មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា មិន​ចាប់អារម្មណ៍​ចំពោះ​មន្ត្រី​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ

ដោយ ខែ សុណង
2020-10-11
RFA

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

 រូប៖ សន ចាន់រដ្ឋា/RFA


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់អារម្មណ៍​ចំពោះ​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើយ ពីព្រោះ​ពលរដ្ឋ​នឹង​បាត់​ទំនុក​ចិត្ត​លើ​មន្ត្រី​ទាំងនោះ។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ មានប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ តុលា ថា សមាជិក​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្នាក់​មូលដ្ឋាន ដែល​បាន​ទៅ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច​នោះ គឺ​ដោយសារ​ពួកគាត់​ចង់​រក្សាសុខ ជាង​គាំទ្រ​បក្ស​កាន់អំណាច។ ចំណែក​អ្នកនយោបាយ​ជាន់ខ្ពស់​ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក ហ៊ុន សែន វិញ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​នឹង​បាត់​ទំនុក​ចិត្ត ហើយ​ពួកគេ​ក៏​មិន​អាច​ធ្វើ​នយោបាយ​ពេញលេញ​ដែរ ពោល​​គឺ​សេរីភាព​នយោបាយ​ស្ថិត​ក្រោម​ការ​គូសវាស​របស់​របប​លោក ហ៊ុន សែន ដដែល៖ «យើង​មើល​ជា​រួម​ថា តើ​អ្នក​ដែល​បាន​សុំ​សិទ្ធិ​ជាង ១០​នាក់​ហ្នឹង ពេល​គាត់​បាន​សិទ្ធិ​ពី​របប​លោក ហ៊ុន សែន ឲ្យ​ហើយ​ហ្នឹង តើ​គាត់​មាន​យក​ធ្វើ​អ៊ី​បាន​វា​ធ្វើ​អី​អត់​បាន អត់​ប្រយោជន៍ អ៊ីចឹង​ហើយ​បានជា​ប្រជាពលរដ្ឋ​ខ្មែរ​គេ​អត់​ស្វាគមន៍​គាត់​ទេ គេ​ថ្កោលទោស​ពួកគាត់ បើ​គាត់​ដើរ​ផ្លូវ​នេះ​ទៀត​ប្រជាពលរដ្ឋ​ខ្មែរ​អ្នក​វិនិច្ឆ័យ​ពី​ជីវិត​នយោបាយ​របស់​គាត់»។

ការ​លើកឡើង​នេះ បន្ទាប់ពី​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​ទៀត ឈ្មោះ ស៊ុន សុភ័ក្រ ត្រូវ​បាន​លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្តីទី នៅ​ថ្ងៃ​ទី​១០ ខែ​តុលា ចេញ​ព្រះរាជក្រឹត្យ​មួយ​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើងវិញ។

តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ១១៨​នាក់ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥​ឆ្នាំ។

គិត​មក​ដល់​ខែ​តុលា ឆ្នាំ​២០២០ នេះ មាន​មន្ត្រី​ជាន់ខ្ពស់ ១៣​នាក់ ក្នុងចំណោម ១១៨​នាក់ បាន​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។ ឥស្សរជន​នយោបាយ​ប្រឆាំង​ដ៏​លេចធ្លោ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ ក្រោយ​ដាក់​សំណើ​ទៅ​របប​លោក ហ៊ុន សែន នោះ គឺ​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ភ្នំពេញ លោក សុន ឆ័យ និង​សមាជិក​គណៈកម្មាធិការ​នាយក​ពីរ​រូប​ទៀត​របស់​បក្ស​ប្រឆាំង។

រីឯ អតីត​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ រួច​បង្កើត​ជា​បក្ស​នយោបាយ​ថ្មី​វិញ រួមមាន លោក រៀល ខេមរិន្ទ្រ បង្កើត​បក្ស​ថ្មី​មួយ​ឈ្មោះ “​គណបក្ស​ខ្មែរ​អភិរក្សនិយម​” ក្រុម​លោក ជីវ កត្តា បង្កើត​បក្ស​ឈ្មោះ “​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​” ហើយ​ក្រុម​លោក គង់ គាំ បង្កើត​បក្ស​ថ្មី​ឈ្មោះ​បក្ស “​គណបក្ស​ឆន្ទៈ​ខ្មែរ​” និង​ចូលរួម​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ បង្កើត​ឡើង​ដោយ​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា មិន​ចាប់អារម្មណ៍​ចំពោះ​មន្ត្រី​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ"

  1. Sosocheath says:

    ត្រឹមត្រូវ !
    អាអន្ធពាល ព្រាយល្បែងអេង ឆៃអ៊ាង
    បេីទោះហ្អែងចាប់អារម្មណ៍ ក៏វាគ្មាន
    អីត្រូវចាប់អារម្មណ៍ផង ។ ព្រោះបក្ស
    សង្គ្រោះតែកាដួយ សង្គ្រោះតែក្ត ចុងចប់
    សង្គ្រោះផេះ វាងាប់តៃហោងអត់ដីកប់
    ជិត៥ឆ្នាំហេីយហ្នឹង !
    តេីចាំបាច់ទេ ដែលទុកឲ្យព្រលឹងនៅតែលតោល
    មិនទៅចាប់កំណេីតជាថ្មី ។

  2. Anonymous says:

    YES .you should not care about those person if he want to go and joint that evil regime let him go ahead . I know right now that I can not help any one in Cambodia any more because I can not trust them. I used to raise money to help in any flooding in Cambodia but right now I do not know who I will help. right now I just know and I felling sad in around 90th so many people well come us to help them and when they getting rich they are look down people over sea so much . after all I will say go and joint this beast regime as HUN SEN said thank SANTE PHEAP . … HASSS in PHNOM PHEN right now become modern capital city of the world every building have water view just step from the building you have to use boat for transportation . how about that fancy cars that all those HUN SEN family have are they going to flood like the boat ?? that right I said one day Cambodia will become the year of minus zero

  3. Anonymous says:

    The veitcong germ are so crook like so socheat ‘ that why GOD send the rain to punish the beast regime ‘

Leave a Reply

Submit Comment