លោក ហ៊ុន សែន បាន​ចោទ​មេ​បក្ស​ប្រឆាំង​ជា​ថ្មី​ទៀត​ថា ជា​អ្នក​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព

ដោយ ទីន ហ្សាការីយ៉ា
2020-10-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។

លោក ហ៊ុន សែន ប្រធាន​គណបក្ស​ ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ។

 រូប៖ ហ្វេសប៊ុក លោក ហ៊ុន សែន និង RFA/Sorn Chanratha


លោក​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន បាន​ប្រកាស​ព្រមាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ជា​ថ្មី​ម្ដង​ទៀត ដោយ​លោក​ចោទ​អ្នក​ទាំង​នោះ​ថា កំពុង​មាន​ផែនការ​ចង់​បំផ្លាញ​សន្តិភាព​របស់​លោក។ ទោះ​ជា​បែប​នេះ​ក្ដី មេ​បក្ស​ប្រឆាំង​ហៅ​សន្តិភាព​នៅ​កម្ពុជា​នេះ ជា​សន្តិភាព​ផ្នូរ​ខ្មោច។

រីឯ​អ្នក​វិភាគ​វិញ អះអាង​ថា លោក ហ៊ុន សែន ប្រើប្រាស់​សន្តិភាព​នេះ ដើម្បី​ចង់​សម្រេច​ផែនការ​ផ្ទេរ​អំណាច​ឲ្យ​កូន​របស់​លោក​តែ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី៧ តុលា​នេះ បាន​ចោទ​ប្រកាន់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ដោយ​ទំនង​ជា​លោក​ចង់​សំដៅ​ទៅ​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា កំពុង​រៀបចំ​ផែនការ​ចង់​ផ្ដួល​រំលំ​របប​លោក ឬ​ចង់​បំផ្លាញ​សន្តិភាព ដែល​លោក​អះអាង​ថា បាន​កសាង​ឡើង​ទំាង​លំបាក។ លោក ហ៊ុន សែន ព្រមាន​ជា​ថ្មី​ទៀត​ថា ងើប​មួយ វាយ​មួយ ចំពោះ​អ្នក​ដែល​ប្រឆាំង​សន្តិភាព ឬ​ប្រឆាំង​នឹង​រូប​លោក៖ «ខ្ញុំ​ដឹង​ទាំង​អស់​អា​ហ្អែង​បញ្ជា​ពី​ក្រៅ​ប្រទេស​ឲ្យ​អ្នក​ខាង​ក្នុង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​យើង អញ​ដឹង​ទាំង​អស់ ខ្ញុំ​ហៅ​វា​ឧក្រិដ្ឋជន​ រី​ឯ​អា​ពួក​អ្នក​ខ្លះ​លើក​ឡើង​ថា សព្វថ្ងៃ​នេះ មាន​សន្តិភាព​ហើយ តែ​អសន្តិសុខ​ក្នុង​ចិត្ត អើ​បើ​ហ្អែង​ធ្វើ​ខុស​ច្បាប់​ទុក​ឲ្យ​ហ្អែង​ងាប់​អ៊ីចឹង​ទៅ»

ឆ្លើយតប និង​ការ​ចោទ​ប្រកាន់​នេះ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ហៅ​សន្តិភាព​របស់​លោក ហ៊ុន សែន នេះ​ថា ជា​សន្តិភាព​ផ្នូរ​ខ្មោច​ទៅ​វិញ​ទេ។ លោក សម រង្ស៊ី អះអាង​ថា លោក​នឹង​វិល​ចូល​ស្រុក​វិញ​ជា​លើក​ទី២ នៅ​ពេល​ខាង​មុខ ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​សន្តិភាព​ផ្នូរ​ខ្មោច​នេះ៖ «សន្តិភាព​របស់​លោក ហ៊ុន សែន ជា ហ៊ុន សែន ផ្នូរ​ខ្មោច ពី​ព្រោះ​ថា របប​នេះ ជា​របប​ចោរ កាប់​ព្រៃ បណ្ដេញ​ពលរដ្ឋ​ចេញ ចាប់​ដាក់​ពលរដ្ឋ​ដាក់​គុក ដូច្នេះ​សន្តិភាព​នេះ ជា​សន្តិភាព​ចោរ សន្តិភាព​ផ្នូរ​ខ្មោច

លោក ហ៊ុន សែន លើក​ឡើង​ជា​ញឹកញាប់​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ លោក​ត្រូវ​តែ​ការពារ​សន្តិភាព ដែល​លោក​បាន​កសាង​ឡើង​ឱ្យ​បាន។ លោក​តែងតែ​លាប​ពណ៌ ឬ​ចោទ​ប្រកាន់​ក្រុម​អ្នក​មាន​ទស្សនៈ​ផ្ទុយ​ពី​លោក ឬ​អ្នក​តវ៉ា​ប្រឆាំង​អំពើ​អយុត្តិធម៌​សង្គម​ថា ជា​ក្រុម​ចង់​ធ្វើ​បដិវត្តន៍​ពណ៌ និង​ចង់​បំផ្លាញ​សន្តិភាព​ទៅ​វិញ។ លើស​ពី​នេះ លោក ហ៊ុន សែន ថែម​ទាំង​ធ្លាប់​សម្ដែង​ការ​សោក​ស្ដាយ​ដោយ​លោក​មិន​បាន​សម្លាប់​មនុស្ស ១០០នាក់ ឬ ២០០នាក់ កាល​ពី​ឆ្នាំ២០១៤ ដោយ​លោក​ចោទ​ក្រុម​កម្មករ និង បក្ស​ប្រឆាំង​បាតុកម្ម​កាល​ពី​ឆ្នាំ២០១៤ នោះ​ថា ជា​ក្រុម​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ជា​ដើម។

លើស​ពី​នេះ​ទៀត ការ​ប្រកាស​ការពារ​សន្តិភាព​នេះ មិន​មែន​ធ្វើ​ឡើង​តែ​លោក ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ​ទេ។ រីឯ​កូន​ប្រុស​ច្បង​របស់​លោក​វិញ គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​នាម​ជា​មេទ័ព​ផង​នោះ កាល​ពី​ពេល​ថ្មីៗ នេះ បាន​ប្ដេជ្ញា​ថា មិន​ឲ្យ​អ្នក​ណា​បំផ្លាញ​សន្តិភាព​នេះ​បាន​ឡើយ។ លោក ហ៊ុន ម៉ាណែត ថែម​ទាំង​អំពាវនាវ​ឲ្យ​កងទ័ព​ទាំង​អស់​ត្រូវ ការពារ​សន្តិភាព​នេះ​ទៀត​ផង៖ «ខ្ញុំ​មាន​មនសិការ​មាន​ទស្សនៈ មាន​ការ​យល់​ដឹង​របស់​ខ្ញុំ​ហើយ ខ្ញុំ​កាន់​កងទ័ព​ជើង​គោក គឺ​ខ្ញុំ​មាន​ភារកិច្ច​របស់​យើង​រក្សា​សន្តិភាព​មិន​អាច​ឲ្យ​អ្នក​ណា​បំផ្លាញ​បាន​ឡើយ មាន​គោលដៅ​របស់​ខ្ញុំ»

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​ដែល​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ​តែ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​ផង​នោះ លោក គឹម សុខ មាន​ប្រសាសន៍​ថា ការ​ប្រកាស​ពី​ការ​ប្ដេជ្ញា​ចិត្ត​ការពារ​សន្តិភាព​ទាំង​ឪពុក ទាំង​កូន​នេះ គ្រាន់​តែ​ជា​ល្បែង​នយោបាយ​បិទ​បាំង​អំពី​ផែនការ ការពារ​អំណាច នឹង​បន្ត​ឲ្យ​កូន​ដឹក​នាំ​ប្រទេស មិន​ខុស​ពី​មេ​ដឹក​នាំ​ផ្ដាច់​ការ​កូរ៉េ​ខាង​ជើង​ឡើយ។ លោក គឹម សុខ ថ្លែង​ថា កងទ័ព​ដែល​ការពារ​សន្តិភាព​តាម​បញ្ជា​លោក ហ៊ុន ម៉ាណែត និង​លោក ហ៊ុន សែន នេះ មិន​មែន​ជា​កងទ័ព​របស់​ជាតិ​នោះ​ទេ គឺ​កងទ័ព​របស់​គ្រួសារ​ត្រកូល ហ៊ុន តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​មិន​ជឿ​ថា លោក ហ៊ុន ម៉ាណែត ដើរ​ខុស​ពី​គន្លង​ឪពុក​ទេនៅ​ពេល​កងទ័ព​យួន​មក​ឈ្លានពាន​ព្រំដែន លោក ហ៊ុន ម៉ាណែត បែរ​ជា​លួច​ទៅ​ជួប​ថ្នាក់​ដឹក​នាំ​យួន​ស្ងាត់ៗ ទៅ​វិញ ដើម្បី​សុំ​ឲ្យ​គាំទ្រ​ផែនការ​បន្ត​អំណាច​របស់​ខ្លួន»

រីឯ​ព្រះ​ភិក្ខុ បណ្ឌិត យស ហ៊ុត ព្រះមហាថេរ គង់​នៅ​វត្ត​ធម្ម​រង្សី ទីក្រុង​ប៉ារីស ធ្លាប់​មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​មើល​មិន​ឃើញ​មេ​ដឹក​នាំ​សព្វថ្ងៃ​នេះ ជា​មេ​ដឹក​នាំ​ដែល​មាន​ចិត្ត​មេត្តា ករុណា និង​សេចក្ដី​ថ្លៃថ្នូរ​ជា​មេ​ដឹក​នាំ​ដែល​ល្អ​ឡើយ។ ព្រះអង្គ​បន្ថែម​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន នេះ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់​នៅ​ក្រោម​ដំបូល​សន្តិភាព​ទុក្ខ​ព្រួយ និង​ភ័យ​ខ្លាច៖ «ហើយ​យើង​រស់​នៅ​ខ្ពស់​ឆ្ងាយ​ដាច់​គេ ប្រើប្រាស់​ធនធាន​ច្រើន​លើស​គេ ជា​មហាសេដ្ឋី បើ​មិន​អ៊ីចឹង​មិន​ដឹង​ជា​នៅ​ឯ​ណា​ទេ មេត្តាធម៌ ករុណា​ធម៌ ហើយ​មិន​មាន​យុត្តិធម៌ មិន​មាន​បែង​ចែក​អំណាច ដូច​នេះ សន្តិភាព​មិន​ដឹង​ជា​នៅ​ឯ​ណា​ទេ សន្តិភាព​ក្រោម​ការ​ភ័យ​ខ្លាច»

ទាក់ទង​និង សន្តិភាព មិន​មែន​និយាយ​ផ្ចង់​ឆ្ពោះ​ទៅ​ត្រឹម​តែ​ការ​ទម្លាក់​អាវុធ​ចុះ​តែ​ម្យ៉ាង​ទេ វា​មាន​ន័យ​ជ្រាលជ្រៅ​ដល់ “ ការ​រក្សា​ក្ដី​ស្ងប់ សតិអារម្មណ៍ មិន​ក្ដៅ​ក្រហល់ក្រហាយ​របស់​ប្រជារាស្ត្រ​នៃ​សង្គម​ជាតិ “ ថែម​ទៀត​ផង។ ភាព​ស្ងប់​សុខ​ក្នុង​សង្គម​មួយ ដែល​អាច​កើត​មាន​ឡើង​បាន លុះ​ត្រា​តែ “ មេ​ដឹក​នាំ ឈប់​លោភលន់ ឈប់​ល្មោភ​អំណាច ឈប់​ដើរ​តួ​កាច​សាហាវ ហើយ​ងាក​មក​ប្រកាន់​នូវ​ទសពិធ​រាជធម៌ “ ដែល​ជា​ធម៌​ទាំង១០ ក្នុង​គម្ពីរ ភាព​ជា​អ្នក​ដឹក​នាំ។ល។ ម្យ៉ាងវិញទៀត ន័យ​សន្តិភាព តាម​វចនានុក្រម​ខ្មែរ​ របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត វិញ​ គឺ​មាន​ន័យ​ថា​ សេចក្ដី​ស្ងប់​ សេចក្ដី​សាន្តត្រាណ​ ដំណើរ​សះ​ជា​នឹង​គ្នា

អ្នកវិភាគ​លើក​ឡើង​ថា ដើម្បី​ឲ្យ​កម្ពុជា​ក្លាយ​ទៅ​ជា​ប្រទេស​មាន​សន្តិភាព​ពិត​ប្រាកដ​នោះ លុះ​ត្រា​ផ្លាស់​ប្ដូរ​លោក ហ៊ុន សែន ចេញ ហើយ​កងទ័ព​ទាំង​អស់​លែង​ជា​កងទ័ព ការពារ​គ្រួសារ​ត្រកូល ហ៊ុន ពោល​គឺ ជា​កងទ័ព​តំណាង​ឲ្យ​ជាតិ​ទាំង​មូល៕


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "លោក ហ៊ុន សែន បាន​ចោទ​មេ​បក្ស​ប្រឆាំង​ជា​ថ្មី​ទៀត​ថា ជា​អ្នក​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព"

  1. so socheath says:

    ដង្ហើមចុងក្រោយរបស់ សមរង្ស៊ី គឺបោកប្រាស !
    ……….
    វាហាក់ដូចអត់មានរៀងអីចម្លែកទេ ដែល សមរង្ស៊ីរួមទាំងគូកនរបស់វាទន្ទេញនូវពាក្យដដែល ពីដំណើរវិលត្រឡប់មកកាន់កម្ពុជាវិញ ដែលរឿងនេះខ្ញុំបានជម្រាបជូនលោកអ្នកជ្រាបស្តីពីភាពមិនខ្មេះរបស់ សមរង្ស៊ី ដែលវាចាំតែភ្លើត្រឡប់មកដេកស៊ីបាយគុករួចហើយ។
    ប៉ុន្តែថា សម្រាប់ការរក្សាដង្ហើមចុងក្រោយរបស់សម រង្ស៊ី ដែលដង្ហក់រកកលឈានចូលសេចក្តីស្លាប់នោះ គឺដាច់ខាតសមរង្ស៊ី ត្រូវតែប្រវេប្រវារក្សាដង្ហើមចុងក្រោយ ក្រែងលោមានសំណាងបានរស់ឡើងវិញ រួចពីក្តីស្លាប់បាន ។
    កន្លងមកនេះ ខ្យល់ដង្ហើម ចុងក្រោយរបស់វាដែលប្រឹងដកនេះគឺវាពឹងផ្អែកលើក្រុមការងារចំពោះកិច្ច គឺក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម ដែលសមរង្ស៊ី និង
    កឹមសុខា ខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីឲ្យក្លាយទៅជាកម្លាំងអុកឡុក រើបម្រាស់
    បង្ករចលាចល ធ្វើឲ្យមានភាពវឹកវរក្នុងសង្គម ដែលបច្ចុប្បន្នត្រូវមើលឃើញថា ជាចលនាសម្រាប់ការជួយទ្រទ្រង់ដំណើរអួតអាងស្តីពីការវិលត្រឡប់របស់សម រងស្ស៊ី ធានាកាត់ផ្តាច់បាននូវការមន្ទិលសង្ស័យពីភាពកំសាករបស់សម រង្ស៊ីខ្លួនឯងផ្ទាល់ ។
    ជាការពិតណាស់ ក្នុងពេលដែលរាជរដ្ឋាភិបាលប្រើការបង្ក្រាបទៅលើក្រុមវិទ្ធង្សនា ធ្វើសកម្មភាពបង្កើតចលាចលក្នុងសង្គម វាគឺជាហេតុផលអំណោយផល ដែលអាច
    ប្រើបានលេសក្នុងការដកខ្លួនពីការសន្យាផងនិងបានក្តោបលុយមូលនិធិ ដែលបោកបាន
    ពីក្រុមជនឆោតល្ងង់តែស្រេកឃ្លានអំណាច ចាយបានដោយសមហេតុផល។
    នេះគឺជាល្បិចព្រួញមួយបាញ់បានសត្វពីរ របស់សមរង្ស៊ី ។
    ដូចនេះ ចម្រៀងដែលសមរង្ស៊ី ច្រៀងចេញមកទាំងប៉ុន្មាន វាគ្រាន់តែជាចម្រៀងបោកប្រាសប៉ុណ្ណោះ។
    សម្រាប់សមរង្ស៊ី ៗដឹងខ្លួនឯងយ៉ាងច្បាស់ថាវាមិនអាចវិលមកចូលរួមក្នុងឆាកនយោបាយបានទៀតទេដោយសារទោសក្បត់ជាតិ កាត់ដី៤ខេត្តឲ្យយួនដេហ្កា ។
    ដូច្នេះការបោកប្រាសនេះ ក៍ជាពេលវេលានៃដង្ហើម ចុងក្រោយរបស់សមរង្ស៊ីដែរ ៕

  2. Anonymous says:

    YES your SANTEPHEAP is coming soon as I said 2020 is the year you can have your SANTEPHEAP Mr HUN NAL call HUN SEN next name CHHOUP SAMLAP. we Cambodian knew in our history no leader that worse then HUN SEN .. YES your are an devil indeed no question to ask please do not lie to GOD . I know soon GOD will punishing this devil according to what he has done to human kind

  3. Anonymous says:

    I never keep this ugly evil man as my leader the reason why?? he is not suitable of being human being . I also understanding during this evil regime he has been teaching some of his supporters all kind of bad behaver all of them talking animal word can not going along whit international community.

  4. Sosocheath says:

    ហាស!ហាស
    អាកូនមីកាដួយអាយះស្ញេញ(Anonymous)
    ចេះតែមានហ្ន៎ង !
    មែនហេីយសន្តិភាពផ្នូរខ្មោច គឺសម្រាប់មីសំផឹងកាដួយ
    ស្អុយម៉ែអ្ហែងមែន ។
    ត្បិតអីពួកអ្ហែងធ្វេីឲ្យសន្តិភាព
    ពិតសម្រាប់ការរស់នៅរបស់ពួកអ្ហែង ក្លាយទៅ
    ជាផ្នូរខ្មោចសម្រាប់ពួកអ្ហែងសោះហ្នឹង ។
    អានេះ និយាយចុះ និយាយឡេីង ឆឹកតែកាដួយ
    ស្អុយម៉ែវាដដែល ។

  5. so socheath says:

    ក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន
    *******
    ការលើកឡើងពីការគំរាមកំហែងពីការព្យួរការអនុគ្រោះពន្ធ EBA និងការអនុគ្រោះពន្ធនាំទំនិញទៅកាន់សហរដ្ឋអាមេរិក GSP ត្រូវបានសមរង្ស៊ី និងពួកសង្គមស៊ីវិល ដែលតាំងខ្លួនឯងថាជាអ្នកការបារលទ្ធិប្រជាធិបតេយ្យការពារសិទ្ធិមនុស្សការបារសិទ្ធិនយោបាយ និងជា
    អ្នកវិភាគបាន និយាយដោយពាក្យដដែលៗ ថាអាចនឹងប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច
    កម្ពុជា ធ្វើឲ្យកម្ពុជាបាត់បង់ជន្ទល់សេដ្ឋកិច្ចបើទោះបីពួកនេះដឹងថា រដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពរបស់ខ្លួនដើម្បីចុះញ៉មនឹងការដាក់សម្ពាធសម្រាប់ការព្យួរឬផ្តាច់ EBA នោះទេ។ ដូចនេះ លក្ខខណ្ឌតាមរយះការដាក់សម្ពាធលើកម្ពុជាខាងផ្នែកនយោបាយ ដោយបំពានលើអធិបតេយ្យជាតិកម្ពុជាពីសហគមន៍សហភាពអឺរ៉ុប មិនទទួលបានផ្លែផ្កាទេ។
    កម្ពុជាជារដ្ឋអធិបតេយ្យ ដែលមិនអនុញ្ញាត ឲ្យប្រទេសណាមួយមករំលោភបំពានបាន។
    កម្ពុជាពិតជាត្រូវការរស់ ដោយស្មើសិទ្ធិ ស្មើមុខមាត់ ក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយប្រទេសទាំងអស់ក្នុងលោកលើគ្រប់វិស័យ ដោយផ្តល់ផលប្រយោជន៍ដោយស្មើភាពចំពោះគ្នាទៅវិញទៅមក ។
    ជានិច្ចកាលជនក្បត់ជាតិសមរង្ស៊ី និងពួកក្រុមដែលតាំងខ្លួនឯងថាជាអ្នកវិភាគសេដ្ឋកិច្ចក្នុងប្រទេស កម្ពុជា ក្រុមសង្គមស៊ីវិល ដែលស្ថិតនៅក្នុងអង្គការសិទ្ធិមនុស្ស មានអាដហុក លីកាដូអង្គការការពារសិទ្ធិលំនៅដ្ឋាន សមាគមនិងក្រុមសហជីពដែលមាននិន្នការប្រឆាំងរដ្ឋាភិបាល ពួកគេតែងលើកឡើងពីសិទ្ធិសេរីភាព ពីសិទ្ធិមនុស្ស ពីប្រជាធិបតេយ្យមកធ្វើជាត្រីវិស័យក្នុងការនាំមុខ ដើម្បីប្រឆាំងអំណាចរដ្ឋ ដែលជាដែនសមត្ថកិច្ចការពារផលប្រយោជន៍ កាពារសិទ្ធិសេរីភាព ការពារសិទ្ធិមនុស្ស និងការពារប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ បើទោះបីពួកគេដឹងយ៉ាងច្បាស់ថា លំហរនៃសិទ្ធិសេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៅកម្ពុជា គឺមានយ៉ាងពេញបរិបូរណ៍ នឹងកំពុងដំណើរការជានិរន្តក្តី ។
    វាជាការពិតណាស់ថា សកម្មភាពក្រុមសង្គមស៊ីវិល និង ក្រុមសហជីព ដែលពួកប្រតិកិរិយាទាំងអស់នេះបានធ្វើកន្លងមកនេះ វាមិនខុសអី ពីការដែលពួកគេ ធ្វើសកម្មភាពក្នុងការចូលរួមយ៉ាងសកម្មក្នុងចលនានយោបាយដើម្បីកសាងកម្លាំង ដើម្បីត្រៀមកម្លាំង ដើម្បីបង្កើតអង្គការចាត់តាំងខាងនយោបាយខុសច្បាប់ ប៉ុនប៉ងដើម្បីប្រមូលកម្លាំងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាល ដែលជាអំពើខុសច្បាប់ ខុសគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ដែលពួកគេបានទន្ទេញជាប់មាត់នោះឡើយ តាមការចង្អុលបង្ហាញ ពីមេដឹកនាំអតតីតបក្សសង្គ្រោះចាតិនោះឡើយ។
    ប្រជាពលជនកម្ពុជា ដែលស្រឡាញ់សុខសន្តិភាព បានមើលឃើញយ៉ាងច្បាស់ពីទង្វើក្បត់ជាតិរបស់សមរង្ស៊ី ក្នុងការដើរសុំអន្តរាគមន៍ឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដកការអនុគ្រោះពន្ធ EBA និង GSPពីកម្ពុជា នឹង សកម្មភាពបែបប្រតិកិរិយារបស់ក្រុមសង្គមស៊ីវិល សមាគម ក្រុមសហជីព ក្រុមអ្នកតាំងខ្លួនថាជាអ្នកវិភាគនយោបាយ ប្រព័ន្ធផ្សព្វផ្សាយអគតិ ដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ទាំងនេះយ៉ាងច្បាស់ ដោយពួកគាត់បានចាត់ទុកក្រុមទាំងនេះ ថាគឺជាក្រុមភេរវកម្ម ដែលច្បាប់មិនត្រូវអត់អោន ៕

Leave a Reply

Submit Comment