អ្នក​វិភាគ​ថា រថយន្ត​យោធា ៧៥គ្រឿង​ ដែល​ចិន​ឱ្យ​​កងទ័ព​ជើងគោក​ គឺដើម្បី​ការពារ​អំណាច​ត្រកូល​ ហ៊ុន

ដោយ ហេង រស្មី
2020-10-07
RFA

លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើង​គោក ក្នុង​ពិធី​ប្រគល់​រថយន្ត​បញ្ជាការ (ហ្ស៊ីប) ចិន ដល់​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២០។

លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើង​គោក ក្នុង​ពិធី​ប្រគល់​រថយន្ត​បញ្ជាការ (ហ្ស៊ីប) ចិន ដល់​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក Hun Manet

អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន ម៉ាណែត កូន​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន ផ្តល់​រថយន្ត​យោធា​ចិន​ចំនួន ៧៥គ្រឿង​ឲ្យ​កងទ័ព​ជើង​គោក គឺ​ដើម្បី​ការ​ពារ​អំណាច​ត្រកូល​ហ៊ុន ប៉ុន្តែ​មន្ត្រី​យោធា​ថា ការ​ផ្តល់​រថយន្ត​យោធា​នេះ គឺ​ដើម្បី​ពង្រឹង​វិស័យ​កងទ័ព។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​រស់​នៅ​និទ្ទេស​ខ្លួន​ក្នុង​ប្រទេស​ហ្វាំងឡង់ (Finland ) មាន​ប្រសាសន៍​ថា ការ​ប្រគល់​រថយន្ត​យោធា​ទៅ​ឲ្យ​កង​ទ័ព​ជើងគោក​នេះ​គឺ ជា​ផ្នែក​មួយ​នៃ​ការ​ទប់​ស្កាត់​ការ​ប៉ះ បោរ​ ផ្ទៃ​ក្នុង​ពី​គណបក្ស​ប្រជាជន​ ដែល​បណ្ដាល​មក​ពី​ការ​ខ្វែង​គំនិត​គ្នា​នៅ​ក្នុង​ថ្នាំ​ដឹកនាំ​បក្ស។

​កាល​ពី​ថ្ងៃ​ទី៧ តុលា លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើង​គោក​ បាន​ប្រគល់​ជូន​លោក​ឧត្ដមសេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​រង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​ ៧០។ កងពលតូច​លេខ ៧០ ក៏​ទទួល​បាន​ទទួល​រថយន្ត​បញ្ជាការ (ហ្ស៊ីប) ចំនួន ២៥គ្រឿង​ផលិត​នៅ​ប្រទេស​ចិន​ផង​ដែរ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើយ​របស់​មន្ត្រី​បក្ស​ប្រឆាំង អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​គោក​លោក ម៉ៅ ផល្លា ថា រថយន្ត​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​នេះ​ទុក ដើម្បី​ប្រើប្រាស់​សម្រាប់​វិស័យ​ការពារ​ជាតិ។

លោក​បន្ថែម​ថា កម្ពុជា​មិន​មែន​ទទួល​យក​ជំនួយ​យោធា​ពី​ប្រទេស​ចិន​តែ​មួយ​នោះ​ទេ គឺ​កម្ពុជា​មាន​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី ពហុភាគី ទាំង​នៅ​ក្នុង​តំបន់ និង​សកល​លោក​ ហើយ​កង​យោធពល​ខេមរភូមិន្ទ​ តែង​តែ​ទទួល​សម្ភារៈ​យោធា​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​យោធា​ច្រើន​ជាង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត៖ «បញ្ហា​ហ្នឹង​ខ្ញុំ​អត់​ដឹង​អ្នក​វិភាគ គេ​និយាយ​យ៉ាង​ណា ក៏​ខ្ញុំ​អត់​យក​ពី​អ្នក​វិភាគ​ដែរ។ ធម្មតា​អ្នក​វិភាគ គេ​យក​តាម​គំនិត​គេ​ តែ​សម្រាប់​ខ្ញុំ​ គឺ រថយន្ត​ហ្នឹង​ដូច​ខ្ញុំ​បាន​ជម្រាប​ក្នុង​ព័ត៌មាន​រួច​ហើយ​ថា សម្រាប់​ចែក​ជូន​អង្គភាព ដើម្បី​បម្រើ​ការងារ​ ហ្វឹកហ្វឺន​ និង​ប្រតិបត្តិ​ការណ៍​របស់​កង​ឯកភាព​នីមូយៗ របស់​ខ្លួន​តែ​ប៉ុណ្ណោះ»។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើង​គោក​បាន​ទេ កាល​ពី​ថ្ងៃ​ទី៧ កញ្ញា។ ក៏​ប៉ុន្តែ​លោក​ បាន​និយាយ​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​របស់​លោក​ ថា​ រថយន្ត​ចំនួន ៧៥គ្រឿង​សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ហ្វឹកហ្វឺន និង​ប្រតិបត្តិការ​យោធា។

លោក​បន្ថែម​ថា​ រថយន្ត​ទាំងអស់​នេះ គឺជា​ជំនួយ​ឥត​សំណង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ រវាង​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ ​កម្ពុជា​-ចិន​ ជូន​ដល់​កងទ័ព​ជើងគោក​នៃ​កង​យោធពល​ខេមរភូមិន្ទ។

កាល​ពី​ខែ​មិថុនា​កម្ពុជា​បាន​ទិញ​រថយន្ត​យោធា​ពី​ប្រទេស​ចិន​ចំនួន ២៩០គ្រឿង ដើម្បី​ចែក​ជូន​ទៅ​កង​យោធពល​ខេមរភូមិន្ទ និង​អគ្គស្នងការ​នគរបាល​ជាតិ។ប៉ុន្តែ​មន្ត្រី​របប​ក្រុង​ភ្នំពេញ​មិន​បាន​បញ្ជាក់​ថា​ រថយន្ត​ទាំង​ជិត ៣០០គ្រឿង​នេះ មាន​ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​នោះ​ទេ៕

រថយន្ត​បញ្ជាការ (ហ្ស៊ីប) ផលិត​នៅ​ប្រទេស​ចិន ៧៥គ្រឿង ដែល​លោក ហ៊ុន ម៉ាណែត មេបញ្ជាការ​កងទ័ព​ជើង​គោក ប្រគល់​ឱ្យ​កងទ័ព​ជើង​គោក នៅ​ថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក Hun Manet

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "អ្នក​វិភាគ​ថា រថយន្ត​យោធា ៧៥គ្រឿង​ ដែល​ចិន​ឱ្យ​​កងទ័ព​ជើងគោក​ គឺដើម្បី​ការពារ​អំណាច​ត្រកូល​ ហ៊ុន"

  1. Anonymous says:

    as a Cambodian born I do not want Cambodia becoming a military power it is not possible anyway . I’m really sick and tied whit those communist China and communist Vietnam they will never make this nation safer. we Cambodian knew for many century they have been murder our people stilling our land did all kind of accusation on us by using policy driven Cambodian leader to hurt their own people. HUN SEN that was raise by communist Vietnam to be our leader right now was so evil as all of us known. Vietnam communist or China communist have no right to interfering in internal policy of our nation but so sad Vietnam was forming Cambodian leadership outside of Cambodia since 1951 their intention to take over this sad nation . 1979 was another seriously attempting to take over but it was recue by international community. the Vietnamese leadership was very disappointed that why they put their No2 plane to put that devil HUN SEN as a Cambodian leader until this day HUN SEN a jungle educated former Khmer Rue was not hesitated to take the powers and ruin his own nation as what Vietnamese leader always wanted. 2020 is the years that HUN SEN has been criticizing by international community of being a dictator did all kind of abuse of human right in his nation . HUN SEN the un educated animal was so dump he is again all the request from any party now he continuous his boss policy to end this nation as we are fighting to gat it back . 2020 is the years that this region having so much problem every bad thing was topping HUN SEN to swing 100% to China to survive it is more dangerous the ever because this animal is so dump and we can not trust him to make any judgment for the future of south China sea not even future of his own sad people . as I said 2020 is the years that this devil HUN SEN out of his luck because he has don more the enough sine in the rest of his life. I myself still thinking why GOD let this kind of devil cam to hunted human being . please wipe out your tear walking forward and take that evil killer out of our world.

Leave a Reply

Submit Comment