មតិ​ទូទៅ ថា​លោក ហ៊ុន​ សែន​ ផ្តល់​គំនិត​បែប​គីង្គក់​លក់ថ្នាំ​ស្រែង​

ដោយ មួង ណារ៉េត
2020-09-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​ នៅ​វិមាន​សន្តិភាព​ ក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​២០២០​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ រសៀល​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២០

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន​ សែន​ ថ្លែង​សុន្ទរកថា​ នៅ​វិមាន​សន្តិភាព​ ក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​២០២០​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ រសៀល​ថ្ងៃ​ទី​២២​ ខែ​កញ្ញា​ ឆ្នាំ​២០២០

 ហ្វេសប៊ុកលោក ហ៊ុន សែន


តំណាង​សហជីព​ សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​ រិះគន់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ នៃ​របប​ឯកបក្ស​ ដែល​បាន​ផ្តល់គំនិត​ដល់​ប្រទេស​ក្រីក្រ​ដទៃ​ ដែល​លោក​អះអាង​ថា ដើម្បី​បន្ត​កសាង​អនាគត​ប្រកប​ដោយ​ចីរភាព​ ស្របពេល​ដែល​កម្ពុជា​ក្រោមការដឹកនាំ​របស់​លោក​ អនុវត្ត​មិន​បាន​ភាគ​ច្រើន​នៃ​ចំណុច​ទាំង​នោះ​នោះ​ឡើយ​។​ ប្រតិកម្ម​នេះ​ ធ្វើ​ឡើង​ជាការ​ឆ្លើយ​តប​ទៅ​នឹង​សុន្ទរក​ថា​របស់​លោក​ ហ៊ុន​ សែន​ ក្នុង​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ២០២០​ នៃវេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ថាការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ជាប​ញ្ហា​ប្រឈម​ផង​ ជា​ឱកាស​ផង​។​

គំនិត​ដែល​លោក​ ហ៊ុន​ សែន​ ថ្លែង​នៅ​ក្នុង​​សុន្ទរក​ថា​កម្រាស់​បី​ទំព័រ​ សម្រាប់​កិច្ច​ប្រជុំ​កំពូល​ឆ្នាំ​ ២០២០​ នៃ​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ ដែល​ធ្វើ​ឡើង​តាម​បណ្តាញ​អ៊ីនអើណិត កាល​ពីរ​សៀល​ថ្ងៃ​ទី​ ២២​ ខែ​ កញ្ញា​នោះ​ លោក​ថា ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ដូច​កម្ពុជា​ ទប់ទល់​នឹង​វិបត្តិ​ដោយសារ​ជំងឺកូវីដ-១៩​ គឺ​ត្រូវ​ធានា​លំនឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ប្រែក្លាយ​ការគំរាម​កំហែង​ពី​ជំងឺ​កូវីដ​-១៩​ ទៅ​ជា​ឱកាស​ សម្រាប់​ការ​កែទម្រង់​នៅក្នុង​ប្រទេស​ និង​រក្សានូវ​ភាព​ជា​ដៃ​គូ​ជាសកល​ សំដៅ​ធានា​បាន​នូវ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់​ជាដើម​។​

ជុំវិញ​ការអះអាង​អំពី​រក្សាលំនឹង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ មជ្ឈដ្ឋាន​ទូទៅ​ ជាពិសេស​តំណាង​កសិករ​ កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ដូចជា​អ្នកធ្វើការ​តាមផ្ទះ​ និងក្លិប​កំសាន្ត​ កម្មករ​រោងចក្រ​ និង​កម្មករ​វិស័យ​ផ្សេង​ទៀត​ ថា​របប​ក្រុង​ភ្នំពេញ​ មិនបាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​ របស់​ពលរដ្ឋ ​ដែលកំពុង​រងផល​ប៉ះពាល់​ ដោយ​សារវិបត្តិ​ជំងឺកូវីដ​-១៩​ នៅឡើយទេ​។​ ពួកគាត់​ត្រូវរស់នៅ​យ៉ាងវេទនា​ និង​ជំពាក់បំណុល​ធនាគារ​វណ្ឌក​។

អគ្គ​លេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​លោក​ ថេង សាវឿន​ ដែលតំណាង​កសិករ​ក្រីក្រ​ជាច្រើន​សហគមន៍​ ថាបញ្ហា​ដីធ្លី​ដែលមិនទាន់​ដោះស្រាយ​ រួមទាំង​វិបត្តិ​នៃ​ជំងឺ​កូវីដ​-១៩​ បន្ថែម​មួយ​ជាន់​ទៀត​ ធ្វើ​ឲ្យ​កសិករ​រងផលប៉ះពាល់​យ៉ាងខ្លាំង​។ ជាងនេះ​ទៅទៀត​ កសិករ​ក្រីក្រ​ជាច្រើន​ ត្រូវបាន​គេមើលរម្លង​ ដោយ​មិនបានទទួល​ជំនួយឧបត្ថម្ភ​ ពីគម្រោង​ចែកប្រាក់​របស់រដ្ឋ​ទេ​ ដែល​ទាំង​នេះ​ ធ្វើឲ្យ​ប៉ះពាល់​ដល់លំនឹង​ជីវភាព​របស់ពួកគាត់​យ៉ាងខ្លាំង​ <<ជាក់​ស្ដែង​អ្នក​ដែល​រង​គ្រោះ​ដោយ​សារ​បញ្ហា​ដី​ធ្លី ជាង​ប្រាំ​ពីរ​ពាន់​គ្រួសារ​ ដែល​មាន​បញ្ហា​ទៅលើ​ជីវភាព​និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បំពេញ​បន្ថែម​ទៅលើ​បញ្ហា​របស់​ពួកគាត់​ និង​តម្រូវការ​ជាមូលដ្ឋាន​ផ្នែក​ជីវភាព​ ធ្វើ​យ៉ាង​ម៉េច​រៀបចំ​ឲ្យ​មាន​សុវត្ថិភាព​ដីធ្លី​ និង​ដោះស្រាយ​បញ្ហា​ជីវភាព ឬ​តម្រូវការ​ផ្សេងៗ​ទៀត>>។

តំណាង​កម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ឯណោះ​ ត្អូញត្អែរ​ថា រដ្ឋ​មិនបាន​យកចិត្ត​ទុកដាក់​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ​ ជុំវិញ​បញ្ហាជីវភាព​នេះ​។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ លោក​ វន់ ពៅ ថាកម្មករ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ទាំងអស់​ គ្មានលំនឹង​ផ្នែកជីវភាព​ទាល់តែសោះ​ ក្នុង​ស្ថានភាព​អាក្រក់​បែប​នេះ។ លោក​សោក​ស្តាយ​ដែលរដ្ឋ​ មិនបាន​ជួយដើម្បី​សម្រាល​បន្ទុក​ពួកគាត់​ទេ​ ថែមទាំង​បន្ថែមបន្ទុក​ទៅទៀត​ <<ក្រឡេក​មកមើល​វិស័យ​ក្រៅ​ប្រព័ន្ធ ប្រាក់ចំណូល​ធ្លាក់​ចុះស្ទើរ​តែ​ដល់កម្រិត​សូន្យ ហើយ​មិន​មាន​ប្រាក់​ឧបត្ថម្ភពី​រដ្ឋាភិបាល​ទៀត។ សេដ្ឋកិច្ច​អត់​មានលំនឹង​ទេ​ ប្រាក់ចំណូល​ពួកគាត់​ធ្លាក់ចុះ​យ៉ាងខ្លាំង។ រដ្ឋមិន​ត្រឹម​តែ មិន​ជួយទេ ថែមទាំង​បញ្ឈប់​នូវការ​ធ្វើប័ណ្ណ​មូលនិធិ​សមធម៌ ដែល​ជាបណ្ណ​មួយ​ធានា​នូវ​ការពិនិត្យ និង​ព្យាបាល​សុខភាព ពីសំណាក់​ពេទ្យ​រដ្ឋ របស់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ>>។

ក្រុម​កម្មករ​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ឯណោះ ក៏រង​ផលប៉ះពាល់​ជីវភាព​យ៉ាងដំណំ​ និង​គ្មាន​អន្តរាគមន៍​ដោះស្រាយ​ណាមួយ​ពីខាងរដ្ឋាភិបាល​នោះដែរ​។ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​សេវាកម្ម​កម្ពុជា​ អ្នកស្រី​ អ៊ូ ទេពផល្លីន​ ថាក្រុម​កម្មករ​ធ្វើការ​ផ្នែក​សេវា​កម្សាន្ត​ បាន​ដាក់​ញត្តិ ដាក់​លិខិត​ទៅ​ក្រសួង​ការងារ ដាក់ញត្តិ​ទៅរដ្ឋាភិបាល​ និង​រហូត​មានដាក់​លិខិត​ថ្វាយទៅ​ព្រះមហាក្សត្រ​ គ្រាន់តែ​​ស្នើសុំ​ប្រាក់ឧបត្ថម្ភ​ ៤០ ​ដុល្លារ និង​ស្នើ​ឱ្យ​ជួយ​សម្រួល​ទៅ​ម្ចាស់​ផ្ទះ​ជួល ​បន្ថយ​ថ្លៃ​ផ្ទះ ក្នុង​អំឡុង​ពេល​ពួកគេ​បាត់បង់​ការងារ​ដោយ​បញ្ហា​ពី​ជំងឺ​កូវីដ-១៩​ ប៉ុន្តែ​ គ្មាន​ដំណោះស្រាយ​អ្វីទាំង​អស់​ <<មិនមាន​ដំណោះ​ស្រាយ​អ្វីទេ​ ក្រៅពី​ក្រោយមក​ រដ្ឋាភិបាល​ហ្នឹង​ គ្រាន់តែ​ប្រកាស​អនុញ្ញាត​ បើ​កឲ្យមាន​ឡើងវិញ​ ប៉ុន្តែ​មិនមែន​បើក​ជាខារ៉ា​អូខេទេ មាន​ន័យថា​ប្តូរ​ពី​ខារ៉ា​អូខេ ទៅជា​ភោជនីយ​ដ្ឋាន​។ ​រហូតមក​ដល់​ឥឡូវ​នេះ ថៅកែខ្លះ​ក៏អត់​ទាន់​ប្រថុយ​ប្រថាន​ក្នុងការ​បើកដែរ​>>​។

កម្មករ​ផ្នែក​កាស៊ីណូ​ ក៏ខ្វះខាត​ជីវភាព និង​គ្មានជំនួយ​គ្រប់គ្រាន់​ ពីរដ្ឋាភិបាល​នោះ​ដែរ​។ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គា​ វើលដ៍​ កញ្ញា​ ឈឹម​ ស៊ីថរ​ ថាប្រាក់​ឧបត្ថម្ភ​មានតិច​តួច​បំផុត​ និង​បែងចែក​មិនយុត្តិធម៌​ទៀត <<បងប្អូន​នៅក្នុង​វិស័យ​ទេសចរណ៍​ដូចគ្នា ខាងសណ្ឋាគារ​ហ្នឹង​ គាត់​បាន​ខ្លះដែរ តែ​ការបែងចែកហ្នឹង​ធ្វើ​ឲ្យខាតទៀត។ ឧទាហរណ៍​ជាក់ស្ដែង​ ដូចជា​ករណី ណាហ្គា​ វើលដ៍ហ្នឹង​ គឺក្រុម​ហ៊ុន​បិទ​តាំង​ពី​ថ្ងៃទី ០១ ខែ​ មេសា ប៉ុន្តែ​ប្រាក់​ដែលពួក​គាត់​បាន គឺចាប់ផ្តើម​ពីពាក់កណ្តាល​ខែ ឧសភា។ អ៊‍ីចឹង​ គ្រាន់តែ​ជាការចាប់​ផ្តើម​មួយ​ គឺកម្មករ​គាត់​ខាត​បាត់​ទៅហើយ។ ម្យ៉ាងទៀត បើ​យើង​និយាយពីចំនួន​ទឹកប្រាក់​ ៤០​ ដុល្លារ​ នៅក្នុង​មួយខែ​នេះ គឺ​វាតិច​មែនទែន ដែល​អាចនិយាយ​បាន​ថា គាត់​សឹង​តែ​ពិបាក​ក្នុងការ​ចំណាយ​លើ​អាហារ​រូបត្ថម្ភចាំបាច់​ផង>>។

កញ្ញា​ ឈម​ ស៊ីថរ​ បន្ថែមថា​ ឥឡូវនេះ​កាស៊ីណូ​ និង​សណ្ឋាគារ​ ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ដំណើរ​ការ​វិញ​ហើយ​ ប៉ុន្តែ​ គ្មាន​ភ្ញៀវ​ ឯការងារ​ក៏គ្មាន​ អ្នកខ្លះ​ត្រូវ​ព្យួរស្ទើរ​តែទាំងស្រុង​ ដែល​ធ្វើឲ្យ​ពិបាក​ជាង​ពេល​បិទ​ទៅទៀត​ ព្រោះ​មិនអាច​សុំប្រាក់​ឧបត្ថម្ភ​អ្វីបាន​ ដោយសារ​គេចាត់ទុកថា​ពួកគាត់ ចាប់ផ្តើម​ចូល​ធ្វើការ​វិញ​ហើយ​។

នៅ​ឯផ្នែក​រោងចក្រ​ និង​វិស័យទេសចរណ៍​មួយចំនួន​ កម្មករ​ដែល​បាត់ការងារ​ បានទទួល​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ដែរ​ ប៉ុន្តែប្រាក់នេះ​តិចតួច​ខ្លាំង។  ប្រធាន​សហភាព​ការងារ​កម្ពុជា លោក​ អាត់​ ធន់​ ប្រាក់​ខែ​កម្មករ​គឺ ​១៩០​ ដុល្លារ​ ប៉ុន្តែ​ប្រាក់ព្យួរ​ការងារ​ បានតែ​ ៤០​ ដុល្លារ​ ឬប្រហែល​ ២០%​ នៃប្រាក់​ពេញ​ប៉ុណ្ណោះ​។ ជាង​នេះ​ទៅទៀត  ប្រាក់ឧបត្ថម្ភ​ ៤០​ ដុល្លារ​មួយ​ខែ​នេះ​ បានតែកម្មករ​ប្រមាណ​ពាក់ក​ណ្តាល​ប៉ុណ្ណោះ​ ក្នុងចំណោម​កម្មករ​រោងចក្រ​ សហគ្រាស​ដែល​បាន​ព្យួរ​នៅទូទាំង​ប្រទេស <<ទន្ទឹម​នឹង​នេះ​ កម្មករ​យើង​ក៏រងនូវការបាត់​បង់ប្រយោជន៍​ជាច្រើន​ ដូចជា​ការកាត់​ថ្ងៃធ្វើការ និង​ការ​មិន​ផ្តល់សិទ្ធិ​ឲ្យ​មាន​ការតវ៉ា​ជាដើម ដូចជា​មានបញ្ហា​ច្រើនដែរ​>>​។

ចំណែក​ឯអ្នកវិភាគ​បញ្ហា​សង្គម និង​នយោបាយ​លោក គឹម សុខ​វិញ លោក​យល់​ថា លោក​ហ៊ុន សែន​ កំពុង​បង្កើត​ទ្រឹស្ដី​មេរៀន​នយោបាយ​បញ្ច្រាស​ទិស​ បោកប្រាស់​ប្រជាពលរដ្ឋ​។ លោកថា​ តាមពិត​លោក​ ហ៊ុន​ សែន​ កំពុង​និយាយ​អំពី​ការប្រឹង​រកល្បិចកល​ រក្សាលំនឹង​អំណាច​ផ្ទាល់​ខ្លួនសោះ​ តែប្រឹង​ផ្សាយថា​ រក្សាលំនឹង​ជីវភាព​ប្រជាពលរដ្ឋ​ឯណាឯណី​ឯណោះ​ទៅវិញ​។ ការបោក​ប្រាស់​នេះ លោក​សំដៅ​លើ​ការក្បត់​សន្យា​ ដែល​ថា​បញ្ចេញ​កញ្ចប់​ថវិកា​ ២ ពាន់​លាន​ដុល្លារ​ ដើម្បី​ជួយ​សម្រាល​បន្ទុករាស្រ្ត​ ការមិនបញ្ចុះ​ការប្រាក់​ធនាគារ​ ការមិនផ្តល់​ទុន​បង្កើន​ផលិតភាព​តាមសហគម៍​ និង​ការ​មិនព្រម​ស្តារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ ដើម្បី​ឲ្យស្ថានការណ៍​នយោបាយ​ធូរស្រាល​ជាដើម​។

ចំណែក​ឯបញ្ហា​ប្រឈមនេះ​ ក៏មិនមែន​ជាឱកាស​ក្នុងការ​កែទម្រង់​ ដូចអ្វី​ដែល​លោក​ ហ៊ុន សែន​ អះអាងនោះ​ដែរ​ ព្រោះ​អំពើពុករលួយ​ វប្បធម៌​និទណ្ឌភាព​ និងភាពអយុត្តិធម៌​សង្គម​ ជាដើម​ នៅតែ​មិនអាច​កែបាន​។

ជាងនេះ​ទៅទៀត លោក ហ៊ុន សែន បាន​ធ្វើ​ឲ្យ​បាត់ឱកាសធំមួយ​ក្នុងការបន្ត​និរន្តភាព​សេដ្ឋកិច្ច​កម្ពុជា​ ដោយធ្វើ​ឲ្យបាត់បង់​ការអនុគ្រោះពន្ធ​ EBA ២០%​ មកពី​ការ​មានះ​មិន​ព្រម​ស្តារការ​រំលោភ​សិទ្ធិមនុស្ស​ និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរនោះ​។

រីឯភាពជា​ដៃគូ​ជាមួយ​ពិភពលោក​ ក៏ជួបបញ្ហា​ដែរ ដោយសារ​តែកម្ពុជាងាក​ខ្លាំង​ទៅ​រកចិន​កុម្មុនិស្ត រហូត​សហរដ្ឋអាមេរិក​ និង​ពិភពលោក សង្ស័យ​អំពីការណ៍​ដែលកម្ពុជា​អនុញ្ញាត​ឲ្យមានមូលដ្ឋាន​ទ័ព​ចិន​ ដែល​ប្រការនេះ​ប៉ះពាល់​ដល់​សន្តិសុខ​តំបន់​ និង​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ប្រជាធិបតេយ្យ​ជាច្រើន​។ ដោយសារ​តែបញ្ហានេះ​ សហរដ្ឋអាមេរិក​ ថ្មីៗ​នេះ​ ទើបតែ​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​ធំមួយ​របស់ចិន​ ដែលរកស៊ី​នៅកម្ពុជា​ ឈ្មោះ UDG។​

មិនតែ​ប៉ុណ្ណោះ ស្ថានភាព​រំលោភសិទ្ធិមនុស្ស កាន់​​​តែ​ធ្លាក់ចុះដុន​ដាប​ជាលំដាប់​ ក្រោយ​របប​ក្រុង​ភ្នំពេញ​ បើកយុទ្ធនា​ការចាប់​ក្រុមយុវជន​ និង​ព្រះសង្ឃ ដែលជា​សកម្មជន​សង្គម​។

លោក​ គឹម សុខ​ ថាទាំងនេះ​ ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ និង​​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ <<កាល​ណា​មាន​បញ្ហា​កាន់តែធំ​ជាមួយ​សហភាពអឺរ៉ុប​ និង​សហរដ្ឋ​អាមេរិកហើយ​ ពុំមាន​អ្នកវិនិយោគ​ល្អៗ​ណា​ គេទៅ​ដាក់​ទុន​រកស៊ីទេ ពីព្រោះ​ទីមួយ​ប្រព័ន្ធ​ធនាគារ​ធំៗ នៅទូទាំង​ពិភពលោក​ នៅក្រោម​ឥទ្ធិពល​របស់​អាមេរិកាំង​ អឺរ៉ុប​ និង​សម្ពន្ធមិត្ត​។ ម្យ៉ាង​វិញទៀត ការ​មាន​ទំនាស់​ជាមួយសហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ គឺស្មើនឹង​ការ​មាន​ទំនាស់​ជាមួយ​ទីផ្សារ​ដ៏ធំ​និង​បាន​ផល​ចំណេញ​ច្រើន​ នៅលើ​ពិភពលោក​>>​។

មតិ​ទូទៅ ​ស្នើឲ្យកម្ពុជា​ ស្តារស្ថានភាព​ប្រទេសខ្លួន​ ឲ្យបាន​ល្អសិន មុននឹង​ឈាន​ទៅផ្តល់​អនុសាសន៍​ទៅ​ប្រទេសដទៃ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

8 Responses to "មតិ​ទូទៅ ថា​លោក ហ៊ុន​ សែន​ ផ្តល់​គំនិត​បែប​គីង្គក់​លក់ថ្នាំ​ស្រែង​"

  1. so socheath says:

    ហាស !ហាស
    ពួកអាសង្គ្រោះកាដួយ សង្គ្រោះ ក្ត បើនិយាយពីរឿងអួត
    អូហូ !
    អួតឡើងស្អុយកាដួយម៉ែវាចឹងហ្មង !
    វាអួតថាមានអ្នកគាំទ្រពួកសង្គ្រោះកាដួយ សង្គ្រោះក្ត ជាង ៤ លាននាក់ ?
    ចុះឥឡូវយ៉ាងម៉េច !
    ពួកកូនមីកាដួយអាយះបានសុំឲ្យផ្តឹតមេដៃ បញ្ចប់អំពើនិទណ្ឌភាព ។
    លទ្ធផល ២ម៉ឺន ២ពាន់នាក់ ម្នាក់ផ្តឹត ១០០ដង ។
    ឆ្ងល់ថា តើអាលៀនត្លឹនដែល​កូនមីសំផឹងកាដួយស្អុយស្រែកអួត
    នៅឯណាទៅ អាពូជឆ្កែ ?
    អូហូ ! កាដួយម៉ែវាស្អុយង៉តអញ្ចឹងអ្នកណាផ្តឹតឲ្យ ?
    ចេះតែមានហ្មង កូនមីកាដួយឆ្កែ !

  2. Anonymous says:

    well… this animal was not just AH..LNGOUNGTU but he also CHKOUTH like one of his supporter in this media’s comment . my request to HUN SEN please go to reflecting yourself in a mirror and see how ugly you are to me you look so dump no bodies will tell you are a highly educated person at all. we Cambodian was so shameful to every nation around the world because of this devil killer. you are cheaper the Vietnamese’s dog that what we are knowing about you

  3. Anonymous says:

    ugly and also dump animal on art

  4. Anonymous says:

    you look so dump

  5. so socheath says:

    ជុន ច័ន្ទបុត្រ ហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួនគឺលោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរីថា «មិនចេះដឹកនាំការងារព័ត៌មាន
    ក្នុងជំនួបរយៈពេលជាង២ម៉ោង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួននោះគឺលោក លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ប្រាប់ដល់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក ដែលជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
    នៅក្នុងជំនួបនោះ លោក ជុន ច័ន្ទបុត្រ បានគាស់កកាយផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ប្រាប់ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា លោកត្រូវបានមេធំវិទ្យុអាស៊ីសេរី បិទសិទ្ធិសេរីភាព ក្នុងការឆ្លើយឆ្លងជាសាធារណៈនោះទេ ហើយទទួលរងសម្ពាធជាច្រើនផងដែរ។ បន្ទាប់ពីនេះលោកចាប់ផ្តើមបើកកកាយអាថ៌កំបាំងផ្ទៃក្នុងរបស់លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ដែលជាមេកើយរបស់ខ្លួន។
    ជំនួបរវាងលោក ជុន ច័ន្ទបុត្រ និងលោក ហ៊ុន ម៉ាណែត ដែលបានធ្វើឡើងយ៉ាងសម្ងាត់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅភោជនីដ្ឋានមួយ នារាជធានីភ្នំពេញ អំឡុងពេលលោក ជុន ច័ន្ទបុត្រ មកកាន់កម្ពុជា ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។
    បើតាមលោក ជុន ច័ន្ទបុត្រ, លោក សម ប៉ូលី គឺជាអ្នកកាន់ការងារគ្រប់គ្រងការងាររដ្ឋបាលវិទ្យុអាស៊ីសេរី មិនចេះដឹកនាំអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទេ។ លោកជាអ្នកចេញគោលការណ៍ និងផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួន។
    លោក ជុន ច័ន្ទបុត្រ បាននិយាយថា៖ «គាត់ជាប្រធាន ! ជាប្រធានប៉ុន្តែមកកាន់ខាងរដ្ឋបាល
    ( Admin ) ជាង ពីព្រោះគាត់អត់សូវយល់ពីកាសែតទេ»។ នៅពេលដែល លោក ហ៊ុន ម៉ាណែត សួរថា តើគាត់មានសិទ្ធិក្នុងការរៀបចំវិទ្យុអាស៊ីសេរីទេ? លោក ជុន ច័ន្ទបុត្រ បាននិយាយថា (Of course) ជាមេពិតប្រាកដនៅក្នុងសេវាកម្ម( Service) ហ្នឹង ។ គឺថា មានការបញ្ចូល( Input )
    ហានិភ័យខ្ពស់( High risk) ភាគច្រើន ។ ចំណេកការបាញ់ (Firing) មិនមានទេ ។
    ការបាញ់ (Firing )គឺទៅតាមគោលការណ៍របស់អាស៊ីសេរី..។
    អញ្ចឹងទៅគេមាននាយកដ្ឋាន( Department )ខាងធនធានមនុស្ស( Human resource) ។
    យើងមានសិទ្ធិក្នុងការសម្ភាសន៍បុគ្គលិកចូលរួមសកម្ម»។
    ជាមួយគ្នានេះនៅក្នុងជំនួបដ៏សម្ងាត់នេះ លោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត អំពីកិច្ចការផ្ទៃក្នុងមួយចំនួនរបស់វិទ្យុអាស៊ីសេរី។
    លោក ជុន ច័ន្ទបុត្រ បានបន្តថា៖ «ប្រសិនបើក្មួយយល់ពីពូហើយ ថាតើយើងអាចសហការបែបណាបាន? ប្រើសិនបើក្មួយបានលឺ វិចារណកថា(Editorial) មេធំ ខាំ(Biting) មកពូ នៅពេលហ្នឹង បានក្មួយអាចទទួលយកបាន ។ ពូសឹងតែលួចថតឱ្យក្មួយស្តាប់ ។ថ្ងៃណាក៏ដោយ យើងអាចជជែកគ្នាថាតើ មាន រឿងដំណោះស្រាយ (Solution story )អីខ្លះ ដែលក្មួយយល់ថា ជាព័ត៌មានវិជ្ជមានមកខាងរដ្ឋាភិបាលយើងត្រូវការអាហ្នឹង»។
    សូមបញ្ជាក់ថា នៅក្នុងជំនួបនោះលោក ជុន ច័ន្ទបុត្រ បានស្នើសុំលោក ហ៊ុន ម៉ាណែត ការពារសុវត្ថិភាពលោកផងដែរ ខណៈដែលលោកបានស្នើសុំ លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ការពារលោក ដោយខ្លាចក្រុម CIA បាញ់សម្លាប់ផងដែរ៕

  6. so socheath says:

    ទនេ្លមេគង្គមិនអាចស្ងប់ស្ងាត់បានទេ ព្រោះអាមេរិកបានប្រើល្បិចកល
    ការពារបរិស្ថាន
    យើងអាចមើលឃើញបានថា កងទ័ពជើងទឹកអាមេរិកបង្កភាពវឹកវរជាញឹកញាប់នៅសមុទ្រចិនខាងត្បូង ដោយសំដៅទៅលើប្រទេសចិន ប្រសិនបើជាការពិតមែន តើ «ព្រួញសម្ងាត់» របស់អាមេរិកស្ថិតនៅត្រង់ណា? ចំពោះសំនួរខាងលើនេះយើងអាចសន្មត់យ៉ាងច្បាស់ថា ព្រួញសម្ងាត់នោះគឺដងទន្លេមេគង្គតែម្តង។
    កាលពីថ្ងៃទី១៥ ខែកញ្ញា តាមការអញ្ជើញរបស់ក្រុមប្រឹក្សាអាត្លង់តិច (Atlantic Council)
    លោក ម៉ៃក ប៉ុមប៉េអូ (Mike Pompeo) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានចូលរួមកិច្ចប្រជុំតាមវីដេអូអនឡាញ ដោយថ្លែងសុន្ទរកថាមួយផ្តោតទៅលើតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសលើប្រធានបទ «ប្រទេសអាស៊ានក៏ដឹងដែរថា ដរាបណាសហរដ្ឋអាមេរិកឈរនៅជាមួយពួកគេ ពួកគេនឹងមានសមត្ថភាពប្រឆាំងនឹងការវាយលុករបស់ចិន»។
    លោក Mike Pompeo បានសន្យាថា នឹងបញ្ចេញសំឡេងជំនួសបណ្តាប្រទេសអាស៊ានណា ដែលពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង និងទន្លេមេគង្គ ហើយនឹងបង្កើនការវិនិយោគជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដល់តំបន់អាស៊ានទាំងមូល។
    ការសន្យារបស់ Mike Pompeo ខាងលើនេះ គឺនឹងនាំឲ្យមានការបែកបាក់ និងបំផ្លិចបំផ្លាញទៅវិញទេ។ សរុបសេចក្តីមកប្រសិនបើអាមេរិកជាប្រទេសដែល អាចពឹងផ្អែកបាននោះ វាប្រៀបដូចជាសត្វជ្រូកអាចឡើងលើដើមឈើតែម្តង។ សន្តិភាព និងការអភិវឌ្ឍន៍ គឺជាតម្រូវការជាមូលដ្ឋានរបស់ប្រជាជន នៃបណ្តាប្រទេសដែលស្ថិតនៅតាមដងទន្លេមេគង្គក៏ដូចជានៅលើសាកលលោកទាំងមូល។ ដូច្នេះហើយសកម្មភាពបំផ្លិចបំផ្លាញបើកចំហនានាកន្លងមក ដោយប្រើនូវមធ្យោបាយដោយប្រយោល និងសម្ងាត់របស់អាមេរិក គឺពិបាកធ្វើណាស់។
    ឥឡូវនេះលោក Mike Pompeo បានចេញមុខចោទប្រកាន់ជាចំហថា ប្រទេសចិនកំពុងតែគំរាមកំហែងដល់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ព្រមទាំងបានប្រកាសថា អាមេរិកចង់ឈរជើងជាមួយនឹងអាស៊ាន បើដូចមែននោះតំបន់ដងទន្លេមេគង្គនឹងលែងស្ងប់ស្ងាត់ដូចកាលពីមុន ហើយប្រទេសទាំងអស់នេះ នឹងពិបាកគេចផុតពីល្បិចកលតាមវិធី «ដំបងការពារបរិស្ថាន» របស់អាមេរិកណាស់។
    នៅថ្ងៃដែល Mike Pompeo ថ្លែងសុន្ទរកថា ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់ក្រសួងរតនាគារអាមេរិក (OFAC) ក៏បានចេញនូវសេចក្តីប្រកាសថា OFAC បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រទេសចិនមួយ ដែលមានឈ្មោះថា យូញៀន ឌីវេឡុបមិនគ្រុប ខូអិលធីឌី (Union Development Group) ដោយក្នុងមូលហេតុ «រឹបអូស និងរុះរើ» ដីធ្លី និងបរិស្ថានរបស់ប្រជាជនកម្ពុជា ក្នុងតំបន់នោះដើម្បីសាងសង់គម្រោងអភិវឌ្ឍន៍តារាសាគររបស់ក្រុមហ៊ុន។
    ក្រសួងរតនាគារសហរដ្ឋអាមេរិកបានស្តីបន្ទោសដល់រាជរដ្ឋាភិបាលកម្ពុជាថា រំលោភសិទ្ធិមនុស្ស និងការអភិវឌ្ឍន៍នៅតំបន់នោះ នឹងអាចក្លាយទៅជាមូលដ្ឋានយោធា ជាអចិន្ត្រៃរបស់ចិន ដែលបណ្តាលធ្វើឲ្យប៉ះពាល់ដល់សន្តិភាពក្នុងតំបន់។ តាមពិតទៅអាមេរិកកំពុងប្រើប្រាស់ទស្សនៈអនុត្តរភាពខាងយោធា និងអនុត្តរភាពខាងនយោបាយ មកវាយតម្លៃចំពោះគម្រោងរបស់ UDG ក៏ប៉ុន្តែបានយកលេសល្បិចកល «ដំបងការពារបរិស្ថាន» មកបំផ្លាញ និងសង្កត់លើគម្រោងនេះទៅវិញ។ នេះគឺមានន័យថា អាមេរិកនឹងដាក់ទណ្ឌកម្មចំពោះសហគ្រាសចិនកាន់តែច្រើនថែមទៀត នៅតាមដងទន្លេមេគង្គដោយប្រើប្រាស់លេស «ការពារបរិស្ថាន» តទៅទៀត។
    បន្ទាប់មកនឹងប្រើល្បិចកល «ដំបងសិទ្ធិមនុស្ស» វាយប្រហារចំពោះប្រទេសណា ដែលជាដៃគូសហការរបស់ចិន។
    ប្រសិនបើល្បិចកលទាំងនោះរបស់អាមេរិកបានសម្រេច នោះកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ អាចនឹងទទួលរងការប៉ះទង្គិចយ៉ាងខ្លាំង នឹងនាំឲ្យតំបន់នេះវិលទៅរកស្ថានភាពច្របូលច្របល់ និងក្រីក្រវិញជាមិនខាន។ «ដំបងការពារបរិស្ថាន» របស់អាមេរិកប្រើប្រាស់ដោយរលូនជារហូតមក ក្រៅពីការគំរាមកំហែងដាក់ទណ្ឌកម្មរបស់អាមេរិក ក៏នៅមានអង្គការ NGO គ្រប់រូបភាពទាំងអស់មួយចំនួនទៀត ដែលកំពុងតែជួយបម្រើដល់អាមេរិក អាចជាមតិសាធារណៈឮការតវ៉ានៅតាមទីសាធារណៈ រហូតដល់ការសម្រុកចូលទីការដ្ឋានធ្វើការរារាំងផងក៏ថាបានដែរ។
    ទង្វើខុសច្បាប់របស់ NGO ទាំងនោះបើសិនមានថ្ងៃមួយត្រូវបានប្រទេសណាមួយបង្រ្កាប វានឹងនាំឲ្យអាមេរិកចេញមុខមកស្តីបន្ទោសប្រទេសមួយនោះថា រំលោភសិទ្ធិមនុស្ស ហើយនឹងឈានទៅដល់ការដាក់ទណ្ឌកម្មគ្រប់បែបយ៉ាងថែមទៀត។ និយាយដោយសងេ្ខបគឺអ្នកអាចចៀសផុតពីល្បិចកល «ដំបងការពារបរិស្ថាន» ក៏មិនអាចសន្មត់ថា អ្នកអាចចៀសផុតពីល្បិចកល «ដំបងសិទ្ធិមនុស្ស» បានដែរទេ។
    ក៏ប៉ុន្តែគម្រោងសាងសង់របស់អាមេរិក នៅគ្រប់ប្រទេសលើពិភពលោកមានដូចជា រោងចក្រគីមី និងវិទ្យាស្ថានជីវគីមីវិទ្យានៅតំបន់កាកាស៊ីស។ ប្រសិនបើមានមនុស្សធ្វើការតវ៉ា អាមេរិកនឹងទាមទារឲ្យប្រទេសពាក់ព័ន្ធ ប្រញាប់ចាត់វិធានការដោយបង្ខិតបង្ខំត្រូវបានគេហៅថា នេះជាការរក្សារសណ្តាប់ធ្នាប់។ បុគ្គលដែលចូលរួមជាមួយអាមេរិកក្នុងល្បិចកលកិច្ច «ការពារបរិស្ថាន» គឺមិនអាចមើលឃើញនូវស្តង់ដារពីរ នៃកិច្ចការការពារបរិស្ថានបែបនេះជារៀងរហូត។
    ចិនបានសហការជាមួយប្រទេសតាមដងទន្លេមេគង្គកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលជាតំបន់ដ៏សំខាន់សំរាប់អនុវត្តនូវគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» ហើយបើទទួលបាននូវសមិទ្ធផលកាន់តែធំធេង ដែលប្រទេសអាមេរិកក៏កាន់តែស្អប់ខ្លាំង។ លោក Mike Pompeo បានចេញមុខមកលូកដៃមានន័យថា ឧបាយកល និងមធ្យោបាយរបស់សហរដ្ឋអាមេរិក បាននឹងកំពុងតែផ្លាស់ប្តូរយ៉ាងខ្លាំងឲ្យ NGO ធ្វើការវាយលុកនឹងក្លាយជាមធ្យោបាយ បន្ទាប់មកអាមេរិកនឹងប្រើប្រាស់កម្លាំងរបស់ជាតិខ្លួន ដោយធ្វើការបំផ្លាញការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់នោះ យ៉ាងបើកចំហរ ហើយមានបំណងចង់កែប្រែនូវទម្រង់នយោបាយក្នុងតំបន់នោះផងដែរ។
    * សារៈសំខាន់នៃទន្លេមេគង្គ
    នៅទសវត្សរ៍ ១៩៧០ អាមេរិកត្រូវបានបង្ខំឲ្យបញ្ចប់សង្រ្គាមវៀតណាម ដែលបង្ករនូវភាពសៅហ្មងដល់ខ្លួន ហើយចាកចេញពីតំបន់អាស៊ីអាគ្នេយ៍។ នៅដើមសតវត្សរ៍ទី ២១ ដោយសារតែអាមេរិកបានរងនូវផលប៉ះពាល់ពីហេតុការណ៍ថ្ងៃទី១១ ខែកញ្ញា អាមេរិកបានខ្ចីនូវកម្លាំងសេដ្ឋកិច្ចរបស់ជប៉ុន ដើម្បីជះឥទ្ធិពលរបស់ខ្លួនទៅលើតំបន់អាស៊ីអាគ្នេយ៍ ខណៈខ្លួនស្ថិតនៅ «ខែ្សរទី២»។
    ឆ្នាំ២០០៩ រដ្ឋាភិបាលលោក អូបាម៉ា បានដាក់ចេញនូវយុទ្ធសាស្រ្ត «ការធ្វើឲ្យមានតុល្យភាពសាជាថ្មី នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក រួចមកអាស៊ីអាគ្នេយ៍ធ្វើជាចំណុចតភ្ជាប់ នៃការរៀបចំយុទ្ធសាស្រ្តរបស់អាមេរិក បានក្លាយជាតំបន់ដ៏សំខាន់សំរាប់អាមេរិកធ្វើប្រតិបត្តិការ» ហើយដងទន្លេមេគង្គគឺជាអាទិភាពកំពូលថែមទៀត។ ទន្លេមេគង្គមានប្រភពមកពីប្រទេសចិន ហូរកាត់ប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម ហើយឧបទ្វិបឥណ្ឌូចិនក៏ជាស្ពានផ្លូវគោកសំខាន់ សម្រាប់តភ្ជាប់រវាងអាស៊ីបូព៌ា និងអាស៊ីខាងត្បូងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាថែមទៀត។
    កន្លងមកអាមេរិកមានបំណងចង់គ្រប់គ្រងតំបន់នោះ ឬបង្កើតរបបនយោបាយអាយ៉ង ឬអាចបង្កើតកម្លាំងគាំទ្រអាមេរិកតែម្តង។ ឆ្នាំ២០០៩ សហរដ្ធអាមេរិកបានដាក់ចេញនូវ «ផែនការសកម្មភាពដងទន្លេមេគង្គក្រោម» ដោយមានចេតនាសំដៅទៅលើប្រទេសចិន ដែលស្ថិតនៅដងទន្លេមេគង្គលើ។ អាមេរិកប្រើប្រាស់នូវពាក្យថា បរិស្ថាន សុខាភិបាល អប់រំ ជលសាស្រ្ត រុក្ខជាតិ និងពពួកជីវៈចំរុះជាលេស ដើម្បីញុះញង់ឲ្យប្រទេសនីមួយៗ ចុះនូវកិច្ចព្រមព្រៀងទន្លេមីស៊ីស៊ីពី និងទន្លេមេគង្គជាមួយប្រទេសអាមេរិក។
    បន្ទាប់មកសមាគមទន្លេមេគង្គ (American Rivers, NGO) បានចាប់ផ្តើមឈរជើងនៅបណ្តាប្រទេសតាមដងទន្លេមេគង្គ ហើយ NGO ដទៃទៀតកើនឡើងជាសន្ធឹកដូចជារោមគោទទួលយកថវិកាពីអាមេរិក រួចដើរតួជាអ្នកលក់របស់អាមេរិក ហើយបានលើកយកនូវប្រធានបទសាសនា វប្បធម៍សិទ្ធិមនុស្ស និងបរិស្ថានជាដើម មកសម្តែងបានយ៉ាងស្ទាត់ជំនាញ។ រដ្ឋាភិបាលលោក អូបាម៉ា បានរិះរកគ្រប់មធ្យោបាយ ដើម្បីលើកលោកស្រី អោងសាន ស៊ូជី ឲ្យឡើងកាន់អំណាច ជាលទ្ធផលប្រទេសមីយ៉ានម៉ានៅតែរក្សាបាន នូវទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិន។
    នេះជាការវាយបកយ៉ាងខ្លាំងចំពោះផែនការទន្លេមេគង្គរបស់អាមេរិក ដែលធ្វើគេរងទុក្ខពិបាកហាស្តី។ ចិនរក្សាបាននូវទំនាក់ទំនងការទូតដ៏ល្អប្រសើរ ជាមួយនឹងប្រទេសតាមដងទន្លេមេគង្គ មានវិវាទត្រូវដោះស្រាយនៅតំបន់នោះ ជៀសវាងការធ្វើអន្តរជាតូបនីយកម្ម។ រីឯប្រទេសអាមេរិកចង់តែធ្វើអន្តរជាតូបនីយកម្ម ទៅលើរាល់បញ្ហាទាំងឡាយ និងមានបំណងចង់បំបែកបំបាក់ សាងសង់នូវជញ្ជាំងការពារភ្លើង ដែលសំដៅលើចិននៅទីនោះ ប្រើផលប្រយោជន៍មកទាក់ទាញ និងប្រើកម្លាំងមកបង្ខិតបង្ខំព្យាយាមចង់រារាំងប្រទេសចិន។
    * តើអាមេរិកចង់ធ្វើអ្វីនៅទន្លេមេគង្គ?
    នៅក្នុងដំណាក់កាលប្រវត្តិសាស្រ្តផ្សេងៗគ្នា គោលនយោបាយរបស់អាមេរិកក៏ខុសគ្នាដែរ ប៉ុន្តែគោលដៅជាមូលដ្ឋានមិនផ្លាស់ប្តូរឡើយដូចជា៖
    ១. ទប់ស្កាត់ឥទ្ធិពលរបស់ចិន
    ២. សម្រេចបាននូវផលប្រយោជន៍ដែលអាមេរិកទទួលបានពីតំបន់នោះ តាមរយៈសេដ្ឋកិច្ច និងមធ្យោបាយការទូត
    ៣. បង្កើតប្រព័ន្ធនយោបាយអេកូឡូស៊ីដែលត្រួតត្រាដោយអាមេរិក (អ្នកស្តីទីកាន់អំណាច)។
    ដើម្បីរារាំងប្រទេសចិន អាមេរិកចាំបាច់ត្រូវតែរកលេសដើម្បីបង្កហេតុ បញ្ហាចម្បងបំផុតរបស់ប្រទេសចិន និងប្រទេសនៅតាមដងទន្លេមេគង្គនោះ គឺជាបញ្ហាប្រភពទឹក។ ឲ្យតែចិនសាងសង់គម្រោងវារីអគ្គិសនីនៅទន្លេឡានឆាង អាមេរិកប្រាកដជាចេញមុខមកមុនគេ ដោយលើកយកមូលហេតុការពារបរិស្ថានធម្មជាតិ។ អាមេរិកឃើញច្បាស់នឹងភ្នែកហើយ បែរជានិយាយដោយផ្តេសផ្តាស មិនដែលប្រាប់ថាទំនប់វារីអគ្គិសនីទន្លេឡានឆាងប្រទេសចិន មានមុខងារស្តុកទឹកនារដូវវស្សា បញ្ចេញទឹកនៅរដូវប្រាំង ដែលជួយរក្សាលំហូរទឹកទន្លេមេគង្គនារដូវប្រាំងឡើយ។
    «ដំបងការពារបរិស្ថាន» របស់អាមេរិកមិនត្រឹមតែអាចបំផ្លាញ ផែនការធារាសាស្រ្តរបស់ចិនតែប៉ុណ្ណោះទេ ថែមទាំងអាចដើរតួជាអ្នកអភិរក្សទៀតផង ដោយផ្សារភ្ជាប់ជាមួយនឹងអាមេរិកជ្រៀតជ្រែក ចូលក្នុងបញ្ហាសមុទ្រចិនខាងត្បូងបន្ថែមទៀតផងដែរ។ ជាមូលហេតុដែលអាមេរិកបោះបង់វិធីយោធា ដើម្បីជ្រៀតជ្រែកប្រទេសនៅតាមដងទន្លេមេគង្គនោះ គឺដោយសារតែសង្គ្រាមវៀតណាម។ កងយោធាអាមេរិកអាចវាយលុកតំបន់មជ្ឃិមបូព៌ា និងវាយប្រហារតំបន់បាល់កង់ ប៉ុន្តែនៅទីនេះគេមិនហ៊ានធ្វើបែបនេះឡើយ។ វៀតណាមខាងជើងអាចតទល់ ជាមួយនឹងអាមេរិកបានរហូតដល់ទីបញ្ចប់ តើខ្នងបង្អែកនៅពីក្រោយជានរណា? អាមេរិកដឹងច្បាស់ណាស់។
    បំណាច់មិនអាចដោះស្រាយដោយប្រើកម្លាំងយោធា ក៏មិនអាចបង្កើតបក្សពួកបានដែរអាមេរិក មានតែប្រើនូវមធ្យោបាយកំចាត់ចោលមួយៗ ដូចជាគណៈកម្មការសហប្រតិបត្តិការដងទន្លេមេគង្គ ដែលជាអង្គភាពតាមតំបន់បែបនេះ អាមេរិកចូលចិត្តជ្រៀតជ្រែកបំផុត។ អូបាម៉ា ចូលចិត្តការ «ផ្លាស់ប្តូរបែបប្រជាធិបតេយ្យ» ដកកាំបិតដោយទន់ភ្លន់ ប៉ុន្តែលោក ដូណា ត្រាំ មិនចូលចិត្តឡើយ។ ត្រង់ចំណុចនេះមានប្រទេសចំនួន០៤ ដែលអាមេរិកចាត់ទុកថាមិនមាន «ប្រជាធិបតេយ្យ» រួមមានវៀតណាម ឡាវ ភូមា និងកម្ពុជា ហើយបើចង់បានស្លាក «ប្រជាធិបតេយ្យ» ចាំបាច់ត្រូវតែអាមេរិកជាអ្នកកំណត់។
    ល្បិចរបស់អាមេរិកច្បាស់លាស់ណាស់ ប្រសិនបើគ្មានស្លាក «ប្រជាធិបតេយ្យ» នោះទេ នោះគឺរង់ចាំតែការដាក់ទណ្ឌកម្មទៅ។ ប្រទេសវៀតណាមចង់បាន «ប្រជាធិបតេយ្យ» បានចូលជាសមាជិក TPP ជាលទ្ធផលបែរជាត្រូវបានអាមេរិកកំទេចចោល ព្រោះលោក ដូណាល់ ត្រាំ បានរំសាយ TPP ធ្វើឲ្យវៀតណាមបាត់មុខបាត់មាត់។
    រាល់ពេលបោះឆ្នោតជាសកលម្តងៗនៅកម្ពុជា បក្សប្រឆាំងដែលគាំទ្រដោយអាមេរិកតែងតែចេញមកអុកឡុក។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកន្លងមក បានបង្ហាញនូវឥរិយាបទយ៉ាងច្បាស់ ដោយប្រឆាំងដាច់ខាតមិនឲ្យអាមេរិក ជ្រៀតជ្រែកនយោបាយផ្ទៃក្នុងរបស់កម្ពុជា។
    អាមេរិកដើម្បីសម្រេចបាននូវផលប្រយោជន៍យុទ្ធសាស្រ្តរបស់ខ្លួន នឹងប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង បន្ទាប់មកប្រហែលជាអាចបង្ខំឲ្យប្រទេសនីមួយៗ បញ្ចេញមតិរួចធ្វើនូវអ្វីដូចជាសេចក្តីថ្លែងការណ៍រួមមួយ រវាងប្រទេសនៅតាមដងទន្លេមេគង្គ ដើម្បីបំផ្លាញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងនោះ និងប្រទេសចិនបន្តិចម្តងៗ។
    ផែនទីបង្ហាញនយោបាយនៅតាមដងទន្លេមេគង្គរបស់ Mike Pompeo យើងអាចមើលឃើញតាមរយៈកម្ពុជាថា៖ ឲ្យ NGO ចេញមកបង្កហេតុក្រោមរូបភាពការពារបរិស្ថាន បង្កជាភាពចលាចលប្រឆាំង និងចិន តរ៉ាចំពោះរាជរដ្ឋាភិបាល និងគម្រោងវិនិយោគចិន ដាក់ទណ្ឌកម្មចំពោះសហគ្រាសចិន ការអភិវឌ្ឍប្រទេសកម្ពុជាទទួលរងឥទ្ធិពល សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ប្រជាជនត្អួញត្អែរ សង្គមចលាចល បែកបាក់ជាតិសាសន៍ ធ្វើឳ្យទំនាស់ក្លាយជាអន្តរជាតូបនិយកម្ម បក្សប្រឆាំងតែងតាំងនាយករដ្ឋមន្រ្តីដោយខ្លួនឯង អាមេរិកទទួលនាយករដ្ឋមន្ត្រីតាមចិញ្ចើមថ្នល់សំដៅទៅរក «ប្រជាធិបតេយ្យ»…។ ផែនទីបង្ហាញផ្លូវមួយនេះ អាចចម្លងបន្តទៅលើប្រទេសណាមួយ ក្នុងចំណោមប្រទេសតាមដងទន្លេមេគង្គ ប៉ុន្តែចិនមិនអាចបណ្តោយឲ្យបញ្ហា ធ្លាក់ទៅដល់ដំណាក់កាលនោះឡើយ ដោយប្រាកដជាត្រូវរកឃើញល្បិចដើម្បីរំលាយល្បិច។
    ប្រទេសមួយដែលស្ថិតនៅទ្វីបអាមេរិកខាងជើង មិនប្រឹងខ្វល់ខ្វាយពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសខ្លួនកំពុងតែដុនដាប បែរជាសំដៅមកតំបន់ទន្លេមេគង្គដើម្បីបង្កហេតុ ដែលមានចម្ងាយឆ្ងាយ តើនេះជារោគចិត្តបែបណាទៅវិញដែរ?

  7. Anonymous says:

    Veitcong mafia dictator don’t know how to talk ‘

  8. so socheath says:

    ហាស!ហាស
    ទាល់យូរហើយយារ បាន អាពូជឆ្កែ អាក្បត់ជាតិសម រង្ស៊ី ហ៊ានចូលមកវិញ ។
    អូហូ ! ទោសក្បត់ជាតិ កាត់ដីឲ្យយួនដេហ្កា ៤ ខេត្ត តើវាជាប់គុក ប៉ុន្មានឆ្នាំទៅ ?
    តើ ហ៊ាំបាហ្គើរ៍នៅឯណា ? អយស្ទើរនៅឯណា ?
    ឆ្ងល់ដែរ !
    ម៉េចបានមានអ្នកខ្លះ ចេះតែជឿអាថោកជាងឆ្កែនេះ ?
    បើវាក្លាហាន ហេតុអី វាចាំបាច់រត់ គេចចេញពីសំណាញ់ច្បាប់ពីកម្ពុជា ?
    នេះហើយជាចំណុច ដែលខ្ញុំហ៊ានអះអាង ថា វាមិនហ៊ានមកទេ ។
    វាឃោសនាបែបនេះ
    គឺដើម្បីបោកប្រាស យកលុយ ពីអ្នកដែលចេះត្រឹមជឿ គ្មានការពិចារណា យកលុយចាយ
    តែប៉ុណ្ណោះ ។
    កុំជឿវា មានផ្ទះជួល ហើយយកលុយ មកធ្វើនយោបាយឲ្យសោះ ។
    អាចក់អាចែម ដែលជួយប្រូឲ្យវា ព្រោះវាបានចំណែក ពីការបោកប្រាស ចាយដែរហ្នឹង !
    ភាពឡេម ឡឺម តាមព្រុំដែរ កម្ពុជា-ថៃ ជាស្ទីល បង្ហាញរាង ដើម្បីបោកប្រាស របស់
    អាថោកជាងឆ្កែ នឹង បក្សពួកបោកប្រាស របស់វាទេ ។
    បើវាក្លាហាន វាជិះយន្តហោះមកចុះស្រុកខ្មែរ ដោយមិនចាំបាច់ប្រូចុះ ប្រូឡើង
    ដើម្បីបោកប្រាស យកលុយចាយនោះទេ ។
    ចាញ់អាអ៊ុំ សំអានផង ។ មុនវាជាប់គុក ខ្ញុំអាណឹតវា បានហាមវា មិនឲ្យត្រឡប់មកវិញទេ
    ព្រោះនឹងជាប់គុក ។ តែអានេះក្លាហាន មិនដឹងអាងអី ត្រឡប់មកវិញ ជាប់គុកមែន ។
    ចំណែកអាថោកជាងឆ្កែ សម រង្សី ខ្ញុំអត់ហាមទេ ។ ព្រោះចង់ឲ្យវាភ្លក់រសជាតិគុកម្តង។
    ថាតើ
    គុកជាស្ថានសួគ៏ ឬ ជាឋាននរក ដែលគួរចង់ចូល ឬ អត់ !

Leave a Reply

Submit Comment