ខួប ៨ឆ្នាំ ព្រះ​បាទ នរោត្តម សីហនុ សោយ​ទិវង្គត៖ ជម្លោះ​នយោបាយ​បន្ត​រ៉ាំរ៉ៃ ដោយ​គ្មាន​អ្នក​មាន​លទ្ធភាព​សម្រួល​បាន

ដោយ ទីន ហ្សាការីយ៉ា
2020-10-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​រាជការ​នាំ​គ្នា​គោរព​រូប​សំណាក​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះអង្គ​រយៈ​ពេល ៨ព្រះវស្សា នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។

មន្ត្រី​រាជការ​នាំ​គ្នា​គោរព​រូប​សំណាក​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ ក្នុង​ពិធី​រំឭក​ខួប​នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះអង្គ​រយៈ​ពេល ៨ព្រះវស្សា នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។

 រូប៖ ហ្វេសប៊ុក​ក្រសួង​មហាផ្ទៃ


រយៈ​ពេល ៨ឆ្នាំ​ក្រោយ​នៃ​ការ​ចូល​ទិវង្គត​របស់​សម្ដេច​ព្រះ​បាទ នរោត្តម សីហនុ នៅ​កម្ពុជា ​​បន្ត​ជួប​វិបត្តិ​នយោបាយ​​​​ធ្ងន់ធ្ងរ​ ជាង​ពេលមុន ហើយ​ជម្លោះ​នយោបាយ​នេះ បាន​អូស​បន្លាយ​រ៉ាំរ៉ៃ​ ដោយ​​​គ្មាន​អ្នក​ណា មាន​លទ្ធភាព​អាច​សម្រប​​​​​សម្រួល​បាន។ អ្នក​វិភាគ​ថា ​ហេតុ​បណ្ដាល​ឲ្យ​វិបត្តិ​នយោបាយ បន្ត​ចាក់ស្រេះ ​​កាន់​តែ​ខ្លាំង​ឡើង មក​ពី​អ្នក​នយោបាយ​ មិន​​ព្រម​​សាមគ្គី​គ្នា តាម​ព្រះរាជ​បណ្ដាំ​ ព្រះ​បាទ សីហនុ និង​ដោយសារ​​​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចេតនា​​​បន្សាប​ឥទ្ធិពល​​ស្ថាប័ន​រាជបល្ល័ង្ក។

ក្នុង​ខួប ​៨​ឆ្នាំ​ នៃ​ការ​ចូល​ទិវង្គត​របស់​ព្រះ​បាទ នរោត្តម សីហនុ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ តាម​ក្រសួង​នានា ​បាន​នាំ​គ្នា​​​ទៅ​គោរព​រូប​សំណាក​ព្រះ​បាទ នរោត្តម សីហនុ នៅ​សួន​ច្បារ ក្បែរ​វិមាន​ឯករាជ្យ​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សរសេរ​​លើ​ហ្វេសប៊ុក (facebook) ថា​ ប្រជារាស្ត្រ​ទូទាំង​ប្រទេស និង​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​​គ្រប់​ជាន់​ថ្នាក់ សូម​សម្ដែង​​ការ​គោរព​ដឹង​គុណ​បំផុត​ ថ្វាយ​ ព្រះ​បរម​រតនៈ​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះ​កាយពល​ដ៏​ធំធេង​បំផុត ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា។

ព្រះ​បាទ​នរោត្តម សីហនុ ចូល​ទិវង្គត​ កាល​ពី​ ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុង​ព្រះ​ជន្មាយុ​ ៨៩​ព្រះ​វស្សា។ អ្នក​វិភាគ​ថា  ​ព្រះ​អង្គ ​ជា​ព្រះ​មហាក្សត្រ​ឆ្នើម និង​មាន​ឥទ្ធិពល​ ក្នុង​ការ​​​ដោះស្រាយ និង​សម្រប​សម្រួល​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

ប៉ុន្តែ រយៈ​ ៨ឆ្នាំ ចាប់​តាំង​ពី​ព្រះ​អង្គ ចូល​ទិវង្គត​​ទៅ ជម្លោះ​នយោបាយ​រវាង គណ​បក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​បាន ឈាន​ដល់​ដំណាក់​កាល​ លែង​អាច​ចូល​ចរចា​គ្នា​បាន ក្រោយ​ពេល​រដ្ឋាភិបាល​បាន ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ចោល កាល​ពី​ឆ្នាំ២០១៧។

តំណាង​គណបក្ស​ខ្លះ​ ដែល​កំពុង​ធ្វើ​សកម្មភាព​ ក្នុង​ប្រទេស​កម្ពុជា មើល​ឃើញ​ថា វិបត្តិ​នយោបាយ​ នៅ​តែ​អូស​បន្លាយ​រ៉ាំរ៉ៃ ហើយ​រដ្ឋាភិបាល បាន​បន្ត​ធ្វើ​ទុក​បុក​ម្នេញ លើ​សំឡេង​រិះគន់ ជា​បន្ត​បន្ទាប់។​

អ្នក​នាំ​ពាក្យ​គណបក្ស​ខ្មែរ​ឈ្នះ លោក យិន ឈឿន យល់​ថា ​មាន​តែ​គណបក្ស​មួយ​ចំនួន ដែល​រណប​រដ្ឋាភិបាល​ ​ ទើប​រួច​ផុត​ពី​ការ​​​ចាប់​ចង ចោទ​ប្រកាន់​ផ្សេងៗ តែ​សម្រាប់​គណបក្ស​ ដែល​ហ៊ាន​ចេញ​មុខ​​ការពារ​បូរណភាព​ទឹក​ដី នឹង​ប្រឈម​ការ​ចាប់​ខ្លួន ដូច​ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ ជាដើម។

លោក យិន​ ឈឿន​​ បន្ត​ថា ​​ចាប់​តាំង​ពី​ ព្រះ​បាទ​ នរោត្តម សីហនុ ចូល​ទិវង្គត​​ទៅ ស្ថានភាព​នយោបាយ សីលធម៌​សង្គម​​ ការ​ធានា​​ពី​សិទ្ធិ​​របស់​ពលរដ្ឋ​ និង​ មុខ​មាត់​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ បាន​​ធ្លាក់​ចុះ ជា​លំដាប់​ ដោយសារ​តែ​វិបត្តិ​នយោបាយ​។ ចំណែក​គោល​នយោបាយ​ការ​បរទេស​វិញ​​ ​កម្ពុជា ហាក់​​ដើរ​ផ្ទុយ​ពី​គោលការណ៍​​អព្យាក្រឹត្យ​ និង​បាន​ធ្វើ​​សកម្មភាព​បែរ​ទៅ​រក​​ប្រទេស​កុំមុយនិស ដែល​អាច​​នាំ​កម្ពុជា វិល​ចូល​របប​ផ្ដាច់​ការ​វិញ។

លោក យិន​ ឈឿន យល់​ថា អស់​ពី​ ព្រះ​បាទ នរោត្តម​ សីហនុ​ ទៅ មាន​ តែ​ ព្រះ​មហាក្សត្រ​បច្ចុប្បន្ន និង​​​ ​ឥស្សរៈ​ជន​​​នយោបាយ​កម្ពុជា​​ សំខាន់ៗ ដែល​កំពុង​​មាន​ឥទ្ធិពល​ ដូច​ជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​ស្ដីទី​គណបក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​ប្រឆាំង លោក កឹម សុខា ទើប​អាច​ មូល​មាត់​គ្នា​ ដោះស្រាយ​វិបត្តិ​​នយោបាយ​បាន៖ «ក្រោយ​ពេល យាង​ចូល​ទិវង្គត​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ យើង​ឃើញ​ថា ស្ថានភាព​សង្គម​មាន​ការ​ធ្លាក់​ចុះ ជា​បន្ត​បន្ទាប់​ ទី​១ ធ្លាក់​ចុះ​ អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ អំពី​ប្រជាធិបតេយ្យ ទំនាក់​ទំនង នៅ​លើ​ឆាក​អន្តរជាតិ។ យើង​ឃើញ​ថា ប្រទេស​កម្ពុជា​ ​បាន​បែរ​ចេញ​ពី​ទំនាក់​ទំនង​ជា​សាកល​ ដែល​អនុលោម​តាម​រដ្ឋធម្មនុញ្ញ ដែល​ថា គោលនយោបាយ​ការ​បរទេស​អព្យាក្រឹត្យ គឺ​មាន​ការ​ផ្ទុយ​ស្រឡះ ដោយសារ​កម្ពុជា​ ងាក​បែរ​​ទៅ​រក​ប្រទេស​កុំមុយនិស ដែល​នាំ​កម្ពុជា ទៅ​​រក​របប​ផ្ដាច់​ការ»

ឆ្លើយតបនឹងការលើកឡើងនេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន លើក​ឡើង​ថា កម្ពុជា គ្មាន​វិបត្តិ​នយោបាយ ដែល​តម្រូវ​​ឲ្យ​មាន​ការ​ដោះស្រាយ ឬ​សម្រប​សម្រួល​អ្វី​ទេ។ លោកថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​អ្នក​បន្ត​វេន​ស្នាដៃ​របស់ព្រះ​បាទ​ នរោត្តម សីហនុ។

លោក សុខ ឥសាន ​ បន្ត​​ថា វិបត្តិ​នយោបាយ កើត​ឡើង​ តែ​សម្រាប់​​​​ក្រុម​អ្នក​នយោបាយ​​គណ​បក្ស​ប្រឆាំង​ កំពុង​ធ្វើ​សកម្មភាព​​ខុស​ច្បាប់​ នៅ​​ក្រៅ​ប្រទេស​ ​។ លោក​​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ គ្មាន​វិបត្តិ​នយោបាយ​ទេ ហើយ​គ្រប់​គណបក្ស​នយោបាយ​ កំពុង​ធ្វើ​សកម្មភាព​ ដោយ​សេរី​ ស្រប​តាម​ច្បាប់៖ «ដូច្នេះ​ សរុប​មក​វិញ នៅ​កម្ពុជា អត់​មាន គេ​ហៅ ថា ​វិបត្តិ​នយោបាយ​ទេ។ តែ​ជាក់​ស្ដែង វា​មាន​តែ​អ្នក​នយោបាយ​ឧទ្ទាម​ក្រៅ​ច្បាប់ វា​មាន​វិបត្តិ​រត់​​ភៀស​ខ្លួន ទៅ​នៅ​ឯនាយ​សមុទ្ទ​ហ្នុង​ហើយ ចេះ​តែ​មាន​វិបត្តិ​ខ្លួន​ឯង នៅ​ក្រៅ​ ហើយ​អត់​មាន​ឥទ្ធិពល​អ្វី​ ក្នុង​ស្រុក​ទេ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ សង្កេត​ឃើញ​ថា ចាប់​តាំង​ពី​ព្រះ​បាទ​នរោត្តម សីហនុ​ ចូល​ទិវង្គត​ទៅ គណបក្ស​កាន់​អំណាច​ធ្វើ​​ស្រេច​តែ​ចិត្ត ​ទាញ​យក​ប្រយោជន៍​ឲ្យ​បក្ខ​ពួក​ និង​រណប​វៀតណាម ​ដើម្បី​រក្សា​អំណាច។

លោក​ គឹម សុខ​ យល់​​ថា អត់​ពី​ ព្រះ​បាទ សីហនុ​ ទៅ​ គណបក្ស​ប្រជាជន​កម្ពុជា មាន​អំណាច​ជាង​គេ​​ទាំង​​អស់​ គឺ​មាន​អំណាច​ជាង​ស្ថាប័ន​ព្រះ​មហាក្សត្រ​ទៅ​ទៀត​ ហេតុ​នេះ​​គណបក្ស​កាន់​អំណាច​ មិន​​ទទួល​យក​ការ​សម្រប​សម្រួល និង ​មិន​ព្រម​ស្ដាប់​អ្នក​ណា​​ទាំង​អស់​ សូម្បី​ព្រះ​មហាក្សត្រ​​បច្ចុប្បន្ន។

លោក​ បន្ត​ថា ស្ថាប័ន​អន្តរជាតិ និង​សហគមន៍​អន្តរជាតិ ខាង​លោក​សេរី ក៏​គ្មាន​ឥទ្ធិពល​ខ្លាំង អាច​សម្រប​សម្រួល​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ដែរ ព្រោះ​ គណ​បក្ស​កាន់​អំណាច និង លោក ហ៊ុន សែន​ ស្ដាប់​តែ​តាម​ប្រទេស ​កុំមុយនិស​ ពីរ គឺ​ ចិន និង​វៀតណាម ប៉ុណ្ណោះ៖ «ទោះ​បី​ជា​ព្រះ​មហាក្សត្រ ឬ​ព្រះ​រាជ​វង្សានុវង្ស អង្គ​ណា ក៏​ដោយ​​ មិន​អាច​និយាយ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ស្ដាប់​បាន​​ទេ ពី​ព្រោះ​អ្វីៗ ដែល​ជា​គោល​ដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​កម្ទេច​នូវ​ឥទ្ធិពល​របស់​​ព្រះ​រាជ​បល្ល័ង្ក​នេះ គឺ​គេ​ធ្វើ​បាន​ទៅ​ហើយ។ ធ្វើ​បាន​ នៅ​ពេល​ដែល​ព្រះ​បាទ​នរោត្តម សីហនុ លាលែង​ពី​ព្រះ​រាជ​បល្ល័ង្ក»

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្លះ​ នៅ​តែ​ចង់​ឲ្យ​សហគមន៍​អន្តរជាតិ ​ជួយ​ជំរុញ​ ឲ្យ​​​​អ្នក​​នយោបាយ​​កម្ពុជា​ វិល​ចូល​តុ​ចរចា​វិញ​ ហើយ​​បញ្ចប់​ជម្លោះ​​រ៉ាំរ៉ៃ​​​ឲ្យ​ឆាប់​ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

5 Responses to "ខួប ៨ឆ្នាំ ព្រះ​បាទ នរោត្តម សីហនុ សោយ​ទិវង្គត៖ ជម្លោះ​នយោបាយ​បន្ត​រ៉ាំរ៉ៃ ដោយ​គ្មាន​អ្នក​មាន​លទ្ធភាព​សម្រួល​បាន"

  1. Anonymous says:

    I knew if the king still here it can will not be this way but I knew there are a few person used his name to get support from Cambodian

  2. so socheath says:

    ចុម ! អាចុយម៉្រាយ កូនមីកាដួយស្អុយ ស៊ឹង សែនករុណា
    ការពិត សិទ្ធិមនុស្សកូនមីកាដួយអាយះស្ញេញ អ្ហែងអញ្ចឹងទេ ?
    សិទិ្ធមនុស្សបែបសេរី បែបកុម្មុយនីស្ត ? បើអង្គការសហប្រជាជាតិ គឹតដូច
    អាចុយម៉្រាយ អ្ហែងហ្នឹង ធ្វើម៉េចទើបមានការបោះឆ្នោតគាំទ្រ
    ឲ្យធ្វើជាតំនាងទៅកើត ?
    សិទ្ធិមនុស្ស មានការបែងចែកដែរ អ្ហាស ! អាពូជសំផឹង ?
    ហេស! ហេ
    អាចុយម៉្រាយនេះ និយាយដោយខ្លាចដាច់លុយ ហ្វាន់ ដែលជាលុយខ្មៅ
    សម្រាប់ធ្វើសកម្មភាព ប្រឆាំងរដ្ឋភិបាលអីតើ !
    ភាសាងាចុយម៉្រាយអ្ហែងនេះ តើវាសមដែលអ្ហែងធ្វើការដោយត្រឹមត្រូវ
    ក្នុងអង្គការសិទ្ធិមនុស្សទេ ?
    (ក្រុម​ប្រទេស​កុម្មុយនិស្ត​ទាំង​នេះ មិន​អាច​ធ្វើ​ជា​តំណាង​ការពារ​វិស័យ​សិទ្ធិ​មនុស្ស
    ស​របស់​ពិភពលោក​បានទេ ព្រោះ​ក្នុង​ប្រទេស​របស់​ពួកគេ ក៏​សុទ្ធ​តែ​ពោរពេញ​ដោយ
    ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ស្រាប់)
    ឆ្លើយមកមើល អាពូជឆ្កែ ?

  3. Anonymous says:

    So so cheat ‘ why don’t you talk politely ?? what wrong with your brain?? you talking like animal in the mud that why GOD punish this country because so many animal like you made God angry

  4. so socheath says:

    Anonymous អញនិយាយគួរសម ជាមួយកូនមីកាដួយអាយះស្ញេញ
    អស់អ្ហែងនេះមិនបានទេ ។
    ដោយហេតុថាខួរក្បាលពួកអ្ហែង
    សម្ពូរណ៍ទៅដោយសារជាតិ ជាសត្វ តិររច្ឆាន ។
    តើជាតិជាមនុស្សត្រូវមាន​ភាសាណាមួយ ដើម្បីគួរសម ​ជាមួយសត្វតិរច្ឆានមែនទេ ?

  5. Sosocheath says:

    សម រង្ស៊ីកំពុង​ធ្វេីសកម្មភាពបណ្តាច់ខ្យល់​
    នយោបាយខ្លួន ដោយខ្លួនឯង !
    ******* ​
    វាមិនមែនជាសាច់រឿងកុនភាគទេ ដែលសម រង្ស៊ី ពេលនេះបានរក នូវមធ្យោបាយដោះខ្លួនចេញពីការសន្យាខ្យល់ បោកប្រាស យកលុយមូលនិធិចាយ​ ក្រោមពាក្យអួតអាងថា ប្រមូលលុយវិលចូលស្រុកខ្មែរ ដេីម្បីចាប់ហ៊ុន សែន ។
    យើងសួរថាហេតុអី​សមរង្ស៊ីមិនដឹងខ្លួនថា ក្រុមរួមដៃក្បត់ជាតិ​រត់ចោលស្រុករបស់វា កំពុងគេចខ្លួន​ ហើយសម្ងំខ្លួនរស់នៅលាក់ខ្លួនក្នុងប្រទេសថៃ ?
    ដើម្បីចូលស្រុកខ្មែរបាន តើ​សមរង្ស៊ីមិនដឹងទេថា វាត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសថៃ ដេីម្បីចូលស្រុកខ្មែរទេឬ ?
    ពេលនេះសមរង្ស៊ីបានមកចូលរួមក្នុងបាតុកម្ម ដេីម្បីគាំទ្រនយោបាយ ដែលប្រឆាំងរដ្ឋាភិបាលថៃបច្ចុប្បន្ន ។
    សួរថាតើវាមានបច្ច័យល្អទេ សម្រាប់ក្រុមរួមដៃក្បត់ជាតិរត់ចោលស្រុករបស់វា ក្នុងពេលដែលសមរង្ស៊ី ដឹកនាំក្រុមនេះរួមដៃ ជាមួយពួកប្រឆាំងរដ្ឋាភិបាលថៃ ធ្វេីទង្វេីបែបនេះ ?
    តើនេះមិនជាការធ្វេីសកម្មភាពដេញប្រមូលដោយប្រយោលរបស់សមរង្សុី ដេីម្បីដេញប្រមូលក្រុមជនរួមដៃក្បត់ជាតិរបស់វាទាំងនោះ ឲ្យដើរចូលមកយ៉ាងសមរម្យ
    មកចូលគុកនៅស្រុកខ្មែរតាមទោសរួមគំនឹតក្បត់ជាតិទេឬ ?
    តេីវាមិនមែនជាការយកជនឆោតល្ងង់ លង់ដោយការ
    បោកប្រាស របស់សមរង្សុីទាំងនេះ មកធ្វេីជាចំណាប់ខ្មាំង
    បំរេីឲ្យនយោបាយក្បត់ជាតិរបស់វា សម្រាប់ការទម្លាក់កំហុសទេឬ ?
    យើងជឿថា ​រដ្ឋាភិបាលថៃ នឹងមិនបន្តឱកាសឲ្យក្រុមជនទាំងនេះ បានរស់នៅដើម្បី រួមដៃបង្ករហេតុប្រឆាំងរដ្ឋាភិបាលថៃនោះទេ ។
    នេះហើយជាសារជាតិពិតរបស់ ជនក្បត់ជាតិសម រង្ស៊ី ដែលជានិច្ចកាល ទុកសកម្មជនរបស់វា គ្រាន់តែជារូបទីងមោង សម្រាប់វាបញ្ជារ ដើម្បីបោកប្រាសតែប៉ុណ្ណោះ ។
    ​សូមជម្រាបថា នេះដំណាក់កាលចុងក្រោយដែលសម រង្ស៊ី​បណ្តាច់ខ្យល់ខ្លួនវា ក្នុងឆាកនយោបាយដោយខ្លួនវា ៕

Leave a Reply

Submit Comment