មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​តម្កល់​ឯកសារ​ជាង ១លាន ៧សែន​ទំព័រ

ដោយ ទីន ហ្សាការីយ៉ា
2020-09-21
RFA

សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​នៃ​វិទ្យាស្ថាន​ស្លឹករឹត ដែល​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​តម្កល់​ឯកសារ​ជាង ១លាន ៧សែន​ទំព័រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា នៅ​ថ្ងៃ​ទី២១ កញ្ញា ឲ្យ​ដឹង​ថា បណ្ណាល័យ​សម្ដេច​ម៉ែ តម្កល់​ទុក​សៀវភៅ​ប្រមាណ​ជាង ៣០០០ក្បាល និង​ឯកសារ​ចំនួន ២៨០០​ប្រអប់​ ដែល​ប្រមែប្រមូល​ដោយ​លោក​ឯកអគ្គរាជទូត បណ្ឌិត ហូលីយ៉ូ អេ. ជែលដ្រេស ក្នុង​អំឡុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៃ​ការ​ងារ​ចង​ក្រង​កត់ត្រា​ឯកសារ​របស់​លោក​ស្ដីពី​រាជវង្សានុវង្ស និង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា។

ឯកសារ​ដែល​តម្កល់​នៅ​ក្នុង​បណ្ណាល័យ​សម្ដេច​ម៉ែ រួមមាន​សៀវភៅ​ជា​ច្រើន​ទៀត​ស្ដីពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​​​ឯកសារ​ស្ដីពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (១៩៧៥-១៩៧៩) យ៉ាង​ហោច​ណាស់ ១លាន ៧សែន​ទំព័រ ដែល​ស្រាវ​ជ្រាវ​ដោយ​បុគ្គលិក​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជាង ២០ឆ្នាំ​កន្លង​មក​។ បណ្ណាល័យ​សម្ដេច​ម៉ែ ថែម​ទាំង​មាន​​តម្កល់​នូវ​ឯកសារ​ក្នុង​ទម្រង់​ដទៃ​ទៀត ដូច​ជា​ រូបថត ភាពយន្ត និង​ខ្សែ​អាត់​សំឡេង​ជា​ច្រើន​ម៉ឺន​នាទី​របស់​ជន​រង​គ្រោះ​ក្នុង​សម័យ​ ប៉ុល ពត ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​ទៅ​ជា​ទម្រង់​ឌីជីថល​មាន​គុណភាព​ខ្ពស់ ដើម្បី​ធានា​ដល់​ការ​អភិរក្ស​លើ​ឯកសារ​ឲ្យ​បាន​គង់វង្ស និង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​សាធារណជន​ក្នុង​ការ​ប្រើប្រាស់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បន្ត​ថា បណ្ណាល័យ​សម្ដេច​ម៉ែ​ គឺ​មិន​មែន​គ្រាន់​តែ​ជា​ទីតាំង​សម្រាប់​សិក្សា​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ តែ​ប៉ុណ្ណោះ​នោះ​ទេ វា​ជា​កេរដំណែល​របស់​​សម្តេច​ម៉ែ​ និង​ស្ត្រី​កម្ពុជា​គ្រប់​រូប។ ស្ត្រី​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​មិន​រួញ​រា​ក្នុង​ការ​ស្ដារ លើកស្ទួយ​ និង​កសាង​ប្រទេស​ជាតិ​សា​ជាថ្មី តាម​រយៈ​ការ​ចិញ្ចឹម​បីបាច់​គ្រួសារ ក្តាប់​យក និង​ពង្រីក​ឱកាស​សេដ្ឋកិច្ច អភិរក្ស ការពារ និង​ពង្រឹង​សហគមន៍ វប្បធម៌ និង​ប្រទេស​ជាតិ​របស់​ខ្លួន​ ក្រោយ​ពេល ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។ បណ្ណាល័យ​សម្ដេច​ម៉ែ បង្កើត​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ស្ត្រី​កម្ពុជា ទាំង​នៅ​ក្នុង​អតីតកាល បច្ចុប្បន្ន និង​អនាគត។

បណ្ណាល័យ​សម្តេច​ម៉ែ បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ដោយ​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​​ ដើម្បី​ថ្វាយ​ព្រះរាជ​កិត្តិយស​ជា​ទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់​ជូន​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្ដី​ថ្លៃថ្នូរ និង​សុភមង្គល ដែល​បាន​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្ដេច ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ អតីត​ព្រះ​មហា​វីរក្សត្រ ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ ប្រទេសជាតិ​កម្ពុជា​ និង​ប្រជាជន​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សម្ពោធ​បណ្ណាល័យ​សម្ដេច​ម៉ែ​តម្កល់​ឯកសារ​ជាង ១លាន ៧សែន​ទំព័រ"

  1. so socheath says:

    ហាស !ហាស
    ពួកអាសង្គ្រោះកាដួយ សង្គ្រោះ ក្ត បើនិយាយពីរឿងអួត
    អូហូ !
    អួតឡើងស្អុយកាដួយម៉ែវាចឹងហ្មង !
    វាអួតថាមានអ្នកគាំទ្រពួកសង្គ្រោះកាដួយ សង្គ្រោះក្ត ជាង ៤ លាននាក់ ?
    ចុះឥឡូវយ៉ាងម៉េច !
    ពួកកូនមីកាដួយអាយះបានសុំឲ្យផ្តឹតមេដៃ បញ្ចប់អំពើនិទណ្ឌភាព ។
    លទ្ធផល ២ម៉ឺន ២ពាន់នាក់ ម្នាក់ផ្តឹត ១០០ដង ។
    ឆ្ងល់ថា តើអាលៀនត្លឹនដែល​កូនមីសំផឹងកាដួយស្អុយស្រែកអួត
    នៅឯណាទៅ អាពូជឆ្កែ ?
    អូហូ ! កាដួយម៉ែវាស្អុយង៉តអញ្ចឹងអ្នកណាផ្តឹតឲ្យ ?
    ចេះតែមានហ្មង កូនមីកាដួយឆ្កែ !

Leave a Reply

Submit Comment