អង្គការ​​​សារព័ត៌មាន​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​យក​ព័ត៌មាន​នៅ​មុខ​ស្ថានទូត​ចិន​មិន​អាច​ទទួល​យក​បាន

សិទ្ធិ​មនុស្ស
24 តុលា 2020
វីអូអេ​​ ខ្មែរ​
វីអូអេខ្មែរ

សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)
សមត្ថកិច្ចឃាត់ខ្លួនបាតុករ ដែលបានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិន​ក្នុងខួបទី២៩ឆ្នាំនៃការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីតវ៉ាប្រឆាំងនឹងឥទ្ធិពលចិននៅកម្ពុជា នៅរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។ (រូបថតដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុក)

ក្រុម​អង្គការ​សារព័ត៌មាន​ចំនួន​ពីរ​ដែល​ធ្វើ​ការ​ការពារ​សេរីភាព​អ្នក​សារព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា បាន​ចាត់​ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ទៅ​លើ​អ្នក​សារព័ត៌មាន​ដែល​រាយការណ៍​អំពី​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​ខាង​មុខ​ស្ថានទូត​ចិន​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​តុលា ថា​ជា​ការ​សម្លុត​គំរាមកំហែង​លើ​សេរីភាព​សារព័ត៌មាន «​ដែល​មិន​អាច​ទទួល​យក​បាន»

ប្រតិកម្ម​របស់​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) និង​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​ធ្វើ​ឡើង​ ក្រោយ​ពី​អ្នក​សារព័ត៌មាន​ចំនួន​៦នាក់​រួម​ទាំង​អ្នក​សារព័ត៌មាន​វីអូឌី ​(VOD) និងអ្នក​ថតរូប​ឱ្យទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ​(Reuters) ផង​ត្រូវ​បាន​សមត្ថកិច្ចសម្លុត​ ហើយ​តាម​រំខាន​និង​ចាប់​ទាញ​យក​ឧបករណ៍​សម្រាប់​ការ​រាយការណ៍​របស់​អ្នក​សារព័ត៌មាន​នៅ​ពេល​ដែល​ពួកគេ​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ស្ថានទូត​ចិន​ដោយ​តាម​ឃ្លាំមើល​សមត្ថកិច្ច​ដែល​សួរ​នាំ​ពលរដ្ឋ​ដែល​កំពុង​តវ៉ា​នៅ​ពី​មុខ​ស្ថានទូត​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​អង្គការ​សារព័ត៌មាន​ទាំង​ពីរ​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ ទី​២៣​ខែ​តុលា។

លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​ខេមបូចា បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា៖ «នេះ​ជា​សញ្ញាគំរាម​កំហែង​ដែល​មិន​អាចទទួល​យក​បាននៅពេល​ដែល​អ្នក​សារព័ត៌មាន​កំពុង​បំពេញ​វិជ្ជាជីវៈ​របស់ពួកគេ។ អាជ្ញាធរ​ហាក់​ចាត់ទុក​ថា​អ្នក​សារព័ត៌មាន​គឺជា​អ្នក​ឃ្លាំមើល​យ៉ាង​សំខាន់​ដែល​ធ្វើ​ឱ្យពួកគេ​ពិបាក​បង្ក្រាប​លើ​ក្រុម​អ្នក​តវ៉ា»

នៅ​ថ្ងៃ​២៣​តុលា ដែល​ជា​ទិវា​គម្រប់​ខួប​លើក​ទី​២៩​នៃ ថ្ងៃ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាតុករ​មួយ​ក្រុម​ដែល​ភាគ​ច្រើន​ជា​ស្ត្រី បាន​នាំ​គ្នា​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​ចិន​ក្នុង​ទីក្រុង​ភ្នំពេញ​ ក្រោយ​ពី​មាន​ការ​ប្រកាស​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​«វត្តមាន​យោធា​ចិន​នៅ​កម្ពុជា»​នៅ​តាម​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​រួម​ទាំង​នៅ​សហរដ្ឋ​អាមេរិក​ផងដែរ៕

What Next?

Recent Articles

One Response to "អង្គការ​​​សារព័ត៌មាន​ថា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​យក​ព័ត៌មាន​នៅ​មុខ​ស្ថានទូត​ចិន​មិន​អាច​ទទួល​យក​បាន"

  1. Sosocheath says:

    ជង្រុកនៃក្រុមភេរវកម្ម !
    *******
    ក្រោយការបោះឆ្នោតជាសកលឆ្នាំ២០១៨ មិនបានប៉ុន្មានផង គណ:បក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោលតាមច្បាប់
    ក្រោមបទចោទប្រកាន់ពីការឃុបឃិតជាមួយបរទេស ក្នុង
    ចេតនាផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញ
    ពីការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ តាមមធ្យោបាយ
    បដិវត្តន៍ពណ៍ យកតាមគំរូប្រទេសយូហ្គោស្លាវី និងស៊ែប៊ី ។
    កឹម សុខា ដែលក្រោយមកបានក្លាយខ្លួនជាប្រធានគណ:បក្ស
    សង្គ្រោះជាតិ បន្ទាប់ពីសមរង្សីលាលែងចេញពីតំណែង និង ប្រកាសឈប់ធ្វេីនយោបាយជាផ្លូវការ ត្រូវបានចាប់ខ្លួន ក្រោយ
    ការចាកចេញពីជម្រកលាក់ខ្លួនក្នុងទីស្នាក់ការគណ:បក្ស
    សង្គ្រោះជាតិនៅចាក់អង្រែ ដេីម្បីគេចវេសពីខាងផ្លូវច្បាប់
    ទាក់ទងការបោកបញ្ឆោត កេងប្រវ័ញ្ចផ្លូវភេទ ហេីយដែល
    ត្រូវបានប្តឹងផ្តល់ដោយនារីរងគ្រោះ ហេីយដែលការចាកចេញ
    ពីទីលាក់ខ្លួនទៀតសោត ត្រូវបានជួយសម្រួលខាងផ្នែកផ្លូវ
    ច្បាប់ពីសំណាក់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី
    នៃរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីឲ្យកឹមសុខា ដឹកនាំគណ:បក្ស
    សង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សា
    ឃុំសង្កាត់ និងចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
    យេីងសុំធ្វេីការមិនរំលឹកវែងឆ្ងាយ ទាក់ទងនិងការភូតកុហក
    បោកប្រាសសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ជាមួយការសន្យាខ្យល់ ផ្តល់មូលនិធិ ៥០ មុឺនដុល្លារពេលណាឃុំសង្កាត់នោះ
    បោះឆ្នោតឲ្យគណ:បក្សសង្គ្រោះជាតិបានដឹកនាំ ក៏ដូចជា
    រឿងរ៉ាវដែលកឹម សុខានិយាយសារភាពដោយផ្ទាល់ អំពី
    រឿងដែលកឹម សុខាបានប្រេីពេលវេលាក្នុងការឃុបឃឹត
    ជាមួយបរទេស ដែលមានគ្រូ កាណាដា និងគ្រូអាមេរិក
    ដែលអ្នកបង្រៀនដោយផ្ទាល់ដល់កឹម សុខា ពីមធ្យោបាយ
    នៃការធ្វេីបដិវត្តន៍ពណ៍សម្រាប់ការផ្តួលរំលំរាជរដ្ឋាភិបាល
    កម្ពុជានោះឡេីយ ដែលនេះហេីយដែលជាមូលហេតុ ដែល
    ត្រូវរំលាយចោលគណ:បក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន
    ត្រូវបានជាប់ឈ្មោះថាជាបក្សក្បត់ជាតិ។
    គណ:សង្គ្រោះជាតិថ្មីត្បឹតត្រូវរំលាយតាមច្បាប់ តែថាពួក
    ប្រតិកិយានៃបក្សនេះ មិនលះបង់ចោលនូវគំនឹតដាក់ខ្លួន
    ជាអាយ៉ងបរទេស សន្យាកាត់ដីខ្មែរ ៤ ខេត្តឲ្យយួនដេហ្កា
    ជាថ្នូរការផ្តល់ត្រឡប់មកវិញ នូវថវិកា ៣ មុឺនដុល្លារក្នុង
    មួយខែ ដេីម្បីយកមកបំរេីឲ្យសកម្មភាពបង្ករភាពចលាចល
    ធ្វេីវិទ្ធង្សនាគ្រប់បែបយ៉ាងដេីម្បីផ្តួលរំលំរដ្ឋាភិបាល តាម
    មហិច្ឆិតាស្រេកឃ្លានអំណាចដែលមិនចេះខ្មាស់អៀន
    នឹងមិនតាមបែបលទ្ធិប្រជាធិបតេយ្យដែលពួកគេបានទន្ទេញ
    ជាប់មាត់ ។
    (នៅមានត)