ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ចាត់​ទុក​ប្ដី​របស់​ពួកគេ​ជា​ក្រុម​ក្បត់

ដោយ វ៉ែន សុមេធ
2020-10-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លៃង​ពេល​ចុះពិនិត្យការដ្ឋាន​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ថ្មី នៅ​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ​២០២០។

 រូប​ពីហ្វេសប៊ុក លោក ហ៊ុន សែន


ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​ប្រតិកម្ម​ចំពោះ​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ថា​ប្ដី​របស់​គេ​ជា​ជន​ក្បត់ជាតិ គឺជា​ការ​មួលបង្កាច់​ខុស​ពី​ការពិត​។ ក្រុម​ស្ត្រី​ទាំងនោះ​នៅតែ​អះអាង​ថា ប្ដី​របស់​ពួកគេ​ជា​មនុស្ស​ស្លូតត្រង់ ដោយ​មិន​បាន​ប្រព្រឹត្តិ​ខុសច្បាប់​អ្វី​ឡើយ។

ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់ គឺ លោកស្រី សេង ចាន់ថន ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៧​តុលា​ថា គ្រួសារ​របស់​លោក​ស្រី​បែកបាក់​គ្នា និង​រស់នៅ​មិនបាន​សេចក្ដី​សុខ ដោយសារ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់​ប្ដី​លោកស្រី​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ លោកស្រី​បញ្ជាក់​ថា ពួក​លោក​ស្រី មានការ​ឈឺចាប់​យ៉ាង​ខ្លាំង​បន្ទាប់ពី​ដឹង​ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ក្នុង​ការ​ចាប់​ប្ដី​របស់​លោកស្រី​ដាក់​ពន្ធនាគារ​នោះ។ លោកស្រី​បន្ថែម​ថា ការឈឺចាប់​នេះ នឹង​ជំរុញ​ឱ្យ​ពួក​លោក​ស្រី​កាន់តែ​ក្លាហាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​សង្គម​ឱ្យ​កាន់តែ​ខ្លាំងក្លា​ទ្វេដង៖ «គាត់​មាន​មាត់​ចេះតែ​និយាយ អាង​តែ​គាត់​កាន់អំណាច ចង់​គាត់​និយាយ​ថា អ្នកណា​យ៉ាងម៉េច​ក៏​បាន​ដែរ ។ តាម​ការ​ពិត​ទៅ​គឺ​ពួក​ខ្ញុំ​ទាំងអស់​គ្នា​នេះ ដែល​ជា​ជនរងគ្រោះ​មិន​ដូច​ការចោទប្រកាន់​របស់​គាត់​ទេ។ ព្រោះ​មិន​មាន​កន្លែង​ណា​បញ្ជាក់​មក​ដែល​ពួកគាត់​ហ្នឹង​ទៅ​កាប់​ព្រៃឈើ​លក់ និង​លក់​ដី និង​ធនធាន​ធម្មជាតិ​របស់​រដ្ឋ​ទេ មិន​មាន​ភស្តុតាង​ដូចដែល​គាត់​ចោទប្រកាន់​ទាល់តែ​សោះ»។

ស្រដៀង​គ្នា​នេះ ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​បក្ស​ប្រឆាំង លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រំ ចន្ថា វិញ ថ្លែង​ថា ប្ដី​របស់​លោក​ស្រី​ជា​មនុស្ស​ស្លូតត្រង់ និង​មាន​គុណធម៌​ល្អ​ចំពោះ​ប្រជាពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ​នោះ​ឡើយ។ លោកស្រី​និយាយ​ថា លោកស្រី​ខកចិត្ត​យ៉ាង​ខ្លាំង​ដែល​ប្ដី​ធ្វើអំពើ​ល្អ តែ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក​ដោយ​អយុត្តិធម៌​បែប​នេះ។លោកស្រី​ស្នើ​យ៉ាង​ទទូច​ឱ្យ​លោក​ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ឈប់​ចាប់ចង​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត៖ «និយាយ​រួម​ទៅ​សម្ដែង​របស់​គាត់​ហ្នឹង​នឹង​ធ្វើ​ឱ្យ​វា​កាន់តែ​ក្ដៅក្រហាយ​ឡើង ដោយសារតែ​គាត់​ធ្វើទុក្ខបុកម្នេញ ហើយ​អាជ្ញាធរ​ថ្នាក់​ក្រោយ​ហ្នឹង​ធ្វើបាប​ពលរដ្ឋ​គ្រប់កន្លែង​តែម្ដង កន្លែង​ណា​ក៏​មាន​ទឹកភ្នែក​ដែរ​។​គាត់​គួរតែ​គិត​ឡើងវិញ គាត់​មិន​ត្រូវ​មានប្រសាសន៍​បែប​ហ្នឹង​ទេ ព្រោះ​ប្រជាពលរដ្ឋ​ចង់​មាន​ថ្នាក់ដឹកនាំ​ល្អ ដែល​ថា​ដឹង​ទុក្ខ​លំបាក​របស់​ពលរដ្ឋ»។

ប្រតិកម្ម​របស់​ប្រពន្ធ​សកម្មជន​គណបក្សប្រឆាំង​នេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជាថ្មី​ថា ការ​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​ជា​ហូរហែ​មក​នោះ គឺ​ដោយសារ​ពួកគេ​ប្រព្រឹត្ត​ខុសច្បាប់។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​កម្សាន្ត​មួយ​នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​ទី​៧ តុលា​ថា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​សង្គម នឹង​ត្រូវ​ចាប់ខ្លួន ដោយ​មិន​មាន​ការលើកលែង​ឡើយ។ លោក​ចាត់​ទុក ប្រជាពលរដ្ឋ​ទាំងនោះ ថា ជា​ក្រុម​ក្បត់ជាតិ ដោយ​បាន​ធ្វើ​សកម្មភាព​នយោបាយ​ខុស​ច្បាប់ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក៖ «ដូច្នេះ​ហើយ​បានជា​យើង​ដោយ​តម្លៃ​ណា​ក៏​ដោយ​មិន​អនុញ្ញាត​ឱ្យ​អ្នកណា​ក៏ដោយ​ដែល​ចង់​បំផ្លាញ​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​លំបាក។ សូម​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត ចេញ​មួយ​វ៉ៃ​មួយ​ចេញ​ពីរ​វ៉ៃ​២ អ្នកឯង​ចង់​ថា​អី​ក៏​ថា​ទៅ។ តែ​ដើម្បី​ការពារ​ប្រជាជន​ដ៏​កម្សត់​មួយ​នេះ ដែល​មា​ន​ប្រជាជន ១៦​លាន់​នាក់ ខ្ញុំ​ត្រូវ​មាន​ភារកិច្ច​ការពារ​សន្តិភាព​ស្ថិរភាព​នយោបាយ​សន្តិសុខ​សណ្ដាប់​សង្គម»។

ផ្ទុយ​ពី​ការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស លោក លី រតនៈរស្មី មាន​ប្រសាសន៍​ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​លេស​លាប​ពណ៌​លើ​គណបក្សប្រឆាំង ដើម្បី​បាន​បន្ត​អំណាច​របស់​ក្រុម​ខ្លួន​ប៉ុណ្ណោះ។

ថ្មីៗ​នេះ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ប្រកាស​ថា នឹង​ធ្វើ​មាតុភូមិ​និវត្ត​លើក​ទី​២ ដើម្បី​ចូល​ទៅ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់នៅ​ឡើងវិញ ក៏ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពេលវេលា​ជាក់លាក់​នោះ​ទេ​។ ក្រោយ​ការ​ប្រកាស​នេះ តុលាការ​របប​លោក ហ៊ុន សែន បាន​ផ្ដើម​សើរើ​សំណុំរឿង​ចាស់​កាលពី​ឆ្នាំ​២០១៩ ដើម្បី​កាត់ទោស​សកម្មជន​បក្ស​ប្រឆាំង​ជា​ថ្មី​ទៀត។ គិត​ត្រឹម​ដើមខែ​តុលា​នេះ យ៉ាងហោចណាស់ មាន​សកម្មជន​បក្ស​ប្រឆាំង ៨​នាក់ ត្រូវ​បាន​កាត់ទោស​ដាក់​ពន្ធនាគារ​ពី​៥ ឆ្នាំ​ដល់​៧ ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ក្នុង​នោះ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​វិញ។

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ យល់​ថា ប្រសាសន៍​របស់​លោក ហ៊ុន សែន នេះ ជា​ការ​ព្រួយបារម្ភ​ខ្លាច​កម្លាំង​មហាជន​ងើប​បះបោរ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ដល់​អំណាច​ដឹកនាំ​ប្រទេស​របស់​លោក។ លោក​ជឿ​ថា បច្ចុប្បន្ន​របប​ក្រុងភ្នំពេញ​ចាប់ផ្ដើម​ខ្វះ​សាច់ប្រាក់​ដើម្បី​ផ្គត់ផ្គង់​នៅ​ក្នុង​របប​នេះ​បណ្ដើរៗ​ហើយ ស្រប​ពេល​​ដែល​សហភាព​អឺរ៉ុប​បាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០​ភាគរយ ។ លោក​បន្ថែម​ថា ក្រៅ​ពី​នេះ រដ្ឋាភិបាល​ឯក​បក្ស​មួយ​នេះ ក៏​កំពុង​មាន​វិបត្តិ​ផ្ទៃក្នុង​របស់​ខ្លួន​ផង​ដែរ បាន​ជា​លោក ហ៊ុន សែន ព្រមាន​បង្ក្រាប​សកម្មជន​គណបក្ស​ប្រឆាំង​ម្ដង​ហើយ​ម្ដងទៀត​បែបនេះ៖ «ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការ​បាក់​ស្រុត​នេះ លោក ហ៊ុន សែន គ្មាន​វិធី​ល្អ​ទេ នៅ​ក្នុង​ការ​ការពារ​អំណាច ក្រៅ​អំពី​ការ​គំរាម ចេញ​មួយ​វ៉ៃ​មួយ​ទាំង​នៅ​ក្នុង​បក្ស​ទាំង​នៅ​ក្នុង​ក្រៅ​បក្ស​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​កម្រោល។ ពីព្រោះ​គាត់​ដឹង​ថា ការ​ផ្ទុះ​ប្រតិកម្ម​ផ្ទៃក្នុង​ហ្នឹង ការ​តវ៉ា​ប្រើ​សិទ្ធិ​តាម​រដ្ឋធម្មនុញ្ញ​របស់​ប្រជាពលរដ្ឋ គឺ​វា​ដល់​ដំណាក់កាល​ចុងក្រោយ​នៃ​ដង្ហើម​អំណាច​ផ្ដាច់ការ​របស់​គាត់»។

ចាប់​តាំងពី​ខែ​មករា​ឆ្នាំ​២០២០​មក មាន​សកម្មជន​នយោបាយ ព្រះសង្ឃ និង សកម្មជន​សង្គម ជាង​៣០​នាក់ ហើយ ដែល​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​។ តុលាការ​បាន​ចោទប្រកាន់​អ្នក​ទាំងនោះ ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​ឲ្យ​យោធា​មិន​ស្ដាប់បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម និង​ពី​បទ​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

4 Responses to "ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ប្រតិកម្ម​នឹង​លោក ហ៊ុន សែន ដែល​ចាត់​ទុក​ប្ដី​របស់​ពួកគេ​ជា​ក្រុម​ក្បត់"

  1. Anonymous says:

    WOW wearing black that mean some thing to reminding me in POL POT regime . this evil animal leader though he can convincing people he is the only Cambodian nationalist who fait
    fully to his own nation . I’m sorry HUN SEN your action ,word, policy , body movement made me clearly understanding you are an evil indeed no though about it. you HUN SEN can not lifting yourself on the basket that you are sitting on it right now this is a simple word to say. no matter you HUN SEN crying that laugh no one will listening to you anyway . at last every one know you are the thief caught red hand by Cambodian nationalist . the last moment you should pry to GOD to take care your whole families if some thing wrong to you OK

  2. Sosocheath says:

    ទោសប្តីវាជាប់គុកកេីតឡេីង ដោយសារ ការប្រព្រឹត្ត
    បង្ករចលាចលក្នុងសង្គម វាបែរទៅជានិយាយ
    រឿងលក់ដី កាប់ព្រៃឈេីលក់ឆ្កុយ ?
    មីនេះវាពិតជាចេះទន្ទេញដូចសេក តាមទ្រឹស្តី
    ក្រុមអាក្បត់ជាតិសម រង្ស៊ីមែន ។

  3. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការបារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការបារសិទ្ធិនយោបាយ និងជា
    អ្នកវិភាគបាន និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច
    កម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិតណាស់ថា សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះចាតិនោះឡើយ។
    ប្រជាពលជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល សមាគម ក្រុមសហជីព ក្រុមអ្នកតាំងខ្លួនថាជាអ្នកវិភាគនយោបាយ ប្រព័ន្ធផ្សព្វផ្សាយអគតិ ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ដោយពួកគាត់បានចាត់ទុកក្រុមទាំងនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ៕

  4. Anonymous says:

    too bad HUN SEN and all his supporters always saying Cambodian is extremis but too bad it is not true . if Cambodian was doing as ESLAM extremis I guest HUN SEN was already dead .

Leave a Reply

Submit Comment