មេធាវី​លោក កឹម សុខា ទទូច​ឱ្យ​តុលាការ​ពន្លឿន​សវនាការ​ឡើង​វិញ​ឱ្យ​បាន​ឆាប់

​ដោយ ខែ សុណង
2020-10-24
RFA

ស្ដាប់ ឬ​ទាញ​យ​ក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។

លោក កឹម សុខា (រូប​កណ្ដាល) ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​មេធាវី​ការពារ​ក្ដី​របស់​លោក នា​បរិវេណ​ផ្ទះ​លោក កឹម សុខា នៅ​ខណ្ឌ​ទួលគោក។រូប​ពី​ហ្វេសប៊ុក លោក ផែង ហេង


មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា ចង់​ឃើញ​តុលាការ​ជម្រះក្ដី​ឱ្យ​លឿន​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​គូ​ភាគី​ក្នុង​សំណុំ​រឿង​នេះ​។ អ្នកឃ្លាំមើល​សង្គម​យល់ថា ជម្លោះ​នយោបាយ​នេះ​គួរ​ដល់ពេល​បក្ស​កាន់អំណាច​បន្ធូរដៃ​វិញ​ហើយ ខណៈ​សហគមន៍​អន្តរជាតិ​តែងតែ​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ផ្សះផ្សា​គ្នា​ឡើងវិញ។

ក្រុម​មេធាវី​ការពារ​ក្តី​លោក កឹម សុខា ឱ្យ​ដឹង​ថា អស់​រយៈពេល​ជិត​២០​ថ្ងៃ​ហើយ សាលាដំបូង​រាជធានី​ភ្នំពេញ​មិនទាន់​ឆ្លើយតប​នឹង​សំណើ​របស់​ក្រុម​មេធាវី ដែល​សុំ​តុលាការ​បន្ត​ដំណើរការ​ជម្រះក្ដី​សំណុំរឿង​លោក កឹម សុខា ឡើងវិញ​នៅឡើយ​ទេ​។ មេធាវី​ម្នាក់​ក្នុងចំណោម​ក្រុម​មេធាវី​ការពារ​ក្ដី​លោក លោក កឹម សុខា គឺ​លោក ផែង ហេង ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃ​២៤ ខែ​តុលា​ថា ក្រុម​មេធាវី​មកដល់ពេលនេះ​មិន​ទាន់​ទទួល​លិខិត​ឆ្លើយតប​ពី​តុលាការ​វិញ​នៅ​ឡើយ​ទេ​។ លោក​មេធាវី ផែង ហេង ចង់​ឃើញ​តុលាការ​ពន្លឿន​សំណុំ​រឿង​នេះ ដូច​សំណុំរឿង​ផ្សេងទៀត​ដែល​ក្រសួង​យុត្តិធម៌​យកចិត្តទុកដាក់​ដោះស្រាយ​ពន្លឿន​នីតិវិធី៖ «ធម្មតា​គោលការណ៍​យុត្តិធម៌​កាលណា​ចាត់ចែង​បាន​លឿន​គូភាគី​ឆាប់​ទទួល​បាន​យុត្តិធម៌​អ៊ីចឹង បាន​ហើយ​បាន​ក្រសួងយុត្តិធម៌​ឃើញ​កន្លងមក​ដាក់​ពន្លឿន​នីតិវិធី ហើយ​សំណុំរឿង​ឯកឧត្ដម កឹម សុខា ក៏​រាប់​ឆ្នាំ​ហើយ​ដែរ ហើយ​យើង​ក៏​ចង់​សំណុំរឿង​ហ្នឹង​បាន​លឿន​ដូច​សំណុំរឿង​ផ្សេងៗ​ទៀត​ដែរ»។

កាលពី​ថ្ងៃ​០៥ ខែ​តុលា សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា បាន​ផ្ញើ​លិខិត​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ស្នើសុំ​តុលាការ​បន្ត​ដំណើរការ​ជម្រះក្ដី​សំណុំរឿង​លោក កឹម សុខា ឡើងវិញ​ឱ្យ​បាន​ឆាប់ៗ​។ ក្រុម​មេធាវី​លើកឡើង​ថា បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​កូវីដ​-១៩ រដ្ឋាភិបាល​គ្រប់គ្រង​បាន​ទាំងស្រុង ហើយ​ចំណែក​សវនាការ​លើ​សំណុំរឿង​ផ្សេងៗ​ក៏​តុលាការ​កំពុងតែ​ដំណើរ​សវនាការ​ធម្មតា​ដែរ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​នៅឡើយ​ទេ​ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​។​

​កាលពី​ខែ​មិថុនា​ក្រុម​មេធាវី​លោក កឹម សុខា បាន​ស្នើ​សុំ​បន្ត​សវនាការ​ឡើងវិញ​ម្ដង​រួចហើយ ប៉ុន្តែ​តុលាការ​បដិសេធ​ដោយ​លើក​ហេតុផល​ថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ មិន​ទាន់​ធូរស្រាល។

ទោះជា​យ៉ាងណា កាសែត​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ឈ្មោះ​ខ្មែរ​ថាមស៍ (Khmer Times) បាន​ចុះផ្សាយ​កាលពី​ខែ​កញ្ញា​ថា ក្នុង​កិច្ចប្រជុំ​បិទទ្វារ​មួយ​របស់​គណៈរដ្ឋមន្ត្រី លោកនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​និយាយ​ថា សំណុំរឿង​របស់​លោក កឹម សុខា អាច​ពន្យារពេល​រហូត​ដល់​ឆ្នាំ​២០២៤។អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​បណ្ឌិត សេង សារី យល់ថា បើទោះ​ជា​ល្បែង​នយោបាយ​នេះ​គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​ក្ដី ប៉ុន្តែ​ល្មម​ដល់​ពេលវេលា​សម្របសម្រួល​នយោបាយ​ឡើងវិញ​ហើយ​ដើម្បី​ប្រយោជន៍​ជាតិ ព្រោះ​កម្ពុជា​កំពុង​ជួប​វិបត្តិ​ផ្ទួនៗ​នៅ​រយៈពេល​ចុងក្រោយ​នេះ​។ លោក​ព្រួយបារម្ភ​ថា បើ​ស្ថាន​ការ​ភាព​សិទ្ធិមនុស្ស និង​ស្ថានភាព​នយោបាយ​មិនបាន​កែ​លម្អ​ក្នុង​កាលៈទេសៈ​នេះ​ទេ កម្ពុជា​នឹង​រឹតតែ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារតែ​គ្រោះ​ទឹកជំនន់ និង​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០%៖ «ធ្វើ​កំណែ​ទម្រង់​ច្បាប់​នយោបាយ​ថ្មី​ហ្នឹង​ដែល​បង្កើត​ឡើង​ចេតនា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​និយាយ​បែបនេះ​មិនមែន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ​ក៏ប៉ុន្តែ​យើង​មើល​ឃើញ​ថា​ កម្លាំង​ប្រជាធិបតេយ្យ​ដែល​មាន​ស្ទើរតែ​ស្មើគ្នា​ហ្នឹង​គឺជា​កម្លាំង​មួយ​ត្រូវ​ពិចារណា​ដែរ មិនមែន​មាន​ន័យ​​ថា យើង​ឈ្នះ​ដោយ​សំឡេង​៥០+១​ហើយ ​ស្រាប់តែ​៤០​ភាគរយ​ដែល​គេ​ទទួល​បាន​សំឡេង​នោះ​យើង​ផាត់​គេ​ចោល​នេះ​ មិនមែន​ប្រទេស​ប្រជាធិបតេយ្យ​ដែល​អនុវត្ត​ដែរ»។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ កាលពី​ឆ្នាំ​២០១៧​។ ប៉ុន្តែ​កាលពី​ឆ្នាំ​២០១៩ តុលាការ​បាន​បន្ធូរបន្ថយ​ការ​ត្រួត​ពិនិត្យ​ខ្លះ​ដោយ​អនុញ្ញាត​អាច​ឱ្យ​ធ្វើដំណើរ​ក្នុង​ប្រទេស​ ប៉ុន្តែ​ហាម​ធ្វើ​នយោបាយ​និង​ចេញ​ក្រៅ​ប្រទេស​។ ទោះយ៉ាង​ណា​ នៅ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្នុង​ពេល​កម្ពុជា​ជួប​គ្រោះ​ទឹកជំនន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​បាន​ចុះ​ជួប​ពលរដ្ឋ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ចំណែក អង្គទូត​ប្រទេស​មហាអំណាច​បាន​ទៅ​ជួប​សួរសុខទុក្ខ​លោក កឹម សុខា ជា​ញឹកញាប់​ផង​ដែរ​ជាពិសេស​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក លោក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ។​

​ស្ថានទូត​សហរដ្ឋអាមេរិក​បង្ហោះ​សា​រលើ​ហ្វេសប៊ុក ក្រោយ​ជំនួប​រវាង​លោក ប៉ាទ្រីក ម័រហ្វី និង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី​២២ តុលា ថា សហរដ្ឋអាមេរិក​នៅតែ​មានការ​ប្ដេជ្ញា​ចិត្ត ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា និង​សេចក្ដីប្រាថ្នា​ចង់បាន​សន្តិភាព វិបុលភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "មេធាវី​លោក កឹម សុខា ទទូច​ឱ្យ​តុលាការ​ពន្លឿន​សវនាការ​ឡើង​វិញ​ឱ្យ​បាន​ឆាប់"

  1. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    *******
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់
    ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញ
    ពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយ
    បដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្ស
    សង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្ស
    សង្គ្រោះជាតិនៅចាក់អង្រែ ដេីម្បីគេចវេសពីខាងផ្លូវច្បាប់
    ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហេីយដែល
    ត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហេីយដែលការចាកចេញ
    ពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវ
    ច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី
    នៃរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្ស
    សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា
    ឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យេីងសុំធ្វេីការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហក
    បោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ មុឺនដុល្លារពេលណាឃុំសង្កាត់នោះ
    បោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជា
    រឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពី
    រឿងដែលកឹម សុខាបានប្រេីពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិក
    ដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយ
    នៃការធ្វេីបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡេីយ ដែលនេះហេីយដែលជាមូលហេតុ ដែល
    ត្រូវរំលាយចោលគណ:បក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន
    ត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួក
    ប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួន
    ជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ មុឺនដុល្លារក្នុង
    មួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចល
    ធ្វេីវិទ្ធង្សនាគ្រប់បែបយ៉ាងដេីម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀន
    នឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញ
    ជាប់មាត់ ។
    (នៅមានត)

  2. Anonymous says:

    that evil already said wait till 2024 that mean after election . the reason why he said that OH my GOD ..I know right away this animal do not want any one to screw up his privet election that he will win in 2023. talking about the other nineteen party they are just the poppet party they are not care about their nation at all

  3. so socheath says:

    ជង្រុកនៃក្រុមភេរវកម្ម ! (ត)
    ***
    បន្ទាប់ពីការរំលាយចោលបក្សក្បត់ជាតិសង្គ្រោះជាតិសភាសភាពនៃក្រុមអ្នកនយោបាយបក្សនេះ ត្រូវបានជាប់បំរាមក្នុងការធ្វេីនយោបាយរយះពេល៥ឆ្នាំ ហេីយអតីតក្រុមប្រឹក្សាឃុំ-សង្កាត់នៃបក្សនេះ ដែលបានទទួលសន្លឹកឆ្នោតតាមរយះការភូតភរ បោកប្រាស សន្យាខ្យល់ផ្តល់ថវិកា ឃុំដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះ មួយឆ្នាំ ៥០ មុឺនដុល្លារត្រូវបានដកចេញពីតំណែង
    ផងដែរ ។
    ក្រោយជាប់បំរាមនយោបាយ និងត្រូវដកចេញពីមុខតំណែងពួកអតីតបក្សក្បត់ជាតិទាំងនេះ បានសម្រេចរត់ភៀសខ្លួន ទៅជ្រកកោណនៅប្រទេសថៃ ដេីម្បីបង្កេីតនូវចលនាឧទ្ទាមកម្ម
    ប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់នៃកម្ពុជាតាមរយះលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅបង្ករចលាចលក្នុងសង្គម ធានាដាក់គំនាបលេីរាជរដ្ឋាភិបាលកម្ពុជា សំដៅប្រោសឲ្យរស់ឡេីង
    ខ្មោចអតីតបក្សសង្គ្រោះជាតិ ដែលជាប់កេរ្តិ៍ឈ្មោះយ៉ាងស្អុយអាសោចន៍តាមរយះការប្រព្រឹត្តអំពេីក្បត់ជាតិ ដូចបានជម្រាបជូនពីខាងដេីមស្រាប់ ។
    ពិតណាស់ក្រុមឧទ្ទាមអតីតបក្សក្បត់ជាតិ បានរៀបចំយុទ្ធវិធីដេីម្បីបង្កេីតមូលដ្ឋានក្រុមភេរវករ ដេីម្បីធ្វេីសកម្មភាពបង្ករចលាចលក្នុងសង្គម បំផ្លាញសុខ សន្តិភាពជាតិប្រកបដោយខ្សែសង្វាក់ និងមានភាពប្រទាក់ក្រឡាគ្នាដោយហ្មត់ចត់ តែមិនប្រយ័ត្នប្រយែង ។
    ផ្តេីមឡេីងពីយុទ្ធនាការជួបជុំ សុីនំបញ្ចុកឃោសនានយោបាយដេីម្បីពង្រឹងកម្លាំងបក្សក្បត់ជាតិសង្គ្ត្រោះជាតិដែលបានបែកខ្ញែក សកម្មភាពលួចដីរដ្ឋ ប្លន់ដីរាស្ត្រ យុទ្ធការប្រឆាំងការវិនិយោគទុនរបស់ចិននៅកម្ពុជាដែលរៀបចំឡេីង ដោយពួកជ្រកក្រោមស្លាកអង្គការសិទ្ធិមនុស្សក៏បានងេីបឡេីងព្រម
    គ្នាដែរ។
    ចំណែកពួកសហជីព និងអង្គការសមាគមដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលវិញ ក៏មិនអន់ដែរ ។ ពួកគេបានធ្វេីចលនាកម្មករ ឲ្យងេីបឡេីងទាមទារនេះ ទាមទារនោះ មិនចំកាល នឹងខុសទម្រង់បែបបទផ្លូវច្បាប់ ដែលមានចែងយ៉ាងច្បាស់លាស់ តាមរយះការឯកភាពគ្នានៅក្រសួងការងារ។
    ជាបន្តបន្ទាប់ ជាមួយសកម្មភាព ដែលសមរង្សី និងបក្សពួកក្បត់ជាតិនៅក្រៅប្រទេសធ្វេីសកម្មភាពញុះញង់ ញុចអាលស្តីពី សិទ្ធិមនុស្ស សេរីភាព ប្រជាធិបតេយ្យ សំដៅឲ្យ
    សហភាពអ៊ឺរ៉ុប ដកពន្ធអនុគ្រោះEBA ពីកម្ពុជា រ៉ុង ឈុនដែលជាអ្នករួមចំណែកយ៉ាងសកម្មជាមួយសមរង្ស៊ី ទាក់ទងបញ្ហាខាងលេី បានធ្វេីយុទ្ធនាការមួយទៀត ទាក់ទងបញ្ហា
    ខ្សែបន្ទាប់ព្រំដែនកម្ពុជា-វៀតណាម ដោយចោទថា កម្ពុជាបានបង្ខិតដី ឲ្យវៀតណាមរុលចូលយកដីកម្ពុជា សំដៅដិតកំហឹងមហាជន ឲ្យងេីបឡេីងប្រឆាំងរាជរដ្ឋាភិបាល ស្របជាមួយការបញ្ឆេះកំហឹងរបស់ពួកគេ ទសក់ទងបញ្ហាEBAដែលពួកគេបានបង្ករឡរីងស្រាប់ ។
    (មានត នៅភាគទី២)