សមត្ថកិច្ច​ចាប់​ផ្សឹក​ព្រះ​ចៅអធិការ​វត្ត​មួយ​អង្គ​ក្រោយ​ពី​លួច​ផលិត​វីដេអូ​ អាសអាភាស​លើ​កុមារី​មិន​ទាន់​គ្រប់​អាយុ

ដោយ ហេង រស្មី
2020-10-17
RFA

រង្វង់​មូល​តោ​ពីរ​នៃ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥

រង្វង់​មូល​តោ​ពីរ​នៃ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៥

 RFA


សមត្ថកិច្ច​ព្រះសីហនុ ​បាន​ចាប់​ខ្លួន ​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​មួយ​អង្គ​ពី​បទ​រក្សា​រូបភាព​អាសអាភាស​កុមារី​ និង​ប្រព្រឹត្តិ​អំពើ​អាស​ជាមួយ​កុមារី​ក្រោម​អាយុ ១៨ឆ្នាំ។

ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ លោក​ ជួន ណារិន មិន​បាន​បញ្ជាក់​ថា​ សកម្មភាព​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​អង្គ​នោះ ​បាន​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារី​នោះ​យ៉ាង​ដូច​ម្ដេច តែ​លោក​អះអាង​ថា ករណី​នេះ​បាន​កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយៗ ក៏​មាន​ជនរងគ្រោះ​ភាគ​ច្រើន​ជា​កុមារី​ មិន​ទាន់​គ្រប់​អាយុ​ជា​ច្រើន​នាក់។

កាល​ពី​ថ្ងៃ​ទី១៧ តុលា​ នាយកដ្ឋាន​បទ​ល្មើស​បច្ចេកវិទ្យា បាន​ចាប់​ខ្លួន​ព្រះ​តេជគុណ​ នន់ នីមល​ អាយុ​៣៧​ ឆ្នាំ​ព្រះ​ចៅ​អធិការ​វត្ត​មួយ​អង្គ​ មាន​ទី​តាំង​នៅ​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ ហើយ​បាន​នាំ​ខ្លួន​មក​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ នៅ​ក្រសួង​មហាផ្ទៃ​ ពី​បទ​សង្ស័យ​ថា​ បាន​លួច​ផលិត​ និង​រក្សា​ទុក​រូបភាព​អាសអាភាស​កុមារី​ក្រោម​អាយុ ១៨ឆ្នាំ។

លោក​ ជួន ណារិន បន្ថែម​ថា​ មូលហេតុ​ដែល​នាំ​ទៅ​រក​ចាប់​ខ្លួន​ជនសង្ស័យ​ទៅ​ផ្ដន្ទាទោស​នេះ ​ដោយ​សារ​តែ​ មាន​ជនរងគ្រោះ​ចុង​ក្រោយ​ម្នាក់​បាន​ដាក់​ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​ អំពី​សកម្មភាព​ថត​រូប​អាសអាភាស​ និង​បៀតបៀន​កេរ្តិ៍​ភេទ​លើ​កុមារ​រង​គ្រោះ​ ទើប​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​របស់​ក្រសួង​មហាផ្ទៃ​ចាប់​ខ្លួន​ ជនសង្ស័យ​តែ​ម្ដង៖ «តាម​ខ្ញុំ​ដឹង​សាច់​រឿង​តែ​ម្នាក់​ទេ​ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​ ស៊ីជម្រៅ​របៀប​ណា​ ពីព្រោះ​ការ​សួរ​ដេញ​ដោល​ពាក់​ព័ន្ធ​នឹង​ជំនាញ​ ហើយ​ជាមួយ​នឹង​មន្ទីរ​ធម្មការ​ របស់​ខេត្ត​ អញ្ចឹង​ ខ្ញុំ​ចង់​បង្វែរ​ទៅ​ម្ចាស់​ករណី​ល្អ​ជាង​ បាន​ស៊ីជម្រៅ​ ពី​ព្រោះ​ពេល​ខ្លះ​ខ្ញុំ​និយាយ​ទៅ​ វា​មិន​ស៊ីជម្រៅ​ហើយ​វា​អត់​ច្បាស់»។

ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ផ្សឹក​ព្រះ​សង្ឃ​ រឿង​ថត​រូប​អាសអាភាស​នេះ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១៧ ខែ​កញ្ញា ឆ្នាំ​២០១០ បាន​ ​ផ្ដន្ទា​ទោស​អតីត​ព្រះ​សង្ឃ នេត ខៃ អាយុ ៣៧ឆ្នាំ គង់​នៅ​វត្ត​ស្រះចក​ ឲ្យ​ជាប់​គុក​ចំនួន ១ឆ្នាំ និង​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ២លាន​រៀល (ស្មើ​និង ៥០០ដុល្លារ​អាមេរិក) ចូល​ថវិកា​រដ្ឋ និង​សង​ជំងឺ​ចិត្ត​ទៅ​ជន​រង​គ្រោះ ឬ​ដើម​បណ្ដឹង ចំនួន ៤០លាន​រៀល (ស្មើ​នឹង​១ម៉ឺន​ដុល្លារ​អាមេរិក) ក្រោម​បទ​ចោទ​ថា បាន​ចែក​ចាយ​រូប​ភាព​អាសអាភាស ដែល​បាន​ប្រព្រឹត្តិ​កាល​ពី​ចន្លោះ​ឆ្នាំ២០០៨ និង​ឆ្នាំ២០០៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

Leave a Reply

Submit Comment