តុលាការ​ក្រុងភ្នំពេញ ​សាកសួរ​យុវជន​ជាប់ឃុំ​ពីរ​នាក់​ជុំវិញ​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម

ដោយ វ៉ែន សុមេធ
2020-10-13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា (ឆ្វេង) យុវជន​ខ្មែរ​ថាវរៈ និង​លោក មួង សុភ័ក្ត្រ យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។

កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា (ឆ្វេង) យុវជន​ខ្មែរ​ថាវរៈ និង​លោក មួង សុភ័ក្ត្រ យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។

 រូប៖ ពលរដ្ឋ


តុលាការ​ក្រុងភ្នំពេញ ​សាកសួរ​យុវជន​ជាប់ឃុំ​ពីរ​នាក់ ​គឺ​កញ្ញា ​សូ​ មេត្តា​ និង ​លោក ​មួង ​សុភ័ក្ត្រ អំពី​សកម្មភាព​របស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ទាមទារ​យុត្តិធម៌​សង្គម​កន្លងមក។ មន្ត្រី​សិទ្ធិមនុស្ស​យល់​ថា ​តុលាការ​គួរតែ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ ​និង​ដោះ​លែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ព្រោះ សកម្មភាព​ពួកគេ​ ពុំបាន​ល្មើស​ច្បាប់​នោះ​ទេ។

មន្ត្រីពន្ធនាគារព្រៃស​ នាំ​ខ្លួន​យុវជន​ខ្មែរ​ថាវរៈ ​កញ្ញា ​អេង ​ម៉ាឡៃ ​ហៅ​សូ​ មេត្តា ​និង​យុវជន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ លោក​ មួង សុភ័ក្ត្រ ​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី១៣ ​ខែតុលា​ ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​ឲ្យ​បង្ក​ភាព​វឹក​វរ​ដល់​សន្តិសុខ​សង្គម។

មេធាវីការពារ​ក្តី​ឲ្យ​យុវជន​ទាំង​ពីរ​នាក់​ គឺ​លោក​ សំ ​ចំរើន​ ប្រាប់​អាស៊ី​សេរី​ថា​ ចៅក្រម​ស៊ើបសួរ ​បាន​សួរនាំ​កូន​ក្តី​របស់​លោក​​ទាំង​ពីរ​នាក់​ជាច្រើន​ចំណុច​ចាប់តាំង​ពី​ដំណាក់​កាល​ចូលរួម​សកម្មភាព​ការ​ងារ​សង្គម​ជាមួយ​សមាគម​របស់​ពួក​គេ​រៀងៗ ខ្លួន​ រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន ​ក្រោយ​ពេល​ពួក​គេ ​បាន​ព្យាយាម​ចូល​ប្រមូល​ផ្តុំ​គ្នា​សម្ដែង​មតិ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​មេធាវី ​សំ​ ចំរើន ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​នីតិវិធី​របស់​តុលាការ​នោះ​ទេ ​ដោយ​ទុក​ឲ្យ​មហាជន​ជា​អ្នក​វាយ​តម្លៃ​ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​លោក ​បាន​ប្ដឹង​ជំទាស់​ចំពោះ​ការ​ឃុំ​ខ្លួន​យុវជន​ទាំង​ពីរ​ទៅ​សាលាឧទ្ធរណ៍​រួចហើយ ​ដើម្បីឲ្យ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​ ពិនិត្យ​និង​ដោះលែង​កូន​ក្តី​របស់​លោក​វិញ។

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ និង​ត្រូវ​ជា​បង​ប្រុស​បង្កើត​យុវជន ​មួង ​សុភ័ក្ត្រ​ គឺ​ លោក ​មួង ​សូនី ​លើក​ឡើង​ថា​ ការ​ចាប់​ខ្លួន ​និង​ចោទ​ប្រកាន់​ប្អូន​ប្រុស​របស់​លោក​ និង​យុវជន​ផ្សេងទៀត​មិនមែន​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ​គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ ដែល​ពិបាក​សង្ឃឹម​ទទួល​បាន​យុត្តិធម៌។ លោក ​អះ​អាង​ថា ​យុវជន ​មួង​ សុភ័ក្ត្រ​ និង​យុវជន​ដទៃ​ទៀត​ គ្រាន់តែ​ចូលរួម​សកម្មភាព​តស៊ូ​មតិ​អហិង្សា​ ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ ​ការ​គោរព​សិទ្ធិមនុស្ស ​ដូច្នេះ​សកម្មភាព​របស់​ពួកគេ​ គ្មាន​ចំណុច​ណា​ដែល​ចាត់​ចូល​ក្នុង​អំពើ​ល្មើស​ច្បាប់​នោះ​ទេ៖ «ការ​ចាប់​ខ្លួន​យុវជន​ដែល​តវ៉ា​មួយ​ចំនួន​ធំ​នេះ យើង​ឃើញ​ថា មាន​គោល​បំណង​ឲ្យ​ឈប់​មាន​ការ​តវ៉ា ឬ​ក៏​គំរាម​កំហែង​អ្នក​ដទៃ​ទៀត កុំ​ឲ្យ​មក​តវ៉ា​ដែរ ហើយ​ខ្ញុំ​ចាត់​ទុក​ថា វា​ជា​រឿង​នយោបាយ»

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​ចាប់​ខ្លួន​កញ្ញា សូ មេត្តា កាល​ពី​ព្រលប់​ថ្ងៃ​ទី៧ ខែ​កញ្ញា ហើយ​បន្ទាប់​មក អាជ្ញាធរ បាន​បន្ត​តាម​ចាប់​ខ្លួន​យុវជន មួង សុភ័ក្ត្រ នៅ​ថ្ងៃ​ទី១០ ខែកញ្ញា បន្ទាប់​ពី​ពួក​គេ​ទាំង​ពីរ​នាក់​ស្ថិត​ក្នុង​ចំណោម​យុវជន​ដទៃ​ទៀត​ បាន​ព្យាយាម​រៀបចំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ទាមទារ​យុត្តិ​ធម៌​សង្គម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាប់​ពី​ថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី១៥ ខែកញ្ញា។ យុវជន​ទាំង​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​បណ្ដោះអាសន្ន ​ក្រោម​បទ​ចោទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម”។

អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក ​ស៊ឹង ​សែនករុណា ​មានប្រសាសន៍ថា ចំណាត់​ការ​របស់​អាជ្ញាធរ ​និងតុលាការ​លើ​ក្រុម​យុវជន​សង្គមទាំងនេះ ​ហាក់​មិនមែន​ជាការ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​នោះទេ។ លោក ​មើល​ឃើញ​ថា ​សកម្មភាព​របស់​យុវជន​ទាំងនេះ​ ធ្វើឡើង​ដោយ​សន្តិវិធី​ស្រប​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ ដូច្នេះតុលាការ ​គួរទម្លាក់​ចោល​ការចោទប្រកាន់​ និង​ដោះលែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​វិញ​ ដើម្បី​បញ្ជៀស​ទណ្ឌកម្មផ្សេងៗ ខណៈ​សហគមន៍​អន្តរជាតិ ​កំពុង​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់​អំពី​ការ​វិត្តន៍​ចុង​ក្រោយដ៏អាក្រក់​ផ្នែក​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៖ «ការចាត់​វិធានការ​របស់​សមត្ថកិច្ចឬក៏តុលាការទៅលើអ្នកទាំងអស់នេះ គឺជាវិធានការ​មួយ ដែល​មិន​គោរពទៅលើសិទ្ធិរបស់ពួកគាត់ ហើយ ជា​ការ​រឹតត្បិត​សេរីភាពក្នុង​ការជួបជុំ និងការសម្តែងមតិរបស់ពួកគាត់ក្នុងនាមជាពលរដ្ឋរស់នៅក្នុងប្រទេស​កម្ពុជា ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ។ ប្រសិនបើតុលាការ  បានធ្វើការស្រាវជ្រាវ ឬ​ក៏​រក​មិន​ឃើញ ឬ​ក៏​យ៉ាង​ណា​នោះ សូម​ឲ្យមានការពិនិត្យ និង​ពិចារណា​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ពួក​គាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ»

គិត​ចាប់​ពី​ចុងខែកក្កដា​ រហូត​ដល់​ថ្ងៃទី១៣ ខែតុលា ​អាជ្ញាធររបបក្រុ​ងភ្នំពេញ​​បាន​ចាប់ខ្លួនក្រុម​​​ស​កម្ម​ជន អ្នក​នយោបាយ និង​យុវជន​​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់កើន​ឡើង​ដល់ជាង២០នាក់​ហើយ​។ ដើមហេតុនៃ​ការ​ចាប់​ខ្លួន​នោះ គឺពាក់​ព័ន្ធ​នឹង​ការ​​រិះគន់​រឿង​​ព្រំដែន ​ការបញ្ចេញ​មតិរឿង​នយោបាយ​និង​សង្គម​ ការ​ធ្វើ​សកម្មភាពការងារ​បរិស្ថាន​ ការ​តវ៉ា​ទាម​ទារ​ឱ្យ​ដោះលែង​លោក​ រ៉ុង​ ឈុន ​ និង​គម្រោង​​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធីទាមទារ​យុត្តិ​ធម៌សង្គម ​នៅទីលានប្រជាធិបតេយ្យ​ជាដើម។ ​​តុលាការ​​បាន​ចោទ​ប្រកាន់​ពួក​គេពីបទ​ “ញុះញង់ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬញុះញង់​បង្ក​ឱ្យ​មាន​ភាពវឹកវរ​ធ្ងនធ្ងរ​ដល់​សន្តិសុខ​សង្គម​” ដែល​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី៦ ខែ​ដល់​២ ឆ្នាំ។

ក្រុមអង្គការជាតិ​ និងអន្តរជាតិ ​រួមទាំងក្រុម​ប្រទេសប្រជាធិបតេយ្យធំៗ ​ចេញ​សេចក្តីថ្លែងការណ៍​ជាបន្ត​បន្ទាប់​ និងបង្ហាញ​ជំហរស្របគ្នា​ទាមទារឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ស្តារលទ្ធិប្រជា​ធិបតេយ្យ​និង​ការ គោព​សិទ្ធិ​មនុស្សឡើងវិញ ​ដោយបញ្ឈប់​ទង្វើរារាំង​ចំពោះ​ការតវ៉ា​ដោយសន្តិវិធី​ហើយ​ត្រូវដោះ​លែង​សកម្មជន និង​យុវជនទាំងឡាយ​ដែលត្រូវបាន​ចាប់​ខ្លួនទាំង​បំពាន​ច្បាប់នោះ ​ឲ្យមានសេរីភាព​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "តុលាការ​ក្រុងភ្នំពេញ ​សាកសួរ​យុវជន​ជាប់ឃុំ​ពីរ​នាក់​ជុំវិញ​សកម្មភាព​ទាមទារ​យុត្តិធម៌​សង្គម"

  1. Sosocheath says:

    បេី សំ ចំរេីន មិនហ៊ានធ្វេីអត្ថាធិប្បាយ
    មានន័យថា ទោសមិនស្រាលទេ ។
    តិចគុក៥ឆ្នាំ ។
    កុំចេះតែហ៊ាន អាក្មេងពាល+ មីច្រវ៉ាប
    មហាពាល ។

  2. Anonymous says:

    Cambodia ACHAKRIYAK under the rolling of SAMDACH AKAK SENA BATHDEY TECHO MOHAPENCHO .. HUN NAL call HUN SEN next name CHHOUP SAMLAP . I just want to say Hi to Mr meet to kill HUN SEN and asking him how are you doing . WELL .. I can see under your rolling Cambodian are living whit fish in the capital right now what do you think Mr ?? flood all over the country every thing go back to years ZERO and you HUN SEN still want to hurt your onw people my question is when is your last day we want to know right now

  3. Anonymous says:

    I want to know when will you sell your five watches and get that twelve million$$ to give this poor people some food?? I knew HUN SEN was hiding gold some where in his houses check it out every one

Leave a Reply

Submit Comment