លោក ហ៊ុន សែន សម្រួល​សកម្មភាព​លោក​ កឹម សុខា​​ ចុះ​ជួយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់

នយោបាយ
16 តុលា 2020
វីអូអេ​​ ខ្មែរ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅគេហដ្ឋានរបស់លោក នៅរាជធានីភ្នំពេញ។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៅ​ថ្ងៃ​សុក្រ​នេះ បាន​បញ្ជា​ដល់​គ្រប់​អាជ្ញាធរ​ខេត្ត​ទូទាំង​ប្រទេស​ ឲ្យបង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់ប្រធាន​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ការ​ចុះ​ជួប​និង​ជួយ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ ដោយ​សារ​ទឹក​ជំនន់​បច្ចុប្បន្ន​នេះ​ ដោយ​លើក​ហេតុផល​មនុស្ស​ធម៌​និង​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ។ នេះ​បើ​យោង​តាម​សារ​ជា​សំឡេងរបស់​លោក​ ហ៊ុន សែន​ដែល​ថត​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​ខេត្ត​នានា​តាម​ប្រព័ន្ធ​សង្គម​ ហើយ​ដែល​វីអូអេ ទទួល​បាន​ប៉ុន្មាន​ម៉ោង​មុន​នេះ។

លោក ហ៊ុន សែន បាន​ថ្លែង​តាម​សារ​ជា​សំឡេង​យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​ដែល​ក្រុម​គាត់​និង​ខ្លួន​គាត់​ចុះ​ទៅ​ចែក​អំណោយ​នៅ​មូល​ដ្ឋាន គឺ​សូម​បង្កលក្ខណៈ​ឲ្យ​គាត់​បាន​ធ្វើ​ការ​ចូលរួម​ជាមួយ​នឹង​ប្រជាជន​យើង​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​យើង ​ដើម្បីចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ។ មិន​ថា​តែ​ឯកឧត្តម កឹម សុខា ទេ​ គ្រប់​គណបក្ស​នយោបាយ​បើ​ទោះជា​គណបក្ស​នយោបាយ​យ៉ាង​ណា​ក៏​ដោយ ​គឺ​នៅ​ពេល​ដែល​យក​អំណោយ​ទៅ​ជូន​ប្រជាពលរដ្ឋ​ គឺ​សូម​សម្រួលដើម្បី​ឲ្យ​ពួកគាត់​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​ផ្តល់​ជំនួយ​ឲ្យ​ប្រជាពលរដ្ឋ»។

បទបញ្ជា​ដែល​ត្រូវគេ​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទំនងជា​បញ្ជូន​តាមប្រព័ន្ធ​សង្គម​ទៅកាន់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ជាពិសេស​ថ្នាក់​មូលដ្ឋាន​នេះ​ ធ្វើ​ឡើង ក្រោយ​ពី​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវរំលាយ​បាន​ចុះ​ជួយ​និង​ចែក​អំណោយ​សង្គ្រោះ​ដល់​ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ​រួម​ទាំង​បាត់ដំបង​និង​ខេត្ត​ពោធិ៍សាត់ ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ ដោយ​សារជំនន់​ទឹក​ភ្លៀង ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ។

លោក កឹម សុខា ក៏​បាន​ប្រកាស​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ នៅ​ថ្ងៃ​សុក្រ​នេះ​ដែរ​ ថា​ក្រុម​ការងារ​របស់​លោក ក៏​បាន​ផ្តល់​ទឹក​ប្រាក់​ចំនួន​៥​ពាន់​ដុល្លារ​អាមេរិក​ដល់​រដ្ឋាភិបាល​កម្ពុជា​ «សម្រាប់​ចូល​រួម​ការងារ​សង្គ្រោះ​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​នេះ»។

​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គូប្រជែង​ដ៏​សំខាន់​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​ហ៊ុន សែន ត្រូវ​បាន​តុលាការកំពូល​រំលាយ​ មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨។​

ហើយ​លោក ​កឹម សុខា ​មេដឹកនាំ​ក្រុមជំទាស់​ដែល​កំពុង​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ជំនុំជម្រះ​ទោស​ពី​បទ​ក្បត់ជាតិ មិនត្រូវ​អនុញាត​ឲ្យធ្វើ​សកម្មភាព​នយោបាយ ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​ ហើយ​និង​ត្រូវ​សហការ​ជាមួយ​តុលាការ ​ពេល​លោកត្រូវ​បានដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​នៅផ្ទះ​ កាល​ពីថ្ងៃ​ទី ១០ ​ខែវិច្ចិកា ​ឆ្នាំ​ ២០១៩ ​ក្រោយពី​ជាប់​ឃុំក្នុង​គុក​រយ:ពេល​ប្រមាណ ២ ឆ្នាំ៕

What Next?

Recent Articles

2 Responses to "លោក ហ៊ុន សែន សម្រួល​សកម្មភាព​លោក​ កឹម សុខា​​ ចុះ​ជួយ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់"

  1. Anonymous says:

    we’ll see after this flooding what should be change . I knew every thing go back to quire one and Cambodian will meet all kind of problem . one thing I pray to GOD is no war will start in the next two month so that Cambodian can breading better

  2. so socheath says:

    ចុម ! អាចុយម៉្រាយ កូនមីកាដួយស្អុយ ស៊ឹង សែនករុណា
    ការពិត សិទ្ធិមនុស្សកូនមីកាដួយអាយះស្ញេញ អ្ហែងអញ្ចឹងទេ ?
    សិទិ្ធមនុស្សបែបសេរី បែបកុម្មុយនីស្ត ? បើអង្គការសហប្រជាជាតិ គឹតដូច
    អាចុយម៉្រាយ អ្ហែងហ្នឹង ធ្វើម៉េចទើបមានការបោះឆ្នោតគាំទ្រ
    ឲ្យធ្វើជាតំនាងទៅកើត ?
    សិទ្ធិមនុស្ស មានការបែងចែកដែរ អ្ហាស ! អាពូជសំផឹង ?
    ហេស! ហេ
    អាចុយម៉្រាយនេះ និយាយដោយខ្លាចដាច់លុយ ហ្វាន់ ដែលជាលុយខ្មៅ
    សម្រាប់ធ្វើសកម្មភាព ប្រឆាំងរដ្ឋភិបាលអីតើ !
    ភាសាងាចុយម៉្រាយអ្ហែងនេះ តើវាសមដែលអ្ហែងធ្វើការដោយត្រឹមត្រូវ
    ក្នុងអង្គការសិទ្ធិមនុស្សទេ ?
    (ក្រុម​ប្រទេស​កុម្មុយនិស្ត​ទាំង​នេះ មិន​អាច​ធ្វើ​ជា​តំណាង​ការពារ​វិស័យ​សិទ្ធិ​មនុស្ស
    ស​របស់​ពិភពលោក​បានទេ ព្រោះ​ក្នុង​ប្រទេស​របស់​ពួកគេ ក៏​សុទ្ធ​តែ​ពោរពេញ​ដោយ
    ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ស្រាប់)
    ឆ្លើយមកមើល អាពូជឆ្កែ ?

Leave a Reply

Submit Comment