“បក្សកាន់អំណាច​លែង​អោយ​តម្លៃ​រដ្ឋធម្មនុញ្ញ​ ខណៈ​​ច្បាប់កំពូលនេះ​មាន​អាយុ​២៧ឆ្នាំ”

ដោយ សុជីវី
2020-09-22
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សម័យ​ប្រជុំ​រដ្ឋសភា ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុម័ត​​សេចក្ដីព្រាង​ច្បាប់​ ស្ដីពី​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ក្នុង​ការ​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​វៀតណាម។

សម័យ​ប្រជុំ​រដ្ឋសភា ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ អនុម័ត​​សេចក្ដីព្រាង​ច្បាប់​ ស្ដីពី​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ក្នុង​ការ​កំណត់​ព្រំដែន​រដ្ឋ រវាង​កម្ពុជា និង​វៀតណាម។

 រូប៖ ហ្វេសប៊ុក​រដ្ឋសភា


រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​កម្ពុជា​មាន​អាយុ​២៧ឆ្នាំ​ហើយ គិត​ត្រឹម​ថ្ងៃ​ទី២៤ កញ្ញា ឆ្នាំ២០២០។ អ្នកឃ្លាំមើល​សង្កេត​ឃើញ​ថា​ចាប់​តាំងពី​ត្រូវបាន​បង្កើត​មកខ្លឹមសារ​នៃ​ច្បាប់​កំពូល​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា បកស្រាយ​ស្រេច​តែ​ចិត្ត ដើម្បី​ឱ្យ​ក្លាយជា​ឧបករណ៍​បម្រើ​នយោបាយ​ផ្ដាច់មុខ​របស់​បក្ស​កាន់អំណាច ហើយ​មួយ​រយៈ​ចុង​ក្រោយ​អាជ្ញាធរ​បាន​បំពាន​ច្បាប់​កំពូល​នេះ ដោយ​ឲ្យ​តម្លៃ​ទៅ​លើ​ច្បាប់ពិសេស ច្រើនជាង​រដ្ឋធម្មនុញ្ញ។

តើ​អ្វី​ខ្លះ​ជា​សារៈសំខាន់ និង​ការបំពាន​រដ្ឋធម្មនុញ្ញ រយៈ​ពេល​២៧ឆ្នាំ​មក​នេះ?

អ្នកជំនាញ​ច្បាប់ និង​មន្ត្រី​បក្ស​ប្រឆាំង​មើល​ឃើញ​ថា អាជ្ញាធរ និង​រដ្ឋាភិបាល​ហាក់​លែង​ត្រូវការ ប្រើប្រាស់ និង​ឱ្យ​តម្លៃ​រដ្ឋធម្មនុញ្ញ​ទៀត​ហើយ ចាប់​តាំង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​អំណាច​ផ្ដាច់​មុខ​ពេញទី​មក ពោល​គឺ​ចាប់​តាំងពី​រដ្ឋសភា​ក្លាយ​ជា​ឯកបក្ស ​នៅ​ក្រោយ​ការបោះ​ឆ្នោត​ឆ្នាំ២០១៨​មក។ អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ផ្ដើម​មើល​រំលង​ច្បាប់​កំពូល​នេះ ហើយ​ងាក​ទៅ​ប្រើប្រាស់​ ច្បាប់​ពិសេស ដើម្បី​លុប​បំបាត់​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ​ជំនួស​ឲ្យ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ។

បើទោះជាយ៉ាងនេះ អ្នកច្បាប់​ពន្យល់​ថា​រដ្ឋធម្មនុញ្ញ​នៅតែ​ជា​មូលដ្ឋានគ្រឹះ​សំខាន់​ធានា​ភាពសុខសាន្ត​របស់​កម្ពុជា ដែល​មិន​គួរ​មើល​រំលង និង​បំពាន​នោះ​ទេ។ សមាជិក​គណៈ​មេធាវី លោក គង់ សំអុន លើក​ឡើង​ថា​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣​ជា​ច្បាប់​ស៊ីវិល័យ មាន​ភាពជឿនលឿន មាន​ធាតុ​ផ្សំ និង​ខ្លឹមសារ​ប្រសើរ​ ជាង​រដ្ឋធម្មនុញ្ញ​មុនៗ​របស់​កម្ពុជា និង​មាន​លក្ខណៈ​ប្រសើរ​ជាង​ រដ្ឋធម្មនុញ្ញ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន។

ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ប្រសើរ​នៃ​ច្បាប់​នេះ​ការអនុវត្ត​ជាក់ស្ដែង​មួយ​ចំនួន​វិញ​ហាក់​​ដើរ​បញ្ច្រាស ឬ​នៅ​មិន​ទាន់​មាន​ភាពប្រសើរ។ លោក មេធាវី គង់ សំអុន សង្កេត​ឃើញ​ថា ​មាត្រា​មួយ​ចំនួន​ស្ដីពី​សិទ្ធិ​សេរីភាព ការ​សម្ដែង​មតិ​របស់​ពលរដ្ឋ​ចែង​បាន​ប្រសើរ តែ​ការ​អនុវត្ត​ជាក់ស្ដែង គឺ​មាន​ការកម្រិត​ សេរីភាព​ខ្លះ៖ «ខ្ញុំ​យល់​ថា ការអនុវត្ត​នៅ​មាន​កម្រិត។ ជាពិសេស​នូវ​ចំណុច​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ភាព​មិនសូវ​ច្បាស់លាស់។ បាន​ន័យ​ថា​វា​មាន​លក្ខណៈ​ជា​ទស្សនៈ​អ្វី​អ៊ីចឹង។ តែ​បើសិនជា​ចំណុច​ដែល​ជាក់លាក់​អាហ្នឹង​ការ​អនុវត្ត​វា​បាន​ច្រើន។ ឧទាហរណ៍​យើង​និយាយ​អំពី​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​អ៊ីចឹង យើង​មាន​ការ​អនុវត្ត​ជា​ច្បាប់​ទូទៅ​ហើយ ក៏​ប៉ុន្តែ​ច្បាប់​យើង​ក៏​មាន​ការកម្រិត​មួយ​ចំនួន ឧទាហរណ៍​ថា ការធ្វើ​បាតុកម្ម កូដកម្ម ឬ​ក៏​តវ៉ា​អ្វី​ផ្សេងៗ ត្រូវ​ជូន​ដំណឹង ឬ​ក៏​ត្រូវ​កម្រិត​ទៅ​លើ​ចំនួន»។

រដ្ឋធម្មនុញ្ញ ​ឆ្នាំ១៩៩៣​កើត​ចេញ​ពី​ការទាមទារ​របស់​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​ប្រាប់​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត និង​បង្កើត​ធម្មនុញ្ញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​ក្រុម​ប្រទេស​ទាំងអស់​នោះ​បាន​ទាមទារ​ឱ្យ​កម្ពុជា​បញ្ចូល​ខ្លឹមសារ​កិច្ច​ព្រមព្រៀង​សន្តិភាព​​​ទីក្រុង​​ប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ជា​គ្រឹះ​នៃ​ច្បាប់​កំពូល​នេះ​ ដើម្បី​ធានា​ឲ្យ​បាន​គោល​ការណ៍ធំៗ។ ពិសេស​ត្រូវ​បញ្ចូល​ចំណុច​សំខាន់​ដូចជា៖ ការគោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ការ​​បែង​ចែក​អំណាច​ដាច់​ពី​គ្នា តុលាការ​ត្រូវ​ឯករាជ្យ ការ​ធានា​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​។ គោល​ការណ៍​ទាំងនេះ គឺ​ជា​ភាពសុខសាន្ត​របស់​កម្ពុជា ដែល​មិន​រង​ការឈ្លាន​ពាន​ពី​បរទេស។ ការដណ្ដើម​អំណាច​គ្នា ដើម្បី​ដឹកនាំ​កម្ពុជា គឺ​ត្រូវ​តែ​ធ្វើ​ឡើង​តាម​គោលការណ៍​ប្រជាធិបតេយ្យ ​ធានា​ឲ្យ​បាន​ការសន្មត​ថា​អំណាច​ជា​របស់​ពលរដ្ឋ​ខ្មែរ។

ថ្វីត្បិត ​ភាព​សុខសាន្ត​នៃ​សង្គមជាតិ​ទាំងនេះ ត្រូវ​បាន​ចងក្រង និង​តាក់តែង​ដោយ​ល្អ​ពិចិត្រ​ក្នុង​រដ្ឋធម្មនុញ្ញ​រួច​ជាស្រេច នៅ​ឆ្នាំ១៩៩៣​ក៏​ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល និង​សមាជិក​សភា នៃ​បក្ស​កាន់​អំណាច តែង​យក​ខ្លឹមសារ ​នៃ​ច្បាប់​កំពូល​នេះ ទៅ​បកស្រាយ ដើម្បី​ការពារ​ប្រយោជន៍​នយោបាយ និង​បំបាក់​ដៃគូ​ប្រជែង​អំណាច។

នៅ​មួយ​រយៈ​ចុងក្រោយ​មុន​នឹង​អាជ្ញាធរ​លែង​សូវ​យក​ចិត្ត​ទុកដាក់​នឹង​រដ្ឋធម្មនុញ្ញ​នេះ ក្រុម​សភា​បក្ស​កាន់​អំណាច​ បាន​កែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ឱ្យ​ស្ថាប័ន​ឯករាជ្យ​ទាំង​អស់​ស្ថិត​ក្រោម​ឥទ្ធិពល​ស្ថាប័ន​រដ្ឋាភិបាល និង​បញ្ចូល​សមាជិក​ជាន់ខ្ពស់​នៃ​បក្ស​កាន់​អំណាច ​ឱ្យ​ដឹកនាំ​ស្ថាប័ន​ឯករាជ្យ ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំង​អស់ ហើយ​បង្វែរ​ស្ថាប័ន​ទាំង​នោះ​ឲ្យ​លែង​​ឯករាជ្យ​ ហើយ​ត្រូវ​ដើរ​តាម​បន្ទាត់​មាគ៌ា​រដ្ឋាភិបាល​ទាំងស្រុង។

សមាជិក​ព្រឹទ្ធ​សភា​ជាប់ឆ្នោត​ គណបក្ស​ភ្លើងទៀន លោក សោ ចាន់ដេត ចោទ​​ថា​របប​ក្រុង​ភ្នំពេញ បាន​បំពាន​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ​ជា​បន្តបន្ទាប់​បណ្ដាល​ឲ្យ​បាត់​ខ្លឹមសារ​ទាំង​ស្រុង។ សមាជិក​ព្រឹទ្ធសភា​រូបនេះ​យល់​ថា​រដ្ឋធម្មនុញ្ញ​ក៏​រងគ្រោះ​ដូច​ពលរដ្ឋ​ដែរ ហើយ​លែង​ជា​ច្បាប់​យូរ​មក​ហើយ ដោយ​ជំនួស​ដោយ​បញ្ជា​របស់​មេដឹកនាំ​របប​នេះ​វិញ៖ «រដ្ឋធម្មនុញ្ញ​ខ្មែរ​យើង​ឥឡូវ​ហ្នឹង​ជាប់​គុក​ហើយ។ ហ៊ុន សែន យក​ទៅ​ដាក់​គុក​នៅ​ទួលក្រសាំង​ហើយ ហើយ​ច្បាប់​ដែល​គេ​យក​មក​ប្រើប្រាស់​មិនមែន​ច្បាប់​រដ្ឋធម្មនុញ្ញ​ទេ គឺ​ជា​ច្បាប់​មាត់​របស់ ហ៊ុន សែន ដែល​ពលរដ្ឋ​គ្រប់​គ្នា​គេ​ហៅ​ថា នីតិ​មាត់។ ជា​អ្វី​ដែល​ចេញ​ពី​មាត់​របស់​បុគ្គល​ជន​ក្បត់​ជាតិ ជន​ផ្ដាច់ការ។ អ៊ីចឹង​ហើយ​រដ្ឋធម្មនុញ្ញ​យើង​រាល់​ថ្ងៃ​ហ្នឹង កំពុង​តែ​ជាប់​ឃុំឃាំង។ អ៊ីចឹង​ហើយ​បាន​យើង​ថា ត្រូវ​តែ​រួម​គ្នា ដើម្បី​ទៅ​រំដោះ​រដ្ឋធម្មនុញ្ញ​យើង​វិញ។ ថ្ងៃ​ទិវា​គោរព​រដ្ឋធម្មនុញ្ញ​ខ្មែរ​គឺ​ជា​ថ្ងៃ​ដែល​យើង​ត្រូវ​តែ​រួម​គ្នា​ដើម្បី​រំដោះ​រដ្ឋធម្មនុញ្ញ​យើង​ឲ្យ​មាន​សេរីភាព​មក​វិញ ព្រោះអ្វី​ដែល ហ៊ុន សែន អនុវត្ត គឺ​មិន​បាន​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ទេ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​មាត់​របស់​គាត់»។

២៧ឆ្នាំ​មកនេះ​សមាជិក​រដ្ឋសភា​បក្ស​កាន់អំណាច​បាន​ធ្វើ​វិសោធនកម្ម​កែ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ យ៉ាង​តិច​បំផុត​១០លើក​រួច​ហើយ ដែល​បណ្ដាល​ឱ្យ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​វិវត្តន៍​ទៅ​រក​ស្ថានភាព​អាក្រក់​ជាង​មុន ដូចជា​វិសោធនកម្ម​ឆ្នាំ២០០៤ ឲ្យ​មាន​ការបោះ​ឆ្នោត​ជា​កញ្ចប់​ផ្ដល់​សេចក្ដី​ទុកចិត្ត​បង្កើត​ថ្នាក់ដឹក​នាំ​រដ្ឋសភា និង​រដ្ឋាភិបាល​ក្នុង​ពេល​តែមួយ និង​វិសោធនកម្ម​ឆ្នាំ២០១៨ សំដៅ​ដល់​ការហាមឃាត់​ពលរដ្ឋ​កម្ពុជា​ពី​សកម្មភាព​ណាមួយ ដែល​ប៉ះ​ពាល់​ដល់​ផលប្រយោជន៍​កម្ពុជា ទោះ​ដោយ​ផ្ទាល់ ឬ ដោយ​ប្រយោល។ វិសោធនកម្ម​នេះ ​រង​ការរិះគន់​ថា ជា​ការរឹតត្បិត​សិទ្ធិ និង​សេរីភាព​របស់​ពលរដ្ឋ ស្របពេល​រដ្ឋាភិបាល​កំពុង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អ្នកនាំពាក្យ​រដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់​អាស៊ីសេរី​ថា ការអនុវត្ត​រដ្ឋធម្មនុញ្ញ​មាន​ភាព​រញ៉េរញ៉ៃ​ខ្លះ កាលពី​អាណត្តិ​ទី១។ តែយ៉ាងណា​ដំណើរការ​​នៃ​ការអនុវត្ត​ច្បាប់​កំពូល​នេះ ចេះ​តែ​វិវត្តន៍​​​រក​ភាពល្អប្រសើរ​ជា​បន្ត​បន្ទាប់។ មន្ត្រី​រដ្ឋសភា​រូប​នេះ បន្ត​ថា​​ រយៈ​ពេល​២៧ឆ្នាំ​មក​នេះ រដ្ឋធម្មនុញ្ញ ត្រូវ​បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន ដោយ​ស្ថាប័ន​ទាំង​ឡាយ​នៅ​តែ​រក្សា​ភាពឯករាជ្យ និង​ម្ចាស់ការ​ លើ​តួនាទី​ការងារ​របស់​ខ្លួន​តាម​ស្ថាប័ន៖ «យើងមាន​រដ្ឋធម្មនុញ្ញ​មួយ គោលការណ៍​គឺ​ថា​កំណត់​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ហើយ​ឥឡូវ​នេះ​៦នីតិកាល​ហើយ ហើយ​ក្នុង​ការអនុវត្ត​ហ្នឹង វា​មាន​ការ​លំបាក​ វា​មាន​ការអនុវត្ត​ជា​ធម្មតា រហូត​ហើយ​ឥឡូវ​បាន​៦នីតិកាល។ ច្បាប់​បាន​ប្រាំរយ ជិត​ប្រាំមួយរយ​ហើយ។ ការលំបាក​ដំបូៗ​ក៏​មាន​គឺ​មាត្រា​មួយ​ចំនួន​ហ្នឹង គឺ​ថា រដ្ឋ​ធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​កម្ពុជា កំណត់​ថា​កម្ពុជា​ជា​ប្រទេស​សេរី ប្រជាធិបតេយ្យ​ពហុ​បក្ស។ វា​តែងតែ​មាន​ការប្រកួត​ប្រជែង​គ្នា វា​ធ្វើ​ឲ្យ​មាន​ការរាំងស្ទះ ជួនកាល​ឈ្លោះ​គ្នា។ ដំបូង​ឡើយ​ប្រជាជន​កម្ពុជា ឬ​ក៏​គណបក្ស​​នយោបាយ​នៅ​កម្ពុជា​ហ្នឹង​មិន​ទាន់​មាន​បទ​ពិសោធន៍ មិន​ទាន់​មាន​ប្រពៃណី​ខាង​ប្រជាធិបតេយ្យ​ហ្នឹង មាន​ការ​លំបាក​មួយ​ចំនួន»។

បក្សកាន់អំណាច​ទទួល​បាន​​ជោគជ័យ​ទាំង​ស្រុង​រួច​ទៅ​ហើយ​ក្នុង​ការកែ​រដ្ឋធម្មនុញ្ញ ដើម្បី​ផាត់​ចោល​​ស្ថាប័ន​ឯករាជ្យ​ទាំងអស់​ក្នុង​​​រដ្ឋ​ធម្មនុញ្ញ​ពិសេស​អំណាច​ឯករាជ្យ​សំខាន់​ជាង​គេ​គឺ​អំណាច​តុលាការ​។ បក្ស​កាន់​អំណាច​បាន​បន្សាប​អំណាច​តុលាការ​ឱ្យ​ស្ថិត​ក្រោម​អង្គ​នីតិ​ប្រតិបត្តិ ឬ​រដ្ឋាភិបាល ​តាម​រយៈ​​ការកែ​ច្បាប់​ស្ដីពី​តុលាការ ចៅក្រម ព្រះរាជ​អាជ្ញា និង​ការលើក​ទឹកចិត្ត ការចាប់បង្ខំ​មន្ត្រី​តុលាការ​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​ទាំង​អស់។

និស្សិត​ជំនាញ​ច្បាប់ និង​កិច្ចការ​រដ្ឋបាល​សាធារណៈ លោក ឃី ពិសី ឱ្យដឹង​ថា តាម​រយៈ​ការសិក្សា​នៅ​ក្នុង​សាលា និង​ការសង្កេត​ការអនុវត្ត​​ជាក់ស្ដែង​រដ្ឋធម្មនុញ្ញ​ពិត​ជា​រង​ការបំពាន​លើ​មាត្រា​មួយ​ចំនួន​មែន ជាពិសេស​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ក្នុង​ការចូលរួម​សម្ដែង​មតិ ការតវ៉ា​ក្នុងសង្គម និង​ការច្របាច់​បញ្ចូល​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន​ឱ្យ​ស្ថិត​ក្រោម​អំណាច​នីតិប្រតិបត្តិ។

និស្សិត​ច្បាប់​រូបនេះ​យល់​ថា ដើម្បី​ដោះស្រាយ​ស្ថានភាព​ការរំលោភ​រដ្ឋធម្មនុញ្ញ​គឺ​មាន​តែ​ឆន្ទៈ​របស់​អ្នក​នយោបាយ ព្រោះ​ពលរដ្ឋ​លែង​អាច​ទាមទារ​អ្វី​បាន​ទេ ព្រោះ​តែ​ប្រឈម​ការបង្ក្រាប​ជាប់​រហូត។ តែយ៉ាងណា លោក​ថា ពលរដ្ឋ ​នៅតែ​រក្សា​ជំហរ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរព​រដ្ឋធម្មនុញ្ញ​ឡើងវិញ៖ «កាន់តែ​សំខាន់​លើស​ពី​ហ្នឹង​ទៀត គឺ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​នៅ​ពេល​ដែល​យើង​ដឹង​ថា អ្នក​នយោបាយ ឬ​ក៏​រដ្ឋាភិបាល គាត់​ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ឬ​គាត់​រំលោភ​រដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋ​ទាំង​អស់​ត្រូវ​ងើប​ឈរ​ឡើង មិនមែន​ងើបឈរ ដើម្បី​ធ្វើ​បដិវត្ត មិនមែន​ងើបឈរ​ឡើង ​ទៅ​បះបោរ​ទេ។ គឺ​ងើប​ឈរ​ឡើង ដើម្បី​ទាមទារ​ឲ្យ​អ្នក​នយោបាយ ទាមទារ​ឱ្យ​រដ្ឋាភិបាល គាត់​គោរព​ឡើងវិញ។ ប្រសិនបើ​យើង​ងើបឈរ​តែ​មួយ​ក្រុម​ មួយ​ក្ដាប់​តូច គឺ​ប្រាកដ​ណាស់ គេ​អាច​បំបែក​បាន គេ​បង្ក្រាប​បាន។ ប៉ុន្តែ​បើ​ពលរដ្ឋ​ទាំង​អស់​​ គាត់​យល់​ដឹង​ពី​សិទ្ធិ​របស់​គាត់។ គាត់​យល់​ដឹង​ពី​រដ្ឋធម្មនុញ្ញ។ គាត់​ងើបឈរ​ទាំង​អស់​គ្នា នោះ​ដំណោះស្រាយ​ នឹង​មាន​នោះ​ឯង។ ខ្ញុំ​និយាយ​ឡើងវិញ ទី១​គឺ​ឆន្ទៈ​អ្នក​នយោបាយ។ ទី ២​ការ​តស៊ូមតិ​របស់​ពលរដ្ឋ។ ចំណុច២​ហ្នឹង​ សំខាន់​ដែល​អាច​ដោះស្រាយ​រាល់​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ការបំពាន​រដ្ឋធម្មនុញ្ញ»។

អ្នកជំនាញ​ផ្នែកច្បាប់​លើក​ឡើង​ថា រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង​កុំ​នាំ​គ្នា ​បោះបង់​រដ្ឋធម្មនុញ្ញ​ចោល ហើយ​ត្រូវ​ងាក​មក​​ប្រើប្រាស់​យន្ត​ការដោះស្រាយ​វិបត្តិ​នយោបាយ តាម​រដ្ឋធម្មនុញ្ញ ដែល​ចែង​ឱ្យ ​អង្គព្រះមហាក្សត្រ​ជា​អាជ្ញា​កណ្ដាល។ អ្នកជំនាញ​បន្ត​ទៀត​ថា​មាន​តែ​ការគោរព​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​ត្រឹមត្រូវ ​ទេទើប​​​ប្រជាពលរដ្ឋ​មាន​ក្ដីសុខសាន​ ដូច​​​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "“បក្សកាន់អំណាច​លែង​អោយ​តម្លៃ​រដ្ឋធម្មនុញ្ញ​ ខណៈ​​ច្បាប់កំពូលនេះ​មាន​អាយុ​២៧ឆ្នាំ”"

  1. so socheath says:

    ហាស !ហាស
    ពួកអាសង្គ្រោះកាដួយ សង្គ្រោះ ក្ត បើនិយាយពីរឿងអួត
    អូហូ !
    អួតឡើងស្អុយកាដួយម៉ែវាចឹងហ្មង !
    វាអួតថាមានអ្នកគាំទ្រពួកសង្គ្រោះកាដួយ សង្គ្រោះក្ត ជាង ៤ លាននាក់ ?
    ចុះឥឡូវយ៉ាងម៉េច !
    ពួកកូនមីកាដួយអាយះបានសុំឲ្យផ្តឹតមេដៃ បញ្ចប់អំពើនិទណ្ឌភាព ។
    លទ្ធផល ២ម៉ឺន ២ពាន់នាក់ ម្នាក់ផ្តឹត ១០០ដង ។
    ឆ្ងល់ថា តើអាលៀនត្លឹនដែល​កូនមីសំផឹងកាដួយស្អុយស្រែកអួត
    នៅឯណាទៅ អាពូជឆ្កែ ?
    អូហូ ! កាដួយម៉ែវាស្អុយង៉តអញ្ចឹងអ្នកណាផ្តឹតឲ្យ ?
    ចេះតែមានហ្មង កូនមីកាដួយឆ្កែ !

  2. Anonymous says:

    WELL …under all these AH..CHESSTU nothing else beside DERMBEY KHEITHA and KHEITHA and DERMBEY

  3. so socheath says:

    ជុន ច័ន្ទបុត្រ ហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួនគឺលោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរីថា «មិនចេះដឹកនាំការងារព័ត៌មាន
    ក្នុងជំនួបរយៈពេលជាង២ម៉ោង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួននោះគឺលោក លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ប្រាប់ដល់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក ដែលជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
    នៅក្នុងជំនួបនោះ លោក ជុន ច័ន្ទបុត្រ បានគាស់កកាយផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ប្រាប់ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា លោកត្រូវបានមេធំវិទ្យុអាស៊ីសេរី បិទសិទ្ធិសេរីភាព ក្នុងការឆ្លើយឆ្លងជាសាធារណៈនោះទេ ហើយទទួលរងសម្ពាធជាច្រើនផងដែរ។ បន្ទាប់ពីនេះលោកចាប់ផ្តើមបើកកកាយអាថ៌កំបាំងផ្ទៃក្នុងរបស់លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ដែលជាមេកើយរបស់ខ្លួន។
    ជំនួបរវាងលោក ជុន ច័ន្ទបុត្រ និងលោក ហ៊ុន ម៉ាណែត ដែលបានធ្វើឡើងយ៉ាងសម្ងាត់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅភោជនីដ្ឋានមួយ នារាជធានីភ្នំពេញ អំឡុងពេលលោក ជុន ច័ន្ទបុត្រ មកកាន់កម្ពុជា ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។
    បើតាមលោក ជុន ច័ន្ទបុត្រ, លោក សម ប៉ូលី គឺជាអ្នកកាន់ការងារគ្រប់គ្រងការងាររដ្ឋបាលវិទ្យុអាស៊ីសេរី មិនចេះដឹកនាំអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទេ។ លោកជាអ្នកចេញគោលការណ៍ និងផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួន។
    លោក ជុន ច័ន្ទបុត្រ បាននិយាយថា៖ «គាត់ជាប្រធាន ! ជាប្រធានប៉ុន្តែមកកាន់ខាងរដ្ឋបាល
    ( Admin ) ជាង ពីព្រោះគាត់អត់សូវយល់ពីកាសែតទេ»។ នៅពេលដែល លោក ហ៊ុន ម៉ាណែត សួរថា តើគាត់មានសិទ្ធិក្នុងការរៀបចំវិទ្យុអាស៊ីសេរីទេ? លោក ជុន ច័ន្ទបុត្រ បាននិយាយថា (Of course) ជាមេពិតប្រាកដនៅក្នុងសេវាកម្ម( Service) ហ្នឹង ។ គឺថា មានការបញ្ចូល( Input )
    ហានិភ័យខ្ពស់( High risk) ភាគច្រើន ។ ចំណេកការបាញ់ (Firing) មិនមានទេ ។
    ការបាញ់ (Firing )គឺទៅតាមគោលការណ៍របស់អាស៊ីសេរី..។
    អញ្ចឹងទៅគេមាននាយកដ្ឋាន( Department )ខាងធនធានមនុស្ស( Human resource) ។
    យើងមានសិទ្ធិក្នុងការសម្ភាសន៍បុគ្គលិកចូលរួមសកម្ម»។
    ជាមួយគ្នានេះនៅក្នុងជំនួបដ៏សម្ងាត់នេះ លោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត អំពីកិច្ចការផ្ទៃក្នុងមួយចំនួនរបស់វិទ្យុអាស៊ីសេរី។
    លោក ជុន ច័ន្ទបុត្រ បានបន្តថា៖ «ប្រសិនបើក្មួយយល់ពីពូហើយ ថាតើយើងអាចសហការបែបណាបាន? ប្រើសិនបើក្មួយបានលឺ វិចារណកថា(Editorial) មេធំ ខាំ(Biting) មកពូ នៅពេលហ្នឹង បានក្មួយអាចទទួលយកបាន ។ ពូសឹងតែលួចថតឱ្យក្មួយស្តាប់ ។ថ្ងៃណាក៏ដោយ យើងអាចជជែកគ្នាថាតើ មាន រឿងដំណោះស្រាយ (Solution story )អីខ្លះ ដែលក្មួយយល់ថា ជាព័ត៌មានវិជ្ជមានមកខាងរដ្ឋាភិបាលយើងត្រូវការអាហ្នឹង»។
    សូមបញ្ជាក់ថា នៅក្នុងជំនួបនោះលោក ជុន ច័ន្ទបុត្រ បានស្នើសុំលោក ហ៊ុន ម៉ាណែត ការពារសុវត្ថិភាពលោកផងដែរ ខណៈដែលលោកបានស្នើសុំ លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ការពារលោក ដោយខ្លាចក្រុម CIA បាញ់សម្លាប់ផងដែរ៕

Leave a Reply

Submit Comment