អ្នកវិភាគ​ថា អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​អាច​មក​ពី​បញ្ហា​បុគ្គល​ច្រើន​ជាង​ការ​បង្កើត​បក្ស​ថ្មី

ដោយ វ៉ែន សុមេធ
2020-09-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អនុប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា លោក សុន ឆ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​ផល​ប្រយោជន៍ និង​ផល​វិបាក​នៃ​ការ​ចូល​ជា​សមាជិក​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥។

អនុប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា លោក សុន ឆ័យ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី ស្ដីពី​ផល​ប្រយោជន៍ និង​ផល​វិបាក​នៃ​ការ​ចូល​ជា​សមាជិក​ក្នុង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥។

 RFA


អ្នក​វិភាគ​សង្កេត​​ឃើញ​ថា​ ​​​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ប៉ុន្តែ​មិន​ឃើញ​ធ្វើ​សកម្មភាព​នយោបាយ​អាច​ទាក់ទង​នឹង​បញ្ហា​​​បុគ្គល​ច្រើន​ជាង​​ការ​បំបែក​ខ្លួន​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​​បង្កើត​បក្ស​ថ្មី។

ការ​លើក​ឡើង​នេះ​ខណៈ​មាន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បី​រូប​ក្នុង​នោះ ក៏​មនុស្ស​សំខាន់​ម្នាក់ គឺ​លោក សុន ឆ័យ​ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង ប៉ុន្តែ​ពួក​គេ​នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងៀម​ដដែល។​

អ្នក​វិភាគ​សង្កេត​​ឃើញ​ថា ​ត្បិត​មាន​​​អ្នក​នយោបាយ​មួយ​ចំនួន​​​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ក្ដី​ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​​មិន​បាន​ប្រកាស​ថា​​លា​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​ អ្នក​វិភាគ​​យល់ថា​​ ទោះ​អ្នក​នយោបាយ​ក្នុង​បក្ស​ប្រឆាំង​មាន​ប្រជាប្រិយភាព​ខ្ពស់​កម្រិត​ណា​ក្ដី​​ប៉ុន្តែ​បើ​គេ​បំបែក​ខ្លួន​ចេញ​ពី​លោក​ សម​ រង្ស៊ី​ និង​លោក កឹម សុខា​ ពិបាក​​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ខ្មែរ​ណាស់​។​

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុណ្ណរ៉ា​ ​និយាយ​ថា​ អ្នកសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ដែល​កត់​សម្គាល់​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​គឺ​លោក​ សុន​ ឆៃ​​ ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​​អាច​មក​ពី​ការ​​ចង់​ថែរក្សា​អចលនទ្រព្យ​របស់​លោក​នៅ​ខេត្ត​សៀម​រាប​​ ជាជាង​ការ​ងាក​មក​បង្កើត​បក្ស​ថ្មី​។​ លោក​សង្កេតឃើញ​ថា​ ទោះ​អ្នក​នយោបាយ​ទាំង​នោះ​ទៅ​បង្កើត​បក្ស​ថ្មី​ប៉ុន្តែ​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ទៅ​កៀរគរ​រក​អ្នក​គាំទ្រ​បាន​នោះ​ទេ៖ «លោក សុន ឆ័យ​ គាត់​មាន​អតីត​សមាជិក​សភា​ដែល​មាន​ឥទ្ធិពល​ក្នុង​បក្ស​ដែរ​ហើយ​ការ​សុំ​របស់​គាត់​នេះ​ខ្ញុំ​គិត​ថា​ គ្រាន់​តែ​​យន្តការ​ដើម្បី​រក្សា​សុវត្ថិភាព​និង​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​ ហើយ​អ្នក​ផ្សេង​គាត់​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី​​គឺ​ពុំ​មាន​សង្ឃឹម​ទេ»

លោក ឯម សុណ្ណរ៉ា លើក​ឧទាហរណ៍​​​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​កន្លង​ទៅ​គណបក្ស​នយោបាយ​ចំនួន​១៩​​បក្ស​ដែល​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​គ្មាន​គណបក្ស​ណាមួយ​ទទួល​បាន​សំឡេង​គាំទ្រ​​ឡើយ។

រីឯ​​អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត​ សេង​ សារី​ យល់ថា ការដែល​អ្នក​នយោបាយ​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​តែ​​មិន​បង្ហាញ​សកម្មភាព​ធ្វើ​នយោបាយ​​អាច​មក​ពី​ពួក​គេ​ដឹង​ថា​ ខ្លួន​គ្មាន​លទ្ធភាព​អាច​រក​សំឡេង​​​គាំទ្រ​បាន ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​តែ​មាន​ឥទ្ធិពល​ដដែល។​​​ លោក​បន្ត​ថា​ ​នៅ​ក្នុង​ស្ថាន​ភាព​សព្វ​ថ្ងៃ​ ទោះ​​បុគ្គល​គ្រប់​រូប​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ក្ដី​ ប៉ុន្តែ​ពួកគេនៅតែ​រង​ការ​គំរាម​កំហែង​ដដែល៖ «អាច​មាន​រឿង​ពីរ​រឿង​ទី​មួយ​ប្រហែល​គាត់​ដឹង​ថា​ គាត់​ទៅ​បង្កើត​បក្ស​ថ្មី​ប្រហែល​មិន​អាច​ទៅ​រួច​ទេ​ រឿង​ទីពីរ​ពួក​គាត់​មិន​ដែល​ប្រកាស​ថា​ ថា​ចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​​​​​​គាត់​នៅ​តែ​បន្ត​ជា​​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ ប៉ុន្តែ​​គាត់​មាន​ជម្រើស​ជា​លក្ខណៈ​បុគ្គល​របស់​គាត់»

ការ​លើក​ឡើង​បែបនេះ​​របស់​ក្រុម​អ្នក​វិភាគ​ក្រោយ​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​ចំនួន​បី​រូប​កាល​ពី​ដើម​ខែ​កញ្ញា​បាន​សុំ​សិទ្ធិ​​ធ្វើ​នយោបាយ​ឡើង​​វិញ​អ្នក​ទាំង​នោះ​រួម​មាន​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ៖លោក សុន ឆ័យ សមាជិក​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ ​លោក តាវ គឹមឈន និង លោក វ៉ា សាម៉ុន។

មក​ទល់​ពេល​នេះ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១២នាក់​ហើយ ដែល​បាន​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ចំនួន ១១៨រូប ដែល​របប​លោក ហ៊ុន សែន ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥ឆ្នាំ។

អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​បញ្ហា​នេះ​ពី​លោក សុន​ ឆ័យ​ ប៉ុន្តែ​​​ទូរស័ព្ទ​របស់​លោក​មិន​ទទួល​ការ​ហៅ​ចូល​ឡើយ។​

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ លោក អ៊ូ ច័ន្ទរ័ត្ន បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ កាល​ពី​ឆ្នាំ​២០១៩ បាន​ឱ្យ​សារព័ត៌មាន​ក្នុង​ស្រុក (វិទ្យុ​បារាំង​អន្តរជាតិ) ដឹង​កាលពី​ពេល​ថ្មីៗ នេះ​ថា លោក​កំពុង​ប្រមូល​អ្នក​ប្រជាធិបតេយ្យ​ដើម្បី​បង្កើត​គណបក្ស​នយោបាយ​ថ្មី។ ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ពី​សមាសភាព​​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ឡើយ​ទេ។

​កាល​ពី​ដើម​ខែ​កញ្ញា​ លោក សម​ រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ចោទ​ប្រកាន់​ថា លោក ​ហ៊ុន​ សែន នៅ​ពី​ក្រោយ​នៃ​ការ​បង្កើត​គណបក្ស​តូចៗ ថ្មី​ថ្មោង ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ និង​ដើម្បី​លម្អ​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ លោក​ សម​ រង្ស៊ី​ នៅ​តែ​អះអាង​ថា​ គ្មាន​គណបក្ស​ណា​អាច​មក​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ​​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ៖ «គណបក្ស​ថ្មីៗ តូចៗ ដែល​គាត់​(លោក​ ហ៊ុន​ សែន)ជំរុញ​​ឱ្យ​បង្កើត​នោះ​គឺ​ជា​ឧបករណ៍​ជា​លេស​ដើម្បី​ជៀសវាង​ការ​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដំណើរ​ការ​ឡើង​វិញ»

កាលពី​ការ​បោះ​ឆ្នោត​ឆ្នាំ២០១៨ មាន​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ លោក គង់ គាំ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មក​ធ្វើជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​កូនប្រុស​របស់​លោក​ប៉ុន្តែ​មិន​ទទួល​បាន​កៅអី​នៅ​ក្នុង​សភា​នោះ​ទេ។ ក្រៅ​ពី​នេះ​​ក៏​មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ដូច​ជា​លោក រៀល​ ខេមរិន្ទ​ លោក​ ខឺយ ស៊ីនឿន បាន​មក​បង្កើត​បក្ស​ថ្មី​ដែរ ប៉ុន្តែ​មិន​ទាន់​មាន​សកម្មភាព​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​​នោះ​ទេ។

រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ចុង​ឆ្នាំ២០១៧ និង​ដក​សិទ្ធិ​នយោបាយ​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន ១១៨នាក់​រយៈពេល ៥ឆ្នាំ និង​បាន​ដក​ហូត​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​នេះ​ជាង ៥០០០ យក​មក​គ្រប់​គ្រង បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ មាន​សង្ឃឹម​ឈ្នះ​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល​កាល​ពី​ពេល​បោះ​ឆ្នោត​ជាតិ ឆ្នាំ២០១៨៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "អ្នកវិភាគ​ថា អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​អាច​មក​ពី​បញ្ហា​បុគ្គល​ច្រើន​ជាង​ការ​បង្កើត​បក្ស​ថ្មី"

  1. Anonymous says:

    Well mr son chay’ we knew that you live in the cage of Veitcong mafia dictator and his groups and you wanted to survive ,living properly you must kneel down to the dictator otherwise you can’t do anything because this country is in the hands of Veitcong mafia dictator

  2. so socheath says:

    ហាស !ហាស
    ពួកអាសង្គ្រោះកាដួយ សង្គ្រោះ ក្ត បើនិយាយពីរឿងអួត
    អូហូ !
    អួតឡើងស្អុយកាដួយម៉ែវាចឹងហ្មង !
    វាអួតថាមានអ្នកគាំទ្រពួកសង្គ្រោះកាដួយ សង្គ្រោះក្ត ជាង ៤ លាននាក់ ?
    ចុះឥឡូវយ៉ាងម៉េច !
    ពួកកូនមីកាដួយអាយះបានសុំឲ្យផ្តឹតមេដៃ បញ្ចប់អំពើនិទណ្ឌភាព ។
    លទ្ធផល ២ម៉ឺន ២ពាន់នាក់ ម្នាក់ផ្តឹត ១០០ដង ។
    ឆ្ងល់ថា តើអាលៀនត្លឹនដែល​កូនមីសំផឹងកាដួយស្អុយស្រែកអួត
    នៅឯណាទៅ អាពូជឆ្កែ ?
    អូហូ ! កាដួយម៉ែវាស្អុយង៉តអញ្ចឹងអ្នកណាផ្តឹតឲ្យ ?
    ចេះតែមានហ្មង កូនមីកាដួយឆ្កែ !

  3. Anonymous says:

    Animal so socheat veitcong germ is so crook ‘ talking like animal

  4. so socheath says:

    ហាស!ហាស
    ទាល់យូរហើយយារ បាន អាពូជឆ្កែ អាក្បត់ជាតិសម រង្ស៊ី ហ៊ានចូលមកវិញ ។
    អូហូ ! ទោសក្បត់ជាតិ កាត់ដីឲ្យយួនដេហ្កា ៤ ខេត្ត តើវាជាប់គុក ប៉ុន្មានឆ្នាំទៅ ?
    តើ ហ៊ាំបាហ្គើរ៍នៅឯណា ? អយស្ទើរនៅឯណា ?
    ឆ្ងល់ដែរ !
    ម៉េចបានមានអ្នកខ្លះ ចេះតែជឿអាថោកជាងឆ្កែនេះ ?
    បើវាក្លាហាន ហេតុអី វាចាំបាច់រត់ គេចចេញពីសំណាញ់ច្បាប់ពីកម្ពុជា ?
    នេះហើយជាចំណុច ដែលខ្ញុំហ៊ានអះអាង ថា វាមិនហ៊ានមកទេ ។
    វាឃោសនាបែបនេះ
    គឺដើម្បីបោកប្រាស យកលុយ ពីអ្នកដែលចេះត្រឹមជឿ គ្មានការពិចារណា យកលុយចាយ
    តែប៉ុណ្ណោះ ។
    កុំជឿវា មានផ្ទះជួល ហើយយកលុយ មកធ្វើនយោបាយឲ្យសោះ ។
    អាចក់អាចែម ដែលជួយប្រូឲ្យវា ព្រោះវាបានចំណែក ពីការបោកប្រាស ចាយដែរហ្នឹង !
    ភាពឡេម ឡឺម តាមព្រុំដែរ កម្ពុជា-ថៃ ជាស្ទីល បង្ហាញរាង ដើម្បីបោកប្រាស របស់
    អាថោកជាងឆ្កែ នឹង បក្សពួកបោកប្រាស របស់វាទេ ។
    បើវាក្លាហាន វាជិះយន្តហោះមកចុះស្រុកខ្មែរ ដោយមិនចាំបាច់ប្រូចុះ ប្រូឡើង
    ដើម្បីបោកប្រាស យកលុយចាយនោះទេ ។
    ចាញ់អាអ៊ុំ សំអានផង ។ មុនវាជាប់គុក ខ្ញុំអាណឹតវា បានហាមវា មិនឲ្យត្រឡប់មកវិញទេ
    ព្រោះនឹងជាប់គុក ។ តែអានេះក្លាហាន មិនដឹងអាងអី ត្រឡប់មកវិញ ជាប់គុកមែន ។
    ចំណែកអាថោកជាងឆ្កែ សម រង្សី ខ្ញុំអត់ហាមទេ ។ ព្រោះចង់ឲ្យវាភ្លក់រសជាតិគុកម្តង។
    ថាតើ
    គុកជាស្ថានសួគ៏ ឬ ជាឋាននរក ដែលគួរចង់ចូល ឬ អត់ !

Leave a Reply

Submit Comment