គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់ ​រវាង​របប​លោក ហ៊ុន សែន និង​ប្រទេស​ចិន​កុម្មុយនិស្ត លើ​វិស័យ​យោធា

ដោយ ខែ សុណង
2020-10-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក អេង ឆៃអ៊ាង (ឆ្វេង) អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

លោក អេង ឆៃអ៊ាង (ឆ្វេង) អនុប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន

 រូប៖ RFA និង​ហ្វេសប៊ុកលោក ហ៊ុន សែន


គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ ថ្កោលទោស​របប​ក្រុង​ភ្នំពេញ ជុំវិញ​ព័ត៌មាន​ស្ដីពី​ការ​អនុញ្ញាត​ឱ្យ​យោធា​ចិន​បោះ​ទីតាំង នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​​ខេត្ត​ព្រះសីហនុ​​។ ការ​ថ្កោល​ទោស​នេះ គឺ​បន្ទាប់​ពី​របប​ក្រុង​ភ្នំពេញ​វាយ​កម្ទេច​អាគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដើម្បី​បើក​ផ្លូវ​ទទួល​ជំនួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ពី​ប្រទេស​ចិន អភិវឌ្ឍ​ទីតាំង​នោះ​វិញ។ អ្នក​វិភាគ​ថា ការ​វាយ​កម្ទេច​អគារ​កងទ័ព​ជើង​ទឹក ជា​ជំនួយ​របស់​អាមេរិក ដោយ​ស្ងាត់ៗ បង្កើត​ឲ្យ​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​ នឹង​ភូមិ​សាស្ត្រ​នយោបាយ​។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់ កិច្ច​សន្យា​ខុស​ច្បាប់ ​រវាង​របប​ក្រុង​ភ្នំពេញ​ជាមួយ​រដ្ឋាភិបាល​ចិន ក្នុង​វិស័យ​យោធា និង​ហិរញ្ញ​វត្ថុ​នោះ​ទេ។ គណ​បក្ស​ប្រឆាំង អះអាង​ថា របប​ក្រុង​ភ្នំពេញ ជា​របប​ខុស​ច្បាប់ ដូច្នេះ​ទៅ​ពេល​អនាគត​ ក្នុង​ពេល​ឡើង​កាន់​អំណាច គណបក្ស​ប្រឆាំង នឹង​លុប​ចោល​រាល់​កិច្ចសន្យា​ខុស​ច្បាប់​ទាំង​អស់​ចោល។

បក្ស​ប្រឆាំង បន្ត​ចោទ​ថា លោក ហ៊ុន សែន បាន​ទទួល​ប្រាក់​ជាច្រើន​របស់​ចិន ដើម្បី​ជួយ​​ថែរក្សា​អំណាច​របស់​ខ្លួន​ និង​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​បន្ត​ទៀត។ បក្ស​ប្រឆាំង​សង្កេត​ឃើញ​ថា ​ប្រទេស​ចិន​វិញ ក៏​កំពុង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ពិភព​លោក​ដែរ គឺ​តាម​រយៈ​ការ​ពឹង​ពាក់​ប្រទេស​ក្រីក្រ ដែល​មាន​មេដឹកនាំ​ផ្ដាច់ការ និង​ពុករលួយ ដូច​ករណី លោក​ ហ៊ុន សែន ជាដើម។ គណបក្ស​ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ​ចោល​នេះ​ថ្លែង​ទៀត​ថា ចិន​ កំពុង​ធ្វើ​អាណានិគម​និយម​លើ​កម្ពុជា និង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ និង​សន្តិភាព សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល។

គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​សហគមន៍​អន្តរជាតិ បន្ថែម​ទណ្ឌ​កម្ម​លើ​ក្រុមហ៊ុន​ខិលខូច​របស់​ចិន​ដែល​រក​ស៊ី​នៅ​កម្ពុជា​ និង​ស្នើសុំ​ឲ្យ​​មាន​ប្រតិកម្ម​ព្រមៗ គ្នា ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ប្រទេស​ចិន មក​រំលោភ​អព្យាក្រឹត​របស់​កម្ពុជា។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ព្រួយ​បារម្ភ​ថា ហ៊ុន សែន កំពុង​ប្រគល់​វាសនា​ជាតិ ទៅ​ឲ្យ​ចិន​គ្រប់គ្រង ហើយ​ការ​ដាក់​ទ័ព​ចិន​លើ​ទឹក​ដី​កម្ពុជា នឹង​ធ្វើ​ឲ្យ​ជាតិ​ប្រឈម​ហានិភ័យ​ធ្ងន់ធ្ងរ៖ «អ៊ីចឹង បើ​កាល​ណា ហ៊ុន សែន គាត់​ដើរ​នៅ​តាម​ផ្លូវ​បែប​ហ្នឹង ដោយ​យក​កម្ពុជា ​ទៅ​ដាក់​ឲ្យ​នៅ​ក្រោម​ចិន​អ៊ីចឹង គឺ​វា​មាន​បញ្ហា​ ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​អាច​ជួប​នូវ​​ហានិភ័យ​អាក្រក់ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ជួប​ទុក្ខ​ជា​ថ្មី​ម្ដង​ទៀត ដែល​ចាប់​យក​នយោបាយ​ការបរទេស​របស់​ចិន​ហ្នឹង»

ប្រតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់​ពី​របប​លោក ហ៊ុន សែន បាន​វាយកម្ទេច​អាគារ​ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ដោយ​ស្ងាត់ បង្ក​ឱ្យ​សហរដ្ឋ​អាមេរិក​អាក់​អន់​ស្រពន់​ចិត្ត និង​លើក​ពី​កង្វល់​ជា​ថ្មី​ទៀត​អំពី​ការ​អនុញ្ញាត​ឱ្យ​យោធា​ចិន​បោះ​ទីតាំង​នៅ​ទីនោះ។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃ​ទី៨ តុលា ដោយសារ​ទូរស័ព្ទ​រោទ៍​ មិន​មាន​អ្នក​ទទួល។ ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​ថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការ​វាយ​កម្ទេច​អគារ​នេះ ព្រោះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា។

បន្ថែម​ពី​លើ​ការ​បក​ស្រាយ​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ តុលា បាន​បញ្ជា​ឲ្យ​ក្រសួង​ការ​បរទេស​ ធ្វើ​កំណត់​ទូត​ប្រាប់​ទៅ​បណ្ដា​ស្ថានទូត​ទាំង​អស់ ឲ្យ​បាន​ដឹង​ពី​រឿង​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថាន​ទូត​អាមេរិក សម្ដែង​ការ​ខក​ចិត្ត និង​ព្រួយ​បារម្ភ​ថា ការ​វាយ​កម្ទេច​អគារ ដែល​ជា​អត្តសញ្ញាណ​មិត្ត​ភាព​កម្ពុជា អាមេរិក ដោយ​ស្ងាត់ៗ នេះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​នានា ​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន ដាក់​មូលដ្ឋាន​យោធា ដោយ​មាន​គ្រឿង​បរិក្ខារ​យោធា និង​កងទ័ព​ចិន ​នៅ​ទីនោះ​។សហរដ្ឋអាមេរិក បាន​ព្រមាន​ថា ​ពី​ភាព​អវិជ្ជមាន នៃ​​ទំនាក់ទំនង​ទ្វេ​ភាគី ​និង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​ ប្រសិន​បើ​ក្ដី​កង្វល់​របស់​អាមេរិក គឺ​ជា​រឿង​ពិត។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ការ​វាយកម្ទេច​អគារ​ទ័ព​ជើង​ទឹក ដែល​ជា​ជំនួយ​របស់​អាមេរិក បណ្ដាល​ឲ្យ​មាន​ការ​សង្ស័យ ពី​ការ​ឌឺដង​ដាក់​អាមេរិក និង​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ ដោយសារ​ ការ​វាយ​អគារ​ ធ្វើ​ឡើង​ស្ងាត់ៗ មិន​បាន​ប្រាប់​ហេតុផល​ ពី​ដំបូង។

លោក​បណ្ឌិត យល់​ថា កម្ពុជា​ ពិបាក​នឹង​បកស្រាយ​ឲ្យ​អាមេរិក ជឿ​ទុក​ចិត្ត​វិញ​ណាស់ ដោយសារ​ កម្ពុជា និង​អាមេរិក កំពុង​មាន​​​ទំនាក់​ទំនង​គ្នា​​ មិន​សូវ​ល្អ ស្រប​ពេល​កម្ពុជា កាន់​តែ​បង្កើន​​ភាព​ល្អូកល្អិន​ជាមួយ​ចិន៖ «ដែល​ជាប់​ការ​សង្ស័យ​ ជា​រឿង​គេ​ចោទ​ប្រកាន់​ហ្នឹង ហើយ​យើង (រដ្ឋាភិបាលក៏​ចាប់​ផ្ដើម​វាយ​អគារ​ហ្នឹង​ចោល​អ៊ីចឹង​ទៅ​ ដល់​អ៊ីចឹង ទៅ​រឿង​ហ្នឹង វា​ក្លាយ​ទៅ​ជា​រឿង​ពាក់ព័ន្ធ​នឹង​ភូមិ​សាស្ត្រ​នយោបាយ»

ស្រប​ពេល​កម្ពុជា កំពុង​រង​​មន្ទិល​សង្ស័យ​នេះ រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន លោក វ៉ាង យី (Wang Yi) នឹង​ដឹកនាំ​គណៈ​ប្រតិភូ មក​ទស្សនកិច្ច​ កម្ពុជា ២​ថ្ងៃ គឺ​ថ្ងៃ​ទី១១ និង​ថ្ងៃ​ទី១២ តុលា។ សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋ​ចិន នៅ​កម្ពុជា (The Cambodia China Time ឬ CC Time) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី៨ តុលា ​ថា មន្ត្រី​ស្ថានទូត​ចិន មិន​ទាន់​បញ្ជាក់​របៀប​វារៈ​លម្អិត នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ ហើយ​គម្រោង​​​ទស្សនកិច្ច​របស់ លោក​ វ៉ាង យី​ ធ្វើ​ឡើង​តាំង​ពី​ដើម​ឆ្នាំ២០២០ តែ​ខកខាន​វិញ ដោយសារ​​ ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ (Covid-19)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

6 Responses to "គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់ ​រវាង​របប​លោក ហ៊ុន សែន និង​ប្រទេស​ចិន​កុម្មុយនិស្ត លើ​វិស័យ​យោធា"

  1. Sosocheath says:

    អាកូនមីកាដួយអាយះស្ញេញ!
    អ្ហែងមានសិទ្ធិស្អី មកយល់ព្រមឬបដិសេធ ?
    ឬអាកូនមីកាដួយអាយះស្ញេញអ្ហែងហ្នឹង មិនដឹងទេ ថា
    ពួកអាសង្គ្រោះតែកាដួយ សង្គ្រោះតែក្ត
    ចុងក្រោយសង្គ្រោះផេះ អ្ហែងហ្នឹង ងាប់តៃហោងគ្មានជិវិត
    ក្នុងលោកនេះទេ?
    អាពូជសំផឹង !
    បេីចេះត្រឹមតែ លេងល្បែងពាលាអាវ៉ាសែទេ
    កុំមកឈរព្រុសដូចឆ្កែ ស្អុយមាត់
    អាចុយម៉្រាយអ្ហែងហ្នឹងណាស់ ។

  2. Anonymous says:

    as we said there was no Government in Cambodia every bodies now know there is only dictator in Cambodia I mean the former POL POT killing field still hunting this poor nation . CHINA will be responsible for what they have been sponsor the communist killing regime from POL POT regime and continuous to this day . we Cambodian will not responsible for any money owing to CHINA when this HUN SEN beast regime over . for me I think Cambodia now is in a very dangerous situation then ever . CHINA rising star start first is in the south CHINA sea the reason why that oil and gas at the bottom of the sea floor . YES every one… CHINA said their communist never invading any nation to be the world supper powers nation . YES ..CHINA never invaded any country but they quiet go around and stilling most nation treasury until they get rich when the time come to be the supper powers they are now trying to invading the south China sea to be the new supper powers in this 21st century. CHINA said if their ancestor gone around the world did their trad those place is their belonging . just like the south China sea they clime every thing for China the other have nothing

  3. so socheath says:

    Anonymous អ្ហែងថា កម្ពុជាអត់ស្ថាប័ន ?
    តែអញហែកកាដួយម៉ែអ្ហែង ឡើងជ្រុះមមិសអស់ហើយ អាឡប់ !
    ដល់តែកាដួយវារង្គោះមិសអស់ ត្រងោលអញ្ចឹង វាលែហ៊ានម៉ោជិតអញ
    វាបែរជាឈរព្រុសដូចឆ្កែឆ្កុយ អញ្ចឹងទៅ វ៉ី !

  4. Anonymous says:

    can you translate the whole thing for people to understanding please >>AH CHHKOUTH . WOW …I can see>> you like your mother so much are you

  5. Anonymous says:

    you know what?? the word CNRP mean Cambodia national recue party this party was form to recue this nation from Vietnamese invasion . we Cambodian knew who was our nation’s traitor that right CNRP was greeted to fight whit HUN SEN regime in witch we know he became a new dictator in this century . Cambodian knew CNRP clearly that this party was working for their nation . KIM SOKHA and SAM RANSY was just the person who form this party when it come to people they are supporting the policy CNRP as whole but if any one in this party trying to take this name to use CNRP supporter will not excepting as long as HUN SEN regime give back whatever seat in the parliament be for they desolve CNRP in 2017

  6. so socheath says:

    ហាស ! ហាស
    ចង់ឲ្យអញបកប្រែពាក្យសម្តីអ្ហែងទាំងអស់ អាមូស (Anonymous= សមរង្ស៊ី ) ?
    អ្ហែងជាស្អី ដែលអញត្រូវធ្វើតាម ?
    អ្ហែងនិយាយ តាមការនឹកឃើញ និយាយឲ្យតែរួចពីមាត់អញ្ចឹង មាន
    សំណាងឲ្យអញបកប្រែឲ្យអាពូជឆ្កែអ្ហែងហ្នឹដែរ ។

Leave a Reply

Submit Comment