សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ FBI នៅ​ប្រទេស​កម្ពុជា

នយោបាយ
13 តុលា 2020
Reuters
វីអូអេខ្មែរ

រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឈរ​យាម​ល្បាត​នៅ​ក្បែរ​តុលាការ​កំពូល​ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​ឈរ​យាម​ល្បាត​នៅ​ក្បែរ​តុលាការ​កំពូល​ រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧។

ភ្នំពេញ —  ទីភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ (FBI) របស់​សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ​របស់​ខ្លួន​នៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា ដើម្បី​ជួយ​តាមដាន​រក​ឧក្រិដ្ឋជន​អាមេរិក ស្រប​ពេល​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ស្វះស្វែង​ស្ដារ​ឡើង​វិញ​នូវ​ទំនាក់ទំនង​ដ៏​រកាំរកូស​ជាមួយ​ប្រទេស​កម្ពុជា។

ការិយាល័យ​នេះ​នឹង​ត្រូវ​ប្រើ​ដើម្បី​ជួយ​ដល់​ប៉ូលិស​កម្ពុជា ក្នុង​កិច្ច​ប្រឹង​ប្រែង​តាម​ចាប់​ខ្លួន​ឧក្រិដ្ឋជន​អាមេរិក​ដែល​រត់​គេច​ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍​ឯក ឆាយ គឹមឃឿន អ្នក​នាំ​ពាក្យ​នគរបាល​ជាតិ​កម្ពុជា នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ឆាយ គឹមឃឿន បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា កាល​ពី​មុន នគរបាល​ជាតិ​កម្ពុជា​បាន​សហការ​ក្នុង​មួយ​ករណី​ម្ដង​មួយ​ករណី​ម្ដង ហើយ​ឥឡូវ​នេះ វត្តមាន​របស់​ការិយាល័យ [FBI] នេះ​អាច​ជួយ​ពន្លឿន​ការងារ។

លោក ឆាយ គឹមឃឿន បាន​បន្ថែម​ថា លោក​មិន​បាន​ដឹង​អំពី​ពេល​វេលា​ជាក់ស្ដែង​ថា​តើ​ពេល​ណា​ការិយាល័យ​នេះ​នឹង​បើក​ដំណើរការ​នោះ​ទេ។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ផ្ញើ​តាម​អ៊ីមែល​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ បដិសេធ​មិន​បញ្ជាក់​អំពី​ការិយាល័យ FBI នេះ តែថា​ស្ថាប័ន​ទាំងពីរ​បាន​បង្កើត​ទំនាក់​ទំនង​ជាមួយ​គ្នា។

សេចក្ដីថ្លែងការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា៖ «ក្រុម​ការងារ​រួម​របស់​ទីភ្នាក់ងារ FBI និង​នគរបាល​ជាតិ​កម្ពុជា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ឧក្រិដ្ឋ​លើ​កុមារ ការ​លាង​លុយ​កខ្វក់ និង​ឧក្រិដ្ឋកម្ម​ហិរញ្ញាវត្ថុ កំពុង​ដំណើរការ​នៅ​ពេល​បច្ចុប្បន្ន​នេះ។ កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​អនុវត្ត​ច្បាប់​របស់​យើង​ធ្វើ​ឲ្យ​ប្រទេស​យើង​ទាំង​ពីរ​កាន់តែ​មាន​សុវត្ថិភាព»

ស្ថានទូត​អាមេរិក​ប្រចំា​ទីក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​ដើម្បី​បង្កើត​ក្រុម​ការងារ​នេះ ដែល​ក្រុម​ការងារ​នេះ​ក៏​នឹង​ដោះស្រាយ​បញ្ហា​ឧក្រិដ្ឋកម្ម​រៀបចំ​ទុក​ជា​មុន និង​ដើម្បី​តាម​រក​ចាប់​ខ្លួន​ឧក្រិដ្ឋជន​អន្តរជាតិ​ផង​ដែរ៕

What Next?

Recent Articles

4 Responses to "សហរដ្ឋ​អាមេរិក​នឹង​បើក​ការិយាល័យ FBI នៅ​ប្រទេស​កម្ពុជា"

  1. Anonymous says:

    please make an investigation on that animal SO SOCHEATH to see if he was a former killer during POL POT . the reason why we want to know this animal is always speaking animal’s word

  2. Anonymous says:

    Veitcong germ so scheat is the veitcong spy of hanoi who really dangerous to khmer government ‘

  3. Sosocheath says:

    អានេះភ្លេីចុយតែម៉ែវាអញ្ចឹង បានហៅស្រូវ
    ផេីមថាស្រូវពោះធំ ។ឃេីញស្រូវ ក គួរ ថា
    ស្រូវក្តឹប ?
    ប្រទេសណាក៏ដោយឲ្យតែមានទំនាក់ទំនងជាមួយ
    អាមេរិក គឺវាមានការិយាល័យFBI នៅ
    ទីនោះហេីយ ។
    បន្តិចទៀត ក្រុមភេរវករ ពួកអ្ហែង ត្រូវ
    ប៉ូលីសអាំងទែរប៉ូលកម្ពុជា រួមគ្នាជាមួយ
    FBIក្របួចក្បាលអ្ហែងហេីយ មិនគិតទេ
    អាឡប់ ?

  4. Anonymous says:

    this animal did not know the word FBI mean if you are that CHHKOUTH why you mentioning of your mother all the time. ?? HE ….I tell you go and open your dictionary and see what this word mean . F .standing for .( federal ) B. mean ( burial ) I . mean ( investigation ) and that is USA …. OK

Leave a Reply

Submit Comment