សង្គម​​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​​គោរព​​កិច្ច​​ព្រមព្រៀង​​ក្រុង​ប៉ារីស​​ឱ្យ​​បាន​​ពេញ​លេញ​​ដើម្បី​​បញ្ចៀស​​ការ​បែក​បាក់​​ជាតិ

នយោបាយ | ព័ត៌មានជាតិ | សិទ្ធិមនុស្ស
លោក ញឹម សុខន | ២៣ តុលា ២០២០ |ម៉ោង ១៧:៤៧
VOD

ក្រុម​សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​សម្ព័ន្ធ​សហជីព បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)

ក្រុម​សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​សម្ព័ន្ធ​សហជីព បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ហ៊ី ឆាយ​)


​ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវ​នាវឱ្យ​រដ្ឋាភិបាល​គោរព​ឱ្យ​បាន​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស «២៣តុលា» តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ស្ថានភាព​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព​បញ្ចេញមតិ ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​បែកបាក់​ជាតិ​ដែល​ធ្លាប់​កើតមាន​ក្នុង​ប្រវត្តិ​សាស្រ្ត​កម្ពុជា​នា​ពេល​កន្លងមក។ 

កិច្ច​ព្រមព្រៀង​អន្តរជាតិ​នេះ​មាន​ចែង​អំពី​ការធានា​អធិបតេយ្យ​ភាព​កម្ពុជា បូរណភាពទឹកដី​ មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រឹតភាព ការផ្សះផ្សា​ជាតិ ឯកភាពជាតិ សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ប្រជាធិបតេយ្យ និង​ការ​អភិវឌ្ឍ​ជាតិ។ 

ក្រុម​សមាគម អង្គការ​សង្គម​ស៊ីវិល សហគមន៍ និង​សម្ព័ន្ធ​សហជីព បាន​ជួបជុំគ្នា​ប្រារព្ធ​ខួប២៩ឆ្នាំ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ព្រឹក​ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន​)

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក ធន សារ៉ាយ ដែល​បាន​និរទេស​ខ្លួន​ទៅ​រស់នៅ​ក្រៅប្រទេស ថ្លែង​តាម​វីដេអូ​ក្នុង​ពិធី​ប្រារព្ធ​ខួប២៩ឆ្នាំ​ នៃ​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស «២៣តុលា​» ថា​កិច្ច​ព្រមព្រៀង​អន្តរជាតិ​នេះ តម្រូវ​ឱ្យ​មេដឹកនាំ​ខ្មែរកសាង​ប្រទេស​ឡើងវិញ ភ្ជាប់នឹង​ការគោរព​សិទ្ធិមនុស្សនិង​ប្រជាធិបតេយ្យ ក្រោយពី​កម្ពុជា​ជា​ជួប​វិនាសកម្ម​ធ្ងន់ធ្ងរ​ដោយសារ​សង្គ្រាមរ៉ាំរ៉ៃ​រវាង​ខ្មែរ​និង​ខ្មែរ។

ប៉ុន្តែ​លោក​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្ថានភាព​នយោបាយ វាប​ង្កើត​ការ​ព្រួយបារម្ភ​ថា កម្ពុជា​អាចវិលទៅ​រក​អតីតកាល បង្កើត​ការឈឺចាប់​ដល់​សង្គមជាតិ​ជាថ្មី​ទៀត បើ​គ្មាន​ការ​កែប្រែ។

លោក​ថា៖ «ប្រជាពលរដ្ឋ​យើង ​ប្រទេស​យើង​រងទុក្ខ​វេទនា​ឆ្អែតឆ្អន់​ណាស់​ហើយ សូមកុំ​ឱ្យ​អ្នកដឹកនាំ​ត្រឡប់ទៅ​រក​ដាន​ចាស់​ហ្នឹង​វិញ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឈឺចាប់​បន្ត​ទៅទៀត។ អ៊ីចឹង​ហើយ​ក្នុង​ទិវា​នៃ​ខួប​កិច្ច​ព្រមព្រៀង​នេះ ខ្ញុំ​ស្នើ​ហើយ​ស្នើ​ទៀត​ថា ​សូម​មេដឹកនាំ​របស់​យើង ​សូម​គិត​ផលប្រយោជន៍​ជាតិ​ជា​ធំ​មក»។

អ្នកឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដូចគ្នា​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា តម្រូវ​ឱ្យ​រដ្ឋាភិបាល​កើត​ក្រោយ​បោះឆ្នោត ត្រូវតែ​មាន​សមត្ថភាព ធានា​ឱ្យ​មានការ​ផ្សះផ្សា​ជាតិ និង​រក​ឱ្យ​ឃើញ​នូវ​ឯកភាពជាតិ។

ប៉ុន្តែ​លោក​ថា ​ជម្លោះ​នយោបាយ​បច្ចុប្បន្ន វា​ដើរ​ដល់​ចំណុច​មិន​អាច​និយាយ​គ្នា​បាន ដោយ​បក្ស​មួយ​ចោទ​បក្ស​មួយទៀត​ថា​ ជា​ក្រុម​ «ក្បត់ជាតិ» រី​ឯបក្ស​មួយវិញទៀត​​ថា ​ជា​ក្រុម​ឧទ្ទា​មក្រៅ​ច្បាប់​ដែល​លោក​ថា​ ល្បែង​នយោបាយ​នេះ​កំពុង​ជំរុញ​ឱ្យ​មាន​ភាព​ផុយ​ស្រួយ​នៃ​ការ​បែកបាក់​ជាតិ។

លោក​ថា៖ «បើសិនជា​យើង​នៅតែ​ឮពាក្យ​«ឧទ្ទាម​ក្រៅច្បាប់»​គឺ​បានន័យ​ថា ​សង្គម​ហ្នឹង​នៅតែ​ទទួលរង​នូវ​ការបះបោរ មាន​អ្នកកាន់កាប់​អំណាច ​ហើយ​ការ​បង្រួបបង្រួម​ជាតិនេះ​ វា​នឹង​មិន​អាចយ​កម​កវាស់វែង​បានទេ»។

អ្នកគ្រប់គ្រង​កម្មវិធី​នៅ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ លោក ហេង គីមហុង និយាយ​ថា​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ស្តារ​មុខមាត់​កម្ពុជា​នៅ​លើឆាកអន្តរជាតិ​ផង​ដែរ តាមរយៈ​តម្រូវ​ឱ្យ​អន្តរជាតិ​លុបចោល​ទណ្ឌកម្មមក​លើ​កម្ពុជា ​ដើម្បី​មានឱកាស​ស្តារ​ឡើងវិញ​ដូច​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​ដែរ។ ប៉ុន្តែ​លោក​ថា ២៩ឆ្នាំមកនេះ ពលរដ្ឋ​នៅតែ​អះអាង​ថា ​សិទ្ធិ​របស់​ពួក​គេដែល​ធានា​ដោយ​ច្បាប់​ នៅតែ​រង​ការរំលោភ​បំពាន។

តំណាង​ឱ្យ​កម្មករ​ អ្នកស្រី ឈឹម ស៊ី​ថរ និយាយ​ប្រហាក់​ប្រហែល​ដែរ​ថា៖ «២៩ឆ្នាំ​ វា​គួរតែ​ល្អ រីកចម្រើន​ទៅមុខ ​ប៉ុន្តែ​នីតិរដ្ឋ​ហ្នឹង​ដើរថយក្រោយ ដោយថយក្រោយ​នៅត្រង់​ថា ​ឥលូវនេះ​សិទ្ធិ​សេរីភាព​តំណាង​សហជីព​ទាំងអស់​ត្រូវ​បាន​គំរាមកំហែង​ចាប់​ដាក់គុក ចោទ​ថា ជា​អ្នក​បង្ក​ឱ្យ​មាន​ចលាចល​សង្គម»។




តំណាង​កសិករ​ម្នាក់នៅ​ស្រុក​បាទី ខេត្តតាកែវ ដែល​បាន​ចូលរួមក្នុង​ពិ​ធី​ប្រា​រព្ធខួប​នេះ​ដែរ គឺ​អ្នកស្រី អ៊ុច ស៊ី​មន និយាយ​ថា​ និ​ន្នា​កា​រលាភ​ពណ៌​ផ្នែក​នយោបាយ​ បាន​រាល​ដាល​ដល់​តំបន់ជនបទ។

ស្ត្រីអាយុ៥២ឆ្នាំ ​មានកូន៣នាក់​ក្នុង​បន្ទុក​រូប​នេះ​ និយាយ​ទៀត​ថា ការ​លាភ​ពណ៌​ផ្នែក​នយោបាយ​នេះ សហ​គម​ន៍​ក៏​រង​នូវ​ការ​តាមដាននិង​បំភិតបំភ័យ​ពី​អាជ្ញាធរ​ដែនដី​នៅពេល​តំណាង​អង្គការ​ចុះទៅ​បើក​វគ្គ​វណ្តុះ​បណ្តាល ដោយ​តម្រូវ​ឱ្យ​មានការ​ឯកភាព​ពីអាជ្ញាធរ​ជាមុន​សិន។

អ្នកស្រី​ថា៖ «ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋខ្មែរ​មួយ​រូប ​ខ្ញុំ​សូម​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឱ្យ​ចេះ​ចរ​ចា​គ្នា​ ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ​មាន​ភាព​កក់ក្តៅ​ មាន​សេចក្តី​សុខ ដូច​ប្រទេស​គេ»។

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក ផៃ ស៊ី​ផាន បាន​លើកឡើង​ថា​ វិធានការ​នានា​ដែល​រដ្ឋាភិបាល​ធ្វើកន្លង​មក ​គឺ​ដើម្បី​ពង្រឹង​នីតិរដ្ឋ រក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដែល​ជា​ជម្រើស​អាទិភាព​សម្រាប់​កសាង​ប្រទេស។

លោក​ថា៖ «ជន​ណាក៏ដោយ​ដែល​មិន​គោរព​នូវ​គោលការណ៍​នេះ​ គឺ​យើង​មិន​អនុញ្ញាត​ជាដាច់ខាត ​ពីព្រោះ​ផលប្រយោជន៍​ប្រទេសជាតិ​ធំ​ណាស់​ គឺ​សន្តិភាព​និង​ស្ថិរភាព​នយោបាយ​នេះឯង»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយមានជ័យ​ កាលពី​ម្សិលមិញ បាន​ថ្លែង​ថា ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ជំរុញ​ដល់​ការ​អភិវឌ្ឍនិង​រក្សា​បាន​សន្តិភាព​រហូត​បច្ចុប្បន្ន វា​កើត​ចេញពី​នយោបាយ «​ឈ្នះ ឈ្នះ» របស់​លោក។

លោក​ថា៖ «នយោបាយឈ្នះ-ឈ្នះនេះ​ជា​ឱសថ​ទិព្វ ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​សង្គ្រាមមិនចេះចប់មិនចេះហើយ​រាប់​រយ​ឆ្នាំ បាន​បញ្ចប់​នៅក្នុង​ឆ្នាំ១៩៩៨»។

យ៉ាងណា ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ត្រូវ​បាន​រដ្ឋាភិបាល​ដកចេញ​ពី​ប្រតិទិន​នៃ​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ ជា​លើក​ទីពីរ កាលពី​ឆ្នាំមុន។

ការិយាល័យ​ឧត្តម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា (OHCHR​) បាន​និយាយ​ក្នុង​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​ដាក់​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជា​តិ កាលពី​ដើមខែ​នេះ​ថា ១ឆ្នាំ​ចុងក្រោយ​នេះ ការ​បង្ក្រាប​ខាងនយោបាយ​កាន់តែ​ខ្លាំង បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

ស្ថាប័ន​អន្តរជាតិ​នេះ​គូសបញ្ជាក់​ថា យ៉ាងហោចណាស់​មនុស្ស​ចំនួន១៤០នាក់​ដែល​ជាប់​ខ្លួន​ទាក់ទង​ជាមួយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់ខ្លួន។ ចំណែក​សំណុំរឿង​ចោទប្រកាន់​លើ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ «ក្បត់ជាតិ» ត្រូវ​បាន​គេ​ជឿជាក់​ថា «ជាហេតុ​ផល​នយោបាយ និង​ជាផ្នែក​មួយ​នៃ​លំនាំ​ដ៏​ធំ​មួយ​នៃ​ការប្រើ​ប្រាស់​ច្បាប់​មិន​ត្រឹមត្រូវ»


ព្រៀង​​សន្តិភាព​​ទី​ក្រុង​​ប៉ារីស​​

អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃសុក្រ​នេះ បាន​បំបែក​ការ​ប្រមូល​ផ្តុំ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជិត២០នាក់ ក្នុង​នោះ​បាន​ឃាត់ខ្លួន​ពលរដ្ឋ៣នាក់ ខណៈ​ដែល​ពួក​គេ​ព្យាយាម​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ចំ​ថ្ងៃខួប២៩ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

4 Responses to "សង្គម​​ស៊ីវិល​​ស្នើ​​រដ្ឋា​ភិបាល​​គោរព​​កិច្ច​​ព្រមព្រៀង​​ក្រុង​ប៉ារីស​​ឱ្យ​​បាន​​ពេញ​លេញ​​ដើម្បី​​បញ្ចៀស​​ការ​បែក​បាក់​​ជាតិ"

  1. Sosocheath says:

    នែ !ពួកអាកូនមីកាដួយអាយះស្ញេញ កាដួយ
    ស្អុយក្តចងបាច់ ។
    អ្នកដែលធ្វេីឲ្យបែកបាក់ជាតិ គឺ
    ពួកកូនមីសំផឹង កាដួយស្អុយ រលួយវ៉ល់
    អស់អ្ហែងហ្នឹងហេីយ ។ អាពូជឆ្កែអ្ហែង
    ម៉ោព្រុសដូចឆ្កែ អំពាវនាវ ប៉ាកាច់យរ៍
    ស្អីទៀត ?

  2. Anonymous says:

    how can that evil obey the PARIS peace agreement because he himself becoming king father . that what Cambodian call SDACH PEARL ..SDACH ,AH KVAK PEAL

  3. Anonymous says:

    So socheat veitcong germ and his boss are the dogs of communist Youn-hanoi and china ‘ This Veitcong dogs killing khmer since 1970 and do everything tfor Youn-hanoi ‘ Remember Tral Island and kampuchea kroam are the land of khmer and Veitcong dogs must go to hell thousand years including so socheat veitcong germ. God will punish all theses veitcong dogs soon’

  4. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    *******
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់
    ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញ
    ពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយ
    បដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្ស
    សង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្ស
    សង្គ្រោះជាតិនៅចាក់អង្រែ ដេីម្បីគេចវេសពីខាងផ្លូវច្បាប់
    ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហេីយដែល
    ត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហេីយដែលការចាកចេញ
    ពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវ
    ច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី
    នៃរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្ស
    សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា
    ឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យេីងសុំធ្វេីការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហក
    បោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ មុឺនដុល្លារពេលណាឃុំសង្កាត់នោះ
    បោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជា
    រឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពី
    រឿងដែលកឹម សុខាបានប្រេីពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិក
    ដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយ
    នៃការធ្វេីបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡេីយ ដែលនេះហេីយដែលជាមូលហេតុ ដែល
    ត្រូវរំលាយចោលគណ:បក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន
    ត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួក
    ប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួន
    ជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ មុឺនដុល្លារក្នុង
    មួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចល
    ធ្វេីវិទ្ធង្សនាគ្រប់បែបយ៉ាងដេីម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀន
    នឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញ
    ជាប់មាត់ ។
    (នៅមានត)