អភិបាល​ខេត្ត​​កណ្ដាល​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​​ឡើង​​ដល់​១០​ទីតាំង​​តាម​​ព្រំដែន​​មិន​ទាន់​​ឯក​ភាព​​គ្នា​

ជម្លោះព្រំដែន | ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
កញ្ញា ខាន់ លក្ខិណា |២២ កញ្ញា ២០២០ | ម៉ោង ១៦:៤០
VOD

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​ចំនួន ៩កន្លែងដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល - Police Commissariat Of Kandal Province)

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​ចំនួន ៩កន្លែងដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)


​អាជ្ញាធរ​ខេត្ត​កណ្ដាល អះអាង​ថា ភា​គី​វៀតណាម​បាន​សង់​សំណង់​រឹង​ឡើង​ដល់ទៅ១០ទីតាំង​ហើយ​នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ប្រទេស​ទាំងពីរ​មិនទាន់​ឯកភាព​គ្នា ​ស្ថិត​ក្នុង​ខេត្តកណ្តាល ខណៈ​ជាង១០ទីតាំង​ផ្សេងទៀត​ជា​តង់​កៅស៊ូ។

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​រាយការណ៍​កាលពី​ចុងខែ​សីហា​ថា វៀតណាម​បាន​សាងសង់​ជម្រក​រឹងមាំ​ធ្វើពីឈើ​សសរថ្ម​ កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ​គុណ​នឹង៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី ស្ថិតនៅ​ចម្ងាយ​ប្រមាណ១២០ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដែល​មិនទាន់​ឯកភាព​គ្នា។

ក្នុង​បទ​សម្ភាស​កាលពីដើម​ខែ​នេះ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ បាន​ប្រាប់​ថា សំណង់​រឹង​ចំនួន៦កន្លែង ​ស្ថិតនៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ក្នុង​ខេត្ត​កណ្ដាល ត្រូវ​បាន​ភាគី​វៀតណាម​កែប្រែ​ពីជ​ម្រ​កតង់។

ប៉ុន្តែលោក គង់ សោភ័ណ្ឌ ប្រាប់​វី​អូ​ឌី​នៅ​ថ្ងៃនេះ​ថា វៀតណាម​បាន​សាងសង់​សំណង់​រឹងមាំ​បែបនេះ​ឡើង​ដល់១០ទីតាំង ហើយ​សម្រាប់​ជម្រក​ជា​តង់​វិញ​មាន​ចំនួន១៧ទីតាំង នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​មិនទាន់​ឯកភាព​គ្នា។

លោក គង់ សោភ័ណ្ឌ ប្រាប់​ថា៖ «ជាក់ស្ដែង គាត់​រើ​អា​តង់​កៅស៊ូ​គាត់​ហ្នឹង កន្លែង​ដែលគាត់​ធ្វើជា​តង់​កៅស៊ូប្ដូរ​ទៅជា​ប្រក់​ស័ង្កសី តង់​កៅស៊ូ​វា​ទាប​ៗ គាត់​ប្ដូរ​ទៅជា​សសរ ហើយ​សសរ​ខ្លះ​ជា​ឈើ សសរ​ខ្លះ​ជា​ថ្ម ហើយ​ប្រក់​ស័ង្កសី»

អភិបាលខេត្ត​រូប​នេះ​បន្ត​ថា ភាគី​កម្ពុជា​នៅតែ​ទទូច​ឱ្យ​វៀតណាម​រុះរើ​សំណង់​រឹងមាំនិង​តង់​ទាំង២៧ទីតាំង នៅ​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន ​ស្ថិត​ក្នុង​ស្រុកលើ​កដែក និង​ស្រុក​កោះធំចេញ​វិញ ប៉ុន្តែភាគី​វៀតណាម​តែងតែ​ស្នើសុំ​ឱ្យ​កម្ពុជា​ទុក​ពេល​មួយ​រយៈ​ទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩។

ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹ​មហុង ប្រាប់​ថា ស្ថាប័ន​លោក​មិនទាន់​មាន​សេចក្ដីសម្រេច​ថ្មី​ឆ្លើយតប​ទៅ​វៀតណាម​នៅឡើយ​ទេ ។

លោក វ៉ា គឹ​មហុង ប្រាប់​ថា៖ «ខ្ញុំ​មិនទាន់​មាន​វិធានការ​អី​នៅឡើយ​ទេ យើង​កំពុង​សិក្សា​ពី​ដំណើរការ​ទៅមុខ​ទៀត»

អ្ន​កនំា​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង ប្រាប់​តាម​ប្រព័ន្ធ​តេឡេក្រាម​នៅ​ថ្ងៃនេះ​ថា ក្រសួង​កំពុង​រង់ចាំ​ការ​បញ្ជាក់​ពីទី​តាំង​សំណង់​ទាំងនោះ​ពី​គណៈកម្មការ​ព្រំដែន​ចម្រុះ​សិន។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ មាន​មូលដ្ឋាន​នៅ​ក្រៅប្រទេស លោក ម៉ែ​ន ណាត យល់ថា វៀតណាម​នៅតែ​ប្រព្រឹត្ត​ទង្វើ​ដដែល​នេះ ដោយសារតែ​កម្ពុជា​មិនបាន​យក​ករណីនេះប្ដឹង​ទៅ​សហគមន៍​អន្តរជាតិ​នោះ​ឡើយ។

លោក ម៉ែ​ន ណាត ប្រាប់​ថា៖ «លោក ហ៊ុន សែន ជា​អធិបតី ត្រូវ​ហៅ​គណៈកម្មាធិការនិង​ក្រសួង​ការបរទេស ត្រូវ​ជំនុំ​គ្នា ដើម្បី​ធ្វើពាក្យ​បណ្ដឹង​វៀតណាម​ពី​ការរំលោភ​បូរណភាពទឹកដីនិង​ការ​គំរាមកំហែង​កម្ពុជា ទោះបីជា​សង់​សំណង់​រឹង​ក៏ដោយ ទន់​ក៏ដោយ ដើម្បី​ឱ្យ​ស្រប​ទៅ​គោលការណ៍​សមាគម​អាស៊ាន ស្របតាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ស្រប​យន្ត​កាល​អន្តរជាតិ ដែល​មាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​មូលដ្ឋាន។ ដូច្នេះ បើ​យើង​ធ្វើ​ច្បាប់អន្តរជាតិ ប្ដឹង​តាម​យន្ត​កាល​អន្តរជាតិ យើង​ធានា​បាន​នូវ​ការ​គ្មាន​សង្គ្រាម​រវាង​ប្រទេស»

កន្លងទៅ កម្ពុជា​ធ្លាប់​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឱ្យ​បំភ្លឺ ក្រោយពី​យោធា​វៀតណាម​បាន​ចល័ត​ទីតាំង​ឈរជើង​បោះតង់​តាម​បណ្តោយ​ព្រំដែន​ក្នុង​តំបន់​មិនទាន់​ឯកភាព​គ្នា។

ចំណែក​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ក៏បាន​បញ្ជាក់​កាលពី​ថ្ងៃទី១១ ខែមិថុនា​ដែរ​ថា ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩មក ភាគី​វៀតណាម​បាន​បោះតង់​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-វៀតណាម ទាំង​តំបន់​មិនទាន់​ឯកភាព​និង​តំបន់​ឯកភាព​គ្នា​រួច មាន​ចំនួន២៥៦ទីតាំង​៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "អភិបាល​ខេត្ត​​កណ្ដាល​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​​ឡើង​​ដល់​១០​ទីតាំង​​តាម​​ព្រំដែន​​មិន​ទាន់​​ឯក​ភាព​​គ្នា​"

  1. so socheath says:

    ហាស !ហាស
    ពួកអាសង្គ្រោះកាដួយ សង្គ្រោះ ក្ត បើនិយាយពីរឿងអួត
    អូហូ !
    អួតឡើងស្អុយកាដួយម៉ែវាចឹងហ្មង !
    វាអួតថាមានអ្នកគាំទ្រពួកសង្គ្រោះកាដួយ សង្គ្រោះក្ត ជាង ៤ លាននាក់ ?
    ចុះឥឡូវយ៉ាងម៉េច !
    ពួកកូនមីកាដួយអាយះបានសុំឲ្យផ្តឹតមេដៃ បញ្ចប់អំពើនិទណ្ឌភាព ។
    លទ្ធផល ២ម៉ឺន ២ពាន់នាក់ ម្នាក់ផ្តឹត ១០០ដង ។
    ឆ្ងល់ថា តើអាលៀនត្លឹនដែល​កូនមីសំផឹងកាដួយស្អុយស្រែកអួត
    នៅឯណាទៅ អាពូជឆ្កែ ?
    អូហូ ! កាដួយម៉ែវាស្អុយង៉តអញ្ចឹងអ្នកណាផ្តឹតឲ្យ ?
    ចេះតែមានហ្មង កូនមីកាដួយឆ្កែ !

  2. Anonymous says:

    HE…AH..CHKOUTH they are talking about the border in this article isn’t it . why you are mentioning about your mom KADOUY instate. I knew your fucking devil boss will not care about the border because he already gave it to Vietcong.

Leave a Reply

Submit Comment