អាជ្ញាធរថា វៀតណាម​សុំពេលមួយរយៈទៀតរក្សាតង់និងសំណង់រឹង

ទំនាក់ទំនងអន្តរជាតិ | ព័ត៌មានជាតិ
លោក ណាត សុភាព | ១២ តុលា ២០២០ | ម៉ោង ០៥:៣៧
VOD

ប៉ុស្តិ៍ជាសំណង់រឹងរបស់វៀតណាមនៅក្បែរព្រំដែនជាប់ជាមួយកម្ពុជា ត្រង់ចំណុចឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ថតនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០។ រូបដោយ ហេង វិចិត្រ

ប៉ុស្តិ៍ជាសំណង់រឹងរបស់វៀតណាមនៅក្បែរព្រំដែនជាប់ជាមួយកម្ពុជា ត្រង់ចំណុចឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។ថតនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០។ រូបដោយ ហេង វិចិត្រ


អាជ្ញាធរ​ខេត្ត​កណ្ដាល អះអាង​ថា ភា​គី​វៀតណាមនៅតែរក្សាជំហរ​មិនព្រម​រុះរើ​សំណង់​រឹងមាំ និង​តង់ ចេញពីតំបន់មិនទាន់ឯកភាពគ្នា នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរតាមការស្នើសុំរបស់កម្ពុជានោះទេ ហើយថា ភាគីវៀតណាម​សុំពេលមួយរយៈទៀតដើម្បីទប់ស្កាត់មេរោគកូវីដ១៩។​

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ប្រាប់​វី​អូ​ឌី​​ថា កម្ពុជាបានបន្តទំនាក់ទំនងទៅភាគីវៀតណាមឲ្យរុះរើសំណង់រឹង និងរុះរើជម្រកតង់ ចេញពីតំបន់ដែលមិនទាន់ឯកភាពគ្នាដែរ ប៉ុន្តែភាគីវៀតណាមបានសុំឱ្យកម្ពុជា ​ទុក​ពេល​មួយ​រយៈ​ទៀត ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ១៩។

លោកមានប្រសាសន៍ថា៖ «ការឆ្លើយតបរបស់វៀតណាមថា ការទប់ស្កាត់កូវីដ១៩ ការឆ្លងចេញចូលប្រជាពលរដ្ឋរបស់នៃប្រទេសទាំងពីរ ពេលអស់កូវីដគេនឹងរើចេញវិញ ហើយដំណាក់កាលប្រឈមកូវីដវៀតណាមសុំដាក់កន្លែងតង់ ឬរោង សំរាប់ពិនិត្យសុខភាពអ្នកឆ្លងដែនហ្នឹង»

របាយការណ៍របស់នគរបាលជាតិកាលពីខែកក្កដាឆ្នាំ២០២០ បង្ហាញថា វៀតណាមបានបោះតង់ចំនួន​២៨៧កន្លែង នៅតំបន់មិនទាន់ឯកភាពគ្នានៅព្រំដែនជាប់ខេត្ត កណ្តាល  តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង មណ្ឌលគិរី។​

ចាប់តាំងពីខែមិថុនាមក អាជ្ញាធរ កម្ពុជា មានវិធានការជាបន្តបន្ទាប់ ទាំងចុះទៅទីតាំងបោះតង់ផ្ទាល់ ធ្វើកំណត់ទូត និង កោះហៅមន្ត្រីឯកអគ្គរដ្ឋទូតវៀតណាម​សាកសួរជាដើម ទាមទារឱ្យរុះរើតង់ចេញ។ ប៉ុន្តែរហូតដល់ចុងខែសីហា វៀតណាម​បានដូរពីតង់ទៅសំណង់រឹងវិញដែលធ្វើពីឈើខាងលើ  ​សសរថ្ម​ កម្ពស់៣ម៉ែត្រ ទំហំ៥ម៉ែត្រ​គុណ​នឹង៤ម៉ែត្រ ដំបូល​ប្រក់​ស័ង្កសី។  គិតមកត្រឹមថ្ងៃទី៣០ខែកញ្ញាតង់ចំនួន​១២ ត្រូវបានដូរទៅជាសំណង់រឹង៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment