គណបក្សសង្គ្រោះជាតិនៅបារាំង ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​​គោរព​​កិច្ចព្រមព្រៀងសន្តិភាព​ក្រុង​ប៉ារីស

កម្ពុជា-ចិន
23/10/2020 – 20:55
ដោយ៖ ម៉ម ពិសី
RFI

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងសារទាមទារឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និងបរិហារអំពី​សកម្មភាព​​វាទទី​ របស់ចិន​ មកក្នុង​នយោបាយកម្ពុជា។ ប៉ារីស ថ្ងៃទី ២៣ តុលា ២០២០
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងសារទាមទារឲ្យ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និងបរិហារអំពី​សកម្មភាព​​វាទទី​ របស់ចិន​ មកក្នុង​នយោបាយកម្ពុជា។ ប៉ារីស ថ្ងៃទី ២៣ តុលា ២០២០ © RFI

កាលពីរសៀលថ្ងៃសុក្រ ទី​២៣តុលា នៅទីក្រុង​ប៉ារីស គណបក្សសង្គ្រោះជាតិ រួមជាមួយ​ប្រជាជនខ្មែរ​នៅបារាំង ប្រមាណ​ជាង​៥០នាក់ បានរួមគ្នាធ្វើបាតុកម្ម​ ដើម្បីរំលឹកខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព​ទីក្រុងប៉ារីស ២៣ តុលា​ ១៩៩១។ ប្រជាជនខ្មែរអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅប្រទេសបារាំង បានស្រែកបរិហារិះគន់ ពីសកម្មភាព​រំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ ​នៅកម្ពុជា​បច្ចុប្បន្ន នឹងបានទាមទារឲ្យ​រដ្ឋា​ភិបាលភ្នំពេញ​ គោរពឲ្យ​បានពេញលេញនូវអ្វីដែលមានចែង ​ក្នុងកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុងប៉ារីស។ ជាបាតុកម្ម ដែលត្រូវ​​បានរៀបចំធ្វើ នៅក្បែរ​ស្ថានទូតចិន ប្រចាំនៅទីក្រុងប៉ារីស ដោយបាតុករ មានបំណងបរិហារផងដែរ អំពីការប្រើឥទ្ធិពល​កាន់តែខ្លាំងឡើង ពីសំណាក់​ប្រទេសចិន មកលើ​នយោបាយ​​កម្ពុជា។

What Next?

Recent Articles