ថា សកម្មភាព​របស់​ព្រះសង្ឃ និង​ក្រុម​យុវជន​ដែល​គ្រាន់​តែ​ចង់​សម្ដែង​មតិ​នោះ មិន​អាច​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ឡើយ៖«អ្វី​ដែល​ព្រះសង្ឃ​ធ្វើ ទាំង​ព្រះសង្ឃ​ កើត សារ៉ាយ ទាំង​ព្រះសង្ឃ​ផ្សេងៗ​ទៀត គឺ​ធ្វើ​ដើម្បី​ឆន្ទៈ​សង្គម​ទេ ប្រយោជន៍​សង្គម​ទេ។ អ៊ីចឹង​សូម​បើក​សេរីភាព​ឱ្យ​ទូលំ​ទូលាយ​ ហើយ​សូម​ឱ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ចំពោះ​ព្រះអង្គ។ ឱ្យ​ព្រះអង្គ​មាន​សេរីភាព ហើយ​ក៏​ដូច​ជា​យុវជន​ដទៃ​ទៀត​ដែរ សូម​ឱ្យ​ទម្លាក់​បទ​ចោទ​ទៅ ដោះ​លែង​ទៅ ហើយ​យើង​រួម​គ្នា​ដោយ​ខ្មែរ​តែមួយ​ ដើម្បី​កសាង​ប្រទេស​យើង​ឡើងវិញ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ដែល​យើង​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​កូវីដ១៩ ផង»

គិត​ពី​ចុង​ខែកក្កដា រហូត​មក​ដល់​ថ្ងៃ​ទី១៥ កញ្ញា អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន និង​យុវជន​ចំនួន ១៨នាក់ ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់ ដោយសារ​ការ​រិះគន់​រឿង​ព្រំដែន ការ​រិះគន់​ភាព​អយុត្តិធម៌​ក្នុង​សង្គម និង​គម្រោង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ជា​ដើម។

ឧត្តម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​វាយ​តម្លៃ​ថា ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អត់ឱន​ចំពោះ​គំនិត​ផ្ទុយ​ពី​ខ្លួន​ឡើយ ហើយ​នេះ​ក៏​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​គាប​សង្កត់​ទៅលើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ការ​ជួប​ជុំ​ដោយ​សន្តិវិធី និង​ការ​ចង​ក្រង​ជា​សមាគម​ផង​ដែរ។ ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ និង​ក្រុម​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ អំពាវនាវ​ដល់​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ទាំងនេះ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ​ ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើ​ក្រុម​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "ភិក្ខុ កើត សារ៉ាយ មាន​ស្មារតី​ល្អ ហើយ​បន្ត​ចិត្ត​ជា​អ្នក​បួស ទោះ​កំពុង​ជាប់​ឃុំ"

  1. Anonymous says:

    This beast regime is the THMIL regime and followed only veitcong mafia dictator and his groups .All Thmil will go to hell thousand years according to Buddha

  2. so socheath says:

    ហាស !ហាស
    ពួកអាសង្គ្រោះកាដួយ សង្គ្រោះ ក្ត បើនិយាយពីរឿងអួត
    អូហូ !
    អួតឡើងស្អុយកាដួយម៉ែវាចឹងហ្មង !
    វាអួតថាមានអ្នកគាំទ្រពួកសង្គ្រោះកាដួយ សង្គ្រោះក្ត ជាង ៤ លាននាក់ ?
    ចុះឥឡូវយ៉ាងម៉េច !
    ពួកកូនមីកាដួយអាយះបានសុំឲ្យផ្តឹតមេដៃ បញ្ចប់អំពើនិទណ្ឌភាព ។
    លទ្ធផល ២ម៉ឺន ២ពាន់នាក់ ម្នាក់ផ្តឹត ១០០ដង ។
    ឆ្ងល់ថា តើអាលៀនត្លឹនដែល​កូនមីសំផឹងកាដួយស្អុយស្រែកអួត
    នៅឯណាទៅ អាពូជឆ្កែ ?
    អូហូ ! កាដួយម៉ែវាស្អុយង៉តអញ្ចឹងអ្នកណាផ្តឹតឲ្យ ?
    ចេះតែមានហ្មង កូនមីកាដួយឆ្កែ !

  3. Anonymous says:

    of cause they are THMIL all these former Khmer Rue they though they are all AH..CHESSTU no one LNHGOUNG that right I said the century of broken pot and pan is flooding . all these AH..CHESSTU only listening to their top ANGKA LER was Vietcong . some time it make me laughing some of this regime officers after we ask them to the point they can not answer they telling us to ask TNAK LER do you know how fanny it was they pointing their finger to the sky to see their TNAK LER . I knew TNAK LER was working for ANGKA LER soon ANGKA LER will take every thing

Leave a Reply

Submit Comment