ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ថា​ កុំ​ឲ្យ​រដ្ឋាភិបាល​រារាំង​ចូល​ប្រទេស​ខណៈ​តុលាការ​កោះ​ហៅ​ពួកគេ​ចូល​សវនាការ

នយោបាយ
21 តុលា 2020
ស៊ុន ណារិន
វីអូអេខ្មែរ

រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថ្លែង​ទៅ កាន់​អ្នក​សារព័ត៌មាន ក្រោយ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Soekarno-Hatta ក្នុង​ទីក្រុង Tangerang ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩។

ភ្នំពេញ —  ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ បាន​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ ឲ្យ​ពួកគេ​វិល​ត្រឡប់​ចូលប្រទេស​វិញ​ ដោយ​ពុំ​មាន​ការ​ហាម​ឃាត់​ដែល​រារាំង​ដល់​ការ​ធ្វើ​ដំណើរ។​

ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ចុះ​ថ្ងៃ​ទី​ ២១ ​ខែ​តុលា ​ឆ្នាំ​ ២០២០​ ក្រោយ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ប្រកាស​ថា ​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ ៩ ​រូប​ក្នុង​នោះ​មាន​លោក ​សម រង្ស៊ី​ ផង​ដែរ​ក្នុង​ករណី​ចោទ​ប្រកាន់​ «បទ​ឧបឃាត»​ ឬការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​ សម រង្ស៊ី​ ឲ្យ​ដឹង​ថា​ ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នឹង​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ ប្រសិន​បើ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ​លើក​បម្រាម​ក្នុង​ការ​ហាម​ក្រុម​ហ៊ុន​អាកាស​ចរណ៍​នានា​ មិន​ឲ្យ​ដឹក​ពួកគេ​ចូល​ប្រទេស។​ បក្ស​ប្រឆាំង​ក៏​ជំរុញ​ឲ្យ​ផ្តល់​ឡើង​វិញ​នូវ​សុពល​ភាព​លិខិត​ឆ្លង​ដែន​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ក្រសួង​ការ​បរទេស​បាន​លុប​ចោល។​

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ ​បក្ស​ប្រឆាំង​ក៏​ប្រាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា​ឲ្យ​សរសេរ​លិខិត​ទៅ​បណ្តា​ប្រទេស​អាស៊ាន​ ជា​ពិសេស​ប្រទេស​ថៃ​ អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ចេញ​ចូល​ប្រទេស​ថៃ​បាន។​ បក្ស​ប្រឆាំង​ក៏​ប្រាប់​ទៅ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ថា ​«កុំ​រារាំង​ហាម​ឃាត់ បំភិត​បំភ័យ​និង​ចាប់​ចង​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ទទួល​ស្វាគមន៍​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្រ្គោះ​ជាតិ»។​

អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោកស្រី​ មូរ សុខហួរ​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ស្រី​ថា​ លោកស្រី​និង​ថ្នាក់​ដឹកនាំ​ផ្សេង​ទៀត​នឹង​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​មិន​ចាំបាច់​ឲ្យ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​នោះ​ទេ​ នៅ​ពេល​ដែល​អាជ្ញាធរ​ដក​បម្រាម​ចេញ​ពី​ក្រុមហ៊ុន​អាកាស​ចរណ៍​នានា​ និង​ពី​ប្រទេស​សមាជិក​អាស៊ាន​ ជា​ពិសេស​ប្រទេស​ថៃ។​

ក្រុម​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​កាល​ពី​ឆ្នាំ​ ២០១៧ ​ក៏​បាន​ទាមទារ​ឲ្យ​មាន​ប្រព័ន្ធ​តុលាការ​ «ឯករាជ្យ»​ ផង​ដែរ។​

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​នឹង​ចាប់​ខ្លួន​ពួក​គេ ​ប្រសិន​បើ​ពួកគេ​ចូល​ប្រទេស​កម្ពុជា។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​ទៅ​មាន​អ្នក​ណា​ហាម​ឃាត់​គាត់​ទេ​ គ្រាន់​តែ​មាន​ដីកា​ចាប់​ខ្លួន​រួច​ហើយ។​ បើ​ទៅ​គេ​ចាប់​ចូល​គុក​ហើយ។​ គេ​អត់​ទុក​បណ្តែត​បណ្តោយ​ឲ្យ​ទេ។​ ពីមុន​វា​ខុស​ពី​ឥឡូវ។​ ពីមុន​មាន​សម្តេច​នាយក​រដ្ឋមន្រ្តី​ លោក​ទូល​ថ្វាយ​ព្រះ​មហា​ក្សត្រ​ ដើម្បី​លើក​លែង​ទោស។​ អ៊ីចឹង​ហើយ​គេ​បើក​ចំហ​ឲ្យ​ទៅ។​ លើក​នេះ​គេ ​អត់​មាន​ហាម​ឃាត់​ទេ​ ប៉ុន្តែ​ទៅ​គឺ​ថា​ ទៅ​ដល់​ចូល​ទ្រុង​ហើយ»។​

កាល​ពី​ថ្ងៃ​អង្គារ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កោះ​ហៅ​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ចំនួន​ ៩ ​រូប​រួម​ទាំង​លោក​ សម រង្ស៊ី​ ផង​ឲ្យ​ចូល​ «ដើម្បី​ឆ្លើយ​ដោះសារ​ពី​ការ​ចោទ​ប្រកាន់» ​ពី​បទ​ឧប​ឃាត​នៅ​ថ្ងៃ​ទី ​១១ ​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០២០។​

ក្រៅ​ពី​លោក​ សម រង្ស៊ី​ និង​លោកស្រី​ មូរ សុខហួរ ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រឆាំង​ចំនួន​ ៧ ​នាក់​ទៀត ​ដែល​ត្រូវ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​រួម​មាន​លោក ​អេង ឆៃអ៊ាង​ លោក ​អ៊ូ ច័ន្ទឫទ្ធិ​ លោក​ ហូរ វ៉ាន់​ លោក ​ឡុង រី​ លោក​ ម៉ែន សុថាវរិន្ទ្រ​ លោក​ នុត រំដួល ​ព្រម​ទាំង​លោកស្រី ​ជូឡុង សូមួរ៉ា ​ដែល​ជា​ភរិយា​របស់​លោក ​សម រង្ស៊ី​ ផង​ដែរ។​

តុលាការ​ក្រុង​ភ្នំពេញ​ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​អ្នក​ទាំង ​៩​ នាក់​នេះ​ម្តង​ហើយ ​ពី​បទ​ចោទ​ «ឧប​ឃាត»​ នេះ​ដែល​ទាក់​ទង​នឹង​ផែន​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់​លោក​ សម រង្ស៊ី​ នៅ​ថ្ងៃ​ទី ​៩​ ខែ​វិច្ឆិកា ​ឆ្នាំ ​២០១៩។​

កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​ ២០១៩​ ក្នុង​ការ​ប៉ុន​ប៉ង​ចូល​ប្រទេស​កម្ពុជា​តាម​ប្រទេស​ថៃ​ លោក ​សម រង្ស៊ី​ បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​ក្រុមហ៊ុន​អាកាស​ចរណ៍​ថៃ​បាន​ទទួល​បញ្ជា​ពី​ថ្នាក់​លើ​មិន​អនុញ្ញាត​ឲ្យ​លោក​ឡើង​ជិះ​យន្ត​ហោះ​ពី​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ​ឆ្ពោះ​ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​ទេ៕

What Next?

Recent Articles

2 Responses to "ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង​ថា​ កុំ​ឲ្យ​រដ្ឋាភិបាល​រារាំង​ចូល​ប្រទេស​ខណៈ​តុលាការ​កោះ​ហៅ​ពួកគេ​ចូល​សវនាការ"

  1. so socheath says:

    កុំឈរព្រុសដូចឆ្កែ អាថោកជាងឆ្កែសម រង្ស៊ី !
    អ្ហែងរត់តាមផ្លូវណា ម៉ោវិញតាមផ្លូវហ្នឹង
    បានហៅថាអ្ហែងក្លាហាន ។
    ព្រោះកាលអ្ហែងទៅ អ្ហែងមានសុំការធានា
    ទៅពីកាលណា ?
    តែកុំភ្លេច !
    អ្ហែងមកវិញ ប្រមូលបក្សពួកអ្ហែង ៨ក្បាលទៀត
    ឲ្យវាមកជាមួយអ្ហែងផង អញចាំទទួល !
    យ៉ាប់ ! អាថោកជាងឆ្កែ
    ស្អីសុំការធានា ចូលតុលាការ?
    អញ្ចឹង អ្ហែងមិនសុំការធានាឲ្យរួចទោសតាហ្មង
    ទៅអ្ហា !

  2. Anonymous says:

    the gosh come to hunt you AH ….CHHKOUTH