ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង ស្នើសុំ​ព្រះមហាក្សត្រ ដោះ​លែង​សកម្ម​បក្ស​ប្រឆាំង

ដោយ យន់ សាមៀន
2020-10-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided

បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo ProvidedPhoto Provided


ប្រពន្ធ​របស់​ចៅ​សង្កាត់​រង​ទី​ពីរ សង្កាត់ ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ គណបក្ស​សង្គ្រោះ​ជាតិ និង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្វាយ​សំណើ​ដល់​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ប្រោស​ព្រះរាជទាន​លើក​លែង​ទោស ដល់ លោក ចៅ វាសនា ដែល​កំពុង​មាន​ជំងឺ​ធ្ងន់ ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ។ លោក ចៅ វាសនា បាន​ជាប់​ពន្ធនាគារ អស់​រយៈ​ពេល​លើស ពីរ​ភាគ​បី​នៃ​ទោស​ជាប់​ពន្ធនាគារ​របស់​លោក ដែល​អាច​ឲ្យ​ព្រះមហាក្សត្រ​លើកលែង​ទៅ​ឲ្យ​បាន។

អតីត​សមាជិក​ព្រឹទ្ធសភា និង​ជា​នាយក​ប្រតិបត្តិ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ប្រាប់​អាស៊ី​សេរី​ថា លោក​បាន​ថ្វាយ​លិខិត ស្នើសុំ​ឲ្យ​ព្រះមហាក្សត្រ លើក​លែង​ទោស​ឲ្យ​លោក ចៅ វាសនា ក្នុង​មាន​ជា​មនុស្សធម៌ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ​ឡើយ។

លិខិត​ថ្វាយ​ព្រះមហាក្សត្រ របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​បញ្ជាក់​ថា លោក ចៅ វាសនា បាន​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល ៤ឆ្នាំ និង ៥ខែ លើ​ទោស​សរុប​ចំនួន ៥ឆ្នាំ​រួច​ហើយ ដូច្នោះ​បើ​តាម​ច្បាប់ ព្រះមហាក្សត្រ អាច​លើក​លែង​ទោស​ឲ្យ​លោក ចៅ វាសនាបាន ដោយសារ​តែ លោក​កំពុង​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ។ លោក ថាច់ សេដ្ឋា ថ្លែង​ថា លោក​បាន​សម្រេច​ចិត្ត សរសេរ​លិខិត​ទៅ​ព្រះមហាក្សត្រ ដោយសារតែ ប្រពន្ធ លោក ចៅ វាសនា ទទូច​ស្នើសុំ​លោក​ឲ្យ ឲ្យ​ជួយ​អន្តរាគមន៍ ដោយសារ​តែ​លោក ចៅ វាសនា ជា​ខ្មែរ​ក្រោម និង​កំពុង​មាន​បញ្ហា​សុខភាព៖ «ខ្ញុំ​មាន​សង្ឃឹម​ថា យ៉ាង​មុតមាំ​ថា ព្រះមហាក្សត្រ នឹង​លើកលែង​ទោស​ដល់​លោក ចៅ វាសនា ដោយសារ​តែ លោក ចៅ វាសនា បាន​អនុវត្ត​ទោស​បាន​ជាង​ពីរ​ភាគ​បី​ទៅ​តាម​អំណាច​នៃ​សាលក្រម»

ជុំវិញ​សំណើ​ឲ្យ​លើកលែង​ទោស​នេះ ប្រពន្ធ​លោក ចៅ វាសនា លោកស្រី វង្ស គឹមហុង ប្រាប់​អាស៊ី​សេរី​ថា លោក ចៅ វាសនា កំពុង​មាន​ជំងឺ ខ្លាញ់​រុំ​បេះ​ដូង​ធ្ងន់ធ្ងរ ហើយ​កំពុង​ជាប់​ក្នុង​បន្ទាប់​ណែន​ចង្អៀត។ បន្ថែម​លើ​នេះ​ទៅ​ទៀត លោក ចៅ វាសនា ក៏​កំពុង​រង​សំពាធ​ផ្នែក​នយោបាយ​ក្នុង​ពន្ធនាការ​ផង​ដែរ។ លោកស្រី​ថា ខាង​ពន្ធនាគារ ហាក់​មិន​ចង់​ឲ្យ​អ្នកស្រី សាកសួរ​សុខ​ទុក្ខ​ប្តី​របស់​លោកស្រី​ទេ៖ «ចង់​និយាយ​ថា រឹតត្បិត​គាត់​ខ្លាំង ជួន​កាល​យើង​យក​របស់​របរ​ថ្ងៃ ណា​ស្រួល​ទៅ ឲ្យ​ចូល ថ្ងៃ​ណា​អត់​ស្រួល​អត់​ឲ្យ​ចូល​ទៅ។ ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា ធ្វើ​ហួស​ហេតុ​ពេក»

ពាក់ព័ន្ធ​សំណើ​ទៅ​ព្រះមហាក្សត្រ​នេះ ប្រធាន​គ្រប់គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី កាល​ពី​ថ្ងៃ​ទី១០ តុលា​ថា ខាង​ពន្ធនាគារ​ខេត្ត អាច​មាន​សិទ្ធិ ស្នើ​ឲ្យ​មាន​ការ​ដោះ​លែង លោក ចៅ វាសនា ប្រសិនបើ ខាង​ពន្ធនាគារ​មើល​ឃើញ​ថា លោក ចៅ វាសនា កំពុង​ជួប​ប្រទះ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ៖ «ករណី​របស់​លោក ចៅ វាសនា នេះ សាលដីកា​ស្ថាពរ​ទៅ​ហើយ។ ដូច្នោះ​លទ្ធភាព​ដោះ​លែង​លុះ​ត្រា​ទៅ​តាម​ការ​ស្នើសុំ​ ការ​លើកលែង​ទោស​ ប៉ុន្តែ​បើ​សុខភាព​លោក​ធ្ងន់ធ្ងរ ខាង​ពន្ធនាគារ​អាច​ដាក់​សំណើ​សុំ​ការ​លើក​លែង​ទោស»

អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​នឹង​មន្ត្រី​ពន្ធនាគារ​ខេត្ត បន្ទាយ​មានជ័យ​បាន ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​ខេត្ត​នេះ ធ្លាប់​អះអាង​ថា ពន្ធនាគារ​កំពុង​ធ្វើ​ការ​កែប្រែ​លក្ខខណ្ឌ ពន្ធនាគារ​ដើម្បី​កាត់​បន្ថយ​ការ​ចង្អៀត​ណែន​របស់​អ្នកទោស។ ចំពោះ​សំណើ​សុំ​លើក​លែង​ទោស លោក ចៅ វាសនា នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បដិសេធ​មិន​ឆ្លើយ​សំណួរ អាស៊ី​សេរី ដោយ​បង្វែរ​សំណួរ​ទៅ​លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​វិញ ប៉ុន្តែ​លោក ជិន ម៉ាលីន ធ្លាប់​ប្រកាស​ផ្អាក​និយាយ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​ហើយ។

លោក ចៅ វាសនា ជា​ចៅសង្កាត់​រង​ទី​ពីរ នៅ​សង្កាត់ ​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​របប​ក្រុង​ភ្នំពេញ​រំលាយ​ចោល​ទាំង​ខុស​ច្បាប់។ លោក​មាន​ដើមកំណើត​ជាខ្មែរ​កម្ពុជាក្រោម។ លោក​បាន​ចាក​ចេញ​ពី​ទឹក​ដី​កំណើត កាល​ពី​ឆ្នាំ ១៩៩០ ដោយសារ​តែ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។  លោក ចៅ វាសនា ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ២០១៧ គឺ​នៅ​មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​តែ​លោក​បាន​ចូលរួម​ឃ្លាំមើល សកម្មភាព​​អូស​រទេះ​ធ្វើ​បាតុកម្ម​របស់​កម្មករ កាល​ពី​ឆ្នាំ ២០១៥។

សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក ចៅ វាសនា នេះ​ថា ជា​ករណី​នយោបាយ​ដោយសារ​តែ លោក​ជា​មនុស្ស​មាន​ប្រជាប្រិយភាព ហើយ​អាច​ជាប់​ឆ្នោត​ឈ្នះ គណបក្ស ប្រជាជន​កម្ពុជា។ មន្ត្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​ អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ការ​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​មាន​ភាព​អយុត្តិធម៌។ លោក​ថា  លោក ចៅ វាសនា ​ជាប់ឃុំ​ដោយ​គ្មាន​កំហុស ព្រោះ​លោក​ជា​ចៅ​សង្កាត់​រង​ទី២ សង្កាត់​ប៉ោយប៉ែត ដែល​បាន​ទៅ​ពិនិត្យ​ប្រជាពលរដ្ឋ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី ហើយ​បែរ​ជា​ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង ស្នើសុំ​ព្រះមហាក្សត្រ ដោះ​លែង​សកម្ម​បក្ស​ប្រឆាំង"

  1. Sosocheath says:

    វាចង់ច្រាសច្រំបាយគុកទេ !
    នៅស្រណោះវសបានការស្អី ?
    យកប្តីមួយទៀតទៅ !
    ស្រណោះស្អីអាថោកជាងឆ្កែហ្នឹង !

Leave a Reply

Submit Comment