លោក ហៃ វណ្ណា៖ការសម្ដែងមតិនៅជប៉ុនដើម្បីឲ្យប្រទេសហត្ថលេខី២៣តុលា ដឹងពីសកម្មភាពចិននៅកម្ពុជា

កម្ពុជា-សង្គម
23/10/2020 – 12:49
ដោយ៖ អេង គីមហុង
RFI

អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសជប៉ុននៅថ្ងៃនេះ បានរំឭកកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសជប៉ុននៅថ្ងៃនេះ បានរំឭកកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា © FB

អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​ នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​នេះ​ ក៏​បាន​រំឭក​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​២៣​តុលា​ ក្នុង​គោលបំណង​រួម​តែ​មួយ​ គឺ​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​ចោទ​ថា​ មាន​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា​។ លោក​ ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ​ នៅ​ជប៉ុន​បាន​លើក​ឡើង​ថា​ ការ​ជួបជុំ​របស់​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅ​ពេល​នេះ​ គឺ​ជា​សំឡេង​មួយ​បន្ថែម​ទៀត​ ក្នុង​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​និង​ដើម្បី​ឲ្យ​ប្រទេស​ហត្ថលេខី​២៣​តុលា​ដឹង​ពី​សកម្មភាព​ចិន​នៅ​កម្ពុជា​។

សូមស្ដាប់ការលើកឡើងរបស់លោក ហៃ វណ្ណា៖

សូម​ជម្រាបជូនថា ក្រៅពីជប៉ុនអតីតអ្នកគាំទ្របានរំឭកកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា នៅប្រទេសបារាំង ប៊ែលហ្សិក  ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែលហ្សេឡង់ សហរដ្ឋអាមេរិក និងប្រទេសកាណាដា ជាដើម៕

What Next?

Recent Articles