ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ពន្យល់​ពី​មូលដ្ឋាន​ច្បាប់​នៃ​ការ​ចាប់ និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន

ដោយ ជាតិ ចំណាន
2020-10-18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លោក រ៉ុង ឈុន អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ។

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​លោក រ៉ុង ឈុន អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ។

 រូប៖ UN និង ពលរដ្ឋ


ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ផ្ញើ​លិខិត​ទៅ​ក្រសួង​ការ​បរទេស​កម្ពុជា​ស្នើ​ឱ្យ​មាន​ការ​ពន្យល់​ពី​មូលដ្ឋាន​ច្បាប់​នៃ​ការ​ចាប់​ ​និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​អះអាង​ថា​ ​សមត្ថកិច្ច​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន។

ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បង្ហាញ​មូលដ្ឋាន​ច្បាប់​លើ​ការ​ចាប់ខ្លួន និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន និង​របៀប​ដែល​ការ​ចាប់ខ្លួន និង​ឃុំ​ខ្លួននេះ​ស្របតាម​និយាម និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​ទាក់ទង​នឹង​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ចូល​រួម​ក្នុង​កិច្ចការ​សាធារណៈ។ ក្រុម​អ្នក​ជំនាញ​អង្គការសហប្រជាជាតិ​ដែល​ចូលរួម​ក្នុង​ការ​ទាមទារ​នោះ​ ​រួម​មាន​អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ក្រុម​ការងារ​ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើង​ចិត្ត​ ​អ្នករាយការណ៍​ពិសេស​ផ្នែក​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​បញ្ចេញ​មតិ អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​ជា​សមាគម​ព្រម​ទាំង​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ផ្នែក​ស្ថានភាព​អ្នក​ការពារ​សិទ្ធិមនុស្ស។

ក្រុម​អ្នក​ជំនាញ អ.ស.ប ទាំង​នេះ ក៏​បាន​ស្នើសុំ​នូវ​ព័ត៌មាន​បន្ថែម​អំពី​ភាព​ត្រូវគ្នា​នៃ​ការ​ចាប់​ខ្លួន​ជាមួយ​នឹង​សិទ្ធិ​សេរីភាព និង​សន្តិសុខ​បុគ្គល​រាប់​ទាំង​ការ​ទទួល​បាន​ការ​ជូន​ដំណឹង​នៅ​ពេល​ចាប់​ខ្លួន​អំពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ផង​ដែរ។ ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​លិខិត​នេះ​តាំង​ពី​ថ្ងៃ​ទី១៨ សីហា ប៉ុន្តែ​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការ​បរទេស​កម្ពុជា​វិញ​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៧ តុលា។

អាស៊ី​ស​រី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​បន្ថែម​ករណី​នេះ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក កុយ គួង សមាជិក​និង​ជា​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក កត្តា អ៊ន និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​​លោក ផៃ ស៊ីផាន នៅ​ថ្ងៃ​ទី១៧ ខែ​តុលា ប៉ុន្តែ​ពេល​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

រីឯ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ទង្វើ​របស់​លោក រ៉ុង ឈុន មិន​មែន​ជា​ការ​បញ្ចេញ​មតិ​នោះ​ទេ ប៉ុន្តែ​ជា​អំពើ​ញុះញង់​ពលរដ្ឋ​នៅ​តំបន់​ព្រំដែន។ លោក​បន្ត​ទៀត​ថា រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​លិខិត​របស់​ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ៖ «តុលាការ​លោក​ចោទ​ប្រកាន់​រួច​ហើយ​ថា ទៅ​បង្ក​ភាព​វឹកវរ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​រឿង​តែ​ប៉ុណ្ណឹង​បើ​មិន​ប៉ះពាល់​សន្តិសុខ​ជាតិ​ធ្ងន់ធ្ងរ​គ្មាន​អ្នក​ចាប់​គាត់ (លោក រ៉ុង ឈុន)ទេ»

អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​សិទ្ធិមនុស្ស​សិទ្ធិ​ការងារ​លោក រ៉ុង ឈុន ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​យប់​ថ្ងៃ​ទី៣១ កក្កដា​ពី​បទ «ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​លោក​បាន​និយាយ​ថា អាជ្ញាធរ​វៀតណាម​រំលោភ​យក​ដី​ពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ត្បូង​ឃ្មុំ និង​លោក​បាន​ចូលរួម​ទាមទារ​ជាមួយ​កម្មករ​រោងចក្រ​ឱ្យ​ថៅកែ​គោរព​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ។ ក្រោយ​ការ​មាន​ការ​ចាប់​ខ្លួន​នេះ សកម្មជន និង​យុវជន​មួយ​ចំនួន​បាន​នាំ​គ្នា​ចេញ​ធ្វើ​បាតុកម្ម ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះ​លែង​លោក រ៉ុង ឈុន វិញ។ អាជ្ញាធរ​មិន​ត្រឹម​តែ​មិន​ដោះ​លែង​លោក រ៉ុង ឈុន ប៉ុន្តែ​ថែម​ទាំង​ចាប់​ខ្លួន​អ្នក​តវ៉ា​ទាំង​ជា​ច្រើន​នាក់​ដាក់​ពន្ធនាគារ ចំណែក​អ្នក​នយោបាយ​សកម្មជន​បរិស្ថាន​និង​អ្នក​ច្រៀង​រែប​រិះគន់​សង្គម​មួយ​ចំនួន​ទៀត ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​ដែរ។ គិត​ជា​សរុប​ក្នុង​រយៈ​ពេល​ជាង​មួយ​ខែ​ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន អាជ្ញាធរ​បាន​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់ ២០នាក់​ដាក់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់។

ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី យល់​ថា ករណី​ចាប់​ខ្លួន​លោក រ៉ុង ឈុន សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ផ្សេង​ទៀត គឺ​មាន​លក្ខណៈ​នយោបាយ និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​របស់​អ្នក​ទាំង​នោះ។ លោក ស ម៉ូរី បន្ត​ទៀត​ថា រដ្ឋាភិបាល​មាន​កាតព្វកិច្ច​គោរព​សិទ្ធិ​មនុស្ស សិទ្ធិ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​ជួបជុំ​ដោយ​សន្តិវិធី៖ «ខ្ញុំ​យល់​ឃើញ​ការ​ករណី​ចាប់​ខ្លួន​លោក រ៉ុង ឈុន ហើយ​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​កន្លង​មក​ហាក់​មិន​បាន​អនុវត្ត​តាម​គោល​ការណ៍​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន»

​កាលពី​ខែកញ្ញា ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​បរិស្ថាន​ទាំង​អស់ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ និង​ឃុំ​ខ្លួន​ដោយសារ​តែ​អនុវត្ត​សិទ្ធិ​របស់​ពួក​គេ​ជា​បន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ ឧត្ដម​ស្នងការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​វាយ​តម្លៃ​ថា ស្ថានភាព​កម្ពុជា​នា​ពេល​ប​បច្ចុប្បន្ន​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​អត់ឱន​ចំពោះ​គំនិត​ផ្ទុយពី​ខ្លួន​ឡើយ ហើយ​នេះ​ក៏​ស្ដែង​ឱ្យ​ឃើញ​ពី​ការ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ការ​ជួបជុំ​ដោយ​សន្តិវិធី និង​ការ​ចងក្រង​ជា​សមាគម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ពន្យល់​ពី​មូលដ្ឋាន​ច្បាប់​នៃ​ការ​ចាប់ និង​ឃុំ​ខ្លួន​លោក រ៉ុង ឈុន"

  1. Anonymous says:

    So funny harst’ talking about law in cambodia??? cambodia and her people are in the cage of Veitcong mafia dictator and his groups since 1997 coup’ so don’t even dream or talking about law in this country’ . This country using mafia law’ veitcong law, marrki law ,forest law ‘they don’t respected constitution because they are mafia groups’

  2. Anonymous says:

    yes we knew HUN SEN was training in jungle be for he became a professional killer. after MARKY forest this evil was making his way to get more and more powers in military . all of us knew in 1979 this evil just only Khmer Rue commander whit one thousand soldiers whit him . we also knew HUN SEN made his way so fast to the top by secretly support from Vietcong invading Cambodia at that time. HUN SEN never supported by Cambodian at first he got as second prime minister by military power to force the elected RANARITH that sponsor by UN after he became second prime minister not so long this evil do a military cue and murder all his opposition party . WELL I do not want to talk to long every one should have known all about it. but one thing I want to say is >> soon every thing will come at one and this evil will be punishing by GOD

Leave a Reply

Submit Comment