ប្រពន្ធ​សមាជិក​បក្ស​ប្រឆាំង​ប្ដឹង​ទៅ​តុលាការ និង​អង្គការ​យូនីសេហ្វ រឿង​អាជ្ញាធរ​ឃុំ​ខ្លួន និង​ធ្វើ​ទារុណកម្ម​កុមារា កាក់ សុវណ្ណច្ឆ័យ

ដោយ មាន ឫទ្ធិ
2020-10-16
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​ប្រពន្ធ​កូន​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ឃុំ ដែល​មាន​គ្នា​ជាង ១០នាក់ ព្យាយាម​ដើរ​ទៅ​ដាក់​បណ្ដឹង​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​កង​សន្តិ​សុខ​ខណ្ឌ ៧មករា​ជា​ច្រើន​នាក់​រារាំង នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០២០។

ក្រុម​ប្រពន្ធ​កូន​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ឃុំ ដែល​មាន​គ្នា​ជាង ១០នាក់ ព្យាយាម​ដើរ​ទៅ​ដាក់​បណ្ដឹង​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវ​កង​សន្តិ​សុខ​ខណ្ឌ ៧មករា​ជា​ច្រើន​នាក់​រារាំង នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​តុលា ឆ្នាំ២០២០។

 រូប៖ ពលរដ្ឋ


ប្រពន្ធ​សមាជិក​បក្ស​ប្រឆាំង​ដាក់​បណ្ដឹង​ទៅ​តុលាការ និង​អង្គការ​យូនីសេហ្វ​…


ក្រុម​ប្រពន្ធ​កូន​របស់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ ​នៅ​ព្រឹក​ថ្ងៃ​ទី១៦​ ខែ​តុលា ​នាំគ្នា​ដាក់​បណ្ដឹង​ទៅ​តុលា​ការ​ក្រុង​ភ្នំពេញ​ និង​ដាក់​ញត្តិ​ទៅ​អង្គការ​យូនីសេហ្វ (UNICEF) ពាក់ព័ន្ធ​ករណី​អាជ្ញាធរ​ក្រុងភ្នំពេញ ​បាន​ចាប់​ឃុំខ្លួន ​និង​ធ្វើ​ទារុណកម្ម​លើ​កុមារា​ កាក់​ សុវណ្ណច្ឆ័យ ​ដែល​ជា​កូន​ប្រុស​របស់​អ្នកទោស​នយោបាយ ​កាក់ កុម្ភារ។ ក្រុម​ស្ត្រី​អ្នក​តវ៉ា​ ក៏បាន​ស្រែក​តវ៉ា ​និង​លើក​បដា ​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ប្តី​របស់​ពួកគាត់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ដែរ។ ​រីឯ​កង​កម្លាំង​សមត្ថកិច្ច ​និង​សន្តិ​សុខ​ខណ្ឌ ៧មករា​ ក៏​តាម​រារាំង​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​តាម​ទម្លាប់ ​ប៉ុន្តែ​ពុំ​មាន​អំពើ​ហិង្សា​កើតឡើង​ធ្ងន់ធ្ងរ​នោះ​ទេ។

ក្រុមស្ត្រី​អ្នកតវ៉ា​ដែល​មានគ្នា​ប្រមាណ​ជាង​១០នាក់​ បានជួបជុំគ្នា​នៅម្តុំអាង​ទឹកអូឡាំពិក ហើយ​នាំ​គ្នា​ដើរ​ទៅដាក់​បណ្តឹង​ជូន​សាលាដំបូង​រាជធានីភ្នំពេញ ​ប៉ុន្តែភ្លាមៗនោះ​ មានក្រុមសមត្ថកិច្ច ​និងសន្តិ​សុខ​ខណ្ឌ៧មករា​ជាច្រើននាក់ ​បាន​ព្យាយាម​រារាំង​ពួកគេមិន​ឲ្យចូល​ទៅមុខ​តុលាការ​នោះទេ។បន្ទាប់​មក​ក្រុមសន្តិសុខ ​និងសមត្ថកិច្ច ​អនុញ្ញាត​ឲ្យស្ត្រី​អ្នកតវ៉ា​ពីរនាក់​គឺប្រពន្ធរបស់​លោក​ ស៊ុន ​ធន ​និង​ប្រពន្ធ​របស់​លោក ​កាក់ ​កុម្ភារ ​ដែល​​ត្រូវជាម្តាយ​របស់កុមារា​ កាក់ ​សុវណ្ណច្ឆ័យ ​ ទៅដាក់​បណ្តឹងនៅ​តុលាការ។

ក្រោយដាក់​បណ្តឹងរួច ​ក្រុមស្ត្រីទាំងនោះ​ បាននាំគ្នាដើរស្រែ​កតវ៉ា​និងលើក​បដា​ទាមទារ​ឲ្យ​ដោះលែងស្វាមី​ ​និងទោស​មនិសការ​ទាំងអស់​ នៅតាម​ចញ្ចើមផ្លូវ​ឆ្ពោះទៅ​ដាក់ញត្តិ​នៅអង្គការ​យូ​នី​សេហ្វ​(UNI​CEF)។ ការដើរ​តវ៉ានេះ ​ត្រូវបាន​ក្រុមសមត្ថកិច្ច ​និងសន្តិសុខ​ខណ្ឌ៧មករា​ តាម​រារាំង​និងរុញច្រាន​​​ស្ត្រីទាំង​នោះ​ជាបន្តបន្ទាប់​ ដោយ​មិនអនុញ្ញាត​ឲ្យដើរ​ថ្មើជើង​នោះទេ ​ក្រោម​ហេតុ​ផលប៉ះពាល់​ស​ណ្តា​ប់​ធ្នាប់។ ការទប់ស្កាត់នេះ ​បណ្តាល​ឲ្យមានការ​ប៉ះទង្គិច​ពាក្យសម្តី ​តែមិន​បង្កឲ្យ​អំពើហិង្សា​នោះទេ ហើយ​ស្ត្រីទាំងនោះ ​សម្រេច​ចិត្តនាំគ្នា​ឡើង​ជិះមូតូកង​បី​ទៅអង្គការ​យូនីសេហ្វ ​ដើម្បី​បញ្ជៀស​អំពើ​ហិង្សា។

ប្រពន្ធ​របស់​អ្នកទោស​នយោបាយ​​ លោក​ កាក់​ កម្ភារ​ និង​ត្រូវជា​ម្តាយរបស់កុមារារងគ្រោះ ​កាក់​ សុ​វណ្ណ​ច្ឆ័យគឺ​ លោកស្រី​ ព្រហ្ម ចន្ថា​ រៀបរាប់ថា ​ការសម្រេច​ដាក់បណ្តឹងទៅតុលាការ​ និង​ដាក់ញត្តិសុំ​អន្តរាគមន៍​ពីអង្គការយូនីសេហ្វនេះ​ ព្រោះលោកស្រី​ ចង់ឲ្យ​តុលាការ​ផ្តន្ទាទោស​លើនគរបាលប៉ុស្តិ៍​​ចាក់​អង្រែលើ​ ក្នុងនោះមានមេប៉ុស្តិ៍ ​លោក​ ជា ​រតនា ​ដែលបាន​ចាប់ឃុំខ្លួន ​និងធ្វើទារុណកម្ម​លើកូន​ប្រុស​របស់​លោកស្រី។ លោកស្រី ​បញ្ជាក់ថា ​អង្គការយូនីសេហ្វ ​ដែលធ្វើការ​ការពារនិងលើកកម្ពស់ សិទ្ធិ ​និង​សុខ​ភាពកុមារ ​បាន​ទទួលយក​ញត្តិរបស់​លោកស្រី​ ហើយ​សន្យាផ្តល់​ចម្លើយ​ក្នុង​ពេលឆាប់​ៗ៖ «ខ្ញុំទាមទារឲ្យតុលាការរកយុត្តិធម៌ឲ្យពួកខ្ញុំវិញ។ ​ប្រសិនបើតុលាការមានភាពសុក្រិត មានភាពយុត្តិធម៌ពិតមែន ត្រូវតែយកអ្នកដែលធ្វើបាបកូនខ្ញុំ មកផ្តន្ទាទោស​តាមច្បាប់ ហើយខ្ញុំអត់មានទាមទារសំណងអីទេ។ ក្មេងអត់ទាន់គ្រប់អាយុទេ ហើយចាប់ពីបទស្អីគេ គ្រាន់តែទៅរើសទង់ជ័យបក្សដែលគេរំលាយចោល ហើយចោរចូលទៅធ្វើឲ្យបែកបាក់ និងលួចឆក់អស់រលីង គាស់អស់រលីងហើយ តែគ្រាន់តែកូនខ្ញុំចូលទៅរើសទង់ជ័យបក្សសោះខុសដែរ។ ខ្ញុំទាមទារឲ្យយកគាត់ប៉ុលិសនោះ មកផ្តន្ទាទោសតាមច្បាប់ ព្រោះអត់មានទៅចប់ក្មេង​អត់ទាន់​គ្រប់​អាយុ មកធ្វើបាបធ្វើទារុណកម្មលើកូនខ្ញុំចឹងទេ ហើយឃុំ៤៨ម៉ោងទៀត។ ខ្ញុំខឹងខ្លាំងណាស់ ព្រោះកូន​ខ្ញុំ គឺ​ខ្ញុំ​ស្រលាញ់ថ្នមដូចកែវមិនដែលធ្វើអីផង»

ម្តាយ​របស់​កុមារារងគ្រោះរូបនេះ​​បន្តថា ​ក្រោយ​ដោះលែង​មកវិញ កូនប្រុស​លោកស្រី​ មានសុខ​ភាព​ធម្មតា ​ប៉ុន្តែ​មានស្មារតី​ខុសប្រក្រតី​ជាងមុន​ដូចជា​មានអារម្មណ៍​ភ័យខ្លាច​ ក្រោយការ​ឃុំខ្លួន​នៅទី​ងងឹត​ម្នាក់ឯង​​ និងសម្លុត​សួរចម្លើយ​ ព្រមទាំង​ធ្វើទារុណកម្ម​លើរាង​កាយ​ជាដើម។

ទាក់ទងនឹងករណីនេះ ​អាស៊ីសេរី មិនអាច​សុំការឆ្លើយតប​ពីអ្នកនាំពាក្យ​ស្នងការដ្ឋាននគរបាលរាជ​ធានីភ្នំពេញ​ លោក ​សាន​ សុខសីហា​ និងអធិការនគរបាលខណ្ឌមានជ័យ​ លោក ​ម៉េង​ វិមានតារា​បានទេ​ ដោយ​ទូរស័ព្ទ​ចូល​ជាច្រើនដង​ តែពុំ​មានអ្នកទទួល ​នៅថ្ងៃទី​១៦​ តុលា។

ចំណែក​អ្នកនាំ​ពាក្យអគ្គស្នង​ការ​នគរបាលជាតិ ​លោក ឆាយ​ គឹមខឿន​ ថ្លែងថា ​ករណីនេះ​ មាន​​ព័ត៌មាន​តែពី​ភាគីម្ខាង​ ហើយ​ភាគីដើម​ចោទ​ ក៏បានប្តឹង​ទៅ​តុលាការ​រួចហើយ​ដែរ ​ដូច្នេះ​សមត្ថកិច្ច នឹង​មិនស៊ើប​អង្កេតករណី​នេះទេ ​ប្រសិនបើ​គ្មានបញ្ជា​ពី​តុលាការ៖ «ខ្ញុំដូចអត់មានអីទៅឆ្លើយតប​ជាមួយ​ពាក្យបណ្តឹតផ្តេសផ្តាស់ចឹងទេ  បើគាត់ប្តឹងទៅតុលាការ តើលោកឯងឲ្យខ្ញុំឆ្លើយតបថាម៉េច។បើប្តឹងមកខ្ញុំ អាហ្នឹងខ្ញុំឆ្លើយតប បាន។ បើតុលាការ លោកសម្រេចថា ហេតុផលត្រឹមត្រូវ លោកចេញ​ដីកាបង្គាប់បញ្ជាមកហើយ ខាងអាជ្ញាធរគេនឹងអនុវត្តតាមបង្គាប់របស់តុលាការហើយ»

កុមារា​ កាក់​ សុវណ្ណច្ឆ័យ គឺ​ជា​កូនប្រុស​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​លោក ​កាក់ ​កុម្ភារ ដែល​កំពុង​ជាប់ឃុំក្នុង​ពន្ធនាគារ​ព្រៃស​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ជាង​២០​នាក់ទៀត។ កុមារា​រូប​នេះ​ មាន​ជំងឺ​អូទីហ្សឹម​ពី​កំណើតដែលធ្វើឲ្យគាត់ធ្វើសកម្មភាពដដែលៗ និង និយាយទៅមុខទៅ​ក្រោយ។ ​អាជ្ញាធរ​របប​ក្រុងភ្នំពេញ ចាប់​ឃុំ​ខ្លួន​កុមារា កាក់ សុវណ្ណច្ឆ័យ អស់​រយៈពេល ២ថ្ងៃ​កាលពី​ដើម​ខែ​តុលា​នេះ ​ដោយសារតែ​បាន​ចូល​ទៅ​ប្រមូល​ទង់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​នេះ។ នគរបាលប៉ុស្តិ៍​ចាក់អង្រែលើ ​បាន​ចាប់​កុមារា​រូប​នេះ ​ដាក់ខ្នោះ ​រួច​ថតរូប​កុមារា​រូប​នេះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត កុមារា​រូប​នេះ ប្រាប់​អាស៊ី​សេរី​ក្រោយ​ពេល​ដោះ​លែង​ថា មន្ត្រី​ប៉ូលិស​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់អង្រែលើ​ ក្នុងខណ្ឌមានជ័យ​ បាន​វាយ​ដុំ​លើ​ខ្លួន​ប្រាណ និង​ដាល់​ផ្ទៃមុខ​ខ្លួន​ជា​ច្រើន​ដៃ​ក្នុង​ពេល​ឃុំខ្លួន។ ក្រោយ​ឃុំខ្លួននៅ​ក្នុងប៉ុស្តិ៍ នគរបាល​ចាក់អង្រែ​លើ១យប់រួច​ កុមាររូបនេះ​ ត្រូវបាន​បញ្ជូន​ទៅឃុំខ្លួន​និងសួរចម្លើយ​នៅស្នង​ការ​នគរបាលរាជធានីភ្នំពេញ​មួយយប់ទៀត ​មុននឹង​ដោះលែងវិញ ​ក្រោយបង្ខំឲ្យ​ធ្វើ​កិច្ច​សន្យា​សារភាព និង​ថតវីដេអូ​សុំទោស​ជាសាធារណៈ។

អ្នកនាំពាក្យ​សមាគមការពារ​សិទ្ធិមនុស្ស​អាដហុក ​លោក​ ស៊ឹង ​សែនករុណា​ ជំរុញឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ​ពន្លឿន​ការ​ស្រាវជ្រាវ​ករណី​ហិង្សានេះ ​និងចាត់​វិធានការ​ទៅតាម​ច្បាប់​ ដោយ​មិនគួរ​បែខ្នង​ដា​ក់​ប្រជាពលរដ្ឋ​នោះទេ។ លោក ​ពិនិត្យឃើញថា​ ទង្វើ​របស់​សមត្ថកិច្ច​ដែល​ថតរូបកុមារា ​កាក់ ​សុវណ្ណ​ច្ឆ័យ ​ទាំងដៃជាប់ខ្នោះ​ហើយបង្ហោះ​ក្នុងបណ្តាញសង្គម​ គឺជាទង្វើរំលោភសិទ្ធិកុមារ​ធ្ងន់ធ្ងរទៅហើយ ដូច្នេះ​ប្រសិនបើ​មានអំពើ​ហិង្សាលើ​កុមាររូបនោះ​ថែមទៀត ​គឺកាន់តែ​ល្មើស​ផ្លូវ​ច្បាប់​ធ្ងន់ធ្ងរ៖ «ប្រសិនបើតុលាការទទួលពាក្យបណ្តឹងហើយចាត់ការទៅ​តាមនីតិវិធី គឺ​ជា​រឿង​ល្អ​ប្រសើរ​បំផុត ដើម្បី​ធ្វើយ៉ាងណាបញ្ចប់​អំពើនិទណ្ឌភាព ហើយប្រសិនបើ​មិនមាន​​វិធានការ​រក​យុត្តិធម៌​ណា​មួយ​មក​ដល់កុមារទេ មកដល់ក្រុមគ្រួសារពួកគាត់ទេ គឺមានន័យថា​អំពើ​បែប​នេះ វា​នឹង​កើត​មាន​ត​ទៅ​ទៀត»

តាមក្រម​ព្រហ្មទណ្ឌ​មាត្រា ២១០ ​ចែង​ថា ទារុណកម្ម ឬ​អំពើ​ឃោរឃៅ ដែល​ប្រព្រឹត្ត​ទៅ​លើ​បុគ្គល​ណា​មួយ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧ឆ្នាំ​ដល់ ១៥ឆ្នាំ។ លើស​ពី​នេះ ប្រសិន​បើ​ការ​ប្រព្រឹត្ត​អំពើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​បែប​នេះ លើ​បុគ្គល​ទន់​ខ្សោយ​ដោយ​មូលហេតុ​នៃ​អាយុ លើ​ស្ត្រី​មាន​គភ៌ ឬ​លើ​បុគ្គល​ទន់​ខ្សោយ ពិសេស​ដោយ​ហេតុ​នៃ​ជំងឺ ឬ​ពិការភាព អាច​ផ្ដន្ទាទោស​ចាប់​ពី ១០ឆ្នាំ​ទៅ ២០ឆ្នាំ។

ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំខ្លួន និងធ្វើទារុណកម្មលើ​កុមារា កាក់ សុវណ្ណច្ឆ័យ នេះដែរ ប្រធាន​ផ្នែក​ទំនាក់​ទំនង​នៃ​អង្គការ​យូនីសេហ្វ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កុមារ អ្នកស្រី រូឌីណា វ៉ូចវ៉ូដា (Rudina Vojvoda) ប្រាប់​អាស៊ី​សេរី​តាម​សារ​អេឡិចត្រូនិក​ កាលពីដើម​សប្តាហ៍នេះ​ថា កុមារ​គ្រប់រូប​មិន​ត្រូវ​ប្រឈម​នឹង​អំពើ​ទារុណកម្ម ឬ​លក្ខខណ្ឌ​នៃ​ការ​ឃុំឃាំង​បែប​អមនុស្សធម៌​ឡើយ។ អ្នកស្រី​​ពន្យល់​ថា ការ​ឃុំ​ខ្លួន​កុមារ មាន​ន័យ​ថា ជា​ការ​ដក​សិទ្ធិ​សេរីភាព​ផ្ទាល់​ខ្លួន​របស់​ពួកគេ ហើយ​អាច​បំផ្លាញ​ដល់​សុខភាព និង​ការអ​ភិវឌ្ឍន៍​របស់​កុមារ។ អ្នកស្រី​បន្តថា ផលវិបាក​នៃ​ទង្វើ​នេះ ធ្វើ​ឲ្យ​កុមារ​បាត់បង់​កុមារភាព​របស់​ពួកគេ ហើយ​អាច​បន្សល់​ទុក​នូវ​ស្លាកស្នាម​ជ្រាលជ្រៅ​នៅ​ក្នុង​ជីវិត​របស់​កុមារ និង​ប៉ះពាល់​ដល់​គ្រួសារ និង​សង្គម​ទាំង​មូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ប្រពន្ធ​សមាជិក​បក្ស​ប្រឆាំង​ប្ដឹង​ទៅ​តុលាការ និង​អង្គការ​យូនីសេហ្វ រឿង​អាជ្ញាធរ​ឃុំ​ខ្លួន និង​ធ្វើ​ទារុណកម្ម​កុមារា កាក់ សុវណ្ណច្ឆ័យ"

  1. Anonymous says:

    you will never learn are you?? this is what we call human right abuse we knew if your leader tell you to stop it will be peace but if you continuous to do it will not ending this is only you use your iron hand if not we think it will be just about the whole country will rising up

  2. so socheath says:

    ចុម ! អាចុយម៉្រាយ កូនមីកាដួយស្អុយ ស៊ឹង សែនករុណា
    ការពិត សិទ្ធិមនុស្សកូនមីកាដួយអាយះស្ញេញ អ្ហែងអញ្ចឹងទេ ?
    សិទិ្ធមនុស្សបែបសេរី បែបកុម្មុយនីស្ត ? បើអង្គការសហប្រជាជាតិ គឹតដូច
    អាចុយម៉្រាយ អ្ហែងហ្នឹង ធ្វើម៉េចទើបមានការបោះឆ្នោតគាំទ្រ
    ឲ្យធ្វើជាតំនាងទៅកើត ?
    សិទ្ធិមនុស្ស មានការបែងចែកដែរ អ្ហាស ! អាពូជសំផឹង ?
    ហេស! ហេ
    អាចុយម៉្រាយនេះ និយាយដោយខ្លាចដាច់លុយ ហ្វាន់ ដែលជាលុយខ្មៅ
    សម្រាប់ធ្វើសកម្មភាព ប្រឆាំងរដ្ឋភិបាលអីតើ !
    ភាសាងាចុយម៉្រាយអ្ហែងនេះ តើវាសមដែលអ្ហែងធ្វើការដោយត្រឹមត្រូវ
    ក្នុងអង្គការសិទ្ធិមនុស្សទេ ?
    (ក្រុម​ប្រទេស​កុម្មុយនិស្ត​ទាំង​នេះ មិន​អាច​ធ្វើ​ជា​តំណាង​ការពារ​វិស័យ​សិទ្ធិ​មនុស្ស
    ស​របស់​ពិភពលោក​បានទេ ព្រោះ​ក្នុង​ប្រទេស​របស់​ពួកគេ ក៏​សុទ្ធ​តែ​ពោរពេញ​ដោយ
    ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ស្រាប់)
    ឆ្លើយមកមើល អាពូជឆ្កែ ?

Leave a Reply

Submit Comment